រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាធ្វើសង្ក្រាន្តរាំលេងនៅក្នុងភូមិនៅមុនពេលចូលឆ្នាំខែ្មរយ៉ាងសប្បាយរីករាយ បែរជាមានជនមួយក្រុមនាំគ្នាប្រើអំពើហិង្សាវាយគ្នាផ្អើលប្រជាពលរដ្ឋពេញភូមិនិងបណ្ដាលឱ្យរងរបួសធ្ងន់២នាក់ ចំណែកជនបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២អាធ្រាត្រថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានគិតខ្លី ដោយប្រើកាំបិតចាក់ទម្លុះលើដើមទ្រូង ចំនួន១២កន្លែង បណ្តាលអោយបាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅក្បែរចេតិយកំពុងសាងសង់ ក្នុងបរិវេណវត្តផ្នែកខាងជើង ស្ថិតតាមបណ្តោយផ្លូវ សុធារស ភូមិ០២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អានបន្ត៖ សន្តិសុខម្នាក់ មិនដឹងមានវិបត្តិអ្វី គិតខ្លីក្បែរចេតិយក្នុងបរិវេណវត្ត
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀតហើយ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ករណីប្រព្រឹត្តបទល្មើសឆបោកតាមតេឡេក្រាម ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ចំណេញត្រលប់មកវិញច្រើន ។
អានបន្ត៖ ចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ករណីឆបោក ក្រោមរូបភាពវិនិយោគរយៈពេលខ្លី...
រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
អានបន្ត៖ បង្ក្រាបបទល្មើសគ្រឿងញៀ.ន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសថ្នាំញៀ.នជាង១៧គីឡូ...
ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរំលោភលើទំនុកចិត្តក្នុងករណីដាច់ដោយឡែកពីគ្នា ក្នុងនោះម្នាក់ខ្ចីម៉ូតូមិត្តភក្តិជិះយកទៅបញ្ចាំយកលុយចាយអស់ និងម្នាក់ទៀតលួចយកលុយក្រុមហ៊ុនទឹកស្អាតទិញគ្រឿងញៀន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។
អានបន្ត៖ ឃាត់ខ្លួន២នាក់ ម្នាក់ខ្ចីម៉ូតូមិត្តភក្តិយកទៅបញ្ចាំ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានហើយ តែចៃដន្យបានដួលម៉ូតូទាំង២គ្រឿង ធ្វើឱ្យជនសង្ស័យភ័យពេករត់ចោលម៉ូតូគេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ៥៩២ ទល់មុខវិទ្យា ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
អានបន្ត៖ ឆ.ក់កាបូបនារីម្នាក់បានសម្រេច តែចៃដន្យដួល ជនសង្ស័យភ័.យរត់ចោលម៉ូតូគេចខ្លួនបាត់
ខេត្តប៉ៃលិន ៖ ខណៈម្ចាស់ផ្ទះធ្វើដំណើរពីផ្សារមកផ្ទះបម្រុងនឹងដាំបាយធ្វើម្ហូប ស្រាប់តែឮសំឡេងទ្វារផ្ទះផ្នែកខាងក្រោយ ត្រូវបានគេបិទយ៉ាងពេញទំហឹង លុះម្ចាស់ចូលទៅពិនិត្យមើល ទើបដឹងថា ចោរលួចគាស់ទ្វារផ្ទះបម្រុងលួចសម្ភារ:។ តែសំណាងល្អ ដោយសារមិនទាន់បានធ្វើសកម្មភាព ត្រូវម្ចាស់ផ្ទះមកទាន់ពេលវេលា។
អានបន្ត៖ មកដល់មុខផ្ទះ ឮសំឡេងបិទទ្វារយ៉ាងខ្លាំង លុះម្ចាស់ដើរទៅមើល ទើបដឹង និងផ្អើលឆោឡោ
រាជធានីភ្នំពេញ ៖ ទីបំផុត នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក គង់ សុខសែង ហៅ ដែន សូនី ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ពីបទ ហិ.ង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ អត់ប្រេងជាមួយជនប្រព្រឹត្តបទល្មើសទេ ។
អានបន្ត៖ តុលាការសម្រេចឃុំខ្លួនលោក ដែន សូនី ដាក់ពន្ធធនាគារ PJ ហើយ...
ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបង្ហាញមុខជាសាធារណៈ «ក្រុមទម្លាក់យោង» ប្រុសស្រីចំនួន០៤នាក់ ដោយប្រើរូបភាពទម្លាក់(កូនថង់ក្រហម) ហើយបបួលជនរងគ្រោះចែកគ្រឿងអលង្ការក្លែងក្លាយ និងឆបោកយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ នៅក្នុងផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
អានបន្ត៖ នគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួនក្រុមទម្លាក់យោងប្រុសស្រី៤នាក់...
រាជធានីភ្នំពេញ ៖ ទីបំផុត! កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវរហូតដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីសម្លា.ប់ជនរងគ្រោះម្នាក់ ហើយដុតសាកស.ពក្នុងរណ្តៅដុតសំរាម នៅក្រុងប៉ោយប៉ែត ។
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់(ត្រូវជាប្អូនថ្លៃ) ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីលួចលុយបងថ្លៃ ដែលជាម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍លក់ ចំនួនជាង១០ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អានបន្ត៖ ប្អូនថ្លៃស្រីលួចលុយបងថ្លៃជាម្ចាស់ក្រុមហ៊ុនលក់ដីឡូតិ៍...
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង យីហោ «ស៊ីនហាយ» នៅម្តុំជិតរង្វង់មូលតោ២ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
អានបន្ត៖ អគ្គិភ័យឆាបឆេះហាងខារ៉ាអូខេមួយកន្លែងខូចខាតស្ទើរទាំងស្រុង...
ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យដៃដល់ចំនួន៦នាក់ ក្រោយពីនគរបាលស្រុកថ្ពងបង្ក្រាបបាន ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើការចោទប្រកាន់ពីបទហិង្សារដោយចេតនា។ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយតប់កាប់ចាក់ទៅលើជនរង គ្រោះ។
អានបន្ត៖ បញ្ជូនក្រុមជនសង្ស័យដៃដល់៦នាក់ទៅតុលាការខេត្ត
ខេត្តបាត់ដំបង ៖ ទីតាំង«វីង» វេរលុយមួយកន្លែង ត្រូវចោរមួយក្រុម មានប្រុស មានស្រី ប្រើល្បិចបន្លំចូលលួចយកលុយអស់ប្រហែល៨,០០០ដុល្លារអាមេរិក រួចនាំគ្នាឡើងជិះម៉ូតូបណ្ដាក់គ្នា គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី ០៦ មេសា ដែលស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។ ជនរងគ្រោះឈ្មោះ សុខ បញ្ញា ភេទស្រ អាយុ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុ។
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីឃាត់ជនសង្ស័យចំនួន ០២នាក់ ទី១. ឈ្មោះ ដាង ប៊ុនហាក់ ភេទប្រុស អាយុ ៥២ឆ្នាំ អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ និងទី២. ឈ្មោះ គឹម ថាយមុន្នី ភេទប្រុស អាយុ៦០ឆ្នាំ ជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដូចតទៅ ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច ភេទស្រី អាយុ ៥៦ឆ្នាំ និងឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៦៨ឆ្នាំ ដែលបានប្តឹងឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី ពីបទក្លែងបន្លំឯកសារសារធារណៈ (ចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅលោតទឹកពីលើស្ពានជ្រោយចង្វារ តែសំណាងល្អ ត្រូវបាននគរបាលរួមជាមួយអ្នកនេសាទ ចេញទូកទៅជួយស្រង់ សង្គ្រោះទាន់ពេល ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អានបន្ត៖ បុរសម្នាក់ឈប់ម៉ូតូលោតទឹកពីលើស្ពានជ្រោយចង្វារ...
រាជធានីភ្នំពេញ ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ កាន់ខិតជិតមកដល់ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ បង្កើនការក្កាប់សភាពការណ៍ពាក់ព័ន្ធសន្ដិសុខ ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម ដើម្បីចាត់វិធានការបង្ការ ទប់ស្តាត់ និងបង្ក្រាបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ។
អានបន្ត៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរ ត្រូវក្ដាប់សភាពការណ៍សន្ដិសុខ...
ខេត្តបន្ទាយមានជ័យ ៖ ឌុបប្រពន្ធមកពីផ្សារ ប្តីដេកមួយសំបក់ងើបឡើងវិញ ស្រាប់តែចោលួចម៉ូតូយកទៅបាត់ ក៏ប្តឹងសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៣នាក់ និងដកហូតបានម៉ូតូចំនួន៣គ្រឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។
អានបន្ត៖ ឌុបប្រពន្ធមកពីផ្សារ ប្តីដេកមួយសំបក់ងើបឡើង បាត់ម៉ូតូ ក៏ប្តឹងចាប់បាន៣នាក់
រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះសម្ភារៈ នៅក្នុងអគារខុនដូកំពុងសាងសង់មួយកន្លែង បង្កភ្ញាក់ផ្អើលអស់កម្មករ និងសមត្ថកិច្ច នាវេលាម៉ោង០៥និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចអគារកំពុងសាងសង់មួយកន្លែង ក្បែរនិងស្ពានអាកាស មរតកតេជោ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អានបន្ត៖ អគ្គិភ័យឆេះសម្ភារៈ ក្នុងអគារខុនដូកំពុងសាងសង់មួយកន្លែង...
រាជធានីភ្នំពេញ ៖ ធ្លាប់សម្ដែង ហើយសុំទោស រួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនទេ មុននេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះលើហ្វេសប៊ុក DEN SONY) អាយុ៣៥ឆ្នាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ។
អានបន្ត៖ «សម្ដែង សុំទោស រួចខ្លួន» ប៉ុន្តែពេលនេះ បុគ្គលឈ្មោះ ដែន សូនី...
ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងយោងបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមកិច្ចសហប្រតិបត្តិការរវាងអាវុធហត្ថខេត្តកំពង់ចាម និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតាមប្រមាញ់មេទុងទីនពីរនាក់ប្ដីប្រពន្ធកំពុងតែសំងំលាក់ខ្លួននៅខុនដូមួយកន្លែង ក្រោយជាប់ពាក់ព័ន្ធករណីឆបោកលុយកូនតុងទីនរហូតដល់រាប់លានដុល្លារឯណោះនៅស្រុកចំការលើ ។