បណ្តាញសង្គម

អភិបាលរងខេត្តត្បូងឃ្មុំ ទាំង០៦រូបបានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

អភិបាលរងខេត្តត្បូងឃ្មុំ ទាំង០៦រូប បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួនជូន ដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩

អាន​បន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ...

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង១ពាន់គ្រួសារក្នុង ឃុំក្រែក ស្រុកពញាក្រែក ទទួលបានអំណោយសម្រាប់ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃនៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាត់

ត្បូងឃ្មុំ ៖ ដើម្បីកាត់បន្ថយ ការចំណាយមួយកំរិត សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅគ្រាដែល ជំងឺកូវីត១៩ កំពុងរាតត្បាត ជាសកល ឯកឧត្តម ជា ចំណាន ប្រធានក្រុម ការងារចុះជួយ ឃុំក្រែក ស្រុកពញាក្រែក បាននាំយក អំណោយជាគ្រឿង ឧបភោបបរិភោប និងថវិការ មួយចំនួនទៅ ប្រគល់ដល់ខ្នងផ្ទះ ។ ដែលការប្រគល់ ជូននេះបានធ្វើឡើង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បន្ទាប់ ពីជួបសំនេះ សំណាលជាមួយ និងតំណាង អាជ្ញាធរភូមិឃុំរួច ។

អាន​បន្ត៖ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង១ពាន់គ្រួសារក្នុង ឃុំក្រែក ស្រុកពញាក្រែក...

រដ្ឋមន្ត្រី វង សូត នាំយកគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃតាមទីវត្តអារាម និងប្រជាជនក្រីក្រ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង តាមអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី

(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម និងប្រជាជន ក្រីក្រទូទាំង ៨ឃុំ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីរួមចំណែក ក្នុងការប្រយុទ្ធតទល់ នឹងជំងឺកូវីដ ១៩ ស្របតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។

អាន​បន្ត៖ រដ្ឋមន្ត្រី វង សូត នាំយកគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃតាមទីវត្តអារាម ...

លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ត្បូងឃ្មុំ)៖ លោក អាន សុីណា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួន ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការ ជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។

អាន​បន្ត៖ លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ...

អភិបាលខេត្តត្បូងឃ្មុំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ នៅយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួនចំនួន ៧ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ២០២០ ជូនដល់ គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៧ខែ...

គិតត្រឹមថ្ងៃនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានថវិការចំនួន ១០.៧០០ដុល្លារ និង ៥៨.៥១០.០០០រៀល ដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺCovid19 និងអំពាវនាវដល់សប្បុរជននានា ជួយជាថវិការ និងសំភារៈបន្ត

បន្ទាប់ពីរដ្ឋបាល ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ / អង្គភាព មន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុន អាជីវករ ពាណិជ្ជករ និងសប្បុរសជននានា ស្ដីពីការចូលរួមឧបត្ថម្ភ ដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ មកប្រទេសថៃ ចូលមកក្នុងមូលដ្ឋាន នៅខេត្តត្បូងឃ្មុំវិញ និងក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺCovid19 បើគិតត្រឹមពេលនេះ  រដ្ឋបាលខេត្តត្បូងឃ្មុំ បានទទួលការឧបត្ថម្ភ គាំទ្រក្នុងមូលនិធិ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងជំងឺ Covid 19 ដែលមានឈ្មោះ ក្នុងបញ្ជីរាយនាម ដូចខាងក្រោម :

អាន​បន្ត៖ គិតត្រឹមថ្ងៃនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានថវិការចំនួន ១០.៧០០ដុល្លារ និង...

ក្រុមការងារទប់ស្កាត់ជំងឺ​កូវីដ១៩ខេត្តត្បូងឃ្មុំ បានទៅទទួលបងប្អូនប្រជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅសាលាស្រុកអូររាំងឪ

នៅព្រលប់ល្ងាចថ្ងៃទី០១ មេសា ឆ្នាំ២០២០ ក្រុមការងារទប់ស្កាត់ ជំងឺកូវីដ១៩ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង ខេត្តត្បូងឃ្មុំ អមដំណេីរដោយ លោក នាយរដ្ឋបាល និងសហការី បានទៅទទួល បងប្អូនប្រជាពលករខ្មែរ ដែលវិលត្រឡប់ពី ប្រទេសថៃ នៅសាលាស្រុកអូររាំងឪ ។

អាន​បន្ត៖ ក្រុមការងារទប់ស្កាត់ជំងឺ​កូវីដ១៩ខេត្តត្បូងឃ្មុំ...

ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ត្រូវបានហាមឃាត់ធ្វើដំណើរឆ្លងកាត់ ទៅមក ខណៈរថយន្តដឹកទំនិញដោះដូរតាមច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅតែដំណើរការជាធម្មតា

(ត្បូងឃ្មុំ)៖ បន្ទាប់ពីស្ទើរគ្រប់ ប្រទេសក្នុងពិភពលោក បានផ្ទុះការរីករាលដាល ជំងឺកូវីដ១៩ តាមច្រកទ្វារព្រំដែន នៅតាមប្រទេសនីមួយៗ ត្រូវបានផ្អាក និងបិទមួយរយៈ ដូចទៅនឹងកម្ពុជា ដូចគ្នា ច្រកទ្វារពំ្រដែនថៃ និងវៀតណាម ជាប់ជាមួយកម្ពុជា ត្រូវបានបិទដូចគ្នា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺគូវីដ១៩ ។

អាន​បន្ត៖ ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ត្រូវបានហាមឃាត់ធ្វើដំណើរឆ្លងកាត់ ទៅមក...

សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានដាក់ដំណើរការនាថ្ងៃនេះ ខណៈថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្ទាប់

សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានដាក់ដំណើរការហើយនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ខណៈថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្ទាប់ ហើយចំពោះការដំណើរកាត់រឿងក្តីនោះ

អាន​បន្ត៖ សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ...

តំណាងព្រះរាជអាជ្ញារខេត្តត្បូងឃ្មុំចុះចែកទឹកអាកុលលាងដៃ និងដបបាញ់ ដល់មណ្ឌលអប់រំកែប្រែទី០៣

លោក ប៉ុក តារា ព្រះរាជអាជ្ញារង តំណាងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ

អាន​បន្ត៖ តំណាងព្រះរាជអាជ្ញារខេត្តត្បូងឃ្មុំចុះចែកទឹកអាកុលលាងដៃ និងដបបាញ់...

រដ្ឋបាលខេត្តត្បូងឃ្មុំ បង្កើតក្រុមការងារចុះពិនិត្យនៅតាមមូលដ្ឋានដល់ខ្នងផ្ទះ ចំពោះប្រជាពលរដ្ឋដែលវិលត្រលប់មកពីប្រទេសថៃ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19

(ត្បូងឃ្មុំ)៖ អនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ស្ដីពីការបង្កើត គណៈកម្មការ ប្រយុទ្ធប្រឆាំងជម្ងឺ COVID 19 ដើម្បីទទួលខុស ត្រូវសម្របសម្រួល ណែនាំទៅដល់ ប្រជាពលរដ្ឋ ដែលវិលត្រលប់ មកពីប្រទេសថៃ ក្នុងការបង្ការ និងទប់ស្កាត់ពីជំងឺ ដោយនៅដោយឡែក រយៈពេល 14ថ្ងៃ ។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បង្កើតក្រុមការងារចុះពិនិត្យនៅតាមមូលដ្ឋានដល់ខ្នងផ្ទះ...

លោកស្រី ឱ វណ្ណឌីន៖ ឥណ្ឌូនេស៊ីពីររូបត្រឡប់ពីថៃ មកព្យាបាលនៅកម្ពុជា ព្រោះកម្ពុជាមិនយកថ្លៃព្យាបាល

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការដែលជនជាតិ ឥណ្ឌូនេស៊ីពីររូប ព្យាយាចាកចេញពី ប្រទេសថៃ មកស្វែងរកការ ព្យាបាលជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា ព្រោះតែការព្យាបាល នៅកម្ពុជា មិនអស់ថ្លៃ ខណៈការព្យាបាល នៅប្រទេសថៃ ត្រូវចំណាយថ្លៃព្យាបាលខ្ពស់ ។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន៖ ឥណ្ឌូនេស៊ីពីររូបត្រឡប់ពីថៃ មកព្យាបាលនៅកម្ពុជា...

អភិបាលស្រុកពញាក្រែក និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ច្រានចោលព័ត៍មានក្លែងក្លាយរបស់គណនីហ្វេសបុក William Guang ដែលសរសេរបង្ហោះថា រឿងអីអាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ!!

ពាក់ព័ន្ធនឹងរឿង គណនីហ្វេសបុក William Guang ដែលសរសេរថា អាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ បន្ទាប់ពីទទួលបានព័ត៍មាននេះ អភិបាលស្រុកពញាក្រែក

អាន​បន្ត៖ អភិបាលស្រុកពញាក្រែក និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ...

សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនចំនួនអ្នកឆ្លង COVID-19 នៅបន្ដកើនឡើង ជៀសមិនផុតពីការដាក់កម្ពុជាក្នុងគ្រាអាសន្ននោះទេ

បាត់ដំបង)៖ ក្នុងបទសម្ភាសន៍ខ្លីមួយ ជាមួយអ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ក្រោយបញ្ចប់ជំនួប សំណេះសំណាល ជាមួយមន្ដ្រីរាជការ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ប្រសិនបើចំនួន អ្នកឆ្លងជំងឺ COVID-19 នៅតែបន្ដកើនឡើង ជៀសមិនផុត ពីការដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននោះទេ ។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនចំនួនអ្នកឆ្លង COVID-19 នៅបន្ដកើនឡើង...

មន្ទីរទេសចរណ៍ខេត្ត ចុះផ្សព្វផ្សាយណែនាំស្ដីការបិទអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) នៅទូទាំងខេត្តត្បូងឃ្មុំ

ដើម្បីឆ្លើយតប ទៅនឹងការការពារ ពីការរីករាលដាល ក៏ដូចជាការត្រៀម លក្ខណៈទុកជាមុន ក្នុងការបង្ការនឹង ការពារនូវជម្ងឺ ផ្លូវដង្ហើម ដ៏កាចសាហាវ គឺជម្ងឺកូរ៉ូណា ឬជម្ងឺ Covid ១៩ មន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក អឿន រិទ្ធ ប្រធានមន្ទីរ ទេសចរណ៍ខេត្តត្បូងឃ្មុំ បានដឹកនាំ មន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយណែនាំ ស្ដីការបិទ អាជីវកម្ម KTV ក្លឹប កម្សាន្ត ( ខារ៉ាអូខេ រង្គសាល ឌីស្កូតែក ) នៅតាមមូលដ្ឋានដើម្បីបង្ការ និងទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ១៩ (Covid_19) នៅទូទាំងខេត្តត្បូងឃ្មុំ នាពេលកន្លង ទៅថ្មីៗនេះ ។

អាន​បន្ត៖ មន្ទីរទេសចរណ៍ខេត្ត ចុះផ្សព្វផ្សាយណែនាំស្ដីការបិទអាជីវកម្ម KTV ក្លឹបកម្សាន្ត...

មន្រ្តីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រមាណ១តោន ដែលដកហូតបានពីអាជីវករកន្លងមក

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូល រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត, មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរស្រុកពញាក្រែក

អាន​បន្ត៖ មន្រ្តីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលទំនិញខូចគុណភាព...

ពិធីចុះកិច្ចសន្យាផលិតកម្ម ស្តីពីការទិញ លក់ ផលិតផលម្រេច រវាងសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជា និងក្រុមហ៊ុន ហ៊្វុកស៍ (ខេមបូឌា) ឯ.ក

នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្នុំ បានសម្របសម្រួលរៀបចំ ពិធីចុះកិច្ចសន្យាផលិតកម្ម ស្តីពីការ ទិញ លក់ កសិផលម្រេច រវាងសហភាព

អាន​បន្ត៖ ពិធីចុះកិច្ចសន្យាផលិតកម្ម ស្តីពីការទិញ លក់ ផលិតផលម្រេច...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕