បណ្តាញសង្គម

អាជ្ញាធរវៀតណាម បញ្ជូនជនសង្ស័យ ជាជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធនឹងបទល្មើស ជួញដូរគ្រឿងញៀន ១គីឡូក្រាម ទៅតុលាការ

បន្ទាយមានជ័យ៖ អាជ្ញាធរប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជូនខ្លួន ជនសង្ស័យ ជាជនជាតិខ្មែរចំនួន ២នាក់ ពាក់ព័ន្ធ នឹងបទល្មើស ជួញដូរគ្រឿងញៀន ឆ្លងដែនប្រមាណ ១គីឡូក្រាម ទៅតុលាការ ដើម្បីកាត់ទោស តាមនីតិវិធីច្បាប់ ។

អាន​បន្ត៖ អាជ្ញាធរវៀតណាម បញ្ជូនជនសង្ស័យ ជាជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធនឹងបទល្មើស...

បុរស​ដែល​ឡើង​លើដំបូល​ផ្ទះ ឥឡូវ​លោត​ចុះ​ក្រោម​ហើយ

ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ ម៉ោង ២២:២៧   (12-10-2016 22:27) រាជធានី ភ្នំពេញ៖ បុរសសរសៃ ប្រសាទម្នាក់ បានឡើងទៅ លើដំបូលផ្ទះជួល របស់ខ្លួននិយាយរវើរវាយ ម្នាក់ឯង ដែលធ្វើ ឱ្យគ្រប់គ្នាភ័យ ខ្លាចធ្លាក់ចុះមក ដែលរហូត ដល់វេលា ម៉ោង០៤ និង៣៤នាទី រសៀលថ្ងៃទី១២ តុលានេះ នៅតែអត់ ព្រមចុះមកវិញ ខណៈប្រពន្ធបាន លួងលោម យ៉ាងណាក៏ដោយ។

អាន​បន្ត៖ បុរស​ដែល​ឡើង​លើដំបូល​ផ្ទះ ឥឡូវ​លោត​ចុះ​ក្រោម​ហើយ

កម្លាំងកងរាជអាវុធហត្ថ​ចាប់ខ្លួន​យាយព្រឿង មេឈ្មួញ​រកស៊ីឈើ ប្រចាំភូមិភាគឦសាន្ត

(ស្ទឹងត្រែង)៖ យាយព្រឿង ជនជាតិវៀតណាម ដែលជាឈ្មួញ ឈើដ៏ធំប្រចាំភូមិ ភាគឦសាន្ត និងមាន ទីតាំងស្តុកឈើ ជាច្រើនកន្លែង នៅក្នុង ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំង ក្រុមស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបបទល្មើស ព្រៃឈើ របស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់ រដ្ឋបាលព្រៃឈើ អូរពងមាន់ ខេត្តស្ទឹងត្រែង ។

អាន​បន្ត៖ កម្លាំងកងរាជអាវុធហត្ថ​ចាប់ខ្លួន​យាយព្រឿង មេឈ្មួញ​រកស៊ីឈើ ប្រចាំភូមិភាគឦសាន្ត

ដឹកអ្នកទោស មកបើកសវនការ លោតពីលើរថយន្ដ រត់គេចខ្លួនទាំងដៃជាប់ខ្នោះ

ភ្នំពេញ ៖ អ្នកទោសម្នាក់ បានលោតរត់គេចខ្លួន ពីលើរថយន្ដទាំងដៃជាប់ខ្នោះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលដែលមន្ដ្រីអនុរក្ស ពន្ធនាគារព្រៃស ដឹកជនល្មើសនោះចេញពីពន្ធនាគារ ដើម្បីយកទៅតុលាការធ្វើការកាត់ទោស ។

អាន​បន្ត៖ ដឹកអ្នកទោស មកបើកសវនការ លោតពីលើរថយន្ដ រត់គេចខ្លួនទាំងដៃជាប់ខ្នោះ

អាជ្ញាធរ ចុះបើកទ្វារបង្ហៀរទឹក នៅក្រុងស្វាយរៀង

ស្វាយរៀង៖ រយៈពេលប៉ុន្មានថ្ងៃនេះ នៅក្រុងស្វាយរៀង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើអោយកម្ពស់ទឹក ទន្លេវ៉ៃគោ មានការហក់ឡើង ជាបន្តបន្ទាប់ ដែលបណ្តាលអោយជន់លិច នៅផ្នែកខាងលើមួយចំនួន នៅក្នុងក្រុងស្វាយរៀង ហើយនៅព្រឹកថ្ងៃទី១១ ខែតុលានេះ ជំនាន់ទឹកភ្លៀងកំពុង ជន់លិចតំបន់មួយចំនួន នៃខេត្តស្វាយរៀង និងក្រុងស្វាយរៀង។

អាន​បន្ត៖ អាជ្ញាធរ ចុះបើកទ្វារបង្ហៀរទឹក នៅក្រុងស្វាយរៀង

រថយន្តដឹកកម្មករបួងចង្កូតខ្លាំង បុកជាមួយរាន្តទេវតា ខាងមុខផ្សារថូម៉ាក់ជីភូ កម្មកររបួសធ្ងន់ស្រាល ៥៤នាក់

ស្វាយរៀង ៖យ៉ាងហោចណាស់ កម្មករកម្មការិនីប្រមាណ៥៤នាក់ បានរបួសធ្ងន់ស្រាល ដោយរថយន្តបើក បួងចង្កូតខ្លាំង បុកជាមួយ រាន្តទេវតាខាងមុខផ្សា រថូម៉ាក់ជីភូ ក្រឡាប់ចាក់ កម្មករកម្មការិនី ដួលរណូករណែល កាលពីវេលាម៉ោង ៧និង១៥នាទី ព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ នៅចំណុចភូមិគោកល្វៀង សង្កាត់ព្រៃ អង្គុញក្រុងបាវិត។


បើតាមនគរបាលក្រុងបាវិត បានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ដឹកកម្មករកម្មការិនីមកដល់ចំណុចកើតហេតុ បួងចង្កូតចង្កូចបត់តាមផ្សារថូម៉ាក់ស្រាប់តែក្រឡាប់បុករាន្តទេវតា ចាក់កម្មករកម្មការិនីដួលរណូករណែលរបួសជាច្រើននាក់។ ប្រភពដដែលបានបន្តទៀត ថាក្រោយពីកើតហេតុភ្លាមៗ អ្នកបើកបររត់គេចបាត់ ស្រមោលរីឯកម្មករកម្មការិនី ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ និងមន្ទីរពេទ្យខេត្ត។

អ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ ថានុត ណាគ្រីអាយុ៤៨ឆ្នាំរស់នៅភូមិបារាយណ៍ស្វាយគុយ ឃុំមេសថ្ងកស្រុកចន្ទ្រា បានដឹកកម្មករកម្មការនីទៅធ្វើការនៅក្រុងបាវិត។ លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ សង្កាត់ច្រកម្ទេស ក្រុងបាវិត រថយន្តដឹកកម្មករ បានរអិលធ្លាក់ផ្លូវក្រឡាប់ បង្ករបួសសរុប ៥៤នាក់ របួសធ្ងន់៧នាក់ ស្រាល៤៧នាក់ ហើយកម្មករសម្រាកនៅមន្ទីរពេទ្យខេត្ត២៣នាក់ ធ្ងន់៧នាក់ និងសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ ៣១នាក់ ស្រាល ៕

ដកស្រង់ពី៖ ដើមអម្ពិល

អាវុធហត្ថ​ ឃាត់​រថយន្ត​មួយ​គ្រឿង និង​មនុស្ស​៣​នាក់ ​ខណៈ​ដឹក​សត្វ​ព្រៃ​​បំណង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម

ជនសង្ស័យទាំង៣ នាក់ ទី១. ឈ្មោះ រៀម ឆេងរ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ទី២. ឈ្មោះលឹម ចាន់លី ភេទស្រី អាយុ២៥ ឆ្នាំ និងទី៣. ឈ្មោះ សា កេថា ភេទប្រុស អាយុ៣៤ ឆ្នាំ។

អាន​បន្ត៖ អាវុធហត្ថ​ ឃាត់​រថយន្ត​មួយ​គ្រឿង និង​មនុស្ស​៣​នាក់...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងប្រើអាវុធ កែច្នៃ ខុសច្បាប់ បញ្ជូនទៅតុលាការ

ត្បូងឃ្មុំៈ ហេតុការណ៍ចាប់ឃាត់ខ្លួន បានធ្វើឡើង នៅវេលាម៉ោង១:៥៥ នាទីរសៀល ថ្ងៃទី ០៧ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងប្រើអាវុធ កែច្នៃ ខុសច្បាប់...

ជាប់គុក២០ឆ្នាំ មិនរាងចាល​ ឥឡូវជាប់ខ្នោះម្តងទៀត រឿងរំលោភ​ ​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ជា​ច្រើន​លើក​

កណ្ដាល : មន្ត្រីតុលាការ ថ្លែងថា លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែតុលា នេះ កំពុងសាកសួរជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១០ឆ្នាំជាច្រើនលើក ហើយធ្លាប់ប៉ុនប៉ងរំលោភនារីអាយុ១៩ឆ្នាំម្នាក់ទៀតតែមិនបានសម្រេច ។

អាន​បន្ត៖ ជាប់គុក២០ឆ្នាំ មិនរាងចាល​ ឥឡូវជាប់ខ្នោះម្តងទៀត រឿងរំលោភ​...

នគរបាលស្រុកបសេដ្ឋ​ ឃាត់ខ្លួមនុស្ស៣នាក់​ ក្រោយរកឃើញ គ្រឿងញៀន៣កញ្ចប់

កំពង់ស្ពឺ៖កម្លាំងនគរបាល ស្រុកបសេដ្ឋ នៅម៉ោងប្រមាណ១១៖៣០នាទី ថ្ងៃទី៦ ខែតុលានេះ បានឃាត់ខ្លួនជន សង្ស័យ៣នាក់ បន្ទាប់បីរកឃើញថា ជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀន។

អាន​បន្ត៖ នគរបាលស្រុកបសេដ្ឋ​ ឃាត់ខ្លួមនុស្ស៣នាក់​ ក្រោយរកឃើញ គ្រឿងញៀន៣កញ្ចប់

អាសូរណាស់..! បាក់វ៉េរង់ដា សង្កត់ដាច់កជើងម្ខាង និងខូចម៉ូតូ៣គ្រឿង នៅភូមិក្បាលទំនប់

ភ្នំពេញ៖ មនុស្សម្នាក់បាន រងរបួសធ្ងន់ ដោយដាច់ក ជើងម្ខាង ខណៈកំពុងធ្វើទរទឹក ឯម៉ូតូ៣គ្រឿងទៀត បានរងការខូចខាត បន្ទាប់ពី វ៉េរង់ដា បានបាក់សង្កត់ នៅរសៀលថ្ងៃទី៥ ខែតុលានេះ ស្ថិតនៅក្នុងផ្ទះមួយខ្នង ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

អាន​បន្ត៖ អាសូរណាស់..! បាក់វ៉េរង់ដា សង្កត់ដាច់កជើងម្ខាង និងខូចម៉ូតូ៣គ្រឿង នៅភូមិក្បាលទំនប់

អាវុធហត្ថខណ្ឌចំការមន ឃាត់បុរស៣នាក់ និងគ្រឿងញៀន ជាច្រើនកញ្ចប់

ភ្នំពេញ ៖ កម្លាំងអាវុធ ខណ្ឌចំការមន បានឃាត់ខ្លួន ជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៣នាក់ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតម្តុំច្រមុះ ជ្រូកក្បាលថ្នល់ ច្រកឌឿងហែម ភូមិ១២ ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។

អាន​បន្ត៖ អាវុធហត្ថខណ្ឌចំការមន ឃាត់បុរស៣នាក់ និងគ្រឿងញៀន ជាច្រើនកញ្ចប់

នគរបាលស្រុកលំផាត់ ចាប់រថយន្តដឹកឈើប្រណិត ១គ្រឿង និងឃាត់ខ្លួនមនុស្ស ៣នាក់

រតនគិរី៖ កម្លាំងនគរបាលស្រុកលំផាត់ នៅវេលា១១ និង២០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានស្ទាក់ចាប់រថយន្តដឹកឈើប្រណិត ១គ្រឿង និងឃាត់ខ្លួនមនុស្ស ៣នាក់ ខណៈកំពុងធ្វើដំណើរលើ កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។  

អាន​បន្ត៖ នគរបាលស្រុកលំផាត់ ចាប់រថយន្តដឹកឈើប្រណិត ១គ្រឿង និងឃាត់ខ្លួនមនុស្ស ៣នាក់

សមត្ថកិច្ច ឃាត់អ្នកបើកបរ ក្នុងស្ថានភាព ស្រវឹង៥ នាក់នៅយប់ ថ្ងៃទី៤ តុលា

ភ្នំពេញ៖សមត្ថកិច្ច បានឃាត់អ្នកបើកបរក្នុងស្ថានភាព ស្រវឹងចំនួន ៥ នាក់,អ្នកបើកម៉ូតូចំនួន៤នាក់,អ្នកបើករថយន្ត១នាក់ និង បានឃាត់អ្នកបើកបរ យានយន្តចំនួន៥៤៨នាក់ នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ។

អាន​បន្ត៖ សមត្ថកិច្ច ឃាត់អ្នកបើកបរ ក្នុងស្ថានភាព ស្រវឹង៥ នាក់នៅយប់ ថ្ងៃទី៤ តុលា

គ្រាន់តែម្ដាយថាមិនទាន់ មានលុយដណ្តឹងប្រពន្ធឲ្យ តូចចិត្តចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាត កាលពីវេលាម៉ោង៥ និង៣០នាទី ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយសារតែយុវជនចិត្តខ្លាំងម្នាក់ នេះ ទទូចឲ្យម្ដាយចូលដណ្តឹងប្រពន្ធឲ្យ តែម្ដាយបានប្រាប់ថា មិនទាន់មានលុយ ក៏បានតូចចិត្ត ហើយទៅចងកធ្វើអត្តឃាតតែម្ដង ។

អាន​បន្ត៖ គ្រាន់តែម្ដាយថាមិនទាន់ មានលុយដណ្តឹងប្រពន្ធឲ្យ តូចចិត្តចងកសម្លាប់ខ្លួន

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ៤នាក់ នៅស្រុកកូនមុំ

រតនគិរី៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង ដោយសារម៉ូតូចំនួន ២គ្រឿង បានបុកគ្នា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចចំការកៅស៊ូតារ៉ន ស្ថិតក្នុងភូមិកាំបាក់ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឲ្យស្លាប់ ១នាក់ និងរបួសធ្ងន់ ៤នាក់ ហើយភ្លាមៗនោះ នគរបាលមូលដ្ឋានចុះដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ។

អាន​បន្ត៖ ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ៤នាក់ នៅស្រុកកូនមុំ

ស្លាប់ ២នាក់ និងរបួស ១៩នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី៤តុលា

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ មានគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន ៩លើក (យប់ ៥លើក) បណ្ដាលឲ្យមាន មនុស្សស្លាប់ ចំនួន ៥នាក់ របួសធ្ងន់ ១២នាក់ និងរងរបួសស្រាល ចំនួន ៧នាក់ ។

អាន​បន្ត៖ ស្លាប់ ២នាក់ និងរបួស ១៩នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី៤តុលា

អំពើហឹង្សាក្នុងគ្រួសារប្រពន្ធស្លាប់់ ប្តីរបួសធ្ងន់់មិនទាន់ដឹងមូលហេតុ

បាត់ដំបង៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង ប្រមាណ ៤ជាងល្ងាច មានករណី ឃាតកម្មមួយ កើតឡើងនៅចំណុច ក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រពន្ធស្លាប់ប្តីរបួសធ្ងន់ម្នាក់ ។

អាន​បន្ត៖ អំពើហឹង្សាក្នុងគ្រួសារប្រពន្ធស្លាប់់ ប្តីរបួសធ្ងន់់មិនទាន់ដឹងមូលហេតុ

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកខុសច្បាប់ នូវសារធាតុញៀន នៅត្រង់ចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី ។

អាន​បន្ត៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន

​សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច ទ្រព្យសម្បត្តិ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ សហការជាមួយ ប្រជាការពារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចទ្រព្យសម្បត្តិ មិនបានសម្រេច កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ រំលងអាធ្រាត ស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ។

អាន​បន្ត៖ ​សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច...

ជនរងគ្រោះ ក្លាយជាជនជាប់ចោទ ករណីគេព្រួតវាយ ក្រោយសវនាការ នៅព្រឹកថ្ងៃទី២១ កញ្ញា

ភ្នំពេញ៖: ជនរងគ្រោះ ក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បានក្លាយខ្លួនជាជនជាប់ចោទ ត្រូវប្រឈមមុខ នឹងចំណាត់ការតុលាការ ពួកគេទាំង៥នាក់ ចាត់ទុកថាចំណាត់ការ របស់តុលាការមានភាពអយុត្តិធម៌ ដោយស្នើឲ្យតុលាការផ្តល់យុត្តិធម៌។

អាន​បន្ត៖ ជនរងគ្រោះ ក្លាយជាជនជាប់ចោទ ករណីគេព្រួតវាយ ក្រោយសវនាការ នៅព្រឹកថ្ងៃទី២១ កញ្ញា