បណ្តាញសង្គម

បន្ទាប់ពីរ៉ូលីន និងAthika ឥឡូវល្បិច Agency ធ្វើស៊ីតួៗ បានធ្លាក់មកដល់ រតនៈ វិសិដ្ឋ ហើយបន្ទាប់ពីរ៉ូលីន និងAthika ឥឡូវល្បិច Agency ធ្វើស៊ីតួៗ បានធ្លាក់មកដល់ រតនៈ វិសិដ្ឋ ហើយ

តារាសម្ដែងប្រុស រតនៈ ពិសិដ្ឋ ឆក់យកឱកាសបញ្ចេញភាពតានតឹងរបស់ខ្លួនដែលលាក់ទុកក្នុងចិត្ដជាយូរមកហើយនោះមកប្រាប់មហាជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ក្នុងពេលដែលរ៉ូលីនបើកកកាយរឿងAgency ធ្វើស៊ី ឬកេងចំណេញលើកម្លាំងញើសឈាមតួៗ។

អាន​បន្ត៖ បន្ទាប់ពីរ៉ូលីន និងAthika ឥឡូវល្បិច Agency ធ្វើស៊ីតួៗ បានធ្លាក់មកដល់ រតនៈ...

ទើបចេញអាល់ប៊ុម ១ Lisa បំបែក​កំណត់ត្រាខ្ជោលផ្អើលពិភពលោក ឥឡូវជោគជ័យមួយទៀតហើយ

កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ មានព័ត៌មានបញ្ជាក់មកថា អាល់ប៊ុមទោលរបស់ Lisa (BLACKPINK) គឺ "Lalisa” មានចំនួនអ្នក Stream លើសពី ៥០០លានដង ហើយ លើ Spotify ត្រឹមរយៈពេលត្រឹម ១៣២ថ្ងៃ បន្ទាប់ពីចេញជាផ្លូវការកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២។

Lisa គឺជាតារា K-Pop ស្រីទី ២ ដែលអាចសម្រេចរឿងនេះបានយ៉ាងអស្ចាររ្យ បន្ទាប់ពីក្រុមចម្រៀងរបស់នាងគឺ BLACKPINK។ បច្ចុប្បន្ន អាល់ប៊ុមដែលបទចម្រៀង ២បទនេះ ក្លាយជាអាល់ប៊ុមតារាទោលដំបូងអាចបំបែកកំណត់ត្រាមានអ្នកចូល Stream លើស ៥០០លានដងលឿនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Spotify៕

ដកស្រង់ពី៖Sabay

 

 

ប៉ាន់ ខែមម៉ានូ ទទួលបានតំណែងតួឯកពីរក្នុងពេលតែមួយទាក់ទងនឹងខ្សែជីវិតពិតរបស់សម្ដេចតេជោ?

បន្ទាប់ពីធ្លាយដំណឹងថា តារាសម្ដែងរាងខ្ពស់ស្រឡះ ប៉ាន់ ខែមម៉ានូ ទទួលបានឱកាសសម្ដែងជាតួអង្គឯកក្នុងMV “ជីវិតក្មេងវត្ដ" ដែលជាMV បង្ហាញពីជីវិតពិតរបស់សម្ដេចតេជោ កាលពីកុមារភាព។

អាន​បន្ត៖ ប៉ាន់ ខែមម៉ានូ...

ជំហានដ៏ធំ! Meta នឹងបង្កើតទីផ្សារ NFT ហើយក៏អាចប្រើជាមួយបណ្ដាញសង្គមទៀតផង

ក្រុមហ៊ុន Meta គ្រោងនឹងបង្កើតទីផ្សារ NFT ដែលអាចឱ្យអ្នកប្រើ អាចបង្កើតនិងលក់ NFT ដែលជាទ្រព្យកម្មសិទ្ធិឌីជីថល នេះបើយោងទៅតាម របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។

អាន​បន្ត៖ ជំហានដ៏ធំ! Meta នឹងបង្កើតទីផ្សារ NFT ហើយក៏អាចប្រើជាមួយបណ្ដាញសង្គមទៀតផង

Jisoo ក្លាយជាតារាស្រីឆ្នើម ដំបូងគេក្នុងកម្មវិធី DDU Korean Drama Awards នៅប្រទេសថៃ

Jisoo សមាជិកក្រុម BLACKPINK កំពុងទទួលបានការទទួលស្គាល់ពីជំនាញសម្តែងរបស់នាងយ៉ាងខ្លាំងពីមហាជន។ ថ្មីៗនេះក្នុងកម្មវិធីប្រគល់ពានរង្វាន់ DDU Korean Drama Awards លើកទី២ នៅប្រទេសថៃ តារាស្រីរូបស្រស់រូបនេះទទួលបានពានរង្វាន់ជាតួឯកស្រីឆ្នើមប្រចាំឆ្នាំ។

អាន​បន្ត៖ Jisoo ក្លាយជាតារាស្រីឆ្នើម ដំបូងគេក្នុងកម្មវិធី DDU Korean Drama Awards...

Ford Cambodia បើកទទួលការកក់ជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី ២០២៣

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី ២០២៣ ជាមួយនឹងតម្លៃពិសេស។

អាន​បន្ត៖ Ford Cambodia បើកទទួលការកក់ជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី ២០២៣

មួយឈុតនេះរបស់ MGI ២០២១ សុតធីតា ផ្អើលអ្នកគាំទ្រប្រុសស្រី មើលស្ទើរមិនដកដង្ហើម

បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា ធ្វើឲ្យប្រិយមិត្តជាច្រើនផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំង មិនថាស្រីរឺប្រុសនោះទេ សុទ្ធតែសរសើរនាងគ្រប់គ្នា។

អាន​បន្ត៖ មួយឈុតនេះរបស់ MGI ២០២១ សុតធីតា ផ្អើលអ្នកគាំទ្រប្រុសស្រី មើលស្ទើរមិនដកដង្ហើម

Corolla Altis GR Sport 2022 ចេញហើយ ជិះ១០០គ.ម ស៊ីសាំង ៤លីត្រ តម្លៃជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានបន្ថែម option ថ្មីមួយទៀត លើ Corolla Altis ឆ្នាំ២០២២ គឺ GR Sport ដែលត្រូវបានឌីហ្សាញតុបតែងបន្ថែមឱ្យរថយន្តមើលទៅជាបែបស្ព័រ ហើយប្រើទាំងសាំងសុទ្ធ និង Hybrid។រថយន្តនេះ ត្រូវបានដេគ័របន្ថែមដោយកែបូមឱ្យការបើកបរស័ក្តិសមនឹងប្រភេទស្ព័រ។

អាន​បន្ត៖ Corolla Altis GR Sport 2022 ចេញហើយ ជិះ១០០គ.ម ស៊ីសាំង ៤លីត្រ តម្លៃជាង...

តោះ! ឆែកតម្លៃ iPhone មួយទឹក ៣ស៊េរីចុងក្រោយនេះ មុនកាន់លុយទៅទិញប្រើ

iPhone នៅតែជាទូរសព្ទដែលមានភាពពេញនិយមពីអ្នកប្រើ ពិសេសយុវវ័យបើទោះជាវាមានតម្លៃថ្លៃច្រើន បើធៀបជាមួយម៉ូដែលទូរសព្ទផ្សេងៗទៀត ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។

អាន​បន្ត៖ តោះ! ឆែកតម្លៃ iPhone មួយទឹក ៣ស៊េរីចុងក្រោយនេះ មុនកាន់លុយទៅទិញប្រើ

ពុទ្ធោអើយ! តារាជនជាតិបារាំងម្នាក់ធ្លាប់មកថតរឿងនៅកម្ពុជា ស្លាប់ហើយដោយហេតុការណ៍ចៃដន្យបំផុត

នៅព្រឹកនេះ មានព័ត៌មានគួរឲ្យសោកស្ដាយមួយ ដោយលោក ហ្កាស្ប៉ារដ៍ អ៊ុយលីយែល (Gaspard Ullie) ដែលជាតារាភាពយន្តបារាំងទទួលមរណភាពហើយនៅអាយុ ៣៧ឆ្នាំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយសារគ្រោះថ្នាក់ពេលលេងស្គីលើទឹកកក។

អាន​បន្ត៖ ពុទ្ធោអើយ! តារាជនជាតិបារាំងម្នាក់ធ្លាប់មកថតរឿងនៅកម្ពុជា...

ពីក្រោយភាពរីករាយ ខ្សែជីវិត កាតុ និងរ៉ូលីន បង្កប់នូវរឿងរ៉ាវស្អិតទ្រូងរាប់មិនអស់

សិល្បករ និងសិល្បការិនីផ្នែកចម្រៀង និងជាតារាកំប្លុកកំប្លែងអ្នកនាង កាតុ និងរ៉ូលីន បង្ហើបប្រាប់ខ្សែ ជីវិតពិតនៅពីក្រោយស្នាមញញឹមស្រស់ស្រាយ លាក់កប់នូវភាពឈឺចាប់ និងការតស៊ូជាច្រើនដើម្បីកែ ប្រែជីវភាពរបស់អ្នកទាំងពីរ ដូចពាក្យចាស់ពោលថា “ជីវិតជាការតស៊ូ”។

ឆ្លៀតក្នុងឱកាសចូលរួមក្នុងកម្មវិធីកម្សាន្ដដ៏ល្បីក្នុងប្រទេសកម្ពុជា 3Fun អ្នកនាងកាតុ និងរ៉ូលីន អួលដើមករបន្ទាប់ពីពិធីករសួរសំនួរយ៉ាងចាក់ដោតអំពីខ្សែជីវិតពិតពីក្រោយស្នាមញញឹម សើចសប្បាយនៅ មុខមហាជន។

មិនអៀនខ្មាស់ច្រើនអ្នកនាង កាតុ ទម្លាយប្រាប់ថាជីវិតមួយនេះ នាងពិតជាខំខ្លាំងណាស់ ខំរហូតភ្លេចមើលថែខ្លួនឯង ប្រឹងធ្វើការអត់បាយអ់ទឹកគ្មានពេលសម្រាក ពោលក្នុងមួយថ្ងៃតារាស្រីរូបនេះសម្រាក បានត្រឹម២ម៉ោងប៉ុណ្ណោះ ក្រៅពីនេះនាងទៅច្រៀងសម្ដែង ធ្វើដំណើរចុះឡើងពីភ្នំពេញទៅខេត្តត្រឡប់ ទៅត្រប់មករហូតអស់កម្លាំងស្ទើរតែបដិសេធឈប់ទទួលការងារទាំងអស់។ អ្នកនាង កាតុ អធិប្បាយ៖ “ព្រោះតែខ្លាចភាពក្រ ខ្ញុំខំណាស់មួយថ្ងៃដេកបានតែ២ម៉ោង ពេលព្រឹកជិះឡានដល់ខេត្ត ពេលយប់មកដល់ភ្នំពេញ ហើយថ្ងៃមួយខ្ញុំហត់ពេកចង់តែស្រែកប្រាប់បងប្អូនថាឈប់ ហៅខ្ញុំច្រៀងទៅ ប៉ុន្តែមិនអាចព្រោះខ្ញុំមិនចង់ក្រ ហើយខ្ញុំមានគ្រួសារមានកូនស្រីត្រូវមើលថែ”។

ចំណែកតារាពហុជំនាញ រ៉ូលីន ក៏មិនខុសគ្នាប្រមាណពីអ្នកនាង កាតុ ដែរគឺលោកបានឆ្លងកាត់ជីវិតតស៊ូ ដើរធ្វើឱ្យគេ។ បច្ចុប្បន្ននេះលោកត្រូវមើលថែម្ដាយជរាម្នាក់ក្នុងបន្ទុក ស្របការងារសិល្បរបស់លោកមានការធ្លាក់ចុះដោយសារបញ្ហាកូវីដ១៩ និងមានរឿងរ៉ាវមួយចំនួនដែលបង្អាក់ការងារលោកដោយ មានអ្នករៀបចំកម្មវិធីម្នាក់ដើរប្រាប់អតិថិជនដែលចង់ជួល រ៉ូលីន ទៅច្រៀងថា រ៉ូលីន បិទមិនទទួលការងារទាំងដែលសាមីខ្លួនមិនបានដឹងរឿងសោះឡើយ។

រ៉ូលីន៖ “សព្វថ្ងៃខ្ញុំមានម្ដាយជរាម្នាក់ត្រូវមើលថែ ចឹងខ្ញុំខំធ្វើការណាស់ ប៉ុន្តែមានអ្នករៀបចំកម្មវិធីម្នាក់ និយាយប្រាប់ទៅកាន់ភ្ញៀវដែលចង់ហៅខ្ញុំទៅច្រៀង ឬសម្ដែងថាខ្ញុំមិនទទួលការងារទេទាំងដែលគាត់មិនបានសួរខ្ញុំមួយមាត់ ជាហេតុធ្វើឱ្យការងារធ្លាក់ចុះ។ ការពិតទៅគាត់ធ្វើបែបនេះដោយសារខ្ញុំធ្លាប់សុំគាត់ឡើងថ្លៃខ្លួនតែគាត់បដិសេធចឹងហើយបានគាត់ធ្វើចឹងដាក់ខ្ញុំ”។

យ៉ាងណាមិញបញ្ហាទាំងអស់នេះសុទ្ធតែបានលាក់បាំងនៅពីក្រោយភាពសប្បាយរីករាយរបស់តារាទាំង ២ដួងនេះ។ ប៉ុន្តែយ៉ាងក្ដីអ្នកទាំងពីរមិនចុះចាញ់នៅតែខំប្រឹងព្យាយាមដើម្បីគ្រួសារ និងជីវភាពដ៏ប្រសើរបស់អ្នកទាំងពីរ៕

ដកស្រង់ពី៖Sabay

Toyota ចេញ​ម៉ូដែល​ឡាន SUV ថ្មី ប្រើម៉ាស៊ីនធំដូច Tundra គ្រោងជំនួសតំណែង Land Cruiser

អស់រយៈពេលជាង ១០ឆ្នាំហើយ នៅទីបំផុតក្រុមហ៊ុន Toyota បានបញ្ចេញគំរូរថយន្ត SUV ថ្មី គឺម៉ូដែល Sequoia ឆ្នាំ២០២៣ ដែលមានការឌីហ្សាញជាថ្មីឡើងវិញ ជាពិសេសវាអាចនឹងបំពាក់ម៉ាស៊ីនខ្លាំងដូចរថយន្តភីកអាប់ Tundra ដែរ ដោយគេជឿជាក់ថា វានឹងអាចចេញមកជំនួសតំណែង Land Cruiser បាន។

អាន​បន្ត៖ Toyota ចេញ​ម៉ូដែល​ឡាន SUV ថ្មី ប្រើម៉ាស៊ីនធំដូច Tundra គ្រោងជំនួសតំណែង Land...

ក្រោយធ្លាយរឿង ផាន់ រ៉ុង លួចស្រឡាញ់ ហេង កូស៊ីន ឥឡូវសង្ស័យលោកស្រឡាញ់នារីម្នាក់ទៀត

ផ្ទុះការចាប់អារម្មណ៍ជាថ្មីទាក់ទងនឹងស្នេហាក្រៅឆាករបស់អ្នកនិពន្ធ និងតួសម្ដែងប្រុសវ័យក្មេង ផាន់ រ៉ុង បន្ទាប់ពីលោកបង្ហាញការលេចសើច និងចំអន់ចំពោះនារីដ៏ស្រស់ស្អាតម្នាក់ដោយមានភ្ជាប់នូវកាយវិកាប្្លែកជាមួយគ្នាទៀតផង។

អាន​បន្ត៖ ក្រោយធ្លាយរឿង ផាន់ រ៉ុង លួចស្រឡាញ់ ហេង កូស៊ីន ឥឡូវសង្ស័យលោកស្រឡាញ់នារីម្នាក់ទៀត

ស្គាល់​តួសំខាន់ៗ ក្នុងMV “ជីវិតក្មេងវត្ត” ស្រង់ពីរឿងពិតរបស់សម្ដេចតេជោ កាលពីកុមារភាព

អ្នកដឹកនាំសម្ដែងចាស់វស្សា ហ្វៃ សំអាង និងតារាសម្ដែងជើងចាស់ ចន ច័ន្ទលក្ខិណា កំពុងសម្រិតសម្រាំងលើការថត MV បទ “ជីវិតក្មេងវត្ដ”ដែលសម្រាយរឿងពិតរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីកុមារភាព។

អាន​បន្ត៖ ស្គាល់​តួសំខាន់ៗ ក្នុងMV “ជីវិតក្មេងវត្ត” ស្រង់ពីរឿងពិតរបស់សម្ដេចតេជោ...

ទម្លាយតម្លៃនាំចូលឡាន Tesla Model X មួយគ្រឿង ត្រូវចាយលុយអស់ប៉ុន្មាន?

រថយន្តអគ្គិសនីកំពុងមានទីផ្សារច្រើននៅខ្មែរ តែបើនិយាយពីតម្លៃវិញមួយគ្រឿងៗក៏ច្រើន។ ដោយសារវាជាប្រភេទរថយន្តអគ្គិសនី និងមានតម្លៃថ្លៃគួរសម តែបើយើងក្រឡេកមកមើលតម្លៃនាំចូលឡានវិញក៏មិនណយដែរ។

អាន​បន្ត៖ ទម្លាយតម្លៃនាំចូលឡាន Tesla Model X មួយគ្រឿង ត្រូវចាយលុយអស់ប៉ុន្មាន?

ចុកចាប់រឿងគេធ្វើស៊ីមិនទាន់បាត់ផង ម៉ាដូណា ក្តៅស្លឹកត្រចៀក អ្នកបំផ្លើសរឿងទាំងនេះទៀត

តារាសម្តែងវោហាស័ព្ទចាក់ទឹកមិនលិច លោក ម៉ា ដូណា កំពុងតែក្តៅស្លឹកត្រចៀក ចំពោះអ្នកបំផ្លើសរឿងមិនពិតមួយចំនួនពីលោក រហូតធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលគ្រប់គ្នា។

អាន​បន្ត៖ ចុកចាប់រឿងគេធ្វើស៊ីមិនទាន់បាត់ផង ម៉ាដូណា ក្តៅស្លឹកត្រចៀក...

Moonbyul ស្រក់ទឹកភ្នែកម៉ាត់ៗ ពេលជួប Taeyeon ឯហេតុផលពីក្រោយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល

នៅពេលដែល Moonbyul (MAMAMOO) អ្នកដែលជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ Girls’ Generation បានជួបនឹង Taeyeon ក្នុងកម្មវិធី Amazing Saturday នាងស្រាប់តែយំភ្លាមមួយរំពេច ហើយហេតុផលពីក្រោយនឹងធ្វើឲ្យអ្នករំជួលចិត្ត។

Moonbyul បានវិលមកវិញជាមួយនឹង អាល់ប៊ុមតូចមួយមានឈ្មោះថា 6sequence ហើយក៏បានចេញព្រមជាមួយនឹងបទមានចំណងជើងថា «Lunatic» ដែរ។ Comeback លើកនេះក៏មិនខុសពីលើកមុនដែរ ដោយនាងត្រូវចូលរួមកម្មវិធីហូរហែ ជាការ Promote អាល់ប៊ុមថ្មីរបស់ខ្លួនផង។

រវល់ពេក សឹងរកពេលសម្រាកគ្មាន ហើយក៏មិនមានពេលយកចិត្តទុកដាក់ពីអារម្មណ៍ខ្លួនឯងដែរ រហូតដល់ពេលនាងបានជួបជាមួយនឹង Idol យូរឆ្នាំ គឺ Taeyeon។ «ខ្ញុំចាំបានថាខ្ញុំតែងសួរខ្លួនឯងថា “ម៉េចបានយំ?” ហើយជូតទឹកភ្នែកខ្លួនឯងរហូត។

វាជាអ្វីដែលខ្ញុំមិនដែលជួបអារម្មណ៍បែបនេះពីមុន។ នៅពេលបងស្រី Taeyeon ហៅឈ្មោះខ្ញុំ ហើយនិយាយថា “Byul-ah” ត្រឹមពាក្យមួយម៉ាត់ហ្នឹងទេ តែពិតជាធ្វើឲ្យខ្ញុំក្ដុកក្ដួលខ្លាំង ហើយមានអារម្មណ៍ថាដូចជាចាក់ដោតបេះដូងខ្ញុំមែនទែន។ គាត់នៅបាននិយាយបន្ថែមទៀតថា “ប្អូនខំប្រឹងខ្លាំងណាស់ ប្អូនពិតជាធ្វើបានល្អ”» នេះជាការបង្ហាញរបស់ Moonbyul៕

ដកស្រង់ពី៖Sabay

បានកូន២មិនទាន់អស់ចិត្ត ឥឡូវ Jay Chou ប្រកាសថាប្រពន្ធកំពុងទម្ងន់កូនទី ៣ហើយ

តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិតៃវ៉ាន់ Jay Chou និងភរិយា Hannah Quinlivan កំពុងត្រៀមខ្លួនទទួលស្វាគមន៍កូនទី ៣ របស់ពួកគេនាពេលខាងមុខ។

អាន​បន្ត៖ បានកូន២មិនទាន់អស់ចិត្ត ឥឡូវ Jay Chou ប្រកាសថាប្រពន្ធកំពុងទម្ងន់កូនទី ៣ហើយ

ផ្ទុះការគាំទ្របទ"វាលអស់និស្ស័យ” ឥឡូវ ជា សុភា លេចដំណឹងល្អមួយទៀតហើយ!

ខណៈដែលបទ “វាលអស់និស្ស័យ” កំពុងល្បីខ្លាំងតាមបណ្ដាញសង្គម Tik Tok ស្រាប់តែលេចដំណឹងថាអ្នកគ្រប់គ្រងផលិតកម្ម Share Media ចាត់ទុកម្ចាស់បទនេះ ជាតារាចម្រៀងជួរមុខ ឬតារាចម្រៀងប្រុសសំខាន់ម្នាក់នៅក្នុងផលិតកម្ម។

អាន​បន្ត៖ ផ្ទុះការគាំទ្របទ"វាលអស់និស្ស័យ” ឥឡូវ ជា សុភា លេចដំណឹងល្អមួយទៀតហើយ!

បើថាប្រើ គឺប្រើឲ្យអស់ថ្លៃ! កាបូបច្នៃម៉ូដផ្ទាល់ដោយ V ក៏អាចទុកដាក់សុនខបានដែរ

សម្ភារៈដែល សមាជិក BTS ច្នៃម៉ូដផ្ទាល់ បានបង្ហាញចេញជាបន្តបន្ទាប់ តាំងពីឈុតខោអាវ ខ្សែក ក៏ដូចជាកាបូបជាដើម។ លើកយកតែ ឥវ៉ាន់ របស់ V គឺ កាបូប ពិតជាទទួលបានការគាំទ្រខ្លាំង ព្រោះគ្រាន់តែបង្ហាញភ្លាម ចំនួនកុម្ម៉ង់កើនឡើងយ៉ាងច្រើន ហើយអស់ពីស្តុកមួយពព្រិចភ្នែក។

អាន​បន្ត៖ បើថាប្រើ គឺប្រើឲ្យអស់ថ្លៃ! កាបូបច្នៃម៉ូដផ្ទាល់ដោយ V ក៏អាចទុកដាក់សុនខបានដែរ

អ្នកប្រើiPhone/iPadកុំរំលងកម្មវិធីមួយនេះ ជាជង្រុកចំណេះដឹងថ្មីៗពី ជីវិត ការងារ អាជីវកម្ម ស្នេហា ការសិក្សា...

Podcast ជាកម្មវិធីស្ដាប់សំឡេងដ៏ពេញនិយមមួយលើសពីតន្ត្រី វាផ្ទុកទៅដោយសំឡេងឌីជីថល episodic series ជាច្រើន និងមាតិកាសម្បូរបែប ដែលត្រូវបានបង្កើតឡើងដោយ content creator បរទេស និងជនជាតិខ្មែរយើង។

អាន​បន្ត៖ អ្នកប្រើiPhone/iPadកុំរំលងកម្មវិធីមួយនេះ ជាជង្រុកចំណេះដឹងថ្មីៗពី ជីវិត ការងារ...