បណ្តាញសង្គម

ក្តីបារម្ភកើនឡើងអំពីការផ្ទុះកូវីដ-១៩ ក្នុងមន្ទីរបញ្ចកោណអាមេរិក បន្ទាប់ពីមន្ត្រីម្នាក់ឆ្លងជំងឺនេះ និងមេទ័ពកំពូលធ្វើចត្តាឡីស័កខ្លួនឯង

(វ៉ាស៊ីនតោន)៖ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្ដមសេនីយ៍ ម៉ាក មីល្លី (Mark Milley) ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីបានប៉ះពាល់មនុស្សម្នាក់ ដែលបានធ្វើតេស្ដវិជ្ជមាន COVID-19 ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថា ជំងឺនេះអាចនឹងរាតត្បាត ក្នុងមន្ទីរបញ្ចកោណ ដែលជាបេះដូងនៃវិស័យការពារជាតិអាមេរិក។

អាន​បន្ត៖ ក្តីបារម្ភកើនឡើងអំពីការផ្ទុះកូវីដ-១៩ ក្នុងមន្ទីរបញ្ចកោណអាមេរិក...

ចំនួននាវាមុជទឹកប្រយុទ្ធរបស់អាមេរិក នឹងត្រូវបង្កើនឲ្យដល់ ៨០គ្រឿងនៅឆ្នាំ២០៤៥ ដើម្បីឆ្លើយតបសត្រូវធំៗ

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៉ីស្ពើ (Mark Esper) បានបង្ហើបពីផែនការនៃមន្ទីរបញ្ចកោណ ក្នុងការបង្កើនការផលិតនាវាមុជទឹកប្រយុទ្ធឱ្យដល់ ៨០គ្រឿង នៅត្រឹមឆ្នាំ២០៤៥ ព្រមទាំងចម្បាំងមួយចំនួនទៀតផងដែរ ខណៈសត្រូវធំៗរបស់អាមេរិក ជាពិសេសគឺចិនត្រូវបានគេមើលឃើញថា បាននិងកំពុងបង្កើនឥទ្ធិពលយោធាយ៉ាងខ្លាំងក្លា តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

អាន​បន្ត៖ ចំនួននាវាមុជទឹកប្រយុទ្ធរបស់អាមេរិក នឹងត្រូវបង្កើនឲ្យដល់ ៨០គ្រឿងនៅឆ្នាំ២០៤៥...

ទោះបីលោក ត្រាំ ប្រឹងប្រែងយ៉ាងណាក៏ដោយក៏វ៉ាក់សាំងកូវីដ-១៩ ទំនងជាមិនអាចសម្រេចបាន នៅមុនថ្ងៃបោះឆ្នោតនោះដែរ

  (វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនចង់ប្រមូលទិន្នន័យអំពីសុវត្ថិភាពយ៉ាងហោចណាស់ ០២ខែ មុនការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ ហើយគោលការណ៍ណែនាំថ្មីនេះ ទំនងជានឹងពន្យារពេលអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំង រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី។

អាន​បន្ត៖ ទោះបីលោក ត្រាំ ប្រឹងប្រែងយ៉ាងណាក៏ដោយក៏វ៉ាក់សាំងកូវីដ-១៩ ទំនងជាមិនអាចសម្រេចបាន...

លោក ត្រាំ មិនទាន់ឆ្លងផុតគ្រោះថ្នាក់នៅឡើយទេ ទោះបីជាត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ និងត្រឡប់ទៅសេតវិមានវិញក្តី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់រួចផុតពីគ្រោះថ្នាក់ទាំងស្រុងឡើយ បើទោះជាលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅកាន់សេតវិមានវិញ ជាទីដែលលោកត្រូវ បន្តស្ថិតនៅក្រោម ការតាមដានពីក្រុមគ្រូពេទ្យក៏ដោយ។

អាន​បន្ត៖ លោក ត្រាំ មិនទាន់ឆ្លងផុតគ្រោះថ្នាក់នៅឡើយទេ...

ចិនដឹកនាំប្រទេសជាង២០ អំពាវនាវឲ្យសហរដ្ឋអាមេរិក និងលោកខាងលិច «ដកទណ្ឌកម្មជាបន្ទាន់» ព្រោះពេលនេះកូវីដ-១៩កំពុងរាតត្បាត (Video inside)

(ហ្សឺណែវ)៖ ប្រទេសចិនរួមជាមួយប្រទេសចំនួន ២៥ផ្សេងទៀតនៅថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវឲ្យមានការដកទណ្ឌកម្ម ជាបន្ទាន់ពីសំណាកសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដើម្បីធានាឲ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។

អាន​បន្ត៖ ចិនដឹកនាំប្រទេសជាង២០ អំពាវនាវឲ្យសហរដ្ឋអាមេរិក និងលោកខាងលិច...

មីយ៉ាន់ម៉ាមិនពន្យារពេលបោះឆ្នោតឡើយ ទោះបីចំនួនអ្នកឆ្លងកូវីដ-១៩ កើនជិតដល់២០,០០០នាក់ក៏ដោយ

(រ៉ងហ្គូន)៖ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) បានបញ្ជាក់នៅក្នុងសារលិខិតមួយ ដែលចេញផ្សាយតាមរយៈបណ្ដាញទូរទស្សន៍មីយ៉ាន់ម៉ា ទៅកាន់សាធារណជនថា ប្រទេសអាស៊ានមួយនេះកំពុងរៀបចំ សម្រួលឲ្យពលរដ្ឋរបស់ខ្លួន ចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ ប្រកបទៅដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុត ខណៈចំនួនករណីឆ្លង COVID-19 កំពុងតែកើនឡើងយ៉ាងគំហុក។

អាន​បន្ត៖ មីយ៉ាន់ម៉ាមិនពន្យារពេលបោះឆ្នោតឡើយ ទោះបីចំនួនអ្នកឆ្លងកូវីដ-១៩...

លោក គីម ជុងអ៊ុន ចេញបទបញ្ជាថ្នាក់ជាតិ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ចំពោះមុខវិបត្តិសកល និងសមាជបក្សនៅឆ្នាំ២០២១

  (ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះបានដាក់ចេញបទបញ្ជាមួយ ដោយបង្គាប់ឱ្យ មានខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច មុនសមាជបក្សពលករដែលនឹង ប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២១។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ចេញបទបញ្ជាថ្នាក់ជាតិ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច...

សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ីអំពាវនាវឲ្យអាហ្សែបៃហ្សង់ និងអាមេនី «ឈប់បាញ់គ្នាជាបន្ទាន់»

  (ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov), រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) និងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខណ្ឌនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ដែលចំណុចក្តៅនៃជម្លោះរវាងប្រទេសអាហ្សែបៃហ្សង់ និងអាមេនី។

អាន​បន្ត៖ សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ីអំពាវនាវឲ្យអាហ្សែបៃហ្សង់ និងអាមេនី...

កងទ័ពអាហ្សែបៃហ្សង់បាញ់កាំភ្លើងធំជាច្រើនគ្រាប់ ទៅលើតំបន់ជម្លោះជាមួយអាមេនី, អន្តរជាតិបានត្រឹម​អំពាវនាវឲ្យចរចាគ្នា

  (ម៉ូស្គូ)៖ ទីក្រុងស្ទេផាណាខឺត (Stepanakert) នៃតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) បានរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំយ៉ាងហោច ២២គ្រាប់នៅថ្ងៃចន្ទនេះ ខណៈជម្លោះដៅក្ដៅគគុក រវាងអាហ្សែបៃហ្សង់ និងអាមេនីជុំវិញដែនដីជម្លោះមួយនេះ នៅមិនមានសញ្ញា ថមថយទាល់តែសោះ បើទោះជាសហគមន៍អន្តរជាតិ បានអំពាវជាច្រើនលើកឱ្យប្រទេសទាំងពីរ ត្រឡប់មករកតុចរចាវិញក៏ដោយ។

អាន​បន្ត៖ កងទ័ពអាហ្សែបៃហ្សង់បាញ់កាំភ្លើងធំជាច្រើនគ្រាប់ ទៅលើតំបន់ជម្លោះជាមួយអាមេនី,...

លទ្ធផលស្ទង់មតិថ្មី៖ «ក្រោយលោក ត្រាំ ឆ្លងជំងឺកូវីដ-១៩ ប្រជាប្រិយភាពលោក បៃដិន កាន់តែកើនឡើងជាងមុន» (Video inside)

(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថា បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បាននាំមុខលោក ដូណាល់ ត្រាំ ដល់ទៅ ១០ពិន្ទុនៅក្នុងដំណើរការប្រកួតប្រជែង ដើម្បីឈានទៅដណ្ដើមតំណែងជាប្រធានាធិបតីអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានឆ្លងជំងឺ COVID-19 និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អាន​បន្ត៖ លទ្ធផលស្ទង់មតិថ្មី៖ «ក្រោយលោក ត្រាំ ឆ្លងជំងឺកូវីដ-១៩ ប្រជាប្រិយភាពលោក បៃដិន...

ព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេសព្រួយព្រះទ័យជាខ្លាំង ចំពោះការប្រែប្រួលអាកាសធាតុ និងនីវ៉ូទឹកសមុទ្រកើនឡើង

(អង់គ្លេស)៖ បណ្ដាញទូរទស្សន៍អង់គ្លេស ITV បានរាយការណ៍ថា ព្រះអង្គម្ចាស់ វីលៀម (William) បានបង្ហាញនូវការព្រួយព្រះទ័យយ៉ាងខ្លាំង អំពីការកើនឡើងនៃនីវ៉ូទឹកសមុទ្រ និងផលប៉ះពាល់ផ្សេងទៀត នៃការប្រែប្រួលអាកាសធាតុ តាមរយៈកម្មវិធីទូរទស្សន៍មួយ ដែលត្រូវបាចាក់ផ្សាយនៅចក្រភពអង់គ្លេស។

អាន​បន្ត៖ ព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេសព្រួយព្រះទ័យជាខ្លាំង...

ត្រាំ រងការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធ ការជិះរថយន្តចេញក្រៅមន្ទីរពេទ្យ ពេលខ្លួនកំពុងផ្ទុកកូវីដ-១៩, តៃកុងឡាន និងកងការពារត្រូវបានណែនាំឲ្យធ្វើតេស្ត និងចត្តាឡីស័ក (Video inside)

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) បានធ្វើដំណើរចេញពីមន្ទីរពេទ្យយោធា វ៉លធើ រីដ (Walter Reed) ស្ថិតក្នុងទីក្រុង បេធេស្តា (Bethesda) រដ្ឋម៉ារីលែនដ៍ (Maryland) ជាកន្លែងដែលលោកកំពុងទទួលការព្យាបាលជំងឺ COVID-19 មួយរយៈពេលខ្លី ដោយលោកបានជិះក្នុងរថយន្តមួយគ្រឿង រួចលើកដៃគ្រវីដាក់អ្នកគាំទ្ររបស់លោក ដែលប្រមូលផ្តុំគ្នានៅខាងក្រៅ មន្ទីរពេទ្យ។

អាន​បន្ត៖ ត្រាំ រងការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធ ការជិះរថយន្តចេញក្រៅមន្ទីរពេទ្យ...

លោក គីម ជុងអ៊ុន ចុះពិនិត្យតំបន់រងគ្រោះទឹកជំនន់ ខណៈប្អូនស្រីលោកទើបបង្ហាញខ្លួនវិញ ក្រោយបាត់មុខអស់ជាង២ខែ (Video inside)

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នៅក្នុងភូមិរងគ្រោះដោយទឹកជំនន់ ដែលជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ទៅកាន់តំបន់ដែលរងការខូចខាត ដោយព្យុះទីហ្វុងថ្មីៗនេះ ខណៈដែលប្អូនស្រីរបស់លោកគឺអ្នកនាង គីម យ៉ូចុង បានបង្ហាញខ្លួនសាធារណៈឡើងវិញ ក្រោយពីបានបាត់មុខប្រហែលពីរខែមកនេះ។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ចុះពិនិត្យតំបន់រងគ្រោះទឹកជំនន់...

វៀតណាមប្រឈមមុខការដាក់ទណ្ឌកម្មពីអាមេរិក ពាក់ព័ន្ធករណីក្លែងបន្លំរូបិយប័ណ្ណ ឬការធ្វើពាណិជ្ជកម្មដោយមិនស្មោះត្រង់

  (វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានផែនការបើកការស៊ើបអង្កេតមួយ លើវៀតណាម ពាក់ព័ន្ធនឹងការបន្លំរូបិយប័ណ្ណ (currency manipulator) ហើយដែលការចោទប្រកាន់នេះ អាចនឹងនាំទៅរកការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម លើប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ។

នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។ សារព័ត៌មាន Bloomberg ធ្វើសេចក្ដីរាយការណ៍នេះកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ ដោយផ្អែកលើមនុស្ស ០៣នាក់ ដែលដឹងពីបញ្ហានេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ផែនការបើកការស៊ើបអង្កេតមួយលើវៀតណាម ត្រូវបានទម្លាយឱ្យដឹងបន្ទាប់ពីក្រសួងរតនាគារអាមេរិក បានបញ្ចូលឈ្មោះប្រទេសវៀតណាម ទៅក្នុងបញ្ជីឃ្លាំមើលដែលមានប្រទេសចំនួន ១០ ដោយអាមេរិកសង្ស័យថា បានអនុវត្តគោលការណ៍រូបិយប័ណ្ណមិនត្រឹម ឬក្លែងបន្លំរូបិយប័ណ្ណ កាលពីខែមករាកន្លងទៅ ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃ ដូចជាម៉ាឡេស៊ី និងសិង្ហបុរីក៏ត្រូវបានកត់បញ្ចូលក្នុងបញ្ជីនេះដែរ។

បន្ថែមពីខាងលើនេះ កាលពីខែសីហាក្រសួងពាណិជ្ជកម្ម និងក្រសួងរតនាគារអាមេរិក ក៏បានសន្មត់ជាចុងក្រោយថា វៀណាមបានប្រព្រឹត្តការបន្លំរូបិយប័ណ្ណយ៉ាងហោច មួយករណីនៅក្នុងធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការនាំចេញ។ បើតាមប្រភពដដែលបានប្រាប់ Bloomberg ទីក្រុងវ៉ាស៊ីនតោនអាចនឹងសម្រេចចិត្ តក្នុងពេលឆាប់ៗនេះ ដើម្បីដាក់ទណ្ឌកម្មក្រោមទម្រង់នៃការដំឡើងពន្ធ លើទំនិញនាំចូលពីវៀតណាម។

ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើអាមេរិកនឹងដាក់ទណ្ឌកម្មនេះនៅមុន ឬនៅក្រោយការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា ច្បាប់អង្កេតមើលការបន្លំរូបិយវត្ថុ ឬប្រទេសដែលបានបន្លំរូបិយវត្ថុ (currency manipulator) ត្រូវបានកំណត់ដោយសហរដ្ឋអាមេរិកលើប្រទេសទាំងឡាយណា ដែលអនុវត្តគោលកាណ៍រូបិយប័ណ្ណមិនត្រឹមត្រូវ ឬមិនស្មោះត្រង់ ដើម្បីកេញចំណេញក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិក៕

ដកស្រង់ពី៖ Fresh News

ទោះបីកំពុងផ្ទុកកូវីដ-១៩ ក៏លោក ដូណាល់ ត្រាំ នៅតែបន្តបំពេញភារកិច្ច ជាប្រធានាធិបតីអាមេរិកដដែល

(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិត សន ខុនលី (Sean Conley) នៅថ្ងៃសុក្រនេះបានប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងបន្តបំពេញភារកិច្ចរបស់លោក ដោយគ្មានការរំខាននោះឡើយ អំឡុងពេលដែលលោកធ្វើចត្តាឡីស័ក និងទទួលការព្យាបាលពីជំងឺ COVID-19។

អាន​បន្ត៖ ទោះបីកំពុងផ្ទុកកូវីដ-១៩ ក៏លោក ដូណាល់ ត្រាំ នៅតែបន្តបំពេញភារកិច្ច...

ប៉ុមប៉េអូ បំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់នៃសម្តេច ប៉ាប និងបានបង្កភាពតឹងជាមួយម្ចាស់ផ្ទះ ជុំវិញបញ្ហាចិន

(រ៉ូម)៖ ភាពតានតឹងបានកើតមានឡើងរវាងសហរដ្ឋអាមេរិក និងបុរីវ៉ាទីកង់ពាក់ព័ន្ធទៅនឹងប្រទេសចិន កំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅទីក្រុងរ៉ូមក្នុងសប្តាហ៍នេះ។

អាន​បន្ត៖ ប៉ុមប៉េអូ បំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់នៃសម្តេច ប៉ាប...

មេបក្សប្រឆាំងរុស្ស៊ីអះអាងថា លោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកបញ្ជាឲ្យគេបំពុលរូបលោក!

 (ប៊ែរឡាំង)៖ មេបក្សប្រឆាំងរុស្ស៊ីលោក អេឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) បានចោទប្រកាន់ត្រង់ៗថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកនៅពីក្រោយខ្នងនៃ ការបញ្ជាឱ្យគេព្យាយាមបំពុលសម្លាប់រូបលោក ដោយប្រើសារធាតុគីមីពុល ណូវីឆុក (Novichok)។

អាន​បន្ត៖ មេបក្សប្រឆាំងរុស្ស៊ីអះអាងថា លោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកបញ្ជាឲ្យគេបំពុលរូបលោក!

ត្រាំ កំពុងរៀបចំរឹតត្បិតការនាំចូល វត្ថុធាតុដើមសំខាន់ៗពីចិន និងប្រទេសមួយចំនួន ក្រោមហេតុផលសន្តិសុខជាតិ (Video inside)

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីដោះស្រាយការពឹងផ្អែករបស់សហរដ្ឋអាមេរិក ទៅលើការនាំចូលវត្ថុធាតុដើម សំខាន់ៗ ពីបណ្ដាប្រទេសជាគូប្រជែងសម្រាប់យោធា និងសេដ្ឋកិច្ចជាតិ។

អាន​បន្ត៖ ត្រាំ កំពុងរៀបចំរឹតត្បិតការនាំចូល វត្ថុធាតុដើមសំខាន់ៗពីចិន និងប្រទេសមួយចំនួន...

លោក ចូ បៃដិន លើកឡើងនូវបញ្ហាដ៏រសើបមួយ នាំឲ្យប្រធានាធិបតីប្រេស៊ីលឆេះដុំ និងប្រកាសគាំទ្រលោក ត្រាំ ពេញទំហឹង

  (ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានប្រតិកម្មយ៉ាងខ្លាំងកាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីឡា) ជុំវិញការអំពាវនាវរបស់បេក្ខភាព ប្រធានាធិបតីអាមេរិក លោក ចូន បៃដិន ឲ្យសហគមន៍អន្តរជាតិផ្តល់ប្រាក់ចំនួន ២០ពាន់លានដុល្លារ ដល់ប្រទេសប្រេស៊ីល ជាថ្នូរនឹងការឈប់កាប់បំផ្លាញព្រៃអាម៉ាហ្សូន (Amazon) ឬក៏ត្រូវប្រឈមនឹង ទណ្ឌកម្មសេដ្ឋកិច្ច។

អាន​បន្ត៖ លោក ចូ បៃដិន លើកឡើងនូវបញ្ហាដ៏រសើបមួយ នាំឲ្យប្រធានាធិបតីប្រេស៊ីលឆេះដុំ...

អ្នកដឹកនាំភាពយន្តល្បីៗរបស់អាមេរិក៖ «វិស័យភាពយន្តនឹងមិនអាចរស់រានមានជីវិតឡើយ ក្រោយរងផលប៉ះពាល់ពីកូវីដ១៩»

  (អាមេរិក)៖ ម្ចាស់ពានរង្វាន់អូស្ការ និងជាអ្នកដឹកនាំភាពយន្តល្បីឈ្មោះ លោក Jemes Cameron, លោក Clint Eastwood និង លោក Martin Scorsese សុទ្ធសឹងជាអ្នកដឹកនាំរឿងល្បីៗ បានជួបប្រជុំពិភាក្សាគ្នា ជាមួយម្ចាស់រោងភាពយន្ត នៅថ្ងៃពុធម្សិលមិញ ដើម្បីស្នើសុំជំនួយហិរញ្ញវត្ថុ ក្នុងគោលបំណងធានាពីអនាគត វិស័យភាពយន្តរបស់អាមេរិក ត្បិតបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ១៩។

អាន​បន្ត៖ អ្នកដឹកនាំភាពយន្តល្បីៗរបស់អាមេរិក៖ «វិស័យភាពយន្តនឹងមិនអាចរស់រានមានជីវិតឡើយ...

ត្រាំ និង បៃដិន ជជែកដេញដោលគ្នាបែកផ្សែង ទៅលើបញ្ហាកូវីដ-១៩, ពន្ធ និងអំពើហិង្សានៅអាមេរិក (Video inside)

 (អាមេរិក)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងបេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានវាយប្រហារគ្នាទៅវិញទៅមក ដោយពាក្យសម្ដីយ៉ាងសម្បើមអស្ចារ្យ នៅក្នុងវេទិកាតស៊ូមតិលើកដំបូង នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ពាក់ព័ន្ធនឹង COVID-19, សេដ្ឋកិច្ច, ពន្ធ និងអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិកជាដើម។

អាន​បន្ត៖ ត្រាំ និង បៃដិន ជជែកដេញដោលគ្នាបែកផ្សែង ទៅលើបញ្ហាកូវីដ-១៩, ពន្ធ...