បណ្តាញសង្គម

ពិធីអបអរសាទរទិវារអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៦

“មានសមភាព និងសមធម៍យេនឌ័រ នាំអោយគ្រួសារមានសុភមង្គល សង្គមជាតិរីកចម្រើន” នេះជាប្រធានបទ នៃការប្រារព្ធពិធីអបអរសាទរទិវារអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៦ របស់មន្ទីរសង្គមកិច្ចខេត្តត្បូងឃ្មុំ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិពិគ្រោះយោបល់គោលនយោបាយគ្រួសារ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានអញ្ជើញចូលរួមពី គណៈប្រតិភូក្រសួង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានមន្ទីរសង្គមកិច្ចខេត្ត និវត្តន៍ជន និងមន្ត្រីរាជយ៉ាងច្រើនកុះករ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំពេញអង្គគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ច ប្រជុំពេញអង្គគណៈ បញ្ជាការរដ្ឋបាល ឯកភាពខេត្ត នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលខេត្តត្បូងឃ្មុំ៕

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ...

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធបានចុះទៅចែកចាយទឹកជូនប្រជាពលរដ្ខនៅ ឃុំ ទឹកជ្រៅ ស្រុកតំបែរ

នេះជាការ យកចិត្តទុកដាក់ ពីសំណាក់របស់ អាជ្ញធរគ្រប់ជាន់ ថ្នាក់ខេត្ត ត្បូងឃ្មុំ ជុំវិញការ កង្វះខាត ទឹករបស់បងប្អូន ជាក់ស្តែងនៅ ល្ងាចថ្ងៃទី ១០ ឧសភា ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃ គណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ បានចុះទៅ ចែកចាយទឹក ជូនប្រជាពលរដ្ខនៅ ឃុំ ទឹកជ្រៅ ស្រុកតំបែរ ។

ទុស្សេខ្សែភ្លើងឆេះផ្ទះ២ខ្នង អស់ទាំងស្រុង ស្រុកពញាឮ ខេត្តកណ្តាល

កណ្តាល៖ ផ្ទះពីរខ្នង និងម៉ូតូ២គ្រឿង ត្រូវបានអគ្គីភ័យ ឆាបឆេះអស់ ទាំងស្រុង កាលពីវេលាម៉ោង២០និង ៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ស្ថិតនៅ ចំណុចភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នគរបាលបាន សន្និដ្ឋានថា ការឆាបឆេះនេះ បណ្តាលមកពី ឆ្លងទុស្សេខ្សែភ្លើង ។

អាន​បន្ត៖ ទុស្សេខ្សែភ្លើងឆេះផ្ទះ២ខ្នង អស់ទាំងស្រុង ស្រុកពញាឮ ខេត្តកណ្តាល

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

 ត្បូងឃ្មុំ៖ នៅរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាល ស្រុកត្បូងឃ្មុំ បានឆ្មក់ចាប់ខ្លួន មេក្លោង ជួញដូរថ្នាំញៀន ដែលទើប ដោះលែង ពីពន្ធនាគារ ចំណុចផ្ទះ ឈ្មោះ ណៃ បូរី ស្ថិតក្នុង ភូមិជប់ទី១ ឃុំជប់ ស្រុក /ខេត្តត្បូងឃ្មុំ  ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

អភិបាលខេត្តត្បូងឃ្មុំដឹកនាំមន្រ្តីក្រោមឱវាទចុះទៅពិនិត្យការខួងអណ្តូងទឹកជូនប្រជាពលរដ្ឋនៅឃុំទឹកជ្រៅ ស្រុកតំបែរ

ត្បូងឃ្មុំ៖ ខណៈដែល ប្រជាពលរដ្ឋ កំពុងជួបបញ្ហា ខ្វះទឹកប្រើប្រាស់ ក៍ដូចជា ឆ្លើយតបទៅ នឹងការអំពាវ នាវពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត ហាក់ សុខមករា បានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមទាំងអាជ្ញាធរ មូលដ្ឋាន ចុះទៅពិនិត្យការ ខួងអណ្តូងទឹក ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិមេស និងភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់បម្រើ ជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ ។

នគរបាលស្រុកត្បូងឃ្មំុចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ពេលកំពុងដោះដូរថ្នាំញៀន

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ជាថ្នាំញៀន ត្រូវបានកម្លាំង នគរបាលស្រុកត្បូងឃ្មំុ ធ្វើរការឆ្មក់ចាប់ ឃាត់ខ្លួនក្នុង ខណះពេលដែល ជនសង្ស័យរូបនេះ កំពុងលក់ និងដោះដូរថ្នាំញៀន នៅកៀនជញ្ជាំង ក្រៅផ្ទះ ។ ប្រតិបត្តការនេះ ធ្វើរឡើងនៅ វេលាម៉ោង ៥ៈ៣៥នាទី ល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ក្នុងនៅភូមិស្លាបក្តោង ឃុំជប់ ស្រុក_ត្បូងឃ្មំុ ។

អាន​បន្ត៖ នគរបាលស្រុកត្បូងឃ្មំុចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ពេលកំពុងដោះដូរថ្នាំញៀន

អនិច្ចាវាសនាសត្វស្វា! សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ត Highlander ដឹកសត្វស្វា៤៣ក្បាលប្រុងទៅវៀតណាម

(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ សង្កាតតំបែរ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងឃាត់រថយន្ត Highlander មួយគ្រឿង កំពុងដឹកសត្វស្វាចំនួន៤៣ក្បាល ប្រុងនាំយកទៅលក់នៅវៀតណាម។

អាន​បន្ត៖ អនិច្ចាវាសនាសត្វស្វា! សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ត Highlander...

ឯកឧត្តម ហាក់ សុខមករា ដឹកនាំក្រុមការងារ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ១០ភូមិ នៅស្រុកអូររាំងឪ​​ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំអភិបាលស្រុកអូររាំងឪ មេឃុំ មន្ទីររៀបចំដែនដី ភូមិបាលស្រុក សសយក និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ចុះទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋានតែម្តងចំនួន១០ភូមិ នៅក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ និងតាមតម្រូវការរបស់គាត់ ដែលនេះជាការ "តបតាមប្រសាសន៍ណែនាំដ៍ថ្លៃថ្លាពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ លើការងារធ្វើយ៉ាងណា ជំរុញនៃការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមមូលដ្ឋាននោះ" ដែលនៅថ្ងៃនេះឯកឧត្តម បានចុះមកដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង ដើម្បីប្រគល់កម្មសិទ្ធិដីធ្លីជូនពួកគាត់ យកទៅប្រើប្រាស់ជាផ្លូវការតាមទិសដៅណាមួយ ។





 

ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នាយក នាយករង គ្រឹះស្ថានសិក្សាចំណុះរចនាសម្ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូង ចំនួន២៥៥នាក់

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នាយក នាយករង គ្រឹះស្ថានសិក្សាចំណុះរចនាសម្ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូង ចំនួន២៥៥នាក់ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។ ក្នុងនោះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរអប់រំខេត្ត ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យសិក្សាទាំង៧ ក្រុង ស្រុក យ៉ាងច្រើនកុះករ ។







ឯកឧត្ដម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិ នៅឃុំចំនួន២ គឺ ឃុំរកាពប្រាំ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ដើម្បីបង្កើនភាពស្និទ្ធស្នាលអោយកាន់តែជិតស្និទ្ធជាមួយមេឃុំ មេភូមិ ក៍ដូចជាធ្វើអោយតាមបណ្តាភូមិឃុំកាន់តែមានប្រសិទ្ធភាពការងារ និងដើម្បីយល់អោយកាន់តែច្បាស់នូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដំណើរដោយ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ក្នុងឃុំចំនួន២គឺ ឃុំរកាពប្រាំ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។






កម្លាំង​នគរបាល ជំនាញ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍ ទន្លេ​បិទ បាន​ឃាត់ខ្លួន​ មុខសញ្ញា​ ២​នាក់ ​ក្នុង​ការជួញដូរ ​សា​ធាតុ​ញៀ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ប្រមាណ១២ និង ៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ផ្ទះសំណាក់យីហោ ភ្នំប្រុស២ បន្ទប់ លេខ១១៩ នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក ខេត្ត ត្បូងឃ្មុំ កម្លាំងនគរបាល ជំនាញ សហការជាមួយ នគរបាលប៉ុស្តិ៍ ទន្លេបិទ បានឃាត់ខ្លួន មុខសញ្ញា ២នាក់ ក្នុងការជួញដូរ សាធាតុញៀន ។

អាន​បន្ត៖ កម្លាំង​នគរបាល ជំនាញ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍ ទន្លេ​បិទ បាន​ឃាត់ខ្លួន​...

ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកទទួលការ និងជនបង្គោលឃុំ សង្កាត់ ស្តីពីការតាមដាន និងគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៦

ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកទទួលការ និងជនបង្គោលឃុំ សង្កាត់ ស្តីពីការតាមដាន និងគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងនៃគណ:អភិបាលខេត្តត្បូង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។


សាខាកាបាទក្រហមខេត្តត្បូងឃ្មុំចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ

នៅរសៀលថ្ងៃ សៅរ៏ទី២៣ ខែមេសា ឆ្នាំ២០១៦ លោក ហីុ សុវណ្ណ នាយនប្រតិបត្តិសាខា កាបាទក្រហមខេត្តត្បូងឃ្មុំ និងជាតំណាង របស់លោកជំទាវ ឡេង សុខា ប្រធានស្តីទី គណ:កម្មាធិការសាខា កាកបាទក្រហមខេត្ត

អាន​បន្ត៖ សាខាកាបាទក្រហមខេត្តត្បូងឃ្មុំចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍...

អគ្គីភ័យលេបត្របាក់ផ្ទះ ចំនួន៤ រាបដល់ដី ទាំងយប់ និងបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង

ត្បូងឃ្មុំ៖ អគ្គីភ័យបានឆាបឆេះ ផ្ទះលក់ដូររបស់ អាជីវករចំនួន៤ផ្ទះ នៅផ្សារភូមិពងទឹក ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ហេតុការណ៍នេះ បណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិទាំងស្រុក តែមិនបណ្តាលឲ្យ ប៉ះពាល់ដល់ ជីវិតមនុស្សឡើយ ។

អាន​បន្ត៖ អគ្គីភ័យលេបត្របាក់ផ្ទះ ចំនួន៤ រាបដល់ដី ទាំងយប់ និងបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង

លោក ហាក់ សុខមករា ជួបសំណេះ​សំណាល និង​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត ដល់សិស្ស​ពូកែ​ទូទាំង​ខេត្ត មុន​ប្រឡង​ថ្នាក់ជាតិ

 (ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឱ្យលោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត បានជួបសំណេះសំណាលជាមួយសិស្សពូកែចំនួន ២១នាក់ ទូទាំងខេត្ត និងបានផ្ដល់ប្រាក់លើកទឹកចិត្ត ១០ម៉ឺនរៀលដល់ពួកគេសម្រាប់ម្នាក់ៗ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នា២០១៦នេះ ។

អាន​បន្ត៖ លោក ហាក់ សុខមករា ជួបសំណេះ​សំណាល និង​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត...

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ ចែកជូនគ្រួសារជនរងគ្រោះ នៅស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្ត្តត្បុងឃ្មុំ

តត្បូងឃ្មុំ: នៅរសៀល ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦ លោកជំទាវ ឡេង សុខា ប្រធានស្តីទី គណ:កម្មាធិការ សាខាកាកបាទ ក្រហម ខេត្តត្បូងឃ្មុំ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយស សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ

អាន​បន្ត៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ ...

ភ្ញៀវទេសចរណ៍ឆ្នាំ២០១៦នេះ ថយចុះជាងឆ្នាំ២០១៥

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ មានរមណីដ្ឋាន ចំនួន ៥កន្លែង រួមមាន៖ ១.រមណីយដ្ឋាន ហ្លួងស្តេចកន ២. រមណីយដ្ឋាន ទឹកធ្លាក់ហោង ៣.រមណីយដ្ឋាន ព្រះធាតុបាស្រី  ៤.រមនីយដ្ឋាន កែឆ្នៃខ្នងក្រពើ និង ទី៥. ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ។

អាន​បន្ត៖ ភ្ញៀវទេសចរណ៍ឆ្នាំ២០១៦នេះ ថយចុះជាងឆ្នាំ២០១៥

ដុតផ្ទះខ្លួនឯង ឆេះហ្មត់ ដោយសារខឹង ប្រពន្ធមិននៅផ្ទះ

ត្បូងឃ្មុំ៖ បុរសម្នាក់ក្រោយពេល មានទំនាស់ជាមួយប្រពន្ធ ហើយខឹងប្រពន្ធ មិននៅផ្ទះ កើតការក្តៅក្រហាយ ដុតផ្ទះខ្លួនឯងចោល នៅម៉ោង ១៩៖30នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

អាន​បន្ត៖ ដុតផ្ទះខ្លួនឯង ឆេះហ្មត់ ដោយសារខឹង ប្រពន្ធមិននៅផ្ទះ

ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​វត្ថុតាង​ថ្នាំ​ញៀន​២៧កញ្ចប់​បញ្ជូន​ទៅ​តុលាការ​

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញនៃ អធិការដ្ឋាន នគរបាល ស្រុកមេមត់ សហករណ៍ជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប ករណីរក្សាទុក ជួញដូរសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង១ និង ៤៥នាទី រសៀល ថ្ងៃទី១១ មេសា២០១៦ នៅចំណុចភូមិ មេមត់ផ្សារ ឃុំ-ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​វត្ថុតាង​ថ្នាំ​ញៀន​២៧កញ្ចប់​បញ្ជូន​ទៅ​តុលាការ​

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឳវាទ អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក គ.ស២០១៦នេះ នៅភូមិគ្រឺះសម្តេច នារសៀលថ្ងៃទ

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឳវាទ អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក គ.ស២០១៦នេះ នៅភូមិគ្រឺះសម្តេច នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញ ។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕