បណ្តាញសង្គម

ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង គ្រោងទិញយកក្រុមហ៊ុនអាកាសចរណ៍ Asiana

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយដកស្រង់សម្តីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលគ្រប់គ្រងដោយរដ្ឋថា ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង នឹងទិញយកក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី ២ ដែលជាប់ជំពាក់បំណុល គឺក្រុមហ៊ុន Asiana ។

អាន​បន្ត៖ ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង គ្រោងទិញយកក្រុមហ៊ុនអាកាសចរណ៍...

មនុស្សជាង ៤០ នាក់ បានរងរបួសនៅក្នុងការតវ៉ាដ៏ឃោរឃៅបំផុត របស់ប្រទេសថៃ ចាប់តាំងពីមាន COVID-19

មនុស្សជាង ៤០ នាក់ បានរងរបួសនៅក្នុងការប្រឈមមុខដាក់គ្នាដ៏ឃោរឃៅបំផុតរបស់ប្រទេសថៃ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 កាលពីថ្ងៃអង្គារ។

អាន​បន្ត៖ មនុស្សជាង ៤០ នាក់ បានរងរបួសនៅក្នុងការតវ៉ាដ៏ឃោរឃៅបំផុត របស់ប្រទេសថៃ...

មីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ថ្មី ១៥៦ ករណី និងស្លាប់ ២៦ នាក់

បើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល និងកីឡា ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ថ្មីចំនួន ១៩៥៦ ករណី និងករណីស្លាប់ថ្មីចំនួន ២៦ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

អាន​បន្ត៖ មីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ថ្មី ១៥៦ ករណី និងស្លាប់ ២៦ នាក់

អ៊ីស្រាអែល បញ្ជូនអវកាសយានិកទី ២ របស់ខ្លួនទៅកាន់ទីអវកាស

មន្ត្រីអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ប្រទេសខ្លួន នឹងបញ្ជូនអវកាសយានិក ទៅកាន់ទីអវកាសនៅឆ្នាំ ២០២១ ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

អាន​បន្ត៖ អ៊ីស្រាអែល បញ្ជូនអវកាសយានិកទី ២ របស់ខ្លួនទៅកាន់ទីអវកាស

ប្រជាជន ជម្លៀសចេញពីអគារ ខណៈរញ្ជួយអង្រន់កោះ Padang របស់ឥណ្ឌូនេស៊ី

ទីភ្នាក់ងារភូគព្ភសាស្ត្រ ឧតុនិយមវិទ្យា និងភូគព្ភសាស្ត្រប្រទេសឥណ្ឌូណេស៊ីបានសរសេរនៅលើគណនីផ្លូវការរបស់ខ្លួនថា គ្រោះរញ្ជួយដីកម្រិត ៦.៣ រិកស្ទ័របានវាយប្រហារឆ្នេរសមុទ្រនៃខេត្តស៊ូម៉ាត្រាខាងលិច កាលពីថ្ងៃអង្គារ។

អាន​បន្ត៖ ប្រជាជន ជម្លៀសចេញពីអគារ ខណៈរញ្ជួយអង្រន់កោះ Padang របស់ឥណ្ឌូនេស៊ី

ប្រទេសថៃ ខ្ចីប្រាក់ចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ពីធនាគារ ADB ដើម្បីស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយ COVID-19

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃច័ន្ទសម្រាប់ប្រទេសថៃ ដើម្បីធានានូវប្រាក់កម្ចីចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាតរាតត្បាត COVID-19 ។

អាន​បន្ត៖ ប្រទេសថៃ ខ្ចីប្រាក់ចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ពីធនាគារ ADB...

សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ អំពីពេលវេលាដែលត្រូវកាត់បន្ថយ ចំនួនកងទ័ពនៅអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន (Video inside)

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិស្ដីទី លោក គ្រីស្តូហ្វឺ មីលឡឺ (Christopher Miller) បានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ឱ្យមកនៅត្រឹម ២,៥០០នាក់ដូចៗគ្នា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខ។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ អំពីពេលវេលាដែលត្រូវកាត់បន្ថយ...

បាតុករថៃសរុប ៥៥នាក់រងរបួស ក្នុងនោះ៦នាក់ត្រូវនឹងគ្រាប់កាំភ្លើង, ប៉ូលិសថៃកំពុងវែករកមុខបាតដៃទីបី (Video inside)

(បាងកក)៖ យ៉ាងហោចណាស់មនុស្ស ៥៥នាក់រងរបួស ដោយអ្នកខ្លះបានត្រូវនឹងគ្រាប់កាំភ្លើង ខណៈក្រុមបាតុករដែលដង្ហែរក្បួនទៅកាន់សភាថៃ បានប៉ះទង្គិចជាមួយក្រុមប៉ូលិស និងក្រុមប្រឆាំងរាជានិយម ក្នុងអំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីចលនាបាតុកម្មដឹកនាំ ដោយក្រុមយុវជន និងនិស្សិតមហាវិទ្យាល័យ បានផ្ទុះឡើងកាលពីខែកក្កដាកន្លងទៅនេះ។

អាន​បន្ត៖ បាតុករថៃសរុប ៥៥នាក់រងរបួស ក្នុងនោះ៦នាក់ត្រូវនឹងគ្រាប់កាំភ្លើង,...

ក្រុមហ៊ុនធំៗរបស់អាមេរិកគឺ Pfizer និង Moderna សុទ្ធតែរំពឹងថា នឹងទទួលការអនុញ្ញាតឲ្យចាក់ វ៉ាក់សាំងកូវីដ-១៩បន្ទាន់ នៅចុងខែវិច្ឆិកានេះ! (Video inside)

(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ (Pfizer) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ក្រុមហ៊ុននេះជិតទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នោះហើយ បន្ទាប់ពីបញ្ជូនទិន្នន័យសរុបអំពីសុវត្ថិភាព ទៅឲ្យអាជ្ញាធរត្រួតពិនិត្យឱសថរបស់អាមេរិក តាមរយៈសំណើជាផ្លូវការរបស់ខ្លួន។

អាន​បន្ត៖ ក្រុមហ៊ុនធំៗរបស់អាមេរិកគឺ Pfizer និង Moderna សុទ្ធតែរំពឹងថា...

អ្នកជំងឺកូវីដ-១៩ជាង ១,៦០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងថ្មីៗជាង ១៥ម៉ឺននាក់ត្រូវបានរាយការណ៍! (Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៥៧,២៦១ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៦១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

អាន​បន្ត៖ អ្នកជំងឺកូវីដ-១៩ជាង ១,៦០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក...

ចិនគ្រោងបាញ់បង្ហោះយានឆាងអឺ៥ (Chang'e-5) ទៅចុះចតលើផ្ទៃព្រះច័ន្ទ នៅចុងខែវិច្ឆិកានេះ (Video inside)

(ប៉េកាំង)៖ ក្រុមហ៊ុនអវកាស និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាចិន (CASC) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនគ្រោងបញ្ចូនយាន ឆាងអឺ ៥ (Chang'e-5) ទៅកាន់ឋានព្រះច័ន្ទនៅចុងខែវិច្ឆិកានេះ ដោយវាជាបេសកកម្មពិសេស និងជាលើកទីមួយសម្រាប់ចិន នោះគឺការជីកយកគំរូតាងពីព្រះច័ន្ទ រួចបាញ់បញ្ចូនមកផែនដីវិញ។

អាន​បន្ត៖ ចិនគ្រោងបាញ់បង្ហោះយានឆាងអឺ៥ (Chang'e-5) ទៅចុះចតលើផ្ទៃព្រះច័ន្ទ...

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី អបអរជ័យជម្នះរបស់លោក ចូ បៃដិន (Video inside)

(ញូដេលី)៖ មេដឹកនាំនៃមហាយក្សឥណ្ឌា ដែលមានប្រជាជនច្រើនបំផុត លំដាប់លេខ ២ លើពិភពលោកនេះ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់លោក ចូ បៃដិន ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី អបអរជ័យជម្នះរបស់លោក ចូ បៃដិន (Video...

ប៉ូលិសទីក្រុងហុងកុង ចាប់ខ្លួនអតីតសមាជិកសភាបីរូប ដែលពាក់ព័ន្ធការគប់ទឹកស្អុយចូលក្នុងសភា

(ហុងកុង)៖ មន្ត្រីប៉ូលិសក្នុងទីក្រុងហុងកុងបានឱ្យដឹងថា ពួកគេបានឃាត់ខ្លួនអតីតសមាជិកសភាបីរូប នៅថ្ងៃពុធនេះ ជុំវិញឧបទ្ទវហេតុកើតឡើងកាលពីខែឧសភា និងខែមិថុនា ដោយមានការគប់វត្ថុរាវមានក្លិនស្អុយចូលក្នុងសភា ដែលនេះជាទង្វើត្រូវបានប៉ូលិសចាត់ទុកថា មានចេតនាបង្កគ្រោះថ្នាក់។

អាន​បន្ត៖ ប៉ូលិសទីក្រុងហុងកុង ចាប់ខ្លួនអតីតសមាជិកសភាបីរូប...

ដោយសារការហោះស្ទាក់យន្តហោះចម្បាំងចិន តៃវ៉ាន់ខាតអស់យន្តហោះ F-16 ពីរគ្រឿងហើយ, ប្រធានាធិបតីតៃវ៉ាន់សម្រេច ផ្អាកប្រតិបត្តិការយន្តហោះប្រភេទនេះ

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធនេះបានប្រកាសផ្អាកការហោះហើរ យន្តហោះចម្បាំង F-16 បន្ទាប់ពីហោះយន្តមួយគ្រឿងទៀតបានធ្លាក់ ដែលជាការបាត់បង់លើកទី ២ នៅក្នុងរយៈពេលមិនដល់មួយខែផងនោះ ស្របពេលដែលបេសកកម្មហោះស្ទាក់ យន្តហោះចិនកំពុងកើនឡើង។

អាន​បន្ត៖ ដោយសារការហោះស្ទាក់យន្តហោះចម្បាំងចិន តៃវ៉ាន់ខាតអស់យន្តហោះ F-16 ពីរគ្រឿងហើយ,...

ប៉ូលិសអង់គ្លេសកំពុងតាមចាប់ក្រុមចោរប្លន់រថយន្តដឹកផលិតផល Apple ដែលមានតម្លៃសរុបស្មើនឹង៦.៦លានដុល្លារ

(ឡុងដ៍)៖ ប៉ូលិសនៅចក្រភពអង់គ្លេស កំពុងតាមចាប់ខ្លួនចោរមួយក្រុម ដែលបានប្លន់យករថយន្តមួយគ្រឿងដឹកផលិតផលរបស់ក្រុមហ៊ុន Apple រួមមានស្មាតហ្វូននិងនាឡិកាជាដើម គិតជាតម្លៃសរុប៦.៦លានដុល្លារអាមេរិក។

អាន​បន្ត៖ ប៉ូលិសអង់គ្លេសកំពុងតាមចាប់ក្រុមចោរប្លន់រថយន្តដឹកផលិតផល Apple...

បារាំង និងអាល្លឺម៉ង់ ជំរុញឱ្យសហរដ្ឋអាមេរិក ត្រឡប់មករកយុទ្ធសាស្ត្ររួមវិញ ដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់

(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) និងរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស (Heiko Maas) បានជំរុញឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកវិធីសាស្រ្តរួមមួយ ដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់វិញ សំដៅធ្វើយ៉ាងណាធានាឱ្យបានថាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ដើរលើផ្លូវសន្តិភាព។

អាន​បន្ត៖ បារាំង និងអាល្លឺម៉ង់ ជំរុញឱ្យសហរដ្ឋអាមេរិក ត្រឡប់មករកយុទ្ធសាស្ត្ររួមវិញ...

អ៊ីស្រាអែល វាយប្រហារទីតាំង Hamas តបទៅនឹងការវាយប្រហាររ៉ុក្កែតពីតំបន់ Gaza

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារទីតាំងហាម៉ាសនៅតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃអាទិត្យ ដើម្បីឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីយប់ថ្ងៃសៅរ៍។

អាន​បន្ត៖ អ៊ីស្រាអែល វាយប្រហារទីតាំង Hamas តបទៅនឹងការវាយប្រហាររ៉ុក្កែតពីតំបន់ Gaza

អ៊ីរ៉ង់-អ៊ីរ៉ាក់ បញ្ចប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យនូវជំហានចុងក្រោយ ក្នុងការធ្វើពង្រាងធម្មនុញ្ញកិច្ចសហប្រតិបត្តិការការពារជាតិអ៊ីរ៉ង់ បន្ទាប់ពីជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ាក់ ។

អាន​បន្ត៖ អ៊ីរ៉ង់-អ៊ីរ៉ាក់ បញ្ចប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី

ករណី COVID-19 នៅទ្វីបអាហ្រ្វិក ឆ្លងដល់ ១,៩៦ លាននាក់

មជ្ឈមណ្ឌលការពារ និងបង្ការជំងឺអាហ្វ្រិក បាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនករណីឆ្លង COVID-19 នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់ ១.៩៦៣.៧០២ នាក់ ហើយកាលពីរសៀលថ្ងៃអាទិត្យនោះ ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 ក៏មានដល់ 47,104 នាក់ផងដែរ។

អាន​បន្ត៖ ករណី COVID-19 នៅទ្វីបអាហ្រ្វិក ឆ្លងដល់ ១,៩៦ លាននាក់

លោក Trump អំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ COVID-19 នៅពេលមានករណីឆ្លង កើនឡើង

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះ “ដ៏ធំ និងជាក់លាក់” លើ COVID-19 ខណៈដែលករណីឆ្លង កំពុងកើនឡើងនៅទូទាំងប្រទេស។

អាន​បន្ត៖ លោក Trump អំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ COVID-19...

ព្យុះទីហ្វុង Vamco បណ្តាលឱ្យមនុស្សស្លាប់ ៦៧ នាក់ និងបាត់ខ្លួន ២២ នាក់ នៅហ្វីលីពីន

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារ ព្យុះទីហ្វុង Vamco ដែលបោកបក់ប្រទេសហ្វីលីពីនកាលពីសប្តាហ៍កន្លង បានកើន ឡើងដល់ ៦៧ នាក់ហើយ។

អាន​បន្ត៖ ព្យុះទីហ្វុង Vamco បណ្តាលឱ្យមនុស្សស្លាប់ ៦៧ នាក់ និងបាត់ខ្លួន ២២ នាក់...