ត្បូងឃ្មុំ ៖ ដើម្បី សម្របសម្រួល និងផ្ដល់យោបល់ ជូនរាជរដ្ឋាភិបាល លើបញ្ហាដែលទាក់ទង ដល់ការលើកកំពស់ ស្ថានភាព តួនាទីរបស់ស្រ្តី និងសុខុមាល ភាពសង្គមស្រ្តីកម្ពុជា សំដៅកាត់បន្ថយ ឈានទៅ លុបបំបាត់រាល់ ទំរង់នៃការរើសអើង ប្រឆាំងនឹងស្រ្តី និងអំពើហឹង្សា លើស្រ្តី ។
អានបន្ត៖ លោកជំទាវ ឆាយ វ៉ាន់នឿន ចុះតាមដានវាយតម្លៃលើការអនុវត្ត អនុសញ្ញាCEDAW អនុ សាសន៍...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូថ្នាក់ក្រសួង និងខេត្ត ចុះធ្វើការត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ តំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក មន្ទីរអង្គភាពនានាជុំវិញខេត្ត ទីតាំងអាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ អាគារសាលាខេត្ត អាគារសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ និងតំបន់ទីប្រជុំជន របស់ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅចំការព្រៃម៉ៃសាក់ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕
ត្បូងឃ្មុំ : យោងតាម សេចក្ដី សម្រេចលេខ ៣៣សសរ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើត លេខាធិការដ្ឋាន គណៈកម្មការខេត្ត លុបបំបាត់ឱសថ ក្លែងក្លាយ និងសេវា សុខាភិបាល ខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ ។
អានបន្ត៖ លោកជំទាវ ឡេង សុខា បើកកិច្ចប្រជុំគណៈកម្មការខេត្តលុបបំបាត់ឱសថក្លែងក្លាយ...
ត្បូងឃ្មុំ : នៅរសៀល ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម លី ឡេង ប្រធានគណ: កម្មាធិការ សាខាកាកបាទ ក្រហម ខេត្តត្បូងឃ្មុំ និងលោកជំទាវ ជាតំណាងដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានកិត្តិយស សាខាកាកបាទ ក្រហមខេត្
អានបន្ត៖ ឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ...
ត្បូងឃ្មុំ៖ រយៈពេលជិត ២ម៉ោង អគ្គីភ័យបានលេបត្រ បាក់ផ្ទះ១ខ្នងត (លក់ពូក ភួយ និងគ្រឿងស្បង់ជីវរ) ខូចខាតទ្រព្យសម្បត្តិទាំងស្រុង និងបណ្តាលឲ្យ ស្ត្រីជាកូនម្ចាស់ ផ្ទះម្នាក់ស្លាប់យ៉ាង វេទនាបំផុត នៅពាក់កណ្តាល យប់ថ្ងៃទី១៦ ឈានចូល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ចំណុចខាងត្បូង ផ្សារអូរាំងឪ ចំងាយ៥ម៉ែត្រ ស្ថិតក្នុងភូមិ លេខ៤កើត ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ អគ្គីភ័យឆាបឆេះផ្ទះអស់១ខ្នង ស្លាប់ម្នាក់ ក្នុងស្រុកអូរាំងឪ
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ នៅក្នុង ស្រុកក្រូចឆ្មា មានសេចក្តីរីករាយ និងធ្វើការ សាទរដល់ វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ អាណតិ្តទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ដែលបានធ្វើការ ដោះស្រាយ នូវរាល់បញ្ហា ក៍ដូចជា សំណើរ និងសំណូមពរ ជូនប្រជាពលរដ្ឋ ។
អានបន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់...
ត្បូងឃ្មុំ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅបរិវេណ សាលាបឋមសិក្សា ត្រពាំងឈ្នូស ស្ថិតនៅភូមិ និគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានរៀបចំខួប លើកទី៦៧ ត្រូវបានប្រារព្ធ ឡើងក្រោម ប្រធានបទ « លើក កម្ពស់ សិទ្ធិសេរីភាព បញ្ចេញមតិ » ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងដោយមានការ ចូលរួមពីថ្នាកដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត អង្គការសង្គម ស៊ីវិលនៅកម្ពុជា និងប្រជាពលរដ្ឋ ជាច្រើនកុះករ ។
អានបន្ត៖ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ខួបលើកទី៦៧...
ត្បូងឃ្មុំ៖ សំណើរ និងសំណូមពរមួយចំនួន ក៍ដូចជាបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ក្នុងស្រុកតំបែរ ត្រូវបានដោះស្រាយជូន នៅក្នុងឳកាស ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បានអោយដឹងថា៖ ការរៀបចំវេទិការនេះឡើង នាថ្ងៃនេះ មានគោលបំណងចំបង ចង់ឲ្យប្រជាពលរដ្ឋ បានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតម្រូវ ការដាក់ជូនអង្គវេទិកា ដើម្បីពិភាក្សា ដោះស្រាយ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់ពីប្រជាពលរដ្ឋ ធ្វើការលើងឡើងពីបញ្ហានានា ក៍ដូចជាសំណូមពរមួយចំនួន ដើម្បីអោយមន្ត្រីជំនាញ បានធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ បានមួយចំនួនធំរួចមក ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ រាល់បញ្ហាទាំងអស់ ដែលបងប្អូនលើកឡើង ខាងលើ ឯកឧត្តម និងមន្ត្រីជំនាញ ព្យាយាមដោះស្រាយ គ្រប់បញ្ហាទាំងអស់ ជូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា ហើយបញ្ហាដែលនៅសេសសល់ មិនទាន់បានដោះស្រាយភ្លាមៗ នាពេលនេះ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត និងធ្វើការពិភាក្សាគ្នា រកដំណោះស្រាយអោយបានឆាប់ ហើយប្រសិនបើ ហួសពីលទ្ធភាព ថ្នាក់ខេត្ត នឹងធ្វើរបាយការណ៍ ជូនទៅដល់ថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ ជូនប្រជាពលរដ្ឋបន្ត ។
គណៈអធិបតី មានប្រសាសន៍វាយតំលៃថា ៖ ឆ្លងតាមរយៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃនេះ បានផ្តល់ឲ្យក្រុមប្រឹក្សាខេត្ត ក៍ដូចជា គណៈអភិបាលខេត្ត នូវនីតិវិធី សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការ អភិបាលកិច្ចល្អរបស់ ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីធានា រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប ។
សូមបញ្ជាក់ថា៖ វេទិការនេះ រៀបចំឡើងនៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមាន ការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសួង មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ៕
ត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានរៀប ចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ ដើម្បីដោះស្រាយ នូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណតិ្តទី២...
ត្បូងឃ្មុំ : សាលា ខេត្តត្បូងឃ្មុំ នៅថ្ងៃទី07 ខែធ្នូ ឆ្នាំ2015 បានរៀបចំ កិច្ចប្រជុំពិនិត្យ សំណើរគម្រោង និងតារាង បូកសរុបសំណើរ គម្រោង វិនិយោគ ខេត្តត្បូងឃ្មុំ ក្នុងនោះមាន ការចូលរួមពី ស្រុក ក្រុង មន្ទីរ ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត .។
អានបន្ត៖ កិច្ចប្រជុំពិនិត្យសំណើរគម្រោង និងតារាងបូកសរុបសំណើរ គម្រោង វិនិយោគ...
ត្បូងឃ្មុំ៖ ស្ត្រីជនរងគ្រោះចំនួន២នាក់ ជាប្រជាពលរដ្ឋ មានទំនាស់រឿងលុយកាក់បន្តិចបន្ទួច ជាមួយប្រពន្ធទាហានថ្នល់ទទឹង នៅម៉ោង៤ទាបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្រាប់តែលេចចេញករណីហិង្សាដោយចេតនា មកលើជនរងគ្រោះដែលកំពុងដេកក្នុងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិសំពៅផុសថ្មី ឃុំជីរោទី២ ស្រុក/ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ទំនាស់រឿងលុយបន្តិចបន្ទួច យប់ឡើងចូលវាយដល់ក្នុងផ្ទះ ក្នុងស្រុកត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំបើកកិច្ច ប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកពាង ណារិទ្ធ នាយករដ្ឋបាលសាលាខេត្ត របាយការណ៍ស្ដីពី ការអនុវត្តការងារ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥ រួចមក ឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ បានធ្វើការផ្តាំផ្ញើឲ្យមន្ត្រីទទួលបន្ទុក អនុវត្តផែនការ សកម្មការងារ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវអនុវត្ត ការងារដោយភាពទទួលខុសត្រូវ ប្រកបដោយឆន្ទៈ ក្នុងការបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។
បន្ទាប់ពីការលើកឡើងនូវមតិយោបល់ និងការពិភាក្សា ពីសំណាក់សមាជិក នៃអង្គប្រជុំ រួចមក ឯកឧត្ដម ឡាន់ ឆន បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល អង្គប្រជុំសម្រេចបាន ។ ក្រៅពីនោះអង្គប្រជុំ ក៏បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមក ដើម្បីរកដំណោះស្រាយលើ បញ្ហាប្រឈមនានា ក៏ដូចជាព័ត៌មានផ្សងៗទៀត ដែលធ្វើឲ្យការងាររបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រសើរឡើង មួយកម្រិតថែមទៀត ។
ឯកឧត្ដមក៏បាន ថ្លែងអំណរផងដែរ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាល មន្ត្រីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារ ក៏ដូចជាការផ្ដល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅ ក្នុង មូល ដ្ឋាន នីមួយៗ ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញ លើកទី១៨ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ពិភាក្សាលើរបៀបវារ ចំនួន៥ ក្នុងនោះ ១.ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាញ្ញលើកទី១៨ របស់ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២ , ២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តី ព្រាងរបាយការណ៍ រីកចម្រើន ប្រចាំខែវិច្ឆិកា របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ , ៣.ពិនិត្យ ពិភាក្សា និងគម្រោង លើរបាយការណ៍ ការគ្រប់ គ្រង់ឆ្នាំ២០១៦ (តារាងសរុបចំណូលថវិកា របស់ថ្នាក់រដ្ឋបាលខេត្តត្បូងឃ្មុំ) , ៤ . ពិនិត្យ ពិភាក្សា និងអនុម័តលើ ផែនការលទ្ធកម្ម ខេត្តឆ្នាំ២០១៦ និង ៥.បញ្ហាផ្សេងៗ៕
ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ នៃព្រះរាជាណា ចក្រកម្ពុជា និងលោកស្រី យ៉ង់ចា ជុន អភិបាល នៃក្រុម Lions Club International District 355-B3 នៃសាធារណៈរដ្ឋកូរ៉េ
ត្បូងឃ្មុំ ៖ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូ ថ្នាក់ខេត្ត បានអញ្ជើញចុះ ត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ ដែលនៅក្នុង ចំការព្រៃម៉ៃសាក់ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំគណៈប្រតិភូថ្នាក់ខេត្ត...
ត្បូងឃ្មុំ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងជំនាញ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ សហការណ៍ជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាន ស្រុកមេមត់ ដឹកនាំដោយលោក ខៀវ ពណ្ណារាយ ព្រះរាជអាជ្ញារង អមសាលាដំបូក ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ កម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការណ៍ជាមួយ មន្ទីរវប្បធម៌...
ហេតុការណ៍ បណ្ដាលឲមាន ការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេម៉ោង 01 និង 10 នាទី យប់ឈានចូល ថ្ងៃទី 21 វិច្ឆិកាឆ្នាំ 2015 ស្ថិតនៅក្នុងភូមិ កៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អានបន្ត៖ ផ្ទះឈើប្រក់ក្បឿងចំនួនពីរខ្នងត្រូវបានអគ្គីភ័យលេប ត្របាក់អស់ទាំងស្រុងសង្ស័យ...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។
វេទិការនេះ រៀបចំឡើងនៅ ក្នុងបរិវេណវត្តជ្រៃបិទមាស ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសួង មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ។
ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ អោយដឹងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់នេះ មានគោលបំណងដើម្បី ធ្វើការកែលំអនូវ ប្រព័ន្ធអភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាល នានា ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច នៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាព ក្រីក្រ នៅតាមមូលដ្ឋាន ជាពិសេស ជាឪកាសសំរាប់ប្រជាពលរដ្ឋ បានបញ្ចេញមតិ បានលើកឡើងនូវបញ្ហាមួយចំនួន ដែលស្ថិតនៅចន្លោះប្រហោង ក្នុងមូលដ្ឋាន ដើម្បីអោយមន្ត្រីជំនាញ ធ្វើការដោះស្រាយជូន ព្រមទាំងធ្វើការ សំនូមពរភ្លាមៗ នូវអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បញ្ជាក់ទៀតថា៖ ក្នុងវេទិកានេះដែរ ចង់ឲ្យប្រជាពលរដ្ឋបានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតម្រូវការ ដាក់ជូនអង្គវេទិកា ដើម្បីពិភាក្សា ដោះស្រាយជាលទ្ធផល និងពិគ្រោះយោបល់ជាដើម ។
ក្នុងឪកាស នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបាន លើកឡើងនូវបញ្ហា ប្រឈមជាច្រើន ដើម្បីឲ្យអាជ្ញាខេត្ត ដោះស្រាយជូន ដូចជាបញ្ហាការងារសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាការស្ថាបនាផ្លូវ ដាក់លូ ប្រលាយទឹក បញ្ហាភ្លឿងអគ្គិសនី បញ្ហាបរិស្ថានក្រុង បញ្ហាការរកទីផ្សារ ដល់ប្រជាកសិករ ដើម្បីលក់ផលដំណាំ ក្នុងតំលៃមួយអោយបានសមស្រប និងបញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណ ។
បន្ទាប់ពីប្រជាពលរដ្ឋ ធ្វើការលើងឡើងពីបញ្ហានានា ក៍ដូចជាសំណូមពរមួយចំនួននៅខាងលើ មន្ត្រីជំនាញ បានធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋ បានមួយចំនួនធំរួចមក ឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ រាល់បញ្ហាទាំងអស់ ដែលបងប្អូនលើកឡើង ខាងលើ ឯកឧត្តម និងមន្ត្រីជំនាញ ព្យាយាមដោះស្រាយ គ្រប់បញ្ហាទាំងអស់ ជូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា ហើយបញ្ហាដែលនៅសេសសល់ មិនទាន់បានដោះស្រាយភ្លាមៗ នាពេលនេះ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត និងធ្វើការពិភាក្សាគ្នា រកដំណោះស្រាយ អោយបានឆាប់ ហើយប្រសិនបើ ហួសពីលទ្ធភាព ថ្នាក់ខេត្ត នឹងធ្វើរបាយការណ៍ ជូនទៅដល់ថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ ជូនប្រជាពលរដ្ឋបន្ត ។
គណៈអធិបតី មានប្រសាសន៍វាយតំលៃថា ៖ ឆ្លងតាមរយៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃនេះ បានផ្តល់ឲ្យក្រុមប្រឹក្សាខេត្ត ក៍ដូចជា គណៈអភិបាលខេត្ត នូវនីតិវិធី និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរការ អភិបាលកិច្ចល្អរបស់ ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីធានា រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប ៕
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្ត សុវណ្ណបទុមវតី ហៅវត្តរកាឃ្នួចជើង ស្ថិតនៅភូមិ រកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីប្រកាស បិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៧ភូមិ គឺភូមិរកាឃ្នួចត្បូង រកាឃ្នួចជើង ទួលកណ្ដាលជើង ជីគរ ស្ទឹងពេញ សាមគ្គី និងភូមិកណ្ដោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
អានបន្ត៖ ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន...
ត្បូងឃ្មុំ៖ មន្ត្រីសង្គមកិច្ចទាំង៦ស្រុក ក្រុង ក្នុងខេត្តត្បូងឃ្មុំ បានបង្កើនសមត្ថភាព ថ្មីៗបន្ថែមទៀត ពីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ការបញ្ជ្រាបយេនឌ័រ នៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ជំនាញបច្ចេកទេស និងការផ្តល់ឱកាស និងតួនាទីភារកិច្ចដល់ស្ត្រី ថ្មីៗនេះ ការតំឡើងអាយុ បម្រើការងារជូនស្ត្រី ជាមន្ត្រីរាជការដល់អាយុ ៦០ឆ្នាំ ជាដើម ដើម្បីជំរុញឲ្យ វិស័យសង្គមកិច្ច ឲ្យបានប្រសើរឡើងនៅកម្ពុជា វគ្គបណ្តុះបណ្តាល បានធ្វើនៅក្នុង សាលប្រជុំមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ចំនួន២ថ្ងៃ គឺថ្ងៃទី១៩និងថ្ងៃ២០ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។
លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានថ្លែងថា យេនឌ័រជាបញ្ហាសំខាន់មួយ ក្នុងចំណោមបញ្ហាសំខាន់នានា ដែលកំពុងត្រូវបាន យកចិត្តទុកដាក់ជាខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅលើពិភពលោក ។ ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ ជាសំខាន់លើការងារនេះ ។
ជាក់ស្តែង សកម្មភាពជាច្រើន ដែលសំដៅលើកស្ទួយ សមភាពយេនឌ័រ នៅក្នុងគោលនយោបាយយុទ្ធសាស្ត្រ និងផែនការ នៅថ្នាក់ក្រោមជាតិ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងផ្តល់ឱកាស និងតួនាទីដល់ស្ត្រី ។
ឯកឧត្តម ឈាង បាក់ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានថ្លែងដែរថា ថ្វីត្បិតតែយើងទទួលបានជោគជ័យ ជាទីមោទនៈភាពក៏ដោយ ក៏យើងនៅតែជួបបញ្ហាប្រឈមមុខ ជាច្រើនដែលជាបញ្ហាអវិជ្ជមាន មានភាពរាំងស្ទះជាទូទៅ ដូចជា ការរើសអើងចំពោះស្ត្រី ការយល់ដឹងផ្នែកសុខភាព របស់ស្ត្រីនៅមានកំរិត អត្រាមរណៈភាព របស់មាតា ក៏នៅមិនទាន់ថយចុះ តាមការរំពឹងទុក ភាពងាយរងគ្រោះ ដោយសារការជួញដូរ អំពើហឹង្សាក្នុងគ្រួសារលើស្ត្រី និងកុមារ អំពើរំលោភសេពសន្ទវៈ និងការបង្ខំរួមភេទនៅតែមាន ។
ដូច្នេះ យើងត្រូវតែបន្តរួមគ្នា ពង្រឹងការអនុវត្តច្បាប់ ស្តីពីការទប់ស្កាត់ អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងការធ្វើអាជីវកម្មផ្លូវភេទ ពិសេសការអនុវត្តផែនការជាតិ ស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្ត្រី ដើម្បីដោះស្រាយ បញ្ហាយេនឌ័រ និងបញ្ហាបញ្ជ្រាបយេនឌ័រ ទៅគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ដើម្បីរួមចំណែក លុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំង ទៅនឹងនារីភេទ ៕
ត្បូងឃ្មុំ ៖ សពយុវជនម្នាក់ ត្រូវបានប្រជា ពលរដ្ឋប្រទះ ឃើញដេកស្លាប់ ដោយមាន ស្នាមចាក់ និងដែកឆែប ចំដើមទ្រូង នៅចំណុច ចំការកៅស៊ូ ក្បែរបង្គោល លេខ៧៣ ផ្លូវជាតិ លេខ៧ ភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។
អានបន្ត៖ ពួកគ្រឿងញៀន ចាក់សម្លាប់គ្នា ស្លាប់ ម្នាក់ នៅស្រុកពញាក្រែក
ត្បូងឃ្មុំ ៖ កិច្ចប្រជុំស្ដីពី គម្រោងសាងសង់អគារ នៅក្នុងតំបន់ រដ្ឋបាលខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ ជាអាធិភាពនៃប្លង់គោល អភិវឌ្ឍន៍ទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំ បានប្រារព្ ធធ្វើនៅចំការ ព្រៃម៉ៃសាក់ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត មន្ទីរជំនាញ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។