បណ្តាញសង្គម

លោក ដូណាល់ ត្រាំ៖ «ការកើនឡើងកម្តៅផែនដី នឹងថយចុះវិញដោយឯកឯង, ភ្លើងឆេះព្រៃមិនមែនមកពីបញ្ហា បម្រែបម្រួលអាកាសធាតុនោះទេ»

(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងក្នុងកំឡុងសន្និសីទកាសែតមួយ នៅរដ្ឋកាលីហ្វ័រញ៉ាថា ការឡើងកំដៅផែនដីនឹងថយចុះវិញដោយខ្លួនឯង និងបានច្រានចោលនូវការលើកឡើង របស់អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីមុននេះថា បញ្ហាបម្រែបម្រួលអាកាសធាតុនេះ ជាហេតុបណ្ដាលឲ្យមានភ្លើងឆេះព្រៃដ៏សាហាវ ដែលកំពុងរីករាលដាល នៅឯភាគខាងលិចសហរដ្ឋអាមេរិក។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ៖ «ការកើនឡើងកម្តៅផែនដី នឹងថយចុះវិញដោយឯកឯង,...

លោក ត្រាំ នឹងធ្វើដំណើរទៅកាលីហ្វ័រញ៉ា ដើម្បីត្រួតពិនិត្យភ្លើងឆេះព្រៃ, លោក បៃដិន ថាបញ្ហាទាំងអស់បណ្តាលមកពី បញ្ហាបម្រែបម្រួលអាកាសធាតុ

(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃចន្ទនេះ (ពេលវេលានៅអាមេរិក) ដើម្បីថ្លែងពាក់ព័ន្ធនឹងបញ្ហាភ្លើងឆេះព្រៃ ដ៏សាហាវនៅក្នុងរដ្ឋភាគខាងលិខមួយនេះ ខណៈគូប្រជែងគឺលោក ចូន បៃដិន គ្រោងថ្លែងសុន្ទរកថា មួយស្តីពីបញ្ហានេះដែរពីរដ្ឋ ឌែឡាវែ (Delaware) ដែលបានដាក់បញ្ហាបម្រែបម្រួលអាកាសធាតុ ជាប្រធានបទដ៏ក្តៅគគុកសម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នាពេលខាងមុខនេះ។

អាន​បន្ត៖ លោក ត្រាំ នឹងធ្វើដំណើរទៅកាលីហ្វ័រញ៉ា ដើម្បីត្រួតពិនិត្យភ្លើងឆេះព្រៃ, លោក...

ជប៉ុន ចិន និងកូរ៉េខាងត្បូងផ្អាកនាំចូលជ្រូកពីអាល្លឺម៉ង់ ដោយសារការផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក (Video inside)

(តូក្យូ)៖ ប្រទេសជប៉ុនបានសម្រេចផ្អាកការនាំចូលសាច់ជ្រូក និងសត្វជ្រូក ពីប្រទេសអាល្លឺម៉ង់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការផ្ទុះវីរុសគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក ឬជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) ដែលត្រូវបានគេពិនិត្យឃើញ នៅក្នុងជ្រូកព្រៃមួយក្បាល ស្ថិតនៅភាគខាងកើតប្រទេសអាល្លឺម៉ង់។

អាន​បន្ត៖ ជប៉ុន ចិន និងកូរ៉េខាងត្បូងផ្អាកនាំចូលជ្រូកពីអាល្លឺម៉ង់...

តួកគីក្តៅរោលរាលក្រោយសហរដ្ឋអាមេរិក សម្រេចសង់មណ្ឌលបណ្តុះបណ្តាលសន្តិសុខ នៅក្នុងប្រទេសស៊ីប (Video inside)

 (ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសតួកគីលោក ហាមី អាកសយ (Hami Aksoy) បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងប្រទេសស៊ីប (សាយប្រឹស - Cyprus) ក្នុងការសាងសង់ មជ្ឈមណ្ឌលបណ្តុះបណ្តាលសន្តិសុខព្រំដែននៅលើប្រទេសដីកោះមួយនេះ នឹងមិនចូលរួមចំណែកអ្វី ក្នុងការបង្កើនសន្តិភាព និងស្ថិរភាព នៅតំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេនោះឡើយ។

អាន​បន្ត៖ តួកគីក្តៅរោលរាលក្រោយសហរដ្ឋអាមេរិក សម្រេចសង់មណ្ឌលបណ្តុះបណ្តាលសន្តិសុខ...

ចំនួនអ្នកឆ្លងកូរ៉ូណានៅមីយ៉ាន់ម៉ា កើនដល់ជាង៣,០០០នាក់ ក្នុងនោះ២៤នាក់ស្លាប់

  (រ៉ងហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់ ២៤នាក់ហើយ បន្ទាប់អ្នកជំងឺ ០៤នាក់បន្ថែមទៀតបានស្លាប់។

អាន​បន្ត៖ ចំនួនអ្នកឆ្លងកូរ៉ូណានៅមីយ៉ាន់ម៉ា កើនដល់ជាង៣,០០០នាក់ ក្នុងនោះ២៤នាក់ស្លាប់

ទីបំផុតលោក Suga ជាប់ឆ្នោតក្លាយជាប្រធានថ្មី នៃគណបក្សកាន់អំណាច (LDP) ដែលនឹងត្រួសត្រាយផ្លូវ ទៅរកតំណែងនាយករដ្ឋមន្ត្រី

 (តូក្យូ)៖ គណបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) នៅថ្ងៃចន្ទនេះបានបោះឆ្នោតជ្រើសតាំង ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ធ្វើជាមេដឹកនាំថ្មីរបស់ខ្លួនហើយ ខណៈលោកត្រូវបានគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ព្រោះគណបក្សបក្ស មានសំឡេងភាគច្រើននៅក្នុងសភាជប៉ុន។

អាន​បន្ត៖ ទីបំផុតលោក Suga ជាប់ឆ្នោតក្លាយជាប្រធានថ្មី នៃគណបក្សកាន់អំណាច (LDP)...

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន៣ បង្ហាញប្រាប់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ នូវសមិទ្ធផលជាច្រើនក្រោមម្លប់សន្តិភាព នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា ក្នុងការអភិវឌ្ឍន៍កម្ពុជាទាំងវិស័យពុទ្ធចក្រ

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន៣...

មីយ៉ាន់ម៉ា រកឃើញ COVID-19 ១១៥ករណីថ្មី, ឆ្លងសរុបកើនដល់ ២,២៦៥នាក់ (Video inside)

(យ៉ាងហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១១៥ករណីបន្ថែមទៀត ដែលនាំ ឲ្យករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ២,២៦៥ករណី។

អាន​បន្ត៖ មីយ៉ាន់ម៉ា រកឃើញ COVID-19 ១១៥ករណីថ្មី, ឆ្លងសរុបកើនដល់ ២,២៦៥នាក់ (Video inside)

ឥណ្ឌា បន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង៩ម៉ឺននាក់ ក្នុងមួយថ្ងៃ, ស្លាប់១,២០៩នាក់

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៩៦,៥៥១ករណីបន្ថែមទៀត ដែល នាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៤.៥លានករណី។

អាន​បន្ត៖ ឥណ្ឌា បន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង៩ម៉ឺននាក់ ក្នុងមួយថ្ងៃ,...

អាមេរិកឡាទីន មានអ្នកឆ្លង COVID-19 លើស ៨លាននាក់, ជាតំបន់មានអ្នកឆ្លងច្រើនជាងគេលើពិភពលោក

(រីយ៉ូ)៖ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងតំបន់អាមេរិកឡាទីន (Latin America) បានកើនលើស៨លាននាក់ហើយ ដែលបានធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតនៅលើពិភពលោក។

អាន​បន្ត៖ អាមេរិកឡាទីន មានអ្នកឆ្លង COVID-19 លើស ៨លាននាក់,...

WHO កំពុងពិភាក្សាពីលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ចិន ជាលក្ខណៈអន្តរជាតិ (Video inside)

(ប៉េកាំង)៖ អង្គការសុខភាពពិភពលោក (WHO) កំពុងធ្វើការងារជាមួយទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងលក្ខខណ្ឌ នៃការទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ចិនជាលក្ខណៈ អន្តរជាតិ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ WHO ម្នាក់ ដកស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

អាន​បន្ត៖ WHO កំពុងពិភាក្សាពីលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ចិន...

ប្រធានាធិបតីចិនផ្ញើសារអបអរលោក គីម ជុងអ៊ុន ក្នុងឱកាសខួបឆ្នាំទី ៧២ នៃការបង្កើតប្រទេសកូរ៉េខាងជើង (Video inside)

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃពុធនេះបានថ្លែងថា លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ហៅកាត់ថា DPRK ថែមទាំងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីជំរុញទំនាក់ទំនងមិត្តភាព ជាប្រពៃណីនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីទទួលបានលទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។

អាន​បន្ត៖ ប្រធានាធិបតីចិនផ្ញើសារអបអរលោក គីម ជុងអ៊ុន ក្នុងឱកាសខួបឆ្នាំទី ៧២...

តៃវ៉ាន់ អះអាងថាយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ហោះចូលក្នុងដែនអាកាសភាគនិរតីរបស់ខ្លួន

  (តៃប៉ិ)៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានអះអាងថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលមកក្នុងដែនអាកាសនៃតំបន់ភាគនិរតីរបស់ខ្លួន ដែលនេះគឺជាសកម្មភាពបង្កអស្ថេរភាព និងគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់។

អាន​បន្ត៖ តៃវ៉ាន់ អះអាងថាយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង...

រុស្ស៊ីត្រៀមអភិវឌ្ឍម៉ាស៊ីនយន្តហោះប្រភេទថ្មី ដែលអាចបំពាក់ឲ្យយន្តហោះក៏បាន និងឧទ្ធម្ភាគចក្រក៏បាន

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីកំពុងតែត្រៀមអភិវឌ្ឍ ម៉ាស៊ីនយន្តហោះជំនាន់ថ្មី ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២១ ដោយវាគឺជាម៉ាស៊ីនយន្តហោះល្បឿនលឿន ដែលអាចយកទៅបំពាក់ឲ្យឧទ្ធម្ភាគចក្រក៏បាន។

អាន​បន្ត៖ រុស្ស៊ីត្រៀមអភិវឌ្ឍម៉ាស៊ីនយន្តហោះប្រភេទថ្មី ដែលអាចបំពាក់ឲ្យយន្តហោះក៏បាន...

តុលាការអារ៉ាប៊ីសាអូឌីតសម្រេច «លុបចោលទោសប្រហារជីវិតមនុស្ស៥នាក់» ពាក់ព័ន្ធករណីធ្វើឃាតអ្នកកាសែត Khashoggi

(រីយ៉ាដ)៖ តុលាការអារ៉ាប៊ីសាអូឌីត បានប្រកាសលុបចោលការផ្តន្ទាទោសប្រហារជិវិតមនុស្ស ០៥នាក់ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មលើអ្នកកាសែត ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុងសេចក្តីសម្រេចចុងក្រោយមួយ ដែលត្រូវបានថ្កោលទោសដោយគូដណ្តឹង នៃអ្នកកាសែតរូបនេះ និងអ្នកជំនាញអង្គការសហប្រជាជាតិ (UN) ដែលបានហៅការសម្រេចនេះថា «ជាការជាន់ឈ្លីយុត្តិធម៌»។

អាន​បន្ត៖ តុលាការអារ៉ាប៊ីសាអូឌីតសម្រេច «លុបចោលទោសប្រហារជីវិតមនុស្ស៥នាក់»...

កងទ័ពឥណ្ឌាចេញមុខច្រានចោល ការចោទប្រកាន់ពីភាគីចិន ពាក់ព័ន្ធការរំលោភកិច្ចព្រមព្រៀង នៅតំបន់ព្រំដែនជម្លោះ

(ញូដេលី)៖ កងទ័ពឥណ្ឌានៅថ្ងៃអង្គារនេះបានប្រកាសច្រានចោលការចោទប្រកាន់របស់ចិនដែលថា ខ្លួនបានបំពានកិច្ចព្រមព្រៀងទ្វេភាគី ហើយឥណ្ឌាបានវាយបកវិញថា គឺកងទ័ពចិនទៅវិញទេ ដែលនៅតែបន្តធ្វើសកម្មភាពបង្ករឿង និងបានបាញ់ព្រមានទៅលើអាកាស ក្នុងពេលកំពុងប្រឈមមុខដាក់គ្នា ជាមួយកងទ័ពឥណ្ឌា នៅតាមបណ្តោយព្រំដែនមានជម្លោះកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។

អាន​បន្ត៖ កងទ័ពឥណ្ឌាចេញមុខច្រានចោល ការចោទប្រកាន់ពីភាគីចិន...

បារាំងចេញមុខថ្កោលទោស ការដាក់ទណ្ឌកម្មដោយអាមេរិក លើតុលាការអន្តរជាតិ ICC

  (ប៉ារីស)៖ ប្រទេសបារាំងថ្កោលទោសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី ហ្វាតូ បិនសួដា (Fatou Bensouda) និងមន្ត្រីជាន់ខ្ពស់ម្នាក់ នៃការិយាល័យរបស់លោកស្រី។

អាន​បន្ត៖ បារាំងចេញមុខថ្កោលទោស ការដាក់ទណ្ឌកម្មដោយអាមេរិក លើតុលាការអន្តរជាតិ ICC

មេទ័ពឥណ្ឌាមានទំនុកចិត្តខ្ពស់ថា ជម្លោះព្រំដែនជាមួយចិន អាចដោះស្រាយតាមរយៈកិច្ចសន្ទនា

(ញូដេលី)៖ មេបញ្ជាការកងទ័ពឥណ្ឌា លោកឧត្តមសេនីយ៍ ម៉ាណូច មូកាន់ ណារ៉ាវ៉ាន់ (Manoj Mukund Naravane) នៅថ្ងៃសុក្រនេះ បានបង្ហាញពីទំនុកចិត្តខ្ពស់ថា អាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសចិន នៅភាគខាងលិចនៃជួរភ្នំហិម៉ាល័យ (Himalayas) តាមរយៈការសន្ទនា និងចរចាគ្នា។

អាន​បន្ត៖ មេទ័ពឥណ្ឌាមានទំនុកចិត្តខ្ពស់ថា ជម្លោះព្រំដែនជាមួយចិន...

ឥណ្ឌារងគ្រោះកាន់តែធ្ងន់ដោយសារ COVID-19, អ្នកឆ្លងជាង៨៣,៣០០នាក់ និងស្លាប់ ១,០៩៦នាក់ ត្រូវបានរាយការណ៍ក្នុង១ថ្ងៃ!

  (ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនដល់ ៣,៩៣៦,៧៤៧ករណីហើយ។

អាន​បន្ត៖ ឥណ្ឌារងគ្រោះកាន់តែធ្ងន់ដោយសារ COVID-19, អ្នកឆ្លងជាង៨៣,៣០០នាក់ និងស្លាប់...

ត្រាំ បញ្ជាក់ច្បាស់ៗ៖ «អាមេរិកមិនចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំង ដែលកំពុងដឹកនាំដោយ WHO នោះឡើយ»

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានប្រកាសគោលជំហរច្បាស់ៗ របស់រដ្ឋបាលលោកថា សហរដ្ឋអាមេរិកនឹងមិនចូលកិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នៅក្នុងការអភិវឌ្ឍ, ផលិត និងចែកចាយវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ប្រកបដោយសមធម៌ នៅទូទាំងពិភពលោកនោះឡើយ។

អាន​បន្ត៖ ត្រាំ បញ្ជាក់ច្បាស់ៗ៖ «អាមេរិកមិនចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំង...

លោក ចូ បៃដិន នឹងធ្វើដំណើរទៅទីក្រុង Kenosha ដែលបានផ្ទុះការតវ៉ា និងអំពើហិង្សា ប្រឆាំងការរើសអើងពូជសាសន៍

  (វីលមីងតុន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) នឹងធ្វើដំណើរទៅកាន់ទីក្រុងខេនណូហ្សា (Kenosha) នៃរដ្ឋវីសខុនសិន (Wisconsin) ដែលជាទីបាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ ដ៏ធំមួយនៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ក្នុងការជួយជំរុញទឹកចិត្តប្រជាពលរដ្ឋ ឲ្យក្រោកឈរឡើងវិញ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានបញ្ចប់។

អាន​បន្ត៖ លោក ចូ បៃដិន នឹងធ្វើដំណើរទៅទីក្រុង Kenosha ដែលបានផ្ទុះការតវ៉ា និងអំពើហិង្សា...