Social Network

នាយករដ្ឋមន្ត្រីអង់គ្លេស៖ «ខ្ញុំមានទំនុកចិត្តខ្ពស់ លើដំណើរការបោះឆ្នោតនៅអាមេរិក»

  (ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បាននិយាយថា លោកមានទំនុកចិត្តខ្ពស់លើដំណើរការបោះឆ្នោត នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការអះអាងដោយគ្មានភស្តុតាង អំពីការក្លែងបន្លំសន្លឹកឆ្នោត នៅក្នុងដំណើរការបោះឆ្នោតប្រធានាធិបតី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

Read more: នាយករដ្ឋមន្ត្រីអង់គ្លេស៖ «ខ្ញុំមានទំនុកចិត្តខ្ពស់ លើដំណើរការបោះឆ្នោតនៅអាមេរិក»

ប្រធានសភាអាមេរិកហៅលោក ចូ បៃដិន ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក ខណៈការរាប់សន្លឹកឆ្នោត​មិនទាន់បញ្ចប់នៅឡើយ

 (វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) មកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានហៅបេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបាន និងកំពុងនាំមុខក្នុងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗរួចទៅហើយ។

Read more: ប្រធានសភាអាមេរិកហៅលោក ចូ បៃដិន ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក...

ត្រាំ ធ្លាប់និយាយលេងសើចថា លោកប្រហែលជាត្រូវចាកចេញពីអាមេរិក ប្រសិនបើចាញ់ បៃដិន ដែលជាបេក្ខជនអន់បំផុតក្នុងប្រវត្តិសាស្ត្រ (Video inside)

(អាមេរិក)៖ កាលពីពេលបោះឆ្នោតមិនទាន់មកដល់ គឺពាក់កណ្តាលខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយបែបលេងសើចថា លោកប្រហែលជានឹងត្រូវចាកចេញពីប្រទេសហើយ ប្រសិនលោកចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០។

Read more: ត្រាំ ធ្លាប់និយាយលេងសើចថា លោកប្រហែលជាត្រូវចាកចេញពីអាមេរិក ប្រសិនបើចាញ់ បៃដិន...

កូរ៉េខាងត្បូងណែនាំកូរ៉េខាងជើង «កុំឲ្យបង្កហេតុផ្តេសផ្តាស» ដែលនាំឲ្យប៉ះពាល់ដល់ សុខសន្តិភាពនៅឧបទ្វីបកូរ៉េ

 (សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក លី អ៉ីនយ៉ាង (Lee In-young) នៅថ្ងៃសុក្រនេះបានជំរុញឱ្យកូរ៉េខាងជើង កុំបង្ករឿង ឬធ្វើសកម្មភាពណាមួយដែលនាំឱ្យមានភាពតានតឹង ដើម្បីគ្រាន់តែតេស្ដអំពីប្រតិកម្ម នៃរដ្ឋបាលអាមេរិកក្នុងអាណត្តិថ្មីខាងមុខនេះ ព្រោះវាជាជម្រើសដ៏ខុសឆ្គង ប៉ះពាល់ដល់សន្តិភាពលើតំបន់ឧបទ្វីបកូរ៉េ។

Read more: កូរ៉េខាងត្បូងណែនាំកូរ៉េខាងជើង «កុំឲ្យបង្កហេតុផ្តេសផ្តាស» ដែលនាំឲ្យប៉ះពាល់ដល់...

អង់គ្លេស៖ មនុស្សជាង១០០នាក់ត្រូវចាប់ខ្លួន ក្រោយផ្ទុះការតវ៉ាប្រឆាំងការ «បិទប្រទេស» ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ឡើងវិញ (Video inside)

(មូស្គូ)៖ ស្ថាប័នប៉ូលីសក្រុងឡុងដ៍បានប្រកាសថា មនុស្សរាប់រយនាក់បានប្រមូលម្ដុំគ្នា នៅកណ្ដាលទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិតសាជាថ្មី ទាក់ទងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) ហើយក្នុងនោះមួយចំនួនធំត្រូវបានចាប់ខ្លួន។

Read more: អង់គ្លេស៖ មនុស្សជាង១០០នាក់ត្រូវចាប់ខ្លួន ក្រោយផ្ទុះការតវ៉ាប្រឆាំងការ...

រដ្ឋមន្ត្រីការពារជាតិអាមេរិកត្រៀមដាក់ «លិខិតលាលែងពីតំណែង» ក្រោយលេចលឺដំណឹងថា លោកអាចនឹងត្រូវលោក ត្រាំ បណ្តេញចេញ

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) ត្រូវបានគេរាយការណ៍ថា លោកសរសេរសំបុត្រលាលែងចេញពីតំណែងរួចរាល់ហើយ ខណៈមានការអះអាងជាច្រើនថា លោក ដូណាល់ ត្រាំ អាចនឹងបណ្ដេញរូបលោកចេញពីតំណែង ទោះបីជាឈ្នះ ឬចាញ់ក្នុងការបោះឆ្នោតក៏ដោយ។

Read more: រដ្ឋមន្ត្រីការពារជាតិអាមេរិកត្រៀមដាក់ «លិខិតលាលែងពីតំណែង» ក្រោយលេចលឺដំណឹងថា...

អាមេរិក៖ «ប៉ូលិសទីក្រុង Philadelphia រដ្ឋ Pennsylvania ចាប់បានជនសង្ស័យប្រដាប់អាវុធ ដែលមានផែនការវាយប្រហារ មណ្ឌលរាប់សន្លឹកឆ្នោត»

  (ហ្វីឡាឌែលហ្វី)៖ ប៉ូលិសក្នុងទីក្រុង ហ្វីឡាឌែលហ្វី (Philadelphia) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ពួកគេកំពុងបើកការស៊ើបអង្កេត លើការផ្ទុះព័ត៌មានក្រៅផ្លូវការមួយ អំពីផែនការវាយប្រហារលើមជ្ឈមណ្ឌលសន្និបាតរដ្ឋភែនស៊ីលវេនៀ (Pennsylvania Convention Center) ជាកន្លែងដែលការរាប់សន្លឹកឆ្នោតកំពុងធ្វើឡើង។

Read more: អាមេរិក៖ «ប៉ូលិសទីក្រុង Philadelphia រដ្ឋ Pennsylvania...

ផ្ទុះការតវ៉ាប្រកបដោយកំហឹង នៅក្នុងរដ្ឋមីឈីហ្គែន និងអារីហ្សូណា ជាទីដែលបក្សលោក ដូណាល់ ត្រាំ ចាញ់ឆ្នោត

(ដឺត្រយ)៖ ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ រាប់សិបនាក់ដែលប្រកបដោយកំហឹង បានប្រមូលផ្ដុំគ្នា នៅតាមការិយាល័យរាប់សន្លឹកឆ្នោតក្នុងទីក្រុង ដឺត្រយ (Detroit) នៃរដ្ឋមីឈីហ្គែន (Michigan) និងទីក្រុង ហ្វឺនិច (Phoenix) នៃរដ្ឋអារីហ្សូណា (Arizona) ជាមួយការស្រែកអំពាវនាវឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ខណៈក្រុមអ្នកគាំទ្រលោក ចូ បៃដិន ក៏បានជួបជុំនៅទីនោះផងដែរ។

Read more: ផ្ទុះការតវ៉ាប្រកបដោយកំហឹង នៅក្នុងរដ្ឋមីឈីហ្គែន និងអារីហ្សូណា ជាទីដែលបក្សលោក...

អាមេរិកបំបែកកំណត់ត្រាមានអ្នកឆ្លងកូវីដ-១៩ «ជាង១សែននាក់ក្នុង១ថ្ងៃ» ខណៈការរាប់សន្លឹកបោះឆ្នោតកំពុងមានភាពចម្រូងចម្រាស់ (Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ សម្រាប់ករណីជំងឺឆ្លងជំងឺ COVID-19 ដែលទើបត្រូវបានរកឃើញប្រចាំថ្ងៃរហូតដល់ទៅជាង ១០៨,០០០នាក់ កាលពីថ្ងៃពុធ (ពេលវេលានៅអាមេរិក) ខណៈរដ្ឋនានានៅទូទាំងប្រទេស បានរាយការណ៍ពីករណីឆ្លងថ្មីៗ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភ នៅចំពោះដំណើរការរាប់សន្លឹកឆ្នោត ដែលមិនទាន់បញ្ចប់នៅឡើយ។

Read more: អាមេរិកបំបែកកំណត់ត្រាមានអ្នកឆ្លងកូវីដ-១៩ «ជាង១សែននាក់ក្នុង១ថ្ងៃ»...

លោក ចូ បៃដិន អះអាងថានឹងដាក់អាមេរិកចូលក្នុង កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញ ភ្លាមៗបន្ទាប់ពីលោក ក្លាយជាប្រធានាធិបតីថ្មី

 (វ៉ាស៉ីនតោន)៖ ទោះបីជាសហរដ្ឋអាមេរិកត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ ដកឈ្មោះចេញពីសន្ធិសញ្ញាបម្រែបម្រួលអាកាសធាតុ នៃទីក្រុងប៉ារីសជាផ្លូវការពិតមែន ក៏លោក ចូ បៃដិន នៅតែបានប្តេជ្ញាជាថ្មីថា លោកនឹងត្រឡប់ចូលសន្ធិសញ្ញានេះវិញ នៅពេលក្លាយខ្លួនជាប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក។

Read more: លោក ចូ បៃដិន អះអាងថានឹងដាក់អាមេរិកចូលក្នុង...

កូរ៉េខាងជើងកំពុងជំរុញឲ្យហាមឃាត់ ការជក់បារីតាមទីសាធារណៈមួយចំនួន ដើម្បីឲ្យបរិស្ថានរស់នៅស្អាត

 (ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាជាន់ខ្ពស់កូរ៉េខាងជើងបានណែនាំឲ្យហាមឃាត់ ការជក់បារីនៅតាមទីសាធារណៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវ «បរិស្ថានរស់នៅប្រកបដោយអនាម័យ»។

Read more: កូរ៉េខាងជើងកំពុងជំរុញឲ្យហាមឃាត់ ការជក់បារីតាមទីសាធារណៈមួយចំនួន...

ផ្ទុះជំងឺផ្កាសាយបក្សីក្នុងខេត្តមួយរបស់ជប៉ុន, សត្វមាន់ជាង ៣សែនក្បាលត្រូវសម្លាប់ចោល

 (តូក្យូ)៖ មន្រ្តីរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខេត្តកាហ្គាវ៉ា (Kagawa) នៃប្រទេសជប៉ុននឹងសម្លាប់សត្វមាន់ចំនួន ៣៣០,០០០ក្បាលនៅក្នុងកសិដ្ឋានមួយចោល បន្ទាប់ពីមានការផ្ទុះជំងឺផ្តាសាយបក្សីជាលើកដំបូងនៅក្នុងប្រទេស នៅក្នុងរយៈពេលជាង ០២ឆ្នាំកន្លងទៅនេះ។

Read more: ផ្ទុះជំងឺផ្កាសាយបក្សីក្នុងខេត្តមួយរបស់ជប៉ុន, សត្វមាន់ជាង...

ផ្ទុះការបាញ់ប្រហារចំថ្ងៃបោះឆ្នោតនៅរដ្ឋ Nevada របស់អាមេរិក, មនុស្ស៤នាក់ស្លាប់ និងម្នាក់របួស

 (ឡូសអាន់ជែលែស)៖ មនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហាររវាងក្រុមជនសង្ស័យ ជាមួយប៉ូលិសនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅភាគខាងលិចអាមេរិក) នៅក្នុងទីក្រុង ហិនដឺសុន (Henderson) រដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិក។

Read more: ផ្ទុះការបាញ់ប្រហារចំថ្ងៃបោះឆ្នោតនៅរដ្ឋ Nevada របស់អាមេរិក, មនុស្ស៤នាក់ស្លាប់...

ទីបំផុតសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាផ្លូវការហើយ!

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានខ្លួនចេញជាផ្លូវការហើយ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃពុធនេះ តាមការសន្យារយៈពេលមួយឆ្នាំរបស់លោក ដូណាល់ ត្រាំ ។

Read more: ទីបំផុតសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤៨លាននាក់ ស្លាប់ជាង ១លាន ២១ម៉ឺននាក់ និងជាសះស្បើយជាង ៣៤លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៧,៨៣៨,៩៤៩នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤៨លាននាក់ ស្លាប់ជាង ១លាន ២១ម៉ឺននាក់...

អ៉ីរ៉ង់៖ «គណបក្សទាំងពីរនៅអាមេរិក សុទ្ធតែមាននយោបាយគគ្លើនដាក់អ៉ីរ៉ង់, ដូច្នេះទោះបក្សណាជាប់ឆ្នោត ក៏អ៉ីរ៉ង់នៅតែរក្សាជំហរដដែល»

 (វ៉ាស៊ីនតោន)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) បាននិយាយថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនធ្វើឱ្យប៉ះពល់ដល់គោលនយោបាយរបស់ទីក្រុងតេហេរ៉ង់ ចំពោះទីក្រុងវ៉ាស៊ីនតោនឡើយ។

Read more: អ៉ីរ៉ង់៖ «គណបក្សទាំងពីរនៅអាមេរិក សុទ្ធតែមាននយោបាយគគ្លើនដាក់អ៉ីរ៉ង់,...

វៀតណាមអាចនឹងធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងលើមនុស្ស នៅក្នុងខែវិច្ឆិកានេះ

  (ហាណូយ)៖ អនុប្រធានរដ្ឋបាលវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការបណ្ដុះបណ្ដាល ចំណុះឲ្យក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ង៉ូក្វាង (Nguyen Ngo Quang) បាននិយាយថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ ណាណូជែន (Nanogen) នឹងក្លាយជាវ៉ាក់សាំងដំបូងគេបង្អស់របស់ប្រទេសវៀតណាម ដែលនឹងឈានចូលដល់ដំណាក់កាលធ្វើតេស្តសាកល្បង «ទៅលើមនុស្ស» ប្រសិនបើមានការអនុញ្ញាត។

Read more: វៀតណាមអាចនឹងធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងលើមនុស្ស នៅក្នុងខែវិច្ឆិកានេះ

WHO បញ្ចេញរបាយការណ៍ថ្មីថា កូរ៉េខាងជើងនៅតែគ្មានករណីឆ្លងកូវីដ-១៩ (Video inside)

(សេអ៊ូល)៖ របាយការណ៍ចុងក្រោយរបស់ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញឱ្យដឹងថា ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍ថា មានករណីឆ្លង COVID-19 ផ្ទុះឡើងនៅក្នុងប្រទេសមួយនេះឡើយ សូម្បីតែមួយករណី។

Read more: WHO បញ្ចេញរបាយការណ៍ថ្មីថា កូរ៉េខាងជើងនៅតែគ្មានករណីឆ្លងកូវីដ-១៩ (Video inside)

ប្រធានសភាអាមេរិក៖ «សភាទាំងពីរត្រៀមរួចជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ក្នុងករណីលទ្ធផលបោះឆ្នោត មិនអាចកំណត់បានអ្នកឈ្នះ-ចាញ់»

 (វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានបញ្ជាក់ថា សភាទាំងពីររបស់សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចស្រេចហើយ ដើម្បីធ្វើអន្តរាគមន៍ក្នុងករណីដែលជម្លោះលើលទ្ធផលបោះឆ្នោត មិនអាចកំណត់រកអ្នកឈ្នះ-ចាញ់បានរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន។

Read more: ប្រធានសភាអាមេរិក៖ «សភាទាំងពីរត្រៀមរួចជាស្រេច ដើម្បីធ្វើអន្តរាគមន៍...

អំពើភេរវកម្មកណ្តាលទីក្រុងវីយែនប្រទេសអូទ្រីស ត្រូវបានបញ្ជាដោយអ្នកគាំទ្រក្រុម ISIS

(វីយែន)៖ អំពើភេរវកម្មនៅកណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ជាទីដែលក្រុមខ្មាន់កាំភ្លើងសម្លាប់មនុស្ស ០៣នាក់ និងបង្កឱ្យមនុស្សជាច្រើននាក់រងរបួស បានធ្វើឡើងក្រោមការដឹកនាំដោយមនុស្សម្នាក់ ដែលជាអ្នកគាំទ្រក្រុមភេរវករ ISIS។

Read more: អំពើភេរវកម្មកណ្តាលទីក្រុងវីយែនប្រទេសអូទ្រីស ត្រូវបានបញ្ជាដោយអ្នកគាំទ្រក្រុម...

កូរ៉េខាងត្បូងបើកដំណើរការ «អង្គភាពស៊ើបការណ៍សម្ងាត់ដំបូង» ដោយបំពាក់ដ្រូនអាមេរិក និងមានគោលដៅធំលើកូរ៉េខាងជើង

 (សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានបើកដំណើរអង្គភាពទ័ពអាកាសថ្មីមួយ ដែលទទួលបន្ទុកលើការគ្រប់គ្រង និងបញ្ជាសម្ភារៈស៊ើបការណ៍សម្ងាត់សំខាន់ៗរបស់ជាតិ ក្នុងនោះរួមមានទាំងយន្ដហោះដ្រូន RQ-4 គ្លោបលហក (RQ-4 Global Hawk) ដែលជាផលិតផលរបស់អាមេរិកផងដែរ។

Read more: កូរ៉េខាងត្បូងបើកដំណើរការ «អង្គភាពស៊ើបការណ៍សម្ងាត់ដំបូង» ដោយបំពាក់ដ្រូនអាមេរិក...