បណ្តាញសង្គម

៨ ចំណុច​របស់​រដ្ឋមន្ត្រី​កសិកម្ម ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ខណៈ​ប្រទេស​ជួប​វិបត្តិ​កូ​វី​ដ​-១៩

រាជធានីភ្នំពេញ ៖ យោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មក សិកម្មរួមមានការចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឲ្យបាន គ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ហើយឆ្លៀតយកឱកាសនេះត្រូវបង្កើតជាកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាបិទការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

អាន​បន្ត៖ ៨ ចំណុច​របស់​រដ្ឋមន្ត្រី​កសិកម្ម...

ព្រឹកនេះតុលាការយោធា បើកសវនការកាត់ទោសអតីតយោធា២នាក់ ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ កាលពី៤ឆ្នាំមុន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ តុលាការយោធាកម្ពុជា បានបើកសវនការកាត់ទោសអតីតយោធា២នាក់ ពាក់ព័ន្ធនឹងបទល្មើសបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។

អាន​បន្ត៖ ព្រឹកនេះតុលាការយោធា បើកសវនការកាត់ទោសអតីតយោធា២នាក់...

គ្មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​៣​នាក់

រាជធានីភ្នំពេញ ៖ រហូតដល់ម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២៨ មេសា ២០២០ យើងពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និងមិនមានករណីជាសះស្បើយថ្មីទេ ដូច្នេះការជាសះស្បើយមានចំនួន១១៩នាក់ដដែល និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ៣នាក់ដដែល ។

អាន​បន្ត៖ គ្មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​៣​នាក់

ក្រសួងឧស្សាហកម្ម ប្រកាសផ្អាកការប្រឡងជ្រើសរើសមន្រ្ដី ចូលបម្រើការងារក្នុងក្របខណ្ឌ សម្រាប់ឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ផ្អាកការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្រ្ដីរាជការឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២០ ដោយសារផលប៉ះពាល់ ដែលបណ្ដាលមកពីជំងឺកូវីដ១៩៕

អាន​បន្ត៖ ក្រសួងឧស្សាហកម្ម ប្រកាសផ្អាកការប្រឡងជ្រើសរើសមន្រ្ដី...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឯកឧត្តម​ ប៉ាល់​ ចន្ទតារា និងលោកជំទាវ​ កែវ​ រស្មី​ ដែលបានឧបត្ថម្ភថវិកា​ ១ពាន់ដុល្លារអាមេរិក​ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ឆ្នាំ២០២០​

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ កែវ រស្មី ដែលបានឧបត្ថម្ភថវិកា ១,០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

ដកស្រង់ពី៖ Fresh News 

រដ្ឋមន្ត្រី​ព្រមាន​កុំ​ទាល់តែ​ឃើញ​មឈូស​ទើប​ស្រក់​ទឹកភ្នែក

ខណៈដែលប្រជាជនកម្ពុជាហាក់ដូចជា បានចាប់ផ្តើមការរស់នៅដូចធម្មតាលែងសូវភ័យអំពីកូវីដ១៩នោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃនេះ បានព្រមានថា ប្រជាជនកម្ពុជាត្រូវតែបង្កើនការប្រុងប្រយ័ត្ន ហើយមិនត្រូវទាល់តែឃើញមឈូសទើប

ស្រក់ទឹកភ្នែកនោះទេ ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ព្រមាន​កុំ​ទាល់តែ​ឃើញ​មឈូស​ទើប​ស្រក់​ទឹកភ្នែក

រសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពនៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ ដែលឈប់អំឡុងបុណ្យចូលឆ្នាំ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ»។

អាន​បន្ត៖ រសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី...

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹក៣ចំណុចដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តក្រើនរំលឹក៣ចំណុច ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹក៣ចំណុចដល់ប្រជាពលរដ្ឋទាំងអស់...

ធនាគារជាតិនៃកម្ពុជា ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានស្នើដល់គ្រប់បណ្តាញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចាប់ពីពេលនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ ធនាគារជាតិនៃកម្ពុជា ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ...

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

អាន​បន្ត៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩...

ក្រសួងការងារ ព្រមឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត ផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គម រយៈពេល៦ខែ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ឲ្យផ្អាកការបង់ភាគទានមក បេឡាជាតិរបបសន្តិសុខសង្គម រយៈពេល ៦ខែ ដោយគិតចាប់តាំងពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ តាមសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

អាន​បន្ត៖ ក្រសួងការងារ ព្រមឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ក្រុមហ៊ុន លីឌេីរ (ខេមបូឌា) លីមីធីត ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ DATO' SEAN H'NG CHUN HSIANG ក្រុមហ៊ុន លីឌេីរ (ខេមបូឌា) លីមីធីត ដែលបានឧបត្ថម្ភថវិកា ៣០,០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕

ដកស្រង់ពី៖ Fresh News 

ប្រមុខការទូតកម្ពុជា ជំរុញឱ្យអាស៊ាន-អាមេរិក រួមគ្នាបញ្ឈប់ការរាលដាលនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមប្រព័ន្ធវីដេអូអនឡាញ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានជំរុញឱ្យអាស៊ាន-អាមេរិក រួមគ្នាបញ្ឈប់ការរាលដាលនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា ជំរុញឱ្យអាស៊ាន-អាមេរិក...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ OKNHA LY PAO ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ OKNHA LY PAO, BOARD OF DIRECTOR OF RICHARDSONS MANAGEMENT CO.,LTD. ដែលបានឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

ដកស្រង់ពី៖ Fresh News 

មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ កម្ពុជាត្រៀមក្រុមមន្ដ្រីឆ្លើយតបរហ័សប្រមាណជិត៥ម៉ឺននាក់ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ទោះបច្ចុប្បន្នស្ថានភាពនៅស្រួចស្រាលក៏ដោយ

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល នៅតែបន្ដបណ្ដុះបណ្ដាល និងពង្រឹងក្រុមមន្ដ្រីឆ្លើយតបរហ័សប្រមាណ៤-៥ម៉ឺននាក់ សម្រាប់ត្រៀមឆ្លើយតបទៅនឹងជំងឺកូវីដ១៩ (COVID-19) ទោះបច្ចុប្បន្ន ស្ថានភាពជំងឺនេះនៅស្រួចស្រាលនៅឡើយនៅកម្ពុជា។

អាន​បន្ត៖ មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ លោក ហុង ម៉ានុន និងអ្នកនាង អឿន ម៉ូនីកា ឧបត្ថម្ភថវិកា ២ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហុង ម៉ានុន និងអ្នកនាង អឿន ម៉ូនីកា (ម្ចាស់ហាង NK Molika Beauty Trading Co., LTD.) ដែលបានឧបត្ថម្ភថវិកា ២,០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕

ដកស្រង់ពី៖Fresh News 

ប្រមុខការទូតកម្ពុជា ចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹង COVID-19

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19)។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា ចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ លោក តែ ជួរ និងលោកស្រី ខូវ ឈីវ ឧបត្ថម្ភថវិកា ៤លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តែ ជួរ និងលោកស្រី ខូវ ឈីវ (ក្រុមហ៊ុន តែ អៀកហុង អេនធេីប្រាយ ឯ.ក) ដែលបានឧបត្ថម្ភថវិកា ៤,០០០,០០០រៀល (បួនលានរៀល) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕

ដកស្រង៉ពី៖ Fresh News 

ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គ ស្តាប់របាយការណ៍លទ្ធផលការងារ ចន្លោះសម័យប្រជុំលើកទី៤-៥

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានបើកសម័យប្រជុំលើកទី៥ នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥។

អាន​បន្ត៖ ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គ ស្តាប់របាយការណ៍លទ្ធផលការងារ...

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

អាន​បន្ត៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩...

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់ក្រសួងឧស្សាហកម្ម»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

អាន​បន្ត៖ ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...