បណ្តាញសង្គម

កំហឹងនៃគំនុំគុំគួន បង្កើតជាហឹង្សារហូតដល់វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កឲ្យខ្លួនឯងជាប់ទោសព្រហ្មទ័ណ្ឌ ....!

កម្លាំង នគរបាល ប៉ុស្តិ៍រដ្ឋបាលមេមង នៃអធិការដ្ឋាន នគរបាល ស្រុកមេមត់ បានទទួលពាក្យ បណ្តឹងពីឈ្មោះ ចន ជឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលបានប្តឹង ទៅលើឈ្មោះ សាន ស៊ង ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាមួយគ្នា ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ របស់ខ្លួន ដោយប្រើនូវព្រនង់ ឈើវាយទៅលើ កូនឈ្មោល ០១ ក្បាលបណ្តាលឲ្យងាប់ នៅនឹងកន្លែង នៅវេលាម៉ោង ០៩ និង ០០ នាទី ថ្ងៃទី ០២ ខែមីនា គ.ស២០១៨ ។

អាន​បន្ត៖ កំហឹងនៃគំនុំគុំគួន...

ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម លី ឡេង បានប្រគេនព្រះភ្លើងបូជាព្រះសពលោកគ្រូធម្មបញ្ញោ គុយ អ៊ាម គ្រូចៅ អធិការវត្តសន្តិវង្សារាម ហៅវត្តផ្សារថ្មី ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាល ខេត្តត្បូងឃ្មុំ បានប្រគេនព្រះភ្លើង បូជាព្រះសព លោកគ្រូធម្មបញ្ញោ គុយ អ៊ាម គ្រូចៅអធិការ វត្តសន្តិវង្សារាម ហៅវត្តផ្សារថ្មី ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ។

អាន​បន្ត៖ ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម លី ឡេង...

ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ ( ស្ត្រីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ )

ត្បូងឃ្មុំ ៖( ស្ត្រីរួមគ្នា ថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ )នេះ ជាប្រធានបទថ្មី ក្នុងទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨ របស់ខេត្តត្បូងឃ្មុំ បានប្រារព្ធឡើង ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន សមាជិកក្រុម ប្រឹក្សាខេត្ត លោកជំទាវ រស់ សុភក្តិ សមាជិកក្រុម ប្រឹក្សាខេត្ត និងលោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ស្ថិតនៅវត្តពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨ ...

ពលរដ្ឋរាប់ពាន់នាក់ សប្បាយចុះចាប់ត្រី ១ឆ្នាំមានម្តង ជាមួយនឹងឧបករណ៍បុរាណ!!

(ត្បូងឃ្មុំ)៖ នាដើមខែមីនា ជារៀងរាល់ឆ្នាំ ជាប្រពៃណីទំនៀមទំលាប់សំរាប់ប្រជាពលរដ្ឋនៅស្រុកមេមត់ តែងតែរៀបចំពិធីចាប់ត្រីនៅចំណុចត្រពាំងក្រមដែលអ្នកនៅទីនោះតែងហៅថា បឹងធំ ដែលមានទំហំប្រហែល១០០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយក៏មានប្រជាពលរដ្ឋមកពីភូមិ ឃុំ ស្រុកនានា មកជួបជុំគ្នាយ៉ាងច្រើនកុះកររាប់ពាន់នាក់ ដោយអ្នកខ្លះដើរ ខ្លះជិះរទេះសេះ ខ្លះជិះរទេះគោ កង់ម៉ូតូ ឡានពេញផ្លូវតែម្ដង ដោយមានកាន់ឧបករណ៍បុរាណសំរាប់ចាប់ត្រីរួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ក្អុះ នៅថ្ងៃទី ០១-០២-០៣-០៤ ខែមិនា គ.ស២០១៨ នេះ ។

អាន​បន្ត៖ ពលរដ្ឋរាប់ពាន់នាក់ សប្បាយចុះចាប់ត្រី ១ឆ្នាំមានម្តង ជាមួយនឹងឧបករណ៍បុរាណ!!

ជនសង្ស័យ ០២ នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចនគរបាលស្រុកតំបែរ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ខណៈពេលកម្លាំងសមត្ថកិច្ចល្បាតពួនស្ទាក់នៅតាមដងផ្លូវក្នុងមូលដ្ឋានឃុំសេដា !

ស្រុកតំបែរ ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសេដា ដោយបាន សហការជាមួយ កម្លាំងនគរបាល ប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាន នគរបាល ស្រុកតំបែរ បានធ្វើការ ចុះល្បាតពួន ស្ទាក់នៅតាមដងផ្លូវ ក្នុងមូលដ្ឋាន ឃុំសេដា ចំណុចលើផ្លូវជាតិ លេខ៧៣ រហូតទៅដល់ គល់ស្ពានកំពង់រាំង ស្ថិតក្នុង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ជនសង្ស័យ ០២ នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចនគរបាលស្រុកតំបែរ...

កិច្ចសម្ភាសន៍ របស់អ្នកយកព័ត៌មាន ទូរទស្សន៍ជាតិ និងគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ស្តីអំពីសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហម នៅសាលា ខេត្តត្បូងឃ្មុំ

សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ : នៅព្រឹកថ្ងៃសុក្រ ៩កើត ខែ ផល្គុន ឆ្នាំរកា នព្វសក័ ព.ស.២៥៦១ ត្រូវនិងថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ ២០១៨ ឯកឧត្តម វេជ្ជ: បណ្ឌឹត កែវ វណ្ណ: អនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ កិច្ចសម្ភាសន៍ របស់អ្នកយកព័ត៌មាន ទូរទស្សន៍ជាតិ និងគណ:កម្មាធិការសាខា...

ដោយមានវិបត្តិផ្លូវចិត្តព្រោះតែប្រពន្ធលែងលះ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាដសម្លាប់ខ្លួន(ចងក)ដើម្បីបញ្ចប់វិបត្តិនោះ !

នៅវេលាម៉ោង ០៩និង១៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បុរសម្នាក់សម្រេចចិត្ត ធ្វើអត្តឃាដ សម្លាប់ខ្លួន(ចងក) មានឈ្មោះ ផយ សុខគង់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីនៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើអត្តឃាតចងករសម្លាប់ខ្លួន ដោយប្រើខ្សែគោចងក ជាប់នឹងដើមចា នៅចំណុចវាលស្រែស្ថិត នៅខាងកើតចំង៉ាយប្រហែល ១០០០ ម៉ែត្រ ដោយមាន វិបត្តិផ្លូវចិត្ត ។

អាន​បន្ត៖ ដោយមានវិបត្តិផ្លូវចិត្តព្រោះតែប្រពន្ធលែងលះ...

ទុស្សេខ្សែភ្លើងបង្កមានអគ្គីភ័យលេបត្របាក់ផ្ទះចំនួន ០៣ ខ្នង នៅឃុំរការខ្នុរ ........ !

ស្រុកក្រូចឆ្មា ៖ កាលពីវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានអគ្គីភ័យមួយ កើតឡើងនៅចំនុច ភូមិទី៤ ឃុំរការខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ចំនួន ០៣ ខ្នងផ្ទះ ដែលមាន ម្ចាស់ផ្ទះ ៖ ១.ឈ្មោះ ឈីម ស្រ៊ីន អាយុ ៨១ឆ្នាំ ឆេះផ្ទះទំហំ ៥,៦ x ១០ ម៉ែត្រ សង់អំពីឈើប្រកសង្ក័សី , ២.ឈ្មោះ ឈឿង សេងហ៊ា អាយុ ៥០ ឆ្នាំ ឆេះផ្ទះទំហំ ៧ x ១៥ ម៉ែត្រ សង់អំពីឈើប្រកក្បឿង , ៣.ឈ្មោះ ហុង ឈាងខ្វាន់  ឆេះផ្ទះទំហំ ៧ x ៨ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ។

អាន​បន្ត៖ ទុស្សេខ្សែភ្លើងបង្កមានអគ្គីភ័យលេបត្របាក់ផ្ទះចំនួន ០៣ ខ្នង នៅឃុំរការខ្នុរ...

ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ៖ «នាំគ្នាលេងកីឡា និងរួមគ្នាលើកស្ទួយវិស័យកីឡា ដើម្បីខ្លួនឯង និងសង្គមជាតិ»

ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឳកាសដែលឯកឧត្តម អញ្ជើញជាអធិបតី បិទការប្រកួតកីឡា សិស្សមធ្យមសិក្សា ជម្រើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ នារសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៨នេះ នៅវិទ្យាល័យសម្តេច ហ៊ុន សែន សួង បន្ទាប់ពីការប្រកួត យ៉ាងស្វិតស្វាញ របស់ក្រុមកីឡាករ ប្រព្រឹត្តទៅអស់ រយៈពេល៥ថ្ងៃកន្លងមក ។

អាន​បន្ត៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ៖ «នាំគ្នាលេងកីឡា...

ប្រជាពលរដ្ឋចំនួន៣ភូមិ នៅឃុំមេមត់ ស្រុកមេមត់ ត្រូវមានកាព្វកិច្ចមកត្រួតពិនិត្យមើលឈ្មោះក្នុងការបិទផ្សាយទិន្នន័យជាសាធារណៈយ៉ាងតិចចំនួន១ដង

(ប្រជាពលរដ្ឋចំនួន៣ភូមិ ស្មើនឹង ៩២៩ក្បាលដី នៅឃុំមេមត់ ត្រូវមានកាព្វកិច្ច មកត្រួតពិនិត្យមើលឈ្មោះ ក្នុងការបិទផ្សាយ ទិន្នន័យជា សាធារណៈ យ៉ាងតិចចំនួន ១ដង )នេះ

អាន​បន្ត៖ ប្រជាពលរដ្ឋចំនួន៣ភូមិ នៅឃុំមេមត់ ស្រុកមេមត់...

ជនសង្ស័យប្រុសស្រី ០៥ នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ឃាត់បានខ្លួន ដោយប្រើប្រាស់វិធានការញុះពាក់ព័ន្ធករណីគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាការ !

កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ស្រុកមេមត់ ដែលដឹកនាំដោយ លោក វរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការ រង ទទួលផែន ប្រឆាំងគ្រឿងញៀន បានប្រើប្រាស់ វិធានការញុះ ដោយបានសុំគោលការណ៍ ពីឧត្តម សេនីយ៍ ស្នង ការ នគរបាល ខេត្តត្បូងឃ្មុំ និងការឯកភាព ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ជនសង្ស័យប្រុសស្រី ០៥ នាក់...

ប្រជាកសិករដាំឈូកលក់ផ្លែខ្ចីទទួលផលល្អជាងលក់គ្រាប់ឈូកទុំ

ថ្វីត្បិតតែ គ្រាប់ឈូកទុំ មានតម្លៃខ្ពស់ កន្លងមក តែពេលនេះ ធ្លាក់ថ្លៃ ទើបប្រជាក សិករខ្លះបែរ ជាលក់ផ្កាឈូក ផ្លែឈូកខ្ចី និងឈូកស្ងោរ វិញម្ដង ។

អាន​បន្ត៖ ប្រជាកសិករដាំឈូកលក់ផ្លែខ្ចីទទួលផលល្អជាងលក់គ្រាប់ឈូកទុំ

ប្រជាពលរដ្ឋនៅភូមិថ្មីលើ និងភូមិជ័យសោរភ័ណ្ឌ ឃុំប្រធាតុ បានស្ដាប់ការផ្សព្វផ្សាយស្ដីពីការបិទផ្សាយឈ្មោះ ក្នុងបញ្ជីដីធ្លីជាសាធារណៈចំនួន១៥៧៧ក្បាលដី ដែលបានបញ្ចប់ការវាស់វែងកន្លងមក

(មកពិនិត្យឈ្មោះ ក្នុងបញ្ជីដីធ្លី ប្រៀបដូចជាទទួលបាន មាស ពេជ្រ សំរាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នាយ៉ាង ពិតប្រាកដ)នេះ ជាការលើកឡើងរបស់ លោក ហ៊ីង ស៊ីថា អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយករង ចាត់ការកម្មវិធី អនុវិស័យ រដ្ឋបាលដីធ្លី នៅខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាស បិទផ្សាយឈ្មោះ ក្នុងបញ្ជីដីធ្លី ជាសាធារណៈ មានលក្ខណៈជា ប្រព័ន្ធចំនួន២ភូមិ ស្មើ១៥៧៧ក្បាលដី ស្ថិតនៅក្នុងឃុំប្រធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨នេះ ។

អាន​បន្ត៖ ប្រជាពលរដ្ឋនៅភូមិថ្មីលើ និងភូមិជ័យសោរភ័ណ្ឌ ឃុំប្រធាតុ...

ឯកឧត្តម ប៉ែន កុសល្យ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២(TSSD-AF)

នាព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការអនុវត្តគម្រោង កាត់បន្ថយភាព ក្រីក្រនិងអភិវឌ្ឍន៍ កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២(TSSD-AF) ។

អាន​បន្ត៖ ឯកឧត្តម ប៉ែន កុសល្យ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី...

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជម្រើសជើងឯកទូទាំងខេត្តត្បូងឃ្មុំប្រចាំឆ្នាំចាប់ផ្ដើមបើកការប្រកួតហើយ

នាព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨នេះ នៅទីលានបាល ទាត់ក្រុងសួង បានរៀបចំពីធីបើកការប្រកួត កីឡាសិស្សមធ្យម សិក្សាជម្រើសជើង ឯកទូទាំង ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា ២០១៧.២០១៨ ក្រោមវត្តមាន លោក នួន ស៊ីរ៉ាញឿន អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បុងឃ្មុំ ក្នុងនោះ មានការចូលរួមពី មន្ត្រីពាក់ព័ន្ធ និងកីឡាករ កីឡាការី យ៉ាងច្រើនកុះករ ៕

អាន​បន្ត៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជម្រើសជើងឯកទូទាំងខេត្តត្បូងឃ្មុំប្រចាំឆ្នាំចាប់ផ្ដើ...

កសិករដាំ ជីភ្លៅកង្កែប ក៏មានជីវភាពធូរធារប្រសេីរដែរ

ត្បូងឃ្មុំ៖ កសិករ ភូមិស្រែស្ពៃ និងភូមិក្បាលទឹក ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ សប្បាយចិត្តក្នុង ការប្រមូលផល ជីភ្លៅកង្កែប ដោយដំណាំនេះ ងាយដាំ វាឱ្យផលល្អ មានទីផ្សារច្បាស់លាស់ មានម៉ូយមកទិញ ដល់ចំការតែម្តង មានតម្លៃសមរម្យ ហេីយឆ្នាំនេះ វាឱ្យផលល្អ មិនខុសពីឆ្នាំទៅមិញទេ តែតម្លៃចុះថោក ជាងឆ្នាំទៅបន្តិច ។

អាន​បន្ត៖ កសិករដាំ ជីភ្លៅកង្កែប ក៏មានជីវភាពធូរធារប្រសេីរដែរ

សិស្សលោក អេ ភូថង ត្រូវគេកាប់៣កាបិត ខណៈឌឺដងផ្លែផ្កាដាក់គ្នា

(ភ្នំពេញ)៖ កីឡាករ និងជាសិស្ស ប្រដាល់ម្នាក់ របស់អ្នកប្រដាល់ ដ៏ល្បីនៅកម្ពុជា « ជង្គង់ហោះកែងឆេះ អេ ភូថង » ត្រូវបានជនដៃ ដល់ម្នាក់ទៀត ដែលជាគូបដិបក្ខ នឹងគ្នាកាប់៣កាំបិត ចំលើគុម្ពត្រចៀក និងក្បាល ខណៈកំពុងប្រើ អាកប្បកិរិយា និងពាក្យសម្ដីឌឺដង ផ្លែផ្កាដាក់គ្នាទៅ វិញទៅមក ។

អាន​បន្ត៖ សិស្សលោក អេ ភូថង ត្រូវគេកាប់៣កាបិត ខណៈឌឺដងផ្លែផ្កាដាក់គ្នា

៤ថ្ងៃចូលឆ្នាំចិន-វៀតណាម គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសស្លាប់មនុស្ស៤៤នាក់ និងរបួស៩១នាក់

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម គិតចាប់ពីថ្ងៃទី ១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៦៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៤៤នាក់ និងរបួសធ្ងន់-ស្រាល ៩១នាក់។

អាន​បន្ត៖ ៤ថ្ងៃចូលឆ្នាំចិន-វៀតណាម គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសស្លាប់មនុស្ស៤៤នាក់...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំបិទសន្និបាត បូកលទ្ធផល ការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង...

នាយឧត្តមសេនីយ៍ គន់ គីម៖ សមាគមអតីតយុទ្ធជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យស្ថានភាពទូទៅរបស់សមាគមមានការប្រែប្រួល រីកចម្រើន ខណៈបងប្អូនអតីតយុទ្ធជន កាន់តែមានជីវភាពធូរធារ

(ត្បូងឃ្មុំ)៖ ថ្លែងក្នុងកិច្ចប្រជុំ ត្រួតពិនិត្យ លទ្ធផលការងារ សមាគមអតីតយុទ្ធជន បណ្តាខេត្តទាំង៥ ក្នុងយោធភូមិភាគទី២ ដែលប្រារព្វធ្វើនៅ សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ គន់ គីម៖ សមាគមអតីតយុទ្ធជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕