បណ្តាញសង្គម

នារី​ម្នាក់​ពឹង​មិត្តភក្តិ​ជួយ​ឌុ​បទៅ​ដើរ​រក​សង្សារ​ បែរ​ជា​ជួប​គ្រោះ​​ទាំង​2​នាក់

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀតក៏ត្រូវបាត់បង់ជីវិតផងដែរ នៅលើរថយន្ត ខណៈពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីពួកគេទាំង២នាក់ជិះម៉ូតូជែងរថយន្តធំមិនផុត ក៏ជ្រុលទៅបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកហ្វដរេនជើរ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ។

អាន​បន្ត៖ នារី​ម្នាក់​ពឹង​មិត្តភក្តិ​ជួយ​ឌុ​បទៅ​ដើរ​រក​សង្សារ​...

សង្វៀន​ជល់​មាន់ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ពុំ​មាន​បើក​លេង​វិញ​ទេ

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបកស្រាយបំភ្លឺ ចំពោះសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា «សង្វៀនជល់មាន់ និងអាប៉ោងនៅសង្កាត់ស្ទឹងមានជ័យទី៣ បិទហើយបើកវិញ» ជាក់ស្តែងមិនមានការបើកឡើងវិញឡើយ ។

អាន​បន្ត៖ សង្វៀន​ជល់​មាន់ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ពុំ​មាន​បើក​លេង​វិញ​ទេ

ក្រោយផ្ទុះការតវ៉ាខ្លាំង អភិបាល​រង​ចុះ​បញ្ឈប់សកម្មភាព​កាយដី

បន្ទាយមាយមានជ័យ៖ អភិបាលរងក្រុងសិរិសោភ័ណ បានចុះបញ្ឈប់សកម្មភាពឈ្មួញកាយដីនៅអាងម្កាក់ ក្រោយពេលប្រជាពលរដ្ឋតវ៉ា ។ ការចុះបិទធ្វើឡើង កាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃទី០៦ កក្ដកា នៅអាងម្កាក់ស្ថិតភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

អាន​បន្ត៖ ក្រោយផ្ទុះការតវ៉ាខ្លាំង អភិបាល​រង​ចុះ​បញ្ឈប់សកម្មភាព​កាយដី

ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី និង​ពុះ​ដី​ឡូត៍​លក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ជាឈ្មួញរកស៊ីទិញលក់ដី និងពុះដីលក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក។

អាន​បន្ត៖ ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី និង​ពុះ​ដី​ឡូត៍​លក់...

ឆក់យកជីវិត​២នាក់ ក្នុង​ចំណោម​៥នាក់ ក្រោយ​នាំគ្នា​ទៅ​កន្លែងដីពុះឡូតិ៍លក់​

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានករណីរន្ទះបាញ់ បណ្តាលឱ្យបុរស២នាក់បានបាត់បង់ជីវិត ចំណែកបុរស៣នាក់ផ្សេងទៀតរួចផុតពីគ្រោះថ្នាក់ ខណៈអ្នកទាំង៥កំពុងជ្រកភ្លៀងក្នុងរោងកន្លែងពុះដីឡូតិ៍លក់នៅចំណុចខាងក្រោយសាលាសន្តវីយេ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ ឆក់យកជីវិត​២នាក់ ក្នុង​ចំណោម​៥នាក់ ក្រោយ​នាំគ្នា​ទៅ​កន្លែងដីពុះឡូតិ៍លក់​

នារី​ម្នាក់​ថប់ដង្ហើម​ក្នុងផ្ទះ​រត់​ចេញ​មិន​រួច ទោះ​ចង់​ជួយ​ក៏​ជួយ​មិន​បាន​ក្នុង​គ្រោះ​អគ្គិ​ភ័យ

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីម្នាក់បានបាត់បង់ជីវិតគួរឱ្យសង្វេគ បន្ទាប់ពីនាងត្រូវថប់ដង្ហើមនៅក្នុងអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ចំណែកអ្នកជិតខាងចង់ជួយដែរ តែមិនអាចចូលបានព្រោះតែអំណាចភ្លើងខ្លាំងពេក លុះរលត់ទៅវិញ ទើបក្រុមគ្រួសាររត់ចូលទៅ ប៉ុន្តែអ្វីៗបានហួសពេលហើយ ចុងក្រោយសាច់ញាតិបានត្រឹមតែសោកស្តាយមិនគួរណាដែលនាងត្រូវមកជួបគ្រោះអកុសលទាំងវ័យក្មេងបែបនេះសោះ។

អាន​បន្ត៖ នារី​ម្នាក់​ថប់ដង្ហើម​ក្នុងផ្ទះ​រត់​ចេញ​មិន​រួច...

ក្រុម​កាប់​ និង​វាយ​ប្លន់​យក​ម៉ូតូ​ពេល​យប់​​៣​នាក់​ត្រូវអស់​លក្ខណ៍​ហើយ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពដេញកាប់និងវាយយុវជនម្នាក់ប្លន់យកម៉ូតូ១គ្រឿង កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ ឯង ។

អាន​បន្ត៖ ក្រុម​កាប់​ និង​វាយ​ប្លន់​យក​ម៉ូតូ​ពេល​យប់​​៣​នាក់​ត្រូវអស់​លក្ខណ៍​ហើយ

ក្រុម​កាប់​ និង​វាយ​ប្លន់​យក​ម៉ូតូ​ពេល​យប់​​៣​នាក់​ត្រូវអស់​លក្ខណ៍​ហើយ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពដេញកាប់និងវាយយុវជនម្នាក់ប្លន់យកម៉ូតូ១គ្រឿង កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ ឯង ។

អាន​បន្ត៖ ក្រុម​កាប់​ និង​វាយ​ប្លន់​យក​ម៉ូតូ​ពេល​យប់​​៣​នាក់​ត្រូវអស់​លក្ខណ៍​ហើយ

ប៉ូលិស​ប្រើ​ហិង្សា​ជាន់ក​ជនសង្ស័យ បណ្ដាល​ឲ្យ​ផ្ទុះ​ការ​រិះគន់​ក្នុង​បណ្តាញ​សង្គម

រាជធានីភ្នំពេញ ៖ ការរិះគន់ជាច្រើនបានកើតមានតាមបណ្តាញសង្គម នៅពេលដែលពួកគេបានឃើញវីដេអូឃ្លីប ដែលសមត្ថកិច្ចប្រើហិង្សាលើជនសង្ស័យគ្រឿងញៀនម្នាក់នៅតាមដងផ្លូវ។

អាន​បន្ត៖ ប៉ូលិស​ប្រើ​ហិង្សា​ជាន់ក​ជនសង្ស័យ បណ្ដាល​ឲ្យ​ផ្ទុះ​ការ​រិះគន់​ក្នុង​បណ្តាញ​សង្គម

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ វះកាត់​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី

រាជធានីភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការរបស់ខ្លួន នៅរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធទៅនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គាត់ (ស៊ូ អារ៉ាហ្វាត់) ធ្លាប់ជាប្រធា នគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះតែម្តង។

អាន​បន្ត៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ វះកាត់​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី

ឃាត់ខ្លួន​ជាក់ស្ដែង ពី​បទ​លួច​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​ដើរ​ផ្សា​របឹង​កេងកង

រាជធានីភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានឃាត់ជនសង្ស័យចំនួនម្នាក់ជាក់ស្ដែង ពីបទលួចទូរស័ព្ទដៃម៉ាក iPhone Xmas នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង ១៥និង៥០នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជាក់ស្ដែង ពី​បទ​លួច​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​ដើរ​ផ្សា​របឹង​កេងកង

បុគ្គលិកចិនវាយ និង​ជាន់​ថៅកែរោងចក្រ​ផ្អឹបទៅលើឥដ្ឋការ៉ូ ព្រោះតែ​រឿងឡាន១

ខេត្តកណ្ដាល ៖ បុរសជនជាតិចិនម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួនពាន់ពន្ធ័ករណីហិង្សាដោយចេតនាទៅលើថៅកែរោងចក្រដែលជាជនជាតិចិនដូចគ្នា បន្ទាប់ពីគំរាមយករថយន្តមួយគ្រឿងម៉ាកព្រូសពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមឱ្យនោះ។

អាន​បន្ត៖ បុគ្គលិកចិនវាយ និង​ជាន់​ថៅកែរោងចក្រ​ផ្អឹបទៅលើឥដ្ឋការ៉ូ ព្រោះតែ​រឿងឡាន១

ក្រុម​ចោរឆក់​កាបូប​ជនជាតិ​ជប៉ុន បាន​១​ថ្ងៃ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៣​នាក់

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៣រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់កាបូបជនជាតិជប៉ុន នៅចំណុចមុខស្ថានីយ៍ប្រេង PTT តាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២និង៤៦នាទី ថ្ងៃទី២៨ មិថុនា ។

អាន​បន្ត៖ ក្រុម​ចោរឆក់​កាបូប​ជនជាតិ​ជប៉ុន បាន​១​ថ្ងៃ...

ម្តាយឃើញ​សភាព​កូនស្រី២នាក់មិនស្រួល ក៏សួរនាំ បែកធ្លាយឪពុកចុងគំរាម​ដល់ជីវិត​

ខេត្ដប៉ៃលិន ៖ ក្រោយពីទទួលបានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ សេង សុគន្ធ ស្នងការ នគរបាលខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដប៉ៃលិន លោកស្រីវរសេនីយ៍ទោ ស ចិន្ដា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ចាត់ឲ្យលោកវរសេនីយ៍ទោ កន សារុន នាយការិយាល័យដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់បង្ខំសេពសន្ថវៈកូនចុងរបស់ខ្លួនរហូតបានសម្រេចចំនួន២នាក់ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២០ ខណៈម្តាយជាប់រវល់ចេញទៅធ្វើការ ។

អាន​បន្ត៖ ម្តាយឃើញ​សភាព​កូនស្រី២នាក់មិនស្រួល ក៏សួរនាំ បែកធ្លាយឪពុកចុងគំរាម​ដល់ជីវិត​

រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បាក់​បង្គោល​ភ្លើង​មួយ​ដើម

 

រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកក្នុងល្បឿនលឿនផ្លូវកោងក៏បានជ្រុលចង្កូតឡើង សួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦ ហើយបុករះបណ្តាលឲ្យបាក់រលើងដើមជ្រៃក្រឹមជាច្រើនដើម និងបុករលើងបង្គោលភ្លើងគោមបំភ្លឺផ្លូវមួយដើមរថយន្តបែកកង់ទៅមុខលែងរួច។

អាន​បន្ត៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីរជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់។១-ឈ្មោះ ស៊ុន ស្រីសរ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ២-ឈ្មោះ ជុំ សុធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ធ្វើនំប៉័ង មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ជា​ស្នាដៃ​លោក​មេ​ភូមិ​៖ ដុត​សព​ក្នុង​ខ្ទម​ចាំ​ស្រែ​ចង់​បំបាត់ដាន

ខេត្តកំពង់ឆ្នាំង មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ មិថុនា បានបញ្ជូនជនសង្ស័យជាមេភូមិក្រាំងកន្ទ្រោលទៅកាន់តុលាការ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេល២ថ្ងៃ ទើបព្រមសារភាពលើសំណុំរឿងដុតស្ត្រីម្នាក់ ក្នុងខ្ទមស្រែ ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ។

អាន​បន្ត៖ ជា​ស្នាដៃ​លោក​មេ​ភូមិ​៖ ដុត​សព​ក្នុង​ខ្ទម​ចាំ​ស្រែ​ចង់​បំបាត់ដាន

ឡាន​ល្មើសច្បាប់​ចរាចរណ៍​ហាក់​ងើប​ឡើង​​វិញ កំពុង​ធ្វើ​ឱ្យ​សង្ស័យ​!

ខេត្តបាត់ដំបង ៖ រថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលបានបាត់មុខមួយរយៈក្នុងអំឡុងពេលមន្ត្រីចរាចរណ៍ចុះរឹតបន្ដឹង និងអនុវត្តច្បាប់ចរាចរណ៍ថ្មីកន្លងទៅនេះ ស្រាប់តែពេលនេះ បែរជាបានស្ទុះងើបព្រោងព្រាតឡើងវិញ ហើយដឹកទំនិញយ៉ាងសំពីងសំពោងទ្វេរដង បើកឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់មន្ត្រីចរា ចរណ៍នានាចូលក្នុងក្រុងយ៉ាងរលូន បើទោះជាលោកស្នងការរងទទួលបន្ទុកចរាចរណ៍ម្នាក់អះអាងថា ធ្លាប់បានចាប់ឲ្យម្ចាស់យានយន្តទាំងនោះ ធ្វើការកែតម្រូវអស់ហើយក្ដី។

អាន​បន្ត៖ ឡាន​ល្មើសច្បាប់​ចរាចរណ៍​ហាក់​ងើប​ឡើង​​វិញ កំពុង​ធ្វើ​ឱ្យ​សង្ស័យ​!

​មុន១ថ្ងៃគុំទុក​ក្នុងចិត្ត លុះឃើញបុរសម្នាក់​ដើរ​តែ​ឯង ទាញដាវកាប់ប្រហារឥតប្រណី​​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើបុរសម្នាក់ទៀត រហូតឈានដល់ស្ទាក់កាប់ប្រហារជាច្រើនដាវ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ដោយបានចោទប្រកាន់បុរសខាងលើនោះថាបានស្រែកជេរដៀមដាមឌឺដងផ្លែផ្កាដាក់ខ្លួន ។

អាន​បន្ត៖ ​មុន១ថ្ងៃគុំទុក​ក្នុងចិត្ត លុះឃើញបុរសម្នាក់​ដើរ​តែ​ឯង ទាញដាវកាប់ប្រហារឥតប្រណី​​

រដូវវស្សា​ចូល​មក​ដល់ ស្នងការ​ខេត្ត​ដាក់​បញ្ជា​ដល់​កម្លាំង​នៅ​តាម​ឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រមេឃនៅតែមានភាពអួអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងមានរលកនៅចន្លោះឃ្លងបង្គួរ។

អាន​បន្ត៖ រដូវវស្សា​ចូល​មក​ដល់ ស្នងការ​ខេត្ត​ដាក់​បញ្ជា​ដល់​កម្លាំង​នៅ​តាម​ឆ្នេរសមុទ្រ

ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ មិនដឹង​ប្តី​ស្លាប់​ពី​ពេល​ណា

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្រួលខ្លួន នៅពេលដែលប្រពន្ធកោសខ្យល់ឲ្យរួចហើយ ចេញទៅធ្វើការបាត់ ពេលប្រពន្ធត្រឡប់មកវិញ ប្រទះឃើញប្តីដេកស្លាប់ឡើងរឹងបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅផ្ទះជួលភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ មិនដឹង​ប្តី​ស្លាប់​ពី​ពេល​ណា