Social Network

ក្រុមហ៊ុនធំៗរបស់អាមេរិកគឺ Pfizer និង Moderna សុទ្ធតែរំពឹងថា នឹងទទួលការអនុញ្ញាតឲ្យចាក់ វ៉ាក់សាំងកូវីដ-១៩បន្ទាន់ នៅចុងខែវិច្ឆិកានេះ! (Video inside)

(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ (Pfizer) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ក្រុមហ៊ុននេះជិតទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នោះហើយ បន្ទាប់ពីបញ្ជូនទិន្នន័យសរុបអំពីសុវត្ថិភាព ទៅឲ្យអាជ្ញាធរត្រួតពិនិត្យឱសថរបស់អាមេរិក តាមរយៈសំណើជាផ្លូវការរបស់ខ្លួន។

Read more: ក្រុមហ៊ុនធំៗរបស់អាមេរិកគឺ Pfizer និង Moderna សុទ្ធតែរំពឹងថា...

អ្នកជំងឺកូវីដ-១៩ជាង ១,៦០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងថ្មីៗជាង ១៥ម៉ឺននាក់ត្រូវបានរាយការណ៍! (Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៥៧,២៦១ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៦១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

Read more: អ្នកជំងឺកូវីដ-១៩ជាង ១,៦០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក...

ចិនគ្រោងបាញ់បង្ហោះយានឆាងអឺ៥ (Chang'e-5) ទៅចុះចតលើផ្ទៃព្រះច័ន្ទ នៅចុងខែវិច្ឆិកានេះ (Video inside)

(ប៉េកាំង)៖ ក្រុមហ៊ុនអវកាស និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាចិន (CASC) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនគ្រោងបញ្ចូនយាន ឆាងអឺ ៥ (Chang'e-5) ទៅកាន់ឋានព្រះច័ន្ទនៅចុងខែវិច្ឆិកានេះ ដោយវាជាបេសកកម្មពិសេស និងជាលើកទីមួយសម្រាប់ចិន នោះគឺការជីកយកគំរូតាងពីព្រះច័ន្ទ រួចបាញ់បញ្ចូនមកផែនដីវិញ។

Read more: ចិនគ្រោងបាញ់បង្ហោះយានឆាងអឺ៥ (Chang'e-5) ទៅចុះចតលើផ្ទៃព្រះច័ន្ទ...

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី អបអរជ័យជម្នះរបស់លោក ចូ បៃដិន (Video inside)

(ញូដេលី)៖ មេដឹកនាំនៃមហាយក្សឥណ្ឌា ដែលមានប្រជាជនច្រើនបំផុត លំដាប់លេខ ២ លើពិភពលោកនេះ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់លោក ចូ បៃដិន ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

Read more: នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី អបអរជ័យជម្នះរបស់លោក ចូ បៃដិន (Video...

ប៉ូលិសទីក្រុងហុងកុង ចាប់ខ្លួនអតីតសមាជិកសភាបីរូប ដែលពាក់ព័ន្ធការគប់ទឹកស្អុយចូលក្នុងសភា

(ហុងកុង)៖ មន្ត្រីប៉ូលិសក្នុងទីក្រុងហុងកុងបានឱ្យដឹងថា ពួកគេបានឃាត់ខ្លួនអតីតសមាជិកសភាបីរូប នៅថ្ងៃពុធនេះ ជុំវិញឧបទ្ទវហេតុកើតឡើងកាលពីខែឧសភា និងខែមិថុនា ដោយមានការគប់វត្ថុរាវមានក្លិនស្អុយចូលក្នុងសភា ដែលនេះជាទង្វើត្រូវបានប៉ូលិសចាត់ទុកថា មានចេតនាបង្កគ្រោះថ្នាក់។

Read more: ប៉ូលិសទីក្រុងហុងកុង ចាប់ខ្លួនអតីតសមាជិកសភាបីរូប...

ដោយសារការហោះស្ទាក់យន្តហោះចម្បាំងចិន តៃវ៉ាន់ខាតអស់យន្តហោះ F-16 ពីរគ្រឿងហើយ, ប្រធានាធិបតីតៃវ៉ាន់សម្រេច ផ្អាកប្រតិបត្តិការយន្តហោះប្រភេទនេះ

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធនេះបានប្រកាសផ្អាកការហោះហើរ យន្តហោះចម្បាំង F-16 បន្ទាប់ពីហោះយន្តមួយគ្រឿងទៀតបានធ្លាក់ ដែលជាការបាត់បង់លើកទី ២ នៅក្នុងរយៈពេលមិនដល់មួយខែផងនោះ ស្របពេលដែលបេសកកម្មហោះស្ទាក់ យន្តហោះចិនកំពុងកើនឡើង។

Read more: ដោយសារការហោះស្ទាក់យន្តហោះចម្បាំងចិន តៃវ៉ាន់ខាតអស់យន្តហោះ F-16 ពីរគ្រឿងហើយ,...

ប៉ូលិសអង់គ្លេសកំពុងតាមចាប់ក្រុមចោរប្លន់រថយន្តដឹកផលិតផល Apple ដែលមានតម្លៃសរុបស្មើនឹង៦.៦លានដុល្លារ

(ឡុងដ៍)៖ ប៉ូលិសនៅចក្រភពអង់គ្លេស កំពុងតាមចាប់ខ្លួនចោរមួយក្រុម ដែលបានប្លន់យករថយន្តមួយគ្រឿងដឹកផលិតផលរបស់ក្រុមហ៊ុន Apple រួមមានស្មាតហ្វូននិងនាឡិកាជាដើម គិតជាតម្លៃសរុប៦.៦លានដុល្លារអាមេរិក។

Read more: ប៉ូលិសអង់គ្លេសកំពុងតាមចាប់ក្រុមចោរប្លន់រថយន្តដឹកផលិតផល Apple...

បារាំង និងអាល្លឺម៉ង់ ជំរុញឱ្យសហរដ្ឋអាមេរិក ត្រឡប់មករកយុទ្ធសាស្ត្ររួមវិញ ដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់

(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) និងរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស (Heiko Maas) បានជំរុញឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកវិធីសាស្រ្តរួមមួយ ដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់វិញ សំដៅធ្វើយ៉ាងណាធានាឱ្យបានថាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ដើរលើផ្លូវសន្តិភាព។

Read more: បារាំង និងអាល្លឺម៉ង់ ជំរុញឱ្យសហរដ្ឋអាមេរិក ត្រឡប់មករកយុទ្ធសាស្ត្ររួមវិញ...

អ៊ីស្រាអែល វាយប្រហារទីតាំង Hamas តបទៅនឹងការវាយប្រហាររ៉ុក្កែតពីតំបន់ Gaza

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារទីតាំងហាម៉ាសនៅតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃអាទិត្យ ដើម្បីឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីយប់ថ្ងៃសៅរ៍។

Read more: អ៊ីស្រាអែល វាយប្រហារទីតាំង Hamas តបទៅនឹងការវាយប្រហាររ៉ុក្កែតពីតំបន់ Gaza

អ៊ីរ៉ង់-អ៊ីរ៉ាក់ បញ្ចប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យនូវជំហានចុងក្រោយ ក្នុងការធ្វើពង្រាងធម្មនុញ្ញកិច្ចសហប្រតិបត្តិការការពារជាតិអ៊ីរ៉ង់ បន្ទាប់ពីជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ាក់ ។

Read more: អ៊ីរ៉ង់-អ៊ីរ៉ាក់ បញ្ចប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី

ករណី COVID-19 នៅទ្វីបអាហ្រ្វិក ឆ្លងដល់ ១,៩៦ លាននាក់

មជ្ឈមណ្ឌលការពារ និងបង្ការជំងឺអាហ្វ្រិក បាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនករណីឆ្លង COVID-19 នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់ ១.៩៦៣.៧០២ នាក់ ហើយកាលពីរសៀលថ្ងៃអាទិត្យនោះ ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 ក៏មានដល់ 47,104 នាក់ផងដែរ។

Read more: ករណី COVID-19 នៅទ្វីបអាហ្រ្វិក ឆ្លងដល់ ១,៩៦ លាននាក់

លោក Trump អំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ COVID-19 នៅពេលមានករណីឆ្លង កើនឡើង

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះ “ដ៏ធំ និងជាក់លាក់” លើ COVID-19 ខណៈដែលករណីឆ្លង កំពុងកើនឡើងនៅទូទាំងប្រទេស។

Read more: លោក Trump អំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ COVID-19...

ព្យុះទីហ្វុង Vamco បណ្តាលឱ្យមនុស្សស្លាប់ ៦៧ នាក់ និងបាត់ខ្លួន ២២ នាក់ នៅហ្វីលីពីន

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារ ព្យុះទីហ្វុង Vamco ដែលបោកបក់ប្រទេសហ្វីលីពីនកាលពីសប្តាហ៍កន្លង បានកើន ឡើងដល់ ៦៧ នាក់ហើយ។

Read more: ព្យុះទីហ្វុង Vamco បណ្តាលឱ្យមនុស្សស្លាប់ ៦៧ នាក់ និងបាត់ខ្លួន ២២ នាក់...

ប្រទេសក្រិក នឹងបិទសាលារៀន បន្ទាប់ពីដាក់បម្រាមចាក់សោរនៅទូទាំងប្រទេស និងបម្រាមគោចរ

រដ្ឋមន្រ្តីក្រសួងអប់រំ និងកិច្ចការសាសនា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសក្រិក នឹងបិទទ្វាររយៈពេល ២ សប្តាហ៍ សំរាប់សាលាបឋមសិក្សា និងសាលាមត្តេយ្យនៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង។

Read more: ប្រទេសក្រិក នឹងបិទសាលារៀន បន្ទាប់ពីដាក់បម្រាមចាក់សោរនៅទូទាំងប្រទេស និងបម្រាមគោចរ

លោក ចូ បៃដិន៖ «សហរដ្ឋអាមេរិកត្រូវតែរួមដៃគ្នាជាមួយ បណ្តាប្រទេសប្រជាធិបតេយ្យ លើលោក លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីប្រឆាំងឥទ្ធិពលចិន» (Video inside)

 

(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកត្រូវតែចូលរួម ជាមួយប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដើម្បីបង្ហាញពីការរួបរួមគ្នាជាធ្លុងមួយ លើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។

Read more: លោក ចូ បៃដិន៖ «សហរដ្ឋអាមេរិកត្រូវតែរួមដៃគ្នាជាមួយ បណ្តាប្រទេសប្រជាធិបតេយ្យ...

សមាជិកសភាថៃ បើកការជជែកដេញដោល លើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

 (បាងកក)៖ សមាជិកសភាថៃ នៅថ្ងៃអង្គារនេះ បានបើកការជជែកដេញដោល លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាសំណើស្នូលមួយដ៏សំខាន់ របស់ ក្រុមបាតុករ។

Read more: សមាជិកសភាថៃ បើកការជជែកដេញដោល លើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ចិនបង្ហើបពីផែនការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងប្រព័ន្ធតុលាការនៅហុងកុង (Video inside)

(ហុងកុង)៖ មន្ត្រីជាន់ខ្ពស់ចិនម្នាក់បាននិយាយថា អាជ្ញាធរកំពុងធ្វើការលើការធ្វើកំណែទម្រង់មួយចំនួន ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញនៃទីក្រុងហុងកុង ក្នុងនោះរួមមានទាំងប្រព័ន្ធតុលាការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

Read more: ចិនបង្ហើបពីផែនការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងប្រព័ន្ធតុលាការនៅហុងកុង...

អត្រាឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិក ស្ទុះឡើងយ៉ាងគំហុកដល់ជាង ១៦ម៉ឺននាក់ក្នុងពេលតែ ២៤ម៉ោង! (Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៦២,១៤៩ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៧៣៩នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

Read more: អត្រាឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិក ស្ទុះឡើងយ៉ាងគំហុកដល់ជាង ១៦ម៉ឺននាក់ក្នុងពេលតែ...

រុស្ស៊ី៖ វ៉ាក់សាំងកូវីដ-១៩ នឹងតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាព -៧០អង្សាសេ ដែលជាផលលំបាកធំមួយ សម្រាប់ការដឹកជញ្ជូន (Video inside)

(ម៉ូស្គូ)៖ រុស្ស៊ីគ្រោងនឹងផលិតវ៉ាក់សាំង COVID-19 របស់ខ្លួនឈ្មោះ Sputnik V នៅក្រោមលក្ខណៈ «កកហើយស្ងួត» នៅរដូវក្ដៅខាងមុខនេះ ដើម្បីកាត់បន្ថយភាពចាំបាច់នៃការ រក្សាវ៉ាក់សាំងឱ្យស្ថិតនៅក្រោមសីតុណ្ហភាពទាបបំផុត ជាផ្នែកមួយផែនការចាក់វ៉ាក់សាំង ដល់ប្រជាជនទូទាំងប្រទេស។

Read more: រុស្ស៊ី៖ វ៉ាក់សាំងកូវីដ-១៩ នឹងតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាព -៧០អង្សាសេ...

ប្រធាន WHO ណែនាំឲ្យគ្រប់គ្នាបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ទោះបីមានភាពវិជ្ជមានច្រើន អំពីវ៉ាក់សាំងក៏ដោយ (Video inside)

(ហ្សឺណេវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅដើមសប្ដាហ៍នេះ បានសម្ដែងការសាទរចំពោះ «ការលើកទឹកចិត្ត» តាមរយៈលទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 ប៉ុន្តែលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនូវករណីឆ្លងនៅក្នុងប្រទេសជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ដោយលោកបានទទូចទៀតថា វាមិនមែនជាពេលវេលា ដែលយើងត្រូវពេញចិត្តនោះទេ។

Read more: ប្រធាន WHO ណែនាំឲ្យគ្រប់គ្នាបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩...

អត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃឥណ្ឌា ធ្លាក់ចុះវិញក្នុងកម្រិតទាបមិនធ្លាប់មាន គិតចាប់តាំងពីខែកក្កដា

(ម៉ុមបៃ)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរាយការណ៍ឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៨.៨៧លានករណីហើយ ខណៈអត្រាឆ្លងប្រចាំថ្ងៃវិញ ត្រូវបានគេមើលឃើញថា ធ្លាក់មកនៅកម្រិតទាបមួយ។

Read more: អត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃឥណ្ឌា ធ្លាក់ចុះវិញក្នុងកម្រិតទាបមិនធ្លាប់មាន...