បណ្តាញសង្គម

វែកមុខមនុស្សដ៏សំខាន់ច្នៃAppleឱ្យក្លាយជាក្រុមហ៊ុនតម្លៃថ្លៃជាងគេលើលោក៣ទ្រីលានដុល្លារ

នៅដើមឆ្នាំ២០២២ Apple បានក្លាយជាក្រុមហ៊ុនដំបូងបំផុត មានតម្លៃមូលធនទីផ្សារដល់ទៅ ៣ទ្រីលានដុល្លារ ដែលមានតម្លៃថ្លៃជាងក្រុមហ៊ុនណាៗទាំងអស់លើលោក។

អាន​បន្ត៖ វែកមុខមនុស្សដ៏សំខាន់ច្នៃAppleឱ្យក្លាយជាក្រុមហ៊ុនតម្លៃថ្លៃជាងគេលើលោក៣ទ្រីលានដុល្ល...

ក្រោយបោះទុនកន្លះ​លាន​វិនិយោគត្រឹម៤ខែជាមួយ ទ្រី ដាណា ពេលនេះ សួស វីហ្សា ទទួលបានប្រាក់ចំណេញមិននឹកស្មាន

សួស វីហ្សា និង ស្វាមី នៅរសៀលនេះ បានមកទទួលយកលុយដែលបានបោះទុនវិនិយោគត្រឹម៤ខែ ជាមួយ ទ្រី ដាណា ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន ធ្វើឲ្យអ្នកទាំងពីររំភើបចិត្តខ្លាំង។

អាន​បន្ត៖ ក្រោយបោះទុនកន្លះ​លាន​វិនិយោគត្រឹម៤ខែជាមួយ ទ្រី ដាណា ពេលនេះ សួស វីហ្សា...

ម៉ាដូណា ស្រែកយំផុងខ្លួនជំពាក់លុយគេជាង៥០ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ី

មិនលាក់លៀមច្រើនតារាសម្ដែងពូកែវោហាស័ព្ទចាក់ទឹកមិនលិច ម៉ាដូណា ទម្លាយរឿងផ្ទាល់ខ្លួន ស្រែកយំពេញកម្មវិធីថាសព្វថ្ងៃខ្លួនស្ពាយបំណុលដល់ទៅ៥២ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ីរត់មិនព្រមបង់លុយ។

អាន​បន្ត៖ ម៉ាដូណា ស្រែកយំផុងខ្លួនជំពាក់លុយគេជាង៥០ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ី

ទើបដឹង! MGI ២០២១ សុតធីតា ជាFan វណ្ណដា ថែមទាំងសំណូមពររឿងមួយទៀតផង

 

បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា គឺជាអ្នកគាំទ្រតារាចម្រៀងដ៏ល្បីគឺលោក វណ្ណដា ព្រោះតែលោកមានចំណុចពិសេសៗជាច្រើន។

អាន​បន្ត៖ ទើបដឹង! MGI ២០២១ សុតធីតា ជាFan វណ្ណដា ថែមទាំងសំណូមពររឿងមួយទៀតផង

ពិតទេ? បុរសមានរូបរាងធាត់ម៉ាប់ៗនេះជា Kris Wu ក្រោយជាប់ពន្ធនាគាររយៈពេល៥ខែ!

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមកំពុងតែឈឺក្បាលបែងចែកមិនត្រូវជាមួយរូបភាពបុរសធាត់មួយសន្លឹក ដែលត្រូវបានគេសង្ស័យថាជាអតីតតារាល្បីឈ្មោះ Kris Wu បន្ទាប់ពីជាប់ពន្ធនាគារ ៥ខែ។

អាន​បន្ត៖ ពិតទេ? បុរសមានរូបរាងធាត់ម៉ាប់ៗនេះជា Kris Wu ក្រោយជាប់ពន្ធនាគាររយៈពេល៥ខែ!

ការបេឡា បង្ហើបទិសដៅថ្មី ក្រោយប្រឡងធ្លាក់បាក់ឌុប

តារាសម្ដែងស្រីវ័យក្មេង កាបេឡា បង្ហាញផែនការសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិធ្លាក់។ កញ្ញា សម្រេចដាក់ឈ្មោះជាសិស្សស្វ័យរិន ដើម្បីមានឱកាសប្រឡងឆ្នាំក្រោយ ហើយឆ្នាំនេះកញ្ញានឹងចូលរឿងថ្នាក់បរិញ្ញាប័ត្ររងហើយ។

អាន​បន្ត៖ ការបេឡា បង្ហើបទិសដៅថ្មី ក្រោយប្រឡងធ្លាក់បាក់ឌុប

អាល់ប៊ុម 'B' របស់ BamBam ឈរលើតារាងកំពូល iTunes ក្នុង ៣០ ប្រទេសក្នុងនោះមានកម្ពុជាដែរ

 

អាល់ប៊ុមតូចទីពីរដែលរំពឹងទុកយ៉ាងខ្ពស់ 'B' របស់ BamBam បានឈរនៅលើកំពូលតារាង iTunes ទូទាំងពិភពលោកបន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី ១៨ ខែមករា។

អាន​បន្ត៖ អាល់ប៊ុម 'B' របស់ BamBam ឈរលើតារាងកំពូល iTunes ក្នុង ៣០...

ដំបូងផ្អាកដោយសារ អូមីក្រុង តែពេលនេះ Grammy Awards ប្រកាសថ្ងៃកម្មវិធីច្បាស់ហើយ

កម្មវិធី Grammy Awards លើកទី ៦៤ បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទ្ធ និងទីតាំងកម្មវិធីហើយ។ ព័ត៌មានពី New York Times បានរាយការណ៍ថា កម្មវិធីនឹងធ្វើឡើងនៅ MGM Grand Garden Arena នៅ Las Vegas ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២។

អាន​បន្ត៖ ដំបូងផ្អាកដោយសារ អូមីក្រុង តែពេលនេះ Grammy Awards ប្រកាសថ្ងៃកម្មវិធីច្បាស់ហើយ

ក្ដៅៗ! កូនទី ២ របស់ Chen និងប្រពន្ធ កើតមកហើយ

មានព័ត៌មានថា Chen (EXO) និងភរិយា ទទួលស្វាគមន៍កូនទី ២ ហើយ។ យោងតាមបណ្ដាញផ្សព្វផ្សាយចេញពី វិបសាយ Xportnews បានឲ្យដឹងថា Chen និងប្រពន្ធ បានស្វាគមន៍កូនទី ២ ហើយ។ ត្រឡប់ទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២១ Chen និងគ្រួសារបានបង្ហើបថា ពួកគេក្លាយជាប៉ាម៉ាក់កូនទី ២ហើយ។

អាន​បន្ត៖ ក្ដៅៗ! កូនទី ២ របស់ Chen និងប្រពន្ធ កើតមកហើយ

realmeបញ្ចេញឡេបថបថ្មី BOOK Air ស្ដើងស្រាល នារីៗប្រើត្រូវចិត្តតែម្ដង

realme ទើបបញ្ចេញឡេបថបថ្មីទី៣របស់ខ្លួន នៅទីផ្សារប្រទេសចិន មានឈ្មោះថា Realme Book Enhanced Edition Air ដែលមានតួខ្លួនស្ដើង ១៤,៩មីលីម៉ែត្រ និងមានទម្ងន់ស្រាលត្រឹម ១,៣៩គីឡូក្រាម ប៉ុណ្ណោះ។

អាន​បន្ត៖ realmeបញ្ចេញឡេបថបថ្មី BOOK Air ស្ដើងស្រាល នារីៗប្រើត្រូវចិត្តតែម្ដង

ទប់មិនជាប់! សួស វីហ្សា ប្រលែងមួយទំហឹង សុំចិត្តអ្នកដាក់សម្ពាធលើពាក្យថាតារាចេញធ្វើជំនួញ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា បានធ្វើឲ្យប្រិយមិត្តជាច្រើនគាំទ្រសម្តីរបស់នាង ក្រោយតារាស្រីរូបនេះបញ្ចេញមតិទៅលើអ្នកដាក់សម្ពាធលើរូបនាងជាតារា។ កន្លងទៅថ្មីៗនេះមានអ្នករិះគន់នាងថា ជាតារាបែរជាទៅរកស៊ីធ្វើជំនួញទៅវិញ។

អាន​បន្ត៖ ទប់មិនជាប់! សួស វីហ្សា ប្រលែងមួយទំហឹង...

តួល្ខោន បិះផ្កាប់មុខពីលើឆាក! ដូនចាស់ម្នាក់ ខឹងសម្បារនឹងតួអង្គប្រុសវាយតួស្រីពេក ស្ទុះទៅឃាត់

តាមរយៈវីដេអូជាច្រើនឃ្លីបង្ហាញពីដូនចាស់ម្នាក់ ទស្សនាល្ខោនបាសាក់យ៉ាងជក់ចិត្ដ រហូតដល់គាត់សម្រក់ទឹកភ្នែក ហើយបញ្ចេញកាយវិការប្លែកៗបង្ហាញពីការមិនពេញចិត្ដចំពោះតួអង្គប្រុសដែលវាយសន្ធាប់ទៅលើតួអង្គស្រី កំពុងសម្ដែងក្នុងឈុតដ៏កម្សត់មួយ។

ក្រោមក្រសែភ្នែកមនុស្សជាច្រើន ដូនចាស់ បានក្លាយជាតួអង្គសម្ដែងដ៏ជក់ចិត្ដម្នាក់ទៀត សម្រាប់មហាជន។ត្បិតថា ដូនចាស់មិនមែនជាតួល្ខោន ហើយឆ្ការដៃឆ្ការជើងនៅក្រោមឆាកនៅក្រោមឆាកផ្នែកខាងមុខ ប៉ុន្ដែដូនចាស់បានបញ្ជៀតគេបញ្ជៀតឯងទៅដល់ក្បែរឆាកបំផុត ដើម្បីឈ្លោះជាមួយតួល្ខោន។

វីដេអូដែលមានប្រភពដើម Facebook ឈ្មោះ Jerry One ហើយត្រូវបានគេចែកចាយបន្ដទាំងបណ្ដាញសង្គម Tik Tok និងFacebook នោះ មិនត្រូវបានគេបញ្ជាក់ថា ល្ខោនបាសាក់នោះលេងនៅឯណា ហើយមានចំណងជើងអ្វីនោះទេ?

ប៉ុន្ដែវីដេអូចំនួនពីរឃ្លីបកាលពីថ្ងៃទី១៧ ខែមករា នោះ បានបង្ហាញពីសកម្មភាពដូនចាស់ លើកដៃវាយឆាក ហើយចាប់ទាញរំពាត់ខ្សែតីពីដៃតួល្ខោន ស្ទើរធ្លាក់ពីលើឆាក។ គេសង្កេតឃើញថា សិល្បៈល្ខោនបាសាក់ដែលដាក់សម្ដែងដោយផ្ទាល់តាមវត្ដអារាម ឬទីតាំងប្រារព្ធពិធីបុណ្យទានធំៗ នៅតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនវ័យចំណាស់ និងយុវវ័យមួយចំនួន។

ប៉ុន្ដែក្មេងៗស្រករក្រោយ មិនសូវចាប់អារម្មណ៍ ឬទស្សនាច្រើននោះទេ ខណៈខ្សែភាពយន្ដ និងសិល្បៈស្ទើរគ្រប់ទម្រង់ ត្រូវគេដាក់បញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ទូរសព្ទដៃ ដើម្បីទស្សនាពេលណាក៏បាន៕

ដកស្រង់ពី៖Sabay

ទើបទិញជិះសោះ! ម្ចាស់ម៉ូតូ X-ADV 750 ឆ្នាំ២០២០ ប្រកាសលក់វិញខាត់អស់ជាង ២ពាន់ដុល្លារ

Honda X-ADV 750 ជាម៉ូតូអូតូប្រភេទ Off-road ដែលកម្រឃើញមានអ្នកជិះច្រើននេះទេនៅតាមដងផ្លូវដោយសារវាមានតម្លៃថ្លៃ។ ម៉ូតូ Scooter ស៊េរីឆ្នាំ២០២០ ដែលកំពុងពេញនិយមមួយនេះ ប្រើប្រាស់ម៉ាស៊ីនចំណុះ ៧៤៥សេសេ ផលិតបានកម្លាំង ៥៤,០សេះ និងកម្លាំងរមួល ៦៨ញ៉ូតុនម៉ែត្រ មានធុងទឹកស្អំ ប្រើកាំ ១៧អ៊ីញខាងមុខ និង ១៥អ៊ីញខាងក្រោយ។។

អាន​បន្ត៖ ទើបទិញជិះសោះ! ម្ចាស់ម៉ូតូ X-ADV 750 ឆ្នាំ២០២០ ប្រកាសលក់វិញខាត់អស់ជាង...

ស្អាតប្លែក! ឈុតគូនេះធ្វើឲ្យឱកសុគន្ធកញ្ញា និង ឆនសុវណ្ណារាជ ត្រូវបានគេលាន់មាត់សរសើរគ្រប់គ្នា

តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុណ្ណារាជ បានធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់សរសើរគ្រប់គ្នា។

អាន​បន្ត៖ ស្អាតប្លែក! ឈុតគូនេះធ្វើឲ្យឱកសុគន្ធកញ្ញា និង ឆនសុវណ្ណារាជ...

ញាក់សាច់! iPhone 13 ពាក់ QR Code ធ្វើពីមាស ១៨ការ៉ាត់

ក្រុមហ៊ុនរបស់ប្រទេសរុស៊្សី Caviar មានជំនាញរចនាគ្រឿងបំពាក់គ្រឿងអលង្ការមានតម្លៃថ្លៃៗ ដូចជាពេជ្រឬមាសទៅលើទូរសព្ទ និងឧបករណ៍ផ្សេងៗ ទើបបញ្ចេញ iPhone 13 ម៉ូឌែល Pro មានបំពាក់ខ្នងក្រោយជា QR code និងតួខ្លួនធ្វើពីមាស ១៨ការ៉ាត់។

អាន​បន្ត៖ ញាក់សាច់! iPhone 13 ពាក់ QR Code ធ្វើពីមាស ១៨ការ៉ាត់

ស្នៀតដំបូងក្នុងវិស័យសម្ដែងភាពយន្ដ ត្រូវបាន ហ៊ុយ យ៉ាឡេង បញ្ចេញឲ្យសិស្សសាលាកថាជ័យជំនាន់ទី១

កាលពីសប្ដាហ៍មុនលោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកនិពន្ធ និងដឹកនាំរឿងមួយរូប បានប្រកាសបើកវគ្គសិក្សាផ្នែកសម្ដែង និងថតភាពយន្ដដល់សិស្សជំនាន់ទី១។ នៅថ្ងៃទី១៩ ខែមករា នេះ លោកបានបញ្ចេញស្នៀតមួយក្នុងការសម្ដែងភាពយន្ដដែលលោកបានរៀនពីសាលាវិចិត្រសិល្បៈមកបង្ហាញសិស្ស និងអ្នកគាំទ្រដែលនិយមវិស័យភាពយន្ដ។

អាន​បន្ត៖ ស្នៀតដំបូងក្នុងវិស័យសម្ដែងភាពយន្ដ ត្រូវបាន ហ៊ុយ យ៉ាឡេង...

មិនលាក់លៀម ញឹម ច័ន្ទថន និយាយត្រង់ៗថាលើខ្លួននាងមានស្នាមសាក់សុះពេញខ្លួន

ជឿជាក់ថាប្រិយមិត្តមិនច្រើនទេដែលធ្លាប់បានដឹងពីតារាសម្ដែងល្បីឈ្មោះ ញឹម ច័ន្ទថន ជាអ្នកបុគ្គលស្រលាញ់សិល្បចាក់សាក់ ដែលនាងទើបតែទម្លាយប្រាប់មហាជនថានាងមានស្នាមសាក់លើដងខ្លួនជិត១០កន្លែងឯណោះ។

អាន​បន្ត៖ មិនលាក់លៀម ញឹម ច័ន្ទថន និយាយត្រង់ៗថាលើខ្លួននាងមានស្នាមសាក់សុះពេញខ្លួន

៤ចំណុចងាយៗ វី ឌីណែត ជ្រើសរើសបុរសជាគូអនាគតទៅថ្ងៃខាងមុខ

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ជ្រើសរើសបុរស៤ចំណុចក្នុងក្តីស្រមៃ ធ្វើជាគូគាប់ទ្រនាប់បេះដូងទៅថ្ងៃខាងមុខងាយៗ។

អាន​បន្ត៖ ៤ចំណុចងាយៗ វី ឌីណែត ជ្រើសរើសបុរសជាគូអនាគតទៅថ្ងៃខាងមុខ

អាចយកទៅគិតបាន ៣ ឃ្លាល្អៗ ពី ជីមមី ជាសារដាស់សតិដល់អ្នកចូលចិត្តគិតច្រើន

បន្ទាប់ពីស្ងំស្ងាត់ពីសិល្បមួយរយៈពិធីការិនីពូកែវោហាស័ព្ទ ជីមមី ព្រលយ៣ឃ្លាលើបណ្ដាញសង្គម ជាការដាស់សតិដល់មនុស្សគ្រប់រូបដែលចូលចិត្តគិតច្រើន ធ្វើឱ្យខ្លួនឯងបាត់បង់ភាពរីករាយ និងចូលចិត្ត កើតទុក្ខច្រើន។

អាន​បន្ត៖ អាចយកទៅគិតបាន ៣ ឃ្លាល្អៗ ពី ជីមមី ជាសារដាស់សតិដល់អ្នកចូលចិត្តគិតច្រើន

ចង់យំតាម! ម៉េង កែវពេជ្ជតា ហោះទៅបារាំង ជួបកូនប្រុសក្រោយខកខានជួប២ឆ្នាំ ដោយសាកូវីដ១៩

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីជួបកូនប្រុសជាទីស្រឡាញ់ ក្រោយខកខានជួបគ្នាអស់រយៈ២ឆ្នាំដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ រហូតធ្វើឲ្យប្រិយមិត្តទប់ទឹកភ្នែកមិនជាប់។

អាន​បន្ត៖ ចង់យំតាម! ម៉េង កែវពេជ្ជតា ហោះទៅបារាំង ជួបកូនប្រុសក្រោយខកខានជួប២ឆ្នាំ...

ធ្លាយសារសម្លេងចុងក្រោយផ្ញើលាអតីតសង្សាសំណព្វចិត្តមុនពេល Michael បាញ់សម្លាប់ខ្លួនឯង

បន្ទាប់ពីដំណឹងស្លាប់យ៉ាងរន្ធត់របស់អតីតតារាសម្ដែង Michael Poupart បានផ្សព្វផ្សាយស្ទើរពេញផ្ទៃ ប្រទេសថៃ ស្រាប់តែលេចមុខនារីម្នាក់ដែលត្រូវបានគេស្គាល់ថាជាអតីតមិត្តស្រីតារារូបនេះ បានទម្លាយ សារយ៉ាងវែងរបស់ Michael ផ្ញើរលានាងមុនពេលបាញ់សម្លាប់ខ្លួន។

អាន​បន្ត៖ ធ្លាយសារសម្លេងចុងក្រោយផ្ញើលាអតីតសង្សាសំណព្វចិត្តមុនពេល Michael...