បណ្តាញសង្គម

ដំណើរទស្សនៈកិច្ចសិក្សា ដើម្បីបង្កើនចំណេះដឹងកសិករផលិតបន្លែសុវត្ថិភាពខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ នៅឆ្នាំ២០១៨ ខាងមុខនឹង រៀបចំធ្វើកិច្ចសន្យា រវាងកសិករ ផលិតបន្លែសុវត្ថិភាព និងអាជីវករទីផ្សារ ដើម្បីធានាឲ្យបាន មានបន្លែសុវត្ថិភាព ដែលកសិករផលិតបាន ងាយលក់ មិនជុញ ដោយមានការកុងត្រា ច្បាស់លាស់ នឹងមានទីផ្សារលក់ត្រឹមត្រូវ ។

អាន​បន្ត៖ ដំណើរទស្សនៈកិច្ចសិក្សា...

ក្រុមយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ បោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង និងរត់ការផ្សេងក្នុងជួរមន្ដ្រីរាជការ ត្រូវកម្លាំងនគរបាល​ចាប់​បាន៣នាក់ នៅខេត្តត្បូងឃ្មុំ

 (ត្បូងឃ្មុំ)៖ ក្រុមជនខិលខូច ដែលតែងតែ យកឈ្មោះថ្នាក់ដឹកនាំ ទៅបោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង ឡើងកាំប្រាក់ និងរត់ការផ្សេងៗ ក្នុងជួរមន្ដ្រីរាជការនោះ ត្រូវបានកម្លាំង នគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបាន៣នាក់ ហើយបញ្ជូនទៅ តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

អាន​បន្ត៖ ក្រុមយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ បោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង...

ទិវាជនពិការកម្ពុជាលើកទី១៩ ទិវាជនពិការអន្តរជាតិលើកទី៣៥ និងចែកប័ណ្ណសង្គមកិច្ចដើម្បីបើក ផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ចំនួន២ស្រុក គឺស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

" ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយ មានសន្តិភាពសម្រាប់ទាំងអស់គ្នា " ជាប្រធានបទថ្មី ក្នុងពិធីអបអរសាទរ ទិវាជនពិការកម្ពុជា លើកទី១៩ ទិវាជនពិការអន្តរជាតិ លើកទី៣៥ និងចែកប័ណ្ណសង្គមកិច្ច ដើម្បីបើកផ្តល់ប្រាក់ របបគោលនយោបាយ ជូនជនពិការក្រីក្រ នៅតាមសហគមន៍ ចំនួន២ស្រុក គឺស្រុកមេមត់ និងស្រុកពញាក្រែក មានចំនួន ៧១៣នាក់

អាន​បន្ត៖ ទិវាជនពិការកម្ពុជាលើកទី១៩ ទិវាជនពិការអន្តរជាតិលើកទី៣៥...

រថយន្តព្រលះ ម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ៤នាក់ ស្រុកមេមត់

ត្បូងឃ្មុំ៖ គ្រោះថ្នាក់ ចរ៉ាចរណ៍រវាង រថយន្ត និង ម៉ូតូរបួសស្រាល និង ធ្ងន់ ៤ នាក់ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ ៧ ស្ថិតក្នុង ភូមិសង្គមមានជ័យចាស់ ឃំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ រថយន្តព្រលះ ម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ៤នាក់ ស្រុកមេមត់

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ សម្តែងនូវការព្រួយបារម្ភ ចំពោះអំបិលដែលគ្មានជាតិអ៊ីយ៉ូដ នៅលើទីផ្សារកម្ពុជា ដែលទាមទារអោយសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើបញ្ហានេះ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ បង្ហាញក្តីបារម្ភបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងការអនុវត្ត ខ្លឹមសារ អនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រង ការធ្វើអាជីវកកម្មអំបិលអ៊ីយ៉ូដ និងសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ និងមកពីខេត្តកំពង់ចាម រួមទាំងផលិតករ អាជីវករអំបិល សរុបចំនួន១២០នាក់ ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ សម្តែងនូវការព្រួយបារម្ភ...

មន្ត្រីរាជការ សិស្សនិស្សិត និងដៃគូពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ ទទួលបានយល់ដឹងបន្ថែម ទៅលើការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល ទៅលើវិស័យពាណិជ្ជកម្ម

(ត្បូងឃ្មុំ)៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាស្តីពី «ការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល» ដើម្បីបង្កើនការយល់ដឹងបន្ថែមពីវិស័យពាណិជ្ជកម្មជូនដល់ សាធារណៈជន មន្ត្រីរាជការ សិស្សនិស្សិត អាជីវករ ពាណិជ្ជករ ដែលបានចូលរួម ។

អាន​បន្ត៖ មន្ត្រីរាជការ សិស្សនិស្សិត និងដៃគូពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ...

ការចិញ្ចឹមមាន់ ភ្ញាស់យកកូនលក់ ទៅតាមលក្ខណៈបច្ចេកទេស គ្រួសារលោកស្រី ពុធ សុជា ទទួលបានជោគជ័យ

ត្បូងឃ្មុំ៖ កសិកម្មចិញ្ចឹមមាន់ខ្មែរ ឬ មាន់ស្រែ ជាលក្ខណៈគ្រួសារ ដោយភ្ញាស់យកកូនលក់ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ នៅដើមឆ្នាំ២០១៨ខាងមុខនេះ គ្រោងពង្រីកបន្ថែមទ្រុងថ្មីធំមួយថែមទៀត ដើម្បីលក់កូនមាន់ ឲ្យបានចំនួន២ពាន់ក្បាល ក្នុង១ខែ ដើម្បីធានាតម្រូវការទីផ្សារដល់កសិករក្នុងស្រុក ពីព្រោះកូនមាន់នេះ មានសុខភាពល្អ ដោយភ្ញាស់តាមទូរស្វ័យប្រវត្តិទៅតាមលក្ខណៈបច្ចេកទេស និងដោយមានការគាំទ្រ ពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ផងដែរ ការលក់កូនមាន់ទៅឲ្យកសិករ មានក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ កណ្តាល និងខេត្តព្រៃវែង យកទៅចិញ្ចឹមទទួលបានជោគជ័យគួរមោទនៈ ។

អាន​បន្ត៖ ការចិញ្ចឹមមាន់ ភ្ញាស់យកកូនលក់ ទៅតាមលក្ខណៈបច្ចេកទេស គ្រួសារលោកស្រី ពុធ សុជា...

កសិករ ដាំម្នាស់ និង ស្រការនាគ ជាជំរើសថ្មី ព្រោះដំណាំទាំងពីរមុខនេះ ក៏អាចជួយធ្វើឲ្យជីវភាពប្រសើរឡើងដែរ

ត្បូងឃ្មុំ៖ កសិករ ភូមិតាអ៊ុយ និង ភូមិភ្នំ ក្នុងឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បាននាំគ្នាសម្រេចចិត្តជ្រើសរើស ដាំដំណាំម្នាស់ និង ស្រការនាគ វិញម្តង ព្រោះដំណាំទាំងពីរមុខនេះ ងាយស្រួលក្នុងការដាំ និងថែទាំ ហើយនិងមានទីផ្សារលក់ ច្បាស់លាស់ មានម៉ូយចូលទិញដល់ទីចំការតែម្តង ។

អាន​បន្ត៖ កសិករ ដាំម្នាស់ និង ស្រការនាគ ជាជំរើសថ្មី ព្រោះដំណាំទាំងពីរមុខនេះ...

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅស្រុកត្បូងឃ្មុំ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងស្រុក មេឃុំ ស្មៀនឃុំ និងប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ នាថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសង្ឃសាមីជប់ ហៅវត្តជប់ក្រៅ ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ...

សិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ និងការឧបត្ថម្ភម្តងគត់

មន្ត្រីជាន់ខ្ពស់ ក្រសួងមុខងារ សាធារណៈ ៖ មន្ត្រីរាជការ ទាំងអស់ អ្នកណាក៍ដោយ ត្រូវតែចូលរួម វគ្គបណ្តុះបណ្តាល ក្នុងនោះ សម្រាប់គោលការណ៍ថ្មី មន្ត្រីចូលក្របខណ្ឌថ្មី បើសិនមិនបានចូលរួម វគ្គបណ្តុះបណ្តាល ១០៨ ម៉ោងសិននោះទេ គឺមិនបានតាំង ស៊ុបនោះឡើយ ដើម្បីអោយ សិស្សនិស្សិត ចូលបម្រើរាជការ បានដឹងថាអ្វី ជាមន្ត្រី មន្ត្រីរាជការ មានកាតព្វអ្វីខ្លះ ដើម្បីអោយយល់ ច្បាស់សិន មុនឈានជើង ចូលបម្រើការងាររដ្ឋ ។

អាន​បន្ត៖ សិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការចូលនិវត្តន៍...

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

នៅព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានធ្វើឡើង ក្នុងមូលដ្ឋាន ស្រុកអូរាំងឪ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត អភិបាលស្រុក សមាជិក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្រុកអូរាំងឪ ជាច្រើនកុះករ ។

អាន​បន្ត៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

កសិករចិញ្ចឹមគោ ធំធាត់លឿន ដោយឲ្យស៊ីស្មៅ អូស្ត្រាលី

ត្បូងឃ្មុំ៖ កសិករ ភូមិអំពិលជ្រុំ និង ភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាចិញ្ចឹមគោ តាមលក្ខណៈបច្ចេកទេស ដោយឲ្យវាស៊ីស្មៅ បួនប្រភេទ គឺ ១-ស៊ីមួង ២-ស្តាយឡូ ៣-ម៉ូលឡាតូ និងទិ៤-យីននា ដែលជាប្រភេទស្មៅនាំ ចូលមកពីប្រទេសថៃ (ប្រភពដើម ប្រទេសអូស្ត្រាលី) ធ្វើឲ្យគោ ធំធាត់លឿនជាង ការចិញ្ចឹមតាមលក្ខណៈធម្មជាតិ ព្រោះស្មៅទាំងប្រភេទនេះ មានសារធាតុប្រូតេអ៊ីន ច្រើនជាងស្មៅ យើងធម្មតា ។

អាន​បន្ត៖ កសិករចិញ្ចឹមគោ ធំធាត់លឿន ដោយឲ្យស៊ីស្មៅ អូស្ត្រាលី

សិក្ខាសាលាស្ដីពីវឌ្ឍន៍ ភាពគម្រោងជម្រុញ ផលិតកម្មដំណាំ បន្លែ ក្នុងរដូវស្សាដើម្បី បង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ នៃគម្រោង សន្តិសុខស្បៀង សម្រាប់កសិករ ក្រីក្រនៅ ខេត្តត្បូងឃ្មុំ

សិក្ខាសាលាស្ដីពីវឌ្ឍន៍ ភាពគម្រោងជម្រុញ ផលិតកម្មដំណាំ បន្លែ ក្នុងរដូវស្សាដើម្បី បង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ នៃគម្រោង សន្តិសុខស្បៀង សម្រាប់កសិករ ក្រីក្រនៅ ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធ ធ្វើនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំគណ បញ្ជាការឯកភាព សាលាខេត្តត្បូងឃ្មុំ

អាន​បន្ត៖ សិក្ខាសាលាស្ដីពីវឌ្ឍន៍ ភាពគម្រោងជម្រុញ ផលិតកម្មដំណាំ បន្លែ...

ចំបូកសរុបលទ្ធផលបញ្ចប់ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប(TSSD)នៅខេត្តត្បូងឃ្មុំ

ក្រោយពីការអនុវត្ត អស់រយៈពេល៥ឆ្នាំ កន្លងមក គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម ខ្នាតតូច តំបន់បឹងទន្លេសាប (TSSD) នៅខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំ បូកសរុបលទ្ធផលបញ្ចប់ គម្រោងហើយ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូគម្រោង និងកសិករ សហការយ៉ាង ច្រើនកុះករ ។

អាន​បន្ត៖ ចំបូកសរុបលទ្ធផលបញ្ចប់ គម្រោងកាត់បន្ថយភាពក្រីក្រ...

ឯកឧត្តម លី ឡេង បាននាំយកថវិកាចំនួន២០លានរៀន ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ទូទាំងខេត្តត្បូងឃ្មុំ

នាសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកថវិកាចំនួន ២០លានរៀន ឧបត្ថម្ភដល់កងកម្លាំង ប្រដាប់អាវុធទាំង៣ ទូទាំងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមគ្នា ប្តេជ្ញាការពារសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ និងប្រឆាំងដាច់ខាត់ រាល់សកម្មភាពបង្ក ភាពអសន្តិសុខ ដែលធ្វើអោយមាន ភាពចលាចល បាត់បង់ស្ថេរភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងសង្គមជាតិទាំងមូល ។

អាន​បន្ត៖ ឯកឧត្តម លី ឡេង បាននាំយកថវិកាចំនួន២០លានរៀន...

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី សិស្ស និងនិស្សិតជាង៦០០នាក់ ធ្វើការដាំកូនឈើ និងសម្អាតបរិស្ថាន ជុំវិញតំបន់រដ្ឋបាលខេត្ត អបអរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៧ ក្រោមប្រធានបទ«តោះ នាំគ្នាសំអាតផ្ទះរបស់យើង»

ដើម្បីអបអរសាទរទិវា អនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សហការ ជាមួយមន្ទីរ បរិស្ថានខេត្តត្បូងឃ្មុំ និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំទិវាអនាម័យ បរិស្ថានជាតិ ២៣ វច្ឆិកា ក្រោមប្រធានបទ« តោះ នាំគ្នាសំអាតផ្ទះរបស់យើង » ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/ អង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងនិសិ្សតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបប្រមាណជាង ៦០០នាក់ ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី សិស្ស និងនិស្សិតជាង៦០០នាក់...

ការប្រកបមុខរបរធ្វើរនាបឬស្សីលក់ធ្វេីឱ្យជីវភាពគ្រួសារប្រសើរឡេីងរបស់អ្នកភូមិជីរោទិ៍ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់ នៅភូមិជីរោទ៍លើ ទី ១ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមាណម្ភៃភាគរយបានចាប់ យករបរធ្វើរនា បឬស្សីលក់ ដេីម្បីជួយសម្រួលជីវភាព គ្រួសារឱ្យមានភាព ធូរធារប្រសេីរ ឡេីងជាលំដាប់ ដោយសារមុខរបរនេះ មានទីផ្សារល្អ ដែលប្រជាជនក្នុងស្រុក ត្រូវការជាចាំបាច់ ។

អាន​បន្ត៖ ការប្រកបមុខរបរធ្វើរនាបឬស្សីលក់ធ្វេីឱ្យជីវភាពគ្រួសារប្រសើរឡេីងរបស់អ្នកភូមិជីរោទិ៍...

ឧប្បករណ៍នេសាទខុសច្បាប់នៅតែដំណើរការយ៉ាងរលូនក្នុងឃុំទន្លេបិទ

ត្បូងឃ្មុំ៖ ឧប្បករណ៍នេសាទ ខុសច្បាប់ មានដាក់ដៃស្បៃមុង រាប់សិបដៃយ៉ាង ព្រោងព្រាតតែម្ដង តាមបណ្ដោយដងអូរព្រែកជីក ដូនម៉ៅដែលជាមុខទឹក កំពុងតែហូរស្ថិតនៅ ក្នុងភូមិព្រែកជីកដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឧប្បករណ៍នេសាទខុសច្បាប់នៅតែដំណើរការយ៉ាងរលូនក្នុងឃុំទន្លេបិទ

មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ យកគំរូទំនិញ១០៤មុខ ពីអាជីវករផ្សារចំនួន៥ នៅខណ្ឌច្បារអំពៅ មកពិសោធន៍ភ្លាមៗ តែរកមិនឃើញផលិតផលណាមួយ មានសារធាតុគីមី ហាមឃាត់

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ មន្រ្តីជំនាញ បានចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារចំនួន៥ រួមមានផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

អាន​បន្ត៖ មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ យកគំរូទំនិញ១០៤មុខ...

សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានទទួលគណៈប្រតិភូ សមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ

ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ម៉ៅ ឌុង ប្រធានស.ស.យ.ក ខេត្ត បានទទួលគណៈប្រតិភូ សមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ ដឹកនាំដោយលោក VO QUOC KHANH ប្រធានសមាគមសម្ព័ន្ធ យុវជនវៀតណាម ខេត្តតៃនិញ ដើម្បីជួបពិភាក្សាលើ សេចក្ដីព្រាងចុះអនុស្សារណៈយោគយល់ គ្នារវាង សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំនៃ ព្រះរាជាណាចក្រកម្ពុជា និងសមាគមសម្ព័ន្ធ យុវជនវៀតណាម ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

អាន​បន្ត៖ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានទទួលគណៈប្រតិភូ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕