បណ្តាញសង្គម

កម្លាំងចម្រុះចុះប្រតិបត្តិការកាយឈើកប់ដីក្នុងស្រុកអូរាំងឪ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោកព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងកងរាជ អាវុធហត្ថ ផ្ទៃប្រទេស កម្លាំងកងរាជ អាវុធហត្ថ ខេត្តត្បូងឃ្មុំ កម្លាំងកង រាជអាវុធហត្ថ ស្រុកអូរាំងឪ កម្លាំងប៉ូលីសបង្ក្រាប បទល្មើស សេដ្ឋកិច្ចខេត្ត កម្លាំងប៉ូលីស ស្រុកអូរាំងឪ កម្លាំងជំនាញ ខណ្ឌរដ្ឋបាល ព្រៃឈើត្បូងឃ្មុំ ផ្នែករដ្ឋបាល ព្រៃឈើ ត្រើយឆ្វេង និងសង្កាត់ រដ្ឋបាលព្រៃឈើ ក្រូចឆ្មារ ចុះប្រតិបត្តិការ រកឃើញឈើ ដែលជនល្មើសជា (អញ្ញត្តជន) យកមកកប់លាក់ ក្នុងរណ្តៅដី នៅចំណុច ភូមិសុក្រមជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

លោក គីម ឈុនលី នាយរងខណ្ឌរដ្ឋបាល ព្រៃឈើត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីកម្លាំង ចម្រុះចុះយាម រយៈពេល ៣ថ្ងៃ គិតទាំងថ្ងៃនេះ យើងទទួលបានការ ឯកភាពជាឯកច្ឆ័ន្ទ ពីគណៈកម្មាការជាតិ និងកម្លាំងជំនាញខេត្ត ដែលដឹកនាំដោយ លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត បានចុះប្រតិបត្តិការ យកគ្រឿងចក្រ អេស្កាវទ័រកាយ ឈើចេញពីរ ណ្តៅកប់ រកឃើញប្រភេទ ឈើលេខ១ មាន ឈើកកោះ និងឈើសុក្រម ចំនួន ៤៩ដើម ដែលក្នុងនោះ មានឈើមូលចំនួន ១៥ដើម និងឈើជ្រុងចំនួន ៣៤ដើម ។

លោកនាយរង បានបញ្ជាក់ឲ្យ ដឹងទៀតថា ឈើទាំងនេះក្រោយពី បានកាយយក ចេញពីរណ្តៅ ហើយត្រូវកម្លាំង ចម្រុះដឹកជញ្ជូន ទៅរក្សាទុកនៅឃ្លាំង ដែលមានទីតាំង នៅជិតនោះ ៕

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពង្រឹងការសិក្សា ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យប្រិមប្រិយ៍ ខេត្តកំពង់ចាម

កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ ដល់លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់ បង្រៀនសិស្សានុសិស្ស ឲ្យចេះដឹង មានភាពក្លាហាន យកចិត្តទុកដាក់ ក្នុងការរៀនសូត្រ និងជំរុញឲ្យ សិស្សអនុវិទ្យាល័យចាប់ពីថ្នាក់ទី៩ រហូតដល់ទី១២ ត្រូវខិតខំ ប្រឹងប្រែង រៀនសូត្រ ដែលនេះជាគ្រឹះ សម្រាប់បន្តទៅ ថ្នាក់បរិញ្ញាប័ត្រ បន្ថែមទៀត ថ្លែងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យប្រិមប្រិយ៍ ក្នុងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពង្រឹងការសិក្សា ដល់សាលាបឋមសិក្សា...

កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ស្ទាក់ចាប់មុខសញ្ញាគ្រឿងញៀន២នាក់ និងថ្នាំមួយចំនួន នៅស្រុកមេមត់

(ត្បូងឃ្មុំ)៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានអោយដឹងថា នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងជំនាញ អធិការដ្ឋាននគរបាល ស្រុកមេមត់ ខណៈចុះល្បាត ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ស្ថិតនៅចំណុច គីឡូម៉ែត្រលេខ៤៦ ភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ បានឃាត់មុខសញ្ញាគ្រឿងញៀន២នាក់ និងដកហូតម៉ូតូម៉ាកWave ពណ៌ស្លែ១គ្រឿង ព្រមទាំងថ្នាំញៀនមួយចំនួន។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ស្ទាក់ចាប់មុខសញ្ញាគ្រឿងញៀន២នាក់ និងថ្នាំមួយចំនួន...

កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង ធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន០២នាក់

កម្លាំងជំនាញ អធិការដ្ឋាន នគរបាល ក្រុងសួង បានចុះធ្វើ ការឆែកឆេរ និងឃាត់ខ្លួន មុខសញ្ញាសង្ស័យ ករណីប្រើប្រាស់ គ្រឿងញៀន បានចំនួន០២នាក់ កាលពីវេលា ម៉ោង១៣:០០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង...

ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ រយៈពេល៥ឆ្នាំ

ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការ អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ រយៈពេល៥ឆ្នាំ (២០១៥-២០១៩) កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០១៥-២០១៧) និងពិនិត្យពិគ្រោះយោបល់ របស់គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធី វិនិយោគ៣ឆ្នាំរំកិល របស់ខេត្តត្បូងឃ្មុំ (២០១៦-២០១៨)

ឯកឧត្តម លី ឡេងអភិបាលរងនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍អោយដឹងថា៖ កិច្ចប្រជុំដែលធ្វើឡើង នាពេលនេះ ជាផ្នែកមួយនៃការអនុវត្ត គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ រដ្ឋបាលក្រោមជាតិ ជាមួយនឹងច្បាប់គ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណង ដើម្បីធានាអោយមានគណនេយ្យភាព ពិតប្រាកដជូនប្រជាពលរដ្ឋ ដែលបានលើកគម្រោង អភិវឌ្ឍន៍សម្រាប់ដោះស្រាយបញ្ហានានា ដែលជួបប្រទះនៅមូលដ្ឋាន តាមរយៈការកសាង ផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធី៣ឆ្នាំរំកិលរបស់ខ្លួន និងជាដំណើរការស្វែងរក នូវចំនុចខ្លាំង ចំនុចខ្សោយ ភាពត្រឹមត្រូវ ក្នុងការកសាងសេចក្តីព្រាង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឆ្នាំ២០១៦-២០១៨ ដោយផ្តោតលើនីតិវិធី គោលការណ៍ណែនាំ ភាពស៊ីសង្វាក់ជាមួយ ផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំខេត្ត ការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ច របស់ក្រុមប្រឹក្សា និងផ្តល់ផលប្រយោជន៍ ដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសស្ត្រី កុមារ ជនក្រីក្រ ជនពិការ និងក្រុមជនងាយរងគ្រោះ ។

បន្ទាប់ពី សមាជិកសមាជិកា ក្នុងអង្គប្រជុំ ធ្វើការពិភាក្សា ពិគ្រោះយោបល់ និងសម្រេចទទួលបាន លទ្ធផលរួចមក៖ ឯកឧត្តម អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងរៀបចំ សម្របសម្រួល រាល់កិច្ចការងារ ដែលធ្វើអោយកិច្ចប្រជុំ ដែលធ្វើឡើងនាពេលនេះ ទទួលបានជាផ្លែផ្កាតាមការគ្រោងទុក ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ៕

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យស្វែងរកស្ករត្នោតដែលផ្ទុកសារធាតុគីមី នៅតាមផ្សារមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ

កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៦ សប្តាហ៍កន្លងទៅ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះអង្កេតផ្សារចំនួន២គឺ៖ ផ្សារសួង ស្ថិតនៅក្រុងសួង និងផ្សារស្ទឹង ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានអោយដឹងថា ៖ គោលបំណងនៃការចុះអង្កេតនេះ ដោយផ្អែកទៅលើ ការណែនាំរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋាន កាំកុងត្រូល បានណែនាំដល់ មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ ទូទាំងប្រទេស ចុះត្រួតពិនិត្យស្ករត្នោត ដែលផ្ទុកសារធាតុគីមី ហាមឃាត់ Sodium Hydrosulfite ជាប្រភេទម្សៅពណ៍ស ដែលធ្វើអោយស្ករ ត្នោតមានពណ៍សល្អ និងរក្សាទុកបានយូរ ដោយសារធាតុគីមីប្រភេទនេះ វាមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពប្រជាពលរដ្ឋ ដូចជា៖ បណ្តាលអោយពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាគរូស ។

លោក ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានអោយដឹងទៀតថា៖ ជាលទ្ធផលតាមរយៈ នៃការចុះត្រួតពិនិត្យ និងធ្វើតេស្តិ៍ទៅលើស្ករត្នោត របស់អាជីវករ នៅផ្សារទាំងពីរខាងលើ ដែលមានបរិមាណ កំពុងដាក់តាំងលក់ សរុបប្រមាណ៤៨០គីឡូក្រាមនោះ គឺពុំឃើញមានវត្តមានសារធាតុ SodiumHydrosulfite ដែលជាម្សៅពណ៍ស នៅក្នុងស្ករទាំងនោះទេ។

លោក មាស ម៉ោរា បានធ្វើការអប់រំអាជីវករ អោយយល់ដឹងអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់សារធាតុគីមីនេះ និងហាមឃាត់មិនអោយប្រើប្រាស់វា ទៅលើស្ករត្នោតជាដាច់ខាត ទន្ទឹមនឹងនោះ មន្ត្រីកាំកុងត្រូលខេត្តក៍បានធ្វើការ បិទស្លាកសញ្ញាអប់រំ ដើម្បីអោយប្រជាពលរដ្ឋ ក៍ដូចជាអាជីវករ ទទួលបានការយល់ដឹងបន្ថែមទៀត ក្នងការជ្រើសរើស ផលិតផលម្ហូបអារហារ ដែលមានសុវត្ថិភាព នៅតាមទីតាំងមួយចំនួន នៅក្នុងផ្សារទាំង២ ខាងលើនេះផងដែរ ៕

 

ឯកឧត្តម ប្រាជ្ញ ចន្ទ រៀបចំកិច្ចប្រជុំពេញអង្គគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ នាថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញជា អធិបតីក្នុង កិច្ចប្រជុំស្តីពីការ បង្កើតគណៈ កម្មការខេត្ត រៀបចំពិធី សម្ភោធដាក់អោយ ប្រើប្រាស់ជាផ្លូវការ

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ...

ឯកឧត្តម ហាក់ សុខមករា បានរៀបចំកិច្ចប្រជុំផែនការបុណ្យទន្លេនៅរមណីយដ្ឋានហ្លួងព្រះស្តេចកន ដែលប្រារព្ធនៅថ្ងៃទី១១.១៣ ខែមិនា ឆ្នាំ២០១៦ ខាងមុខ

ត្បូងឃ្មុំ ៖ នៅរសៀល ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលា ខេត្តត្បូងឃ្មុំ បានរៀបចំ កិច្ចប្រជុំផែនការ បុណ្យទន្លេ នៅរមណីយដ្ឋាន ហ្លួងព្រះស្តេចកន ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ឯកឧត្តម ហាក់ សុខមករា...

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖  នារសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅសាល ប្រជុំសាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធបិទ សន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ ការងារអនុវត្ត បន្តឆ្នាំ២០១៦ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេច ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម សក់ សេដ្ឋា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥...

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកសន្និបាត បូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើក ទិសដៅការងារ អនុវត្តបន្ត ឆ្នាំ២០១៦ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធបើក សន្និបាតបូក សរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ ការងារអនុវត្ត បន្តឆ្នាំ២០១៦ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ បើកសន្និបាត បូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើក...

អធិការស្រុកពញាក្រែក បានត្រួតពិនិត្យឆែកឆេរដ្ឋបាលចំហរក៏ ឃាត់ខ្លួនជនចែកចាយ សារធាតុញៀនម្នាក់ ប្រទះឃើញ ម្សៅ ក្រាមពណ៌ស 01កញ្ចប់តូច

ខេត្តត្បូងឃ្មុំ: ថ្ងៃទី27 ខែមករា ឆ្នាំ២០១៦ វេលាម៉ោង 17:30នាទី កម្លាំងជំនាញ អធិការ ស្រុកពញាក្រែក បានចុៈល្បាតចល័ត ចំណុចភូមិ សុវណ្ណគមន៏ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បានត្រួតពិនិត្យ ឆែកឆេរដ្ឋបាល ចំហរក៏ប្រទះ

អាន​បន្ត៖ អធិការស្រុកពញាក្រែក បានត្រួតពិនិត្យឆែកឆេរដ្ឋបាលចំហរក៏ ឃាត់ខ្លួនជនចែកចាយ...

បុណ្យទន្លេ លើកទី២ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ នឹងមានអ្នកចូលរួម ប្រមាណជាង ៤០ម៉ឺននាក់

ភ្នំពេញ៖ ឆ្លងតាមបទពិសោធន៍ កាលពីឆ្នាំកន្លងទៅ សម្រាប់បុណ្យទន្លេ លើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១១-១២ និង១៣ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នឹងមានអ្នកចូលរួមយ៉ាងច្រើន កុះករ ពោលគឺអាច លើសទ្វេរដង បើធៀបទៅនឹង  ឆ្នាំ២០១៥ ដែលប្រារពធ្វើនៅ ខេត្តក្រចេះ។

អាន​បន្ត៖ បុណ្យទន្លេ លើកទី២ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ នឹងមានអ្នកចូលរួម ប្រមាណជាង...

នគរបាលក្រុងសួង ចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធជួញដូរ គ្រឿងញៀន

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានធ្វើការ ល្បាតតាមគោលដៅ ហើយបានជួបប្រទះជនសង្ស័យ ក្រោយពីការឆែកឆេរ រកឃើញវត្ថុតាង ថ្នាំញៀន និងបានឃាត់ខ្លួនជនសង្ស័យ៣នាក់នៅកន្លែងខុសគ្នា ។

អាន​បន្ត៖ នគរបាលក្រុងសួង ចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធជួញដូរ គ្រឿងញៀន

ប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មរថយន្តដឹកដី បានយកស្នាមមេដៃមកដល់មន្ទីររ៉ែ និងថាមពលហើយ

 ត្បូងឃ្មុំ៖ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ជាម្ចាស់អាជីវកម្ម រថយន្តដឹកដី ចំនួន ៤៨នាក់ បានយកស្នាមមេដៃ មកមន្ទីររ៉ែ និងថាមពល ដើម្បីឲ្យមន្ទីរបញ្ជូន ស្នាមមេដៃនេះ ទៅក្រសួង ពិនិត្យពីផលប៉ះពាល់ ព្រោះការអនុវត្តច្បាប់ បង់សួយសារថ្មីនេះ មានតម្លៃខ្ពស់ពេក ពួកគាត់មិនអាច មានលទ្ធភាព បង់បានទេ សូមឲ្យបង់ដូច ឆ្នាំកន្លងទៅ តែចំនួន ៣០០ដុល្លារ ក្នុងម្ចាស់អាជីវកម្ម ម្នាក់ៗ ក្នុង ១ឆ្នាំ ។

អាន​បន្ត៖ ប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មរថយន្តដឹកដី បានយកស្នាមមេដៃមកដល់មន្ទីររ៉ែ និងថាមពលហើយ

លោក អ៊ុន លំអង នាំយកអំណាយរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តចែកជូនប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះធម្មជាតិ និងរងគ្រោះជាយថាហេតុ ចំនួន៩០គ្រួសារ នៅក្នុងឃុំទួលសូភី ឃុំគងជ័យស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ លោក អ៊ុន លំអង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោក អភិបាលរង ស្រុក និងក្រុមការងារ បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ក្រីក្រចំនួន ៩០គ្រួសារ នៅឃុំទួលសូភី ឃុំគងជ័យ ស្រុកអូរាំងឪ ដែលរងគ្រោះធម្មជាតិ និងរងគ្រោះជាយថាហេតុ នៅបរិវេណ វត្តបឹងផ្តិល ស្ថិតនៅឃុំទួលសូភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ លោក អ៊ុន លំអង នាំយកអំណាយរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ...

សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នឹងត្រូវសម្ពោធ ដាក់អោយដំណើរការ នាពេលខាងមុខឆាប់ៗនេះ

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ព្រមទាំងគណៈប្រតិភូ អមដំណើរ បានអញ្ជេីញ ចុះពិនិត្យទីតាំង សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលត្រូវសម្ពោធ នាពេលខាងមុខឆាប់ៗនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់រដ្ឋបាល សាលាខេត្តត្បូងឃ្មុំ ស្ថិតនៅចំការព្រៃម៉ៃសាក់ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕

 

ប្តីស្រវឹងស្រា ព្រលះប្រពន្ធ២កាំបិតផ្គាក់ បណ្តាលឲ្យស្លាប់ នៅស្រុកត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ ឃាតកម្ម ប្តីផឹកស្រាស្រវឹង ខឹងប្រពន្ធ ស្តីបន្ទោស ក៏ស្ទុះទៅទាញ កាំបិតផ្គាក់កាប់ ទៅលើប្រពន្ធ ចំនួន២កាំបិត នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ចំណុច ភូមិទួលវិហារ ឃុំជីរោ២ ស្រុក / ខេត្តត្បូងឃ្មុំ បណ្តាលឲ្យ ស្ត្រីជាភរិយាស្លាប់ នៅនឹងផ្ទះយ៉ាងអាណោច អាធមបំផុត ក្រោយពីធ្ វើសកម្មភាព ជនល្មើសជាប្តី បានរត់គេចខ្លួនទៅ ដោយសុវត្ថិភាព ។

អាន​បន្ត៖ ប្តីស្រវឹងស្រា ព្រលះប្រពន្ធ២កាំបិតផ្គាក់ បណ្តាលឲ្យស្លាប់ នៅស្រុកត្បូងឃ្មុំ

លោកជំទាវ ឡេង សុខា សំណេះសំណាលជាមួយគណៈប្រតិភូ នៃគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ គណៈកម្មការទី៧ នៃរដ្ឋសភា

ត្បូងឃ្មុំ ៖ សាលា ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បានរៀបចំពិធី សំណេះសំណាល ជាមួយគណៈប្រតិភូនៃគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍

អាន​បន្ត៖ លោកជំទាវ ឡេង សុខា សំណេះសំណាលជាមួយគណៈប្រតិភូ នៃគណៈកម្មការ អប់រំ យុវជន កីឡា...

១៨នាក់ ពុលនំប៉័ងសាច់ នៅត្បូងឃ្មុំ ៤៨នាក់ ផ្សេងទៀត ពុលនំប៉័ងសាច់ក្រចេះ

ត្បូងឃ្មុំ៖ យ៉ាងហោច ណាស់មនុស្ស ៦៦នាក់ បានពុល នំបុ័ងសាច់ នៅខេត្តពីរផ្សេងគ្នា បណ្តាលឲ្យក្អួត និងរាគរួស បន្ទាប់ពី បានបរិភោគ នំបុ័ង ដែលទិញពី ជនជាតិវៀតណាម នៅម៉ោង ១៧ ៖ ០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែនៅថ្ងៃទី២០ ខែមករា នេះ បានធូរស្រាល ឡើងវិញហើយ បន្ទាប់ពី ពលរដ្ឋទំាងនោះ ត្រូវបានអាជ្ញាធរ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ។

អាន​បន្ត៖ ១៨នាក់ ពុលនំប៉័ងសាច់ នៅត្បូងឃ្មុំ ៤៨នាក់ ផ្សេងទៀត ពុលនំប៉័ងសាច់ក្រចេះ

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត

ត្បូងឃ្មុំ៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធបើក កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពដែលពាក់ព័ន្ធ លោកអភិបាលស្រុកមេមត់ និងមន្ត្រីរាជការជាច្រើនរូបទៀត៕








ខេត្តត្បូងឃ្មុំ ប្រារព្ធទិវារអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រារព្ធទិវារអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិកម្ពុជា ។

អញ្ជើញចូលរួម នាឳកាសនោះមាន៖ ប្រធាន អនុប្រធានមន្ទីរ សុខាភិបាលខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង ក្រចេះ កំពង់ធំ ស្ទឹងត្រែង និងមណ្ឌលគិរី លោក លោកស្រី ជាសាស្ត្រាចារ្យ លោកវេជ្ជបណ្ឌិត លោកគ្រូអ្នកគ្រូពេទ្យ តំណាងក្រុមហ៊ុនឳសថ ចំនួន១១ក្រុមហ៊ុន និងមន្ត្រីរាជការ ចំណុះមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សរុបប្រមាណ១៨០នាក់ ៕

 

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕