បណ្តាញសង្គម

ជប៉ុន-ចិន ឯកភាពគ្នា បើកការធ្វើដំណើរបែបមុខជំនួញឡើងវិញ, បន្តកិច្ចពិភាក្សាលើតំបន់សមុទ្រចិនខាងកើត

  (តូក្យូ)៖ ប្រទេសជប៉ុន និងចិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមការធ្វើដំណើរប្រភេទអាជីវកម្មឡើងវិញ នៅក្នុងខែវិច្ឆិកានេះ និងបន្តកិច្ចពិភាក្សា ជុំវិញជម្លោះប្រជុំកោះនៅក្នុងសមុទ្រចិនខាងកើត នៅក្នុងកិច្ចពិភាក្សាថ្នាក់ខ្ពស់លើកដំបូងចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនថ្មី ចូលកាន់ដំណែងកាលពីខែកញ្ញាមក។

អាន​បន្ត៖ ជប៉ុន-ចិន ឯកភាពគ្នា បើកការធ្វើដំណើរបែបមុខជំនួញឡើងវិញ,...

ប្រធាន WHO បង្ហាញក្តីសង្ឃឹមពិតប្រាកដ ក្នុងការបិទបញ្ចប់កូវីដ-១៩ ក្រោយវ៉ាក់សាំង៣ បង្ហាញប្រសិទ្ធភាពលើស៩០%

 (ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងជាលើកដំបូងថា ពេលនេះយើងមានក្តីសង្ឃឹមយ៉ាងពិតប្រាកដមួយថា វ៉ាក់សាំងនានារួមជាមួយការព្យាយាម និងធ្វើតេស្តជាច្រើន នឹងអាចឲ្យយើងបិទបញ្ចប់ការរាតត្បាតនៃ COVID-19។

អាន​បន្ត៖ ប្រធាន WHO បង្ហាញក្តីសង្ឃឹមពិតប្រាកដ ក្នុងការបិទបញ្ចប់កូវីដ-១៩...

អាមេរិក បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ទៅតំបន់មជ្ឈិមបូព៌ា ខណៈមានពាក្យចចាមអារ៉ាមថាលោក ត្រាំ ចង់ប្រើកម្លាំងយោធាលើអ៉ីរ៉ង់

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់ជាច្រើនគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានពាក្យចចាមអារ៉ាម ថាលោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ មានផែនការធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៉ឺរ៉ង់ មុននឹងលោក ចូ បៃដិន ឡើងស្បថចូលកាន់តំណែង ប្រធានាធិបតីអាមេរិកជាផ្លូវការ។

អាន​បន្ត៖ អាមេរិក បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ទៅតំបន់មជ្ឈិមបូព៌ា...

លោកនាយករដ្ឋមន្ត្រី Belize «ឆ្លងជំងឺកូវីដ-១៩» និងកំពុងទទួលការព្យាបាល

 (មិចស៊ីកូស៊ីតធី)៖ នាយករដ្ឋមន្ត្រីនៃប្រទេស បេលីស (Belize) លោក ចន ប្រាយសេណូ (John Briceno) ត្រូវបានធ្វើតេស្ដ «វិជ្ជមាន» ចំពោះជំងឺរាតត្បាត COVID-19 ខណៈប្រទេសជាប់សមុទ្រការីបៀនមួយនេះ កំពុងប្រយុទ្ធប្រឆាំងជំងឺនេះយ៉ាងស្វិតស្វាញ។

អាន​បន្ត៖ លោកនាយករដ្ឋមន្ត្រី Belize «ឆ្លងជំងឺកូវីដ-១៩» និងកំពុងទទួលការព្យាបាល

WHO ទទួលបានការធានាពីប្រទេសចិន ដើម្បីស៊ើបរកប្រភពដើមនៃកូវីដ-១៩ សម្រាប់ដំណាក់កាលទី២

  (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) អះអាងថា ស្ថាប័នអន្តរជាតិមួយនេះ បានទទួលការធានាពីប្រទេសចិន ដើម្បីបើកការស៊ើបអង្កេត រកប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) សម្រាប់ដំណាល់កាលទី ២ ដែលនឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។

អាន​បន្ត៖ WHO ទទួលបានការធានាពីប្រទេសចិន ដើម្បីស៊ើបរកប្រភពដើមនៃកូវីដ-១៩ សម្រាប់ដំណាក់កាលទី២

ស្ថានភាពបាតុកម្មនៅទីក្រុងបាងកក នឹងតានតឹងកើនឡើងខ្លាំងនៅថ្ងៃស្អែក

 (បាងកក)៖ ភាពតានតឹងកំពុងកើនឡើងយ៉ាងខ្លាំង ជុំវិញបាតុកម្មតវ៉ានៅប្រទេសថៃ បន្ទាប់ពីប៉ូលីសថៃបានបាញ់មនុស្សចំនួន ០៦នាក់ឲ្យរងរបួសកាលពីសប្ដាហ៍មុន និងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកពណ៌លើក្រុមបាតុករ នៅតាមដងផ្លូវនៃទីក្រុងបាងកក។

អាន​បន្ត៖ ស្ថានភាពបាតុកម្មនៅទីក្រុងបាងកក នឹងតានតឹងកើនឡើងខ្លាំងនៅថ្ងៃស្អែក

លោក បៃដិន តែងតាំងលោក Mayorkas ជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ, លោកស្រី Yellen ជារដ្ឋមន្ត្រីរតនាគារ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន នឹងតែងតាំង លោក Alejandro Mayorkas ជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ ដោយរំពឹងថាបុរសមានកំណើត ជាជនអន្តោប្រវេសន៍គុយបារូបនេះ នឹងកែសម្រួលឡើងវិញនូវគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។

អាន​បន្ត៖ លោក បៃដិន តែងតាំងលោក Mayorkas ជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ, លោកស្រី Yellen...

ភរិយាលោក ដូណាល់ ត្រាំ ធ្វើពិធីស្វាគមន៍ដើមគ្រិស្មាក់ នៅសេតវិមាន ប្រកបដោយទឹកមុខសប្បាយរីករាយ

 (វ៉ាស៊ីនតោន)៖ ជំទាវទីមួយនៃសហរដ្ឋអាមេរិក លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានរៀបចំពិធីទទួលស្វាគមន៍ដើមគ្រិស្មាក់ នៅរសៀលថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រកបដោយទឹកមុខសប្បាយរីករាយ ខណៈបុណ្យណូអែល កាន់តែខិតជិតចូលមកដល់។

អាន​បន្ត៖ ភរិយាលោក ដូណាល់ ត្រាំ ធ្វើពិធីស្វាគមន៍ដើមគ្រិស្មាក់ នៅសេតវិមាន...

លោក ចូ បៃដិន ជ្រើសតាំងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry ឲ្យកាន់តួនាទីដ៏សំខាន់មួយ

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានជ្រើសតាំងអតីតសមាជិកព្រឹទ្ធសភា និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) ជាធ្វើបេសកជនពិសេសទទួលបន្ទុកអាកាសធាតុ ដើម្បីដឹកនាំបេសកកម្ម ប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលស្ថិតក្នុងគោលនយោបាយចម្បងមួយ សម្រាប់រដ្ឋបាលថ្មីរបស់លោក បៃដិន ធ្វើការដោះស្រាយ។

អាន​បន្ត៖ លោក ចូ បៃដិន ជ្រើសតាំងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry...

អាមេរិកដើរចេញពីសន្ធិសញ្ញាអន្តរជាតិមួយទៀតជាផ្លូវការ, អាល្លឺម៉ង់សម្តែងការសោកស្តាយ

 (ប៊ែរឡាំង)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស (Heiko Maas) បាននិយាយនៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកាថា ប្រទេសលោកមានការសោកស្តាយយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិកបានចាកចេញពីសន្ធិសញ្ញាបើកចំហជើងមេឃ ឬ Opens Skies Treaty ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដធំមួយ ហើយបានបញ្ជាក់ថា អាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញានេះ ដែលជាផ្នែកសំខាន់មួយនៃវិធានការគ្រប់គ្រងសព្វាវុធក្នុងតំបន់។

អាន​បន្ត៖ អាមេរិកដើរចេញពីសន្ធិសញ្ញាអន្តរជាតិមួយទៀតជាផ្លូវការ, អាល្លឺម៉ង់សម្តែងការសោកស្តាយ

មហាយក្សចិនលើកទឹកចិត្តឲ្យពលរដ្ឋ «ប្រឹងបង្កើតកូនចៅបន្ថែមទៀត» ដើម្បីដោះស្រាយវិបត្តិ កំណើនមនុស្សមានវ័យចំណាស់

  (សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ នៅថ្ងៃចន្ទនេះថា ប្រទេសចិនគ្រោងនឹងដាក់បញ្ចូលវិធានការណ៍ថ្មីៗ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋរបស់ខ្លួន ឲ្យប្រឹងបង្កើតកូនចៅបន្ថែមទៀត នៅក្នុងផែនការថ្មីរយៈពេល ០៥ឆ្នាំរបស់ខ្លួន គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលវាជាដំណោះស្រាយធំមួយ ឆ្លើយតបទៅលើកំណើនមនុស្សវ័យចំណាស់ យ៉ាងឆាប់រហ័សនៅក្នុងប្រទេស មានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកមួយនេះ។

អាន​បន្ត៖ មហាយក្សចិនលើកទឹកចិត្តឲ្យពលរដ្ឋ «ប្រឹងបង្កើតកូនចៅបន្ថែមទៀត»...

ទីបំផុតរដ្ឋធំៗពីរនៅអូស្ត្រាលី «បើកទ្វារវិញហើយ» ក្រោយពីបានធូរស្បើយពីរលកទី២ នៃការឆ្លងរាតត្បាតកូវីដ-១៩

 (ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅអូស្ត្រាលី គឺរដ្ឋ ញូសោតវែលស៍ (New South Wales) និងវិចតូរៀ (Victoria) បានប្រកាសបើទ្វារព្រំដែនរបស់ពួកគេឡើងវិញហើយ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកានេះ បន្ទាប់ពីការបិទអស់ជាច្រើនសប្តាហ៍ ដើម្បីទប់ទល់រលកទី ២ នៃការឆ្លងរាតត្បាតជំងឺ COVID-19។

អាន​បន្ត៖ ទីបំផុតរដ្ឋធំៗពីរនៅអូស្ត្រាលី «បើកទ្វារវិញហើយ» ក្រោយពីបានធូរស្បើយពីរលកទី២...

ក្រុមលោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់លទ្ធផលបោះឆ្នោត នៅរដ្ឋ Pennsylvania

  (ភែនស៊ីលវេនៀ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់ពាក្យប្តឹងឧទ្ធរណ៍ ជុំវិញការច្រានចោលរបស់ចៅក្រមសហព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែង នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដើម្បីរារាំងការទទួលស្គាល់ជាផ្លូវការ នៃការបោះឆ្នោតនៅរដ្ឋភែនស៊ីលវេនៀ (Pennsylvania)។

អាន​បន្ត៖ ក្រុមលោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់លទ្ធផលបោះឆ្នោត នៅរដ្ឋ...

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង១៣ម៉ឺននាក់ទៀត ក្នុងពេលតែ១ថ្ងៃ

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកករណីឆ្លង COVID-19 រហូតដល់ទៅ ១៣៦,៦២៧ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៨៦៦នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

អាន​បន្ត៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង១៣ម៉ឺននាក់ទៀត ក្នុងពេលតែ១ថ្ងៃ

គួរយល់ដឹង! កាលពីសម័យរ៉ូម៉ាំងជិតពីរពាន់ឆ្នាំមុន បន្ទុះភ្នំភ្លើងមួយបានសម្លាប់មនុស្សអស់មួយទីក្រុង

(អ៉ីតាលី)៖ កាលពីសម័យចក្រភពរ៉ូមបុរាណ គ្រោះមហន្តរាយផ្ទុះភ្នំភ្លើងដ៏ខ្លាំងសម្បើមមួយបានសម្លាប់មនុស្សអស់មួយទីក្រុង ខណៈអ្នកខ្លះត្រូវកប់ក្រោមកម្អែលភ្នំភ្លើងស្លាប់យ៉ាងវេទនា រីឯទីក្រុងទាំងមូលត្រូវកប់ក្រោមដីអស់ពេលជិតពីរពាន់ឆ្នាំ ទម្រាំមានមនុស្សជំនាន់ក្រោយជីកកកាយរកឃើញឡើងវិញ។ ទីក្រុងនេះមានឈ្មោះដើមថា ទីក្រុងពុំប៉េអ៉ី (Pompeii)។

អាន​បន្ត៖ គួរយល់ដឹង! កាលពីសម័យរ៉ូម៉ាំងជិតពីរពាន់ឆ្នាំមុន...

អង់គ្លេសអាចនឹងដាក់ឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Pfizer-BioNtech «ក្នុងសប្តាហ៍នេះ» ដែលនឹងលឿនជាងនៅអាមេរិក

 (ឡុងដ៍)៖ សារព័ត៌មានអង់គ្លេស Telegraph បានរាយការណ៍ថា ចក្រភពអង់គ្លេសអាចនឹងផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ ចំពោះវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ គឺ Pfizer និង BioNTech ក្នុងសប្តាហ៍នេះ ដែលអាចលឿនជាងសហរដ្ឋអាមេរិកទៅទៀត។

អាន​បន្ត៖ អង់គ្លេសអាចនឹងដាក់ឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Pfizer-BioNtech...

អាល្លឺម៉ង់អាចនឹងបន្ត «បិទប្រទេស» ដល់ថ្ងៃទី២០ ខែធ្នូ ដោយសារកូវីដ-១៩

(ប៊ែរឡាំ)៖ អ្នកនយោបាយជាន់ខ្ពស់ជាច្រើនរូប នៅក្នុងប្រទេសអាល្លឺម៉ង់ បានអំពាវនាវឲ្យរដ្ឋាភិបាល អូសបន្លាយពេលបិទប្រទេសឲ្យដល់ថ្ងៃទី២០ ខែធ្នូ ដើម្បីបង្កើនការទប់ស្កាត់ COVID-19 ដែលមិនទាន់មានសញ្ញាថា ធូរស្រាលនៅឡើយ និងបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទ្វីបអឺរ៉ុបទាំងមូលអាចនឹងប្រឈមមុខ «រលកទី៣» នៃការឆ្លងជំងឺនេះ នៅដើមឆ្នាំ២០២១។

អាន​បន្ត៖ អាល្លឺម៉ង់អាចនឹងបន្ត «បិទប្រទេស» ដល់ថ្ងៃទី២០ ខែធ្នូ ដោយសារកូវីដ-១៩

WHO ណែនាំមិនឲ្យប្រើថ្នាំ Remedsivir របស់អាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រោះវាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ (Video inside)

(ប៉ារីស)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបានផ្ដល់អនុសាសន៍ជាថ្មីថា ថ្នាំរ៉េមដេស៊ីវា (Remdesivir) មិនគួរត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 មិនថា អ្នកជំងឺនោះមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ដោយសារតែថ្នាំប្រភេទនេះ «មិនមានប្រសិទ្ធភាពគ្រប់គ្រាន់» ក្នុងការជួយសង្រ្គោះជីវិតមនុស្សឡើយ។

អាន​បន្ត៖ WHO ណែនាំមិនឲ្យប្រើថ្នាំ Remedsivir របស់អាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩...

ចិនជួយបន្ធូរបន្ថយប្រាក់បំណុល កាន់តែច្រើនបន្ថែមទៀតទៅដល់ បណ្តាប្រទេសកំពុងអភិវឌ្ឍ ដើម្បីសម្រាលផលប៉ះពាល់ បង្កឡើងដោយកូវីដ-១៩

 (ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក លីវ គុន (Liu Kun) នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសចិនបានធ្វើការបន្ធូរបន្ថយបំណុលកាន់តែច្រើនបន្ថែមទៀត ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់សរុបចំនួន ២.១ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌរបស់ក្រុមប្រទេស G20 ដែលជាចំនួននៃការបន្ធូរបន្ថយខ្ពស់បំផុត ធៀបនឹងបណ្តាសមាជិកផ្សេងៗទៀតរបស់ G20។

អាន​បន្ត៖ ចិនជួយបន្ធូរបន្ថយប្រាក់បំណុល កាន់តែច្រើនបន្ថែមទៀតទៅដល់...

ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ជាង៩លាននាក់ហើយ

 (ញូដេលី)៖ ករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសឥណ្ឌា បានឆ្លងដល់ដំណាក់កាលមួយទៀតហើយគឺលើស ៩លានករណីនៅថ្ងៃសុក្រនេះ បន្ទាប់ពីអ្នកឆ្លងថ្មីៗជិត ៤៦,០០០នាក់ទៀតត្រូវបានរាយការណ៍។

អាន​បន្ត៖ ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ជាង៩លាននាក់ហើយ

អ្នកឆ្លងកូវីដ-១៩ នៅរុស្ស៊ី កើនលើស «២លាននាក់» ក្រោយពីបានកត់ត្រាអ្នកឆ្លងថ្មីចំនួន ២៣,៦១០ករណីថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ

  (ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនាថ្ងៃព្រហស្បតិ៍នេះ បានឲ្យរាយការណ៍ពីការរកឃើញករណីឆ្លងនៃជំងឺ COVID-19 ចំនួន ២៣,៦១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសរុស្ស៉ីកើនលើស ២លាននាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លងកូវីដ-១៩ នៅរុស្ស៊ី កើនលើស «២លាននាក់»...