Social Network

មនុស្ស៨៨នាក់រងរបួស ក្នុងករណីឆេះអគារ នៅទីក្រុងកំពង់ផែអ៊ុលសាន, កូរ៉េខាងត្បូង (Video inside)

(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះអគារស្នាក់នៅ (Apartment) ដ៏ខ្ពស់មួយកន្លែងស្ថិតនៅទីក្រុងកំពង់ផែអ៊ូលសាន (Ulsan) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង នាពេលព្រឹកថ្ងៃសុក្រនេះ និងបានបណ្តាលឲ្យមនុស្សរងរបួសស្រាលយ៉ាងហោចណាស់ជិត ៩០នាក់។

Read more: មនុស្ស៨៨នាក់រងរបួស ក្នុងករណីឆេះអគារ នៅទីក្រុងកំពង់ផែអ៊ុលសាន, កូរ៉េខាងត្បូង...

អង្គការ NATO ចង់ធានាឲ្យអាហ្វហ្គានីស្ថាន​មានសន្តិភាពពេញលេញសិន មុននឹងខ្លួនដកទ័ពចេញ (Video inside)

(ព្រុចសែល)៖ អង្គការណាតូ (NATO) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយថា សមាជិករបស់ខ្លួននឹងធ្វើការពិគ្រោះគ្នា ដើម្បីសម្រេចចិត្តលើពេលវេលាដ៏ស័ក្តិសមមួយ  ដើម្បីដកទ័ពចេញពីប្រទេស អាហ្វហ្គានីស្ថាន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងនាំយកកងទ័ពអាមេរិកទាំងអស់ត្រឡប់ទៅវិញ នៅថ្ងៃបុណ្យណូអែល (Christmas) ខាងមុខនេះ។

Read more: អង្គការ NATO ចង់ធានាឲ្យអាហ្វហ្គានីស្ថាន​មានសន្តិភាពពេញលេញសិន...

ទីបំផុតអាហ្សែបៃហ្សង់ និងអាមេនី «ព្រមចូលតុចរចា» តាមការអំពាវនាវរបស់លោក ពូទីន

(ម៉ូស្គូ)៖ ប្រទេសអាហ្សែបៃហ្សង់ និងអាមេនីបានយល់ព្រមរួចហើយថា ពួកគេនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ទៅចូលរួមក្នុងកិច្ចចរចាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

Read more: ទីបំផុតអាហ្សែបៃហ្សង់ និងអាមេនី «ព្រមចូលតុចរចា» តាមការអំពាវនាវរបស់លោក ពូទីន

ជប៉ុនអះអាងថានឹងដកប្រទេស-ដែនដីចំនួន ១២ ចេញពីបំរាមនៃការធ្វើដំណើរ (Video inside)

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះថា ខ្លួនកំពុងរៀបចំដកប្រទេស និងដែនដីសរុបចំនួន ១២ ចេញពីបំរាមនៃការធ្វើដំណើរ នៅក្នុងការចំណោមប្រទេស និងដែនដីសរុបទាំងអស់ ១៥៩ ដែលខ្លួនបានដាក់បំរាមធ្វើដំណើរ នៅអំឡុងនៃការរាតត្បាតជំងឺ COVID-19 ដ៏អាក្រក់បំផុត។

Read more: ជប៉ុនអះអាងថានឹងដកប្រទេស-ដែនដីចំនួន ១២ ចេញពីបំរាមនៃការធ្វើដំណើរ (Video inside)

លោក ត្រាំ ចង់ឲ្យទាហានអាមេរិកទាំងអស់នៅអាហ្វហ្គានីស្ថាន ត្រឡប់មកផ្ទះវិញនៅថ្ងៃបុណ្យណូអែល (Video inside)

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា កងទ័ពអាមេរិកទាំងអស់ដែលកំពុងឈរជើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន «គួរតែត្រឡប់មកផ្ទះវិញ នៅថ្ងៃបុណ្យណូអែល»។

Read more: លោក ត្រាំ ចង់ឲ្យទាហានអាមេរិកទាំងអស់នៅអាហ្វហ្គានីស្ថាន...

កូវីដ-១៩ក្លាយជាអាវុធសម្រាប់វាយប្រហារគ្នា រវាងបេក្ខជនអនុប្រធានាធិបតីអាមេរិកទាំងពីររូបនៅ ក្នុងវេទិកាតស៊ូមតិ (Video inside)

 (វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) និងបេក្ខនារីអនុប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប៉ះទង្គិច គ្នាដោយពាក្យសម្ដីនៅក្នុងវេទិកាតស៊ូមតិអនុប្រធានាធិបតី នៅថ្ងៃពុធសប្ដាហ៍នេះជុំវិញការឆ្លងរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ២សែននាក់ហើយ។

Read more: កូវីដ-១៩ក្លាយជាអាវុធសម្រាប់វាយប្រហារគ្នា...

លោក ត្រាំ ចង់ឲ្យចិនសងការខូចខាតទាំងអស់ ពាក់ព័ន្ធកូវីដ-១៩ និងចាត់ទុកការឆ្លងជំងឺនេះ ជាពរប្រទានដោយព្រះជាម្ចាស់ (Video inside)

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងទាមទារឱ្យចិនសងការខូចខាតទាំងឡាយ ដែលបានបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 ហើយក៏ចាត់ទុកផងដែរថា លោកបានឆ្លងជំងឺនេះគឺជាការប្រទានពរពីព្រះជាម្ចាស់។

Read more: លោក ត្រាំ ចង់ឲ្យចិនសងការខូចខាតទាំងអស់ ពាក់ព័ន្ធកូវីដ-១៩...

កូរ៉េខាងជើងអាចនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដើម្បីបញ្ចេញសព្វាវុធថ្មីៗនៅចុងសប្តាហ៍នេះ

  (សេអ៊ូល)៖ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា ខ្លួនអាចនឹងរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ នៅទីលានបិតាស្ថាបនិក គីម អ៉ីលស៊ុង (Kim Il Sung) ក្នុងរដ្ឋធានីព្យុងយ៉ាង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បើទោះជាកំពុងអនុវត្តវិធានការរឹតត្បិតប្រឆាំង COVID-19 ក៏ដោយ។

Read more: កូរ៉េខាងជើងអាចនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ...

បាតុកម្មក្រោយការបោះឆ្នោត បានធ្វើឱ្យប្រទេស Kyrgyzstan (កៀហ្ស៊ីស្តង់) ឋិតនៅមាត់ច្រាំងនៃការបះបោរ

គេហទំព័រព័ត៌មានក្នុងស្រុក បានផ្សាយថា ប្រជាជន ដែលបានធ្វើការតវ៉ាលើលទ្ធផលនៃការបោះឆ្នោតសភានៅប្រទេស Kyrgyzstan បាននាំគ្នាសម្រុកចូលទីបញ្ជាការរដ្ឋាភិបាល និងសន្តិសុខ កាលពីព្រឹកថ្ងៃអង្គារ ហើយបានដោះលែងអតីតប្រធានាធិបតីពីការឃុំឃាំង និងបានដុតអគារសភា និងប្រធានាធិបតី។

Read more: បាតុកម្មក្រោយការបោះឆ្នោត បានធ្វើឱ្យប្រទេស Kyrgyzstan (កៀហ្ស៊ីស្តង់)...

តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិក ឡើងដល់ជាង ២១ម៉ឺននាក់ហើយ

ការស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ២១០.០១៣ នាក់ កាលពីថ្ងៃច័ន្ទ បើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។

Read more: តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិក ឡើងដល់ជាង ២១ម៉ឺននាក់ហើយ

ទ្វីបអាហ្រ្វិក មានករណីឆ្លង COVID-19 លើស១.៥លាននាក់

មជ្ឈមណ្ឌលបង្ការ និងការពារជំងឺទ្វីបអាហ្វ្រិក បានឲ្យដឹងថា ចំនួនករណីវិជ្ជមាន COVID-19 នៅអាហ្វ្រិក បានកើនឡើងដល់ ១.៥០៦.១៨៥ គិតត្រឹមថ្ងៃអាទិត្យ។

Read more: ទ្វីបអាហ្រ្វិក មានករណីឆ្លង COVID-19 លើស១.៥លាននាក់

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីរដ្ឋមន្រ្តី ធ្វើតេស្តិ៍វិជ្ជមាន COVID-19

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយកាលពីថ្ងៃច័ន្ទថាលោក នឹងដាក់ខ្លួនលោកឲ្យនៅឆ្ងាយពីគេ ឬចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីនៃគណៈរដ្ឋមន្រ្តី ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ មានលទ្ធផលតេស្តិវិជ្ជមាន Covid 19។

Read more: នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីរដ្ឋមន្រ្តី...

កូរ៉េខាងជើង រៀបចំកិច្ចប្រជុំនយោបាយដើម្បីត្រៀមរៀបចំសមាជបក្សលើកទី ៨

លោក Kim Jong Un, មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃចន្ទ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយមួយដើម្បីពិភាក្សាអំពីការរៀបចំ ប្រារព្ធខួបនៃការបង្កើតគណបក្សពលករកូរ៉េ (WPK) នៅថ្ងៃសៅរ៍ខាងមុខ និងសម្រាប់សមាជបក្សលើកទី ៨ នៅក្នុងខែមករា។

Read more: កូរ៉េខាងជើង រៀបចំកិច្ចប្រជុំនយោបាយដើម្បីត្រៀមរៀបចំសមាជបក្សលើកទី ៨

លោក Trump វិលត្រឡប់មកសេតវិមានវិញ បន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានវិញ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យអស់រយៈពេល ៣ ថ្ងៃ ។

Read more: លោក Trump វិលត្រឡប់មកសេតវិមានវិញ បន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃ

អ្នកជំនាញជាន់ខ្ពស់អាមេរិក៖ «ការរាតត្បាតកូវីដ-១៩ក្នុងសេតវិមាន មិនមែនជារឿងកុហកឡើយ ប៉ុន្តែវាមិនគួរឲ្យកើតឡើងសោះ»

(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) បាននិយាយថា ការឆ្លង COVID-19 ជាបន្តបន្ទាប់នៅក្នុងសេតវិមាន គឺមិនមែនជារឿងកុហកនោះទេ តែវាអាចត្រូវបានបង្ការ ឬទប់ស្កាត់បាន។

Read more: អ្នកជំនាញជាន់ខ្ពស់អាមេរិក៖ «ការរាតត្បាតកូវីដ-១៩ក្នុងសេតវិមាន...

ប្រទេសចិន៖ «អាមេរិកគួរបញ្ឈប់ទង្វើព្យាបាទ និងផ្នត់គំនិតបែបសង្គ្រាមត្រជាក់»

  (តូក្យូ)៖ ប្រទេសចិននៅថ្ងៃពុធនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិក បោះបង់ចោលផ្នត់គំនិតបែបសង្រ្គាមត្រជាក់ ហើយទីក្រុងថែមទាំងចោទប្រកាន់ទៀតថា រដ្ឋមន្ត្រីការបរទេស អាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ កំពុងបង្ខូចកេរ្ដ៍ឈ្មោះ និងបង្កើតបរិយាកាសនយោបាយព្យាបាទ មកលើទីក្រុងប៉េកាំង។

Read more: ប្រទេសចិន៖ «អាមេរិកគួរបញ្ឈប់ទង្វើព្យាបាទ និងផ្នត់គំនិតបែបសង្គ្រាមត្រជាក់»

ក្តីបារម្ភកើនឡើងអំពីការផ្ទុះកូវីដ-១៩ ក្នុងមន្ទីរបញ្ចកោណអាមេរិក បន្ទាប់ពីមន្ត្រីម្នាក់ឆ្លងជំងឺនេះ និងមេទ័ពកំពូលធ្វើចត្តាឡីស័កខ្លួនឯង

(វ៉ាស៊ីនតោន)៖ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្ដមសេនីយ៍ ម៉ាក មីល្លី (Mark Milley) ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីបានប៉ះពាល់មនុស្សម្នាក់ ដែលបានធ្វើតេស្ដវិជ្ជមាន COVID-19 ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថា ជំងឺនេះអាចនឹងរាតត្បាត ក្នុងមន្ទីរបញ្ចកោណ ដែលជាបេះដូងនៃវិស័យការពារជាតិអាមេរិក។

Read more: ក្តីបារម្ភកើនឡើងអំពីការផ្ទុះកូវីដ-១៩ ក្នុងមន្ទីរបញ្ចកោណអាមេរិក...

ចំនួននាវាមុជទឹកប្រយុទ្ធរបស់អាមេរិក នឹងត្រូវបង្កើនឲ្យដល់ ៨០គ្រឿងនៅឆ្នាំ២០៤៥ ដើម្បីឆ្លើយតបសត្រូវធំៗ

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៉ីស្ពើ (Mark Esper) បានបង្ហើបពីផែនការនៃមន្ទីរបញ្ចកោណ ក្នុងការបង្កើនការផលិតនាវាមុជទឹកប្រយុទ្ធឱ្យដល់ ៨០គ្រឿង នៅត្រឹមឆ្នាំ២០៤៥ ព្រមទាំងចម្បាំងមួយចំនួនទៀតផងដែរ ខណៈសត្រូវធំៗរបស់អាមេរិក ជាពិសេសគឺចិនត្រូវបានគេមើលឃើញថា បាននិងកំពុងបង្កើនឥទ្ធិពលយោធាយ៉ាងខ្លាំងក្លា តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

Read more: ចំនួននាវាមុជទឹកប្រយុទ្ធរបស់អាមេរិក នឹងត្រូវបង្កើនឲ្យដល់ ៨០គ្រឿងនៅឆ្នាំ២០៤៥...

ទោះបីលោក ត្រាំ ប្រឹងប្រែងយ៉ាងណាក៏ដោយក៏វ៉ាក់សាំងកូវីដ-១៩ ទំនងជាមិនអាចសម្រេចបាន នៅមុនថ្ងៃបោះឆ្នោតនោះដែរ

  (វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនចង់ប្រមូលទិន្នន័យអំពីសុវត្ថិភាពយ៉ាងហោចណាស់ ០២ខែ មុនការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ ហើយគោលការណ៍ណែនាំថ្មីនេះ ទំនងជានឹងពន្យារពេលអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំង រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី។

Read more: ទោះបីលោក ត្រាំ ប្រឹងប្រែងយ៉ាងណាក៏ដោយក៏វ៉ាក់សាំងកូវីដ-១៩ ទំនងជាមិនអាចសម្រេចបាន...

លោក ត្រាំ មិនទាន់ឆ្លងផុតគ្រោះថ្នាក់នៅឡើយទេ ទោះបីជាត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ និងត្រឡប់ទៅសេតវិមានវិញក្តី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់រួចផុតពីគ្រោះថ្នាក់ទាំងស្រុងឡើយ បើទោះជាលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅកាន់សេតវិមានវិញ ជាទីដែលលោកត្រូវ បន្តស្ថិតនៅក្រោម ការតាមដានពីក្រុមគ្រូពេទ្យក៏ដោយ។

Read more: លោក ត្រាំ មិនទាន់ឆ្លងផុតគ្រោះថ្នាក់នៅឡើយទេ...

ចិនដឹកនាំប្រទេសជាង២០ អំពាវនាវឲ្យសហរដ្ឋអាមេរិក និងលោកខាងលិច «ដកទណ្ឌកម្មជាបន្ទាន់» ព្រោះពេលនេះកូវីដ-១៩កំពុងរាតត្បាត (Video inside)

(ហ្សឺណែវ)៖ ប្រទេសចិនរួមជាមួយប្រទេសចំនួន ២៥ផ្សេងទៀតនៅថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវឲ្យមានការដកទណ្ឌកម្ម ជាបន្ទាន់ពីសំណាកសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដើម្បីធានាឲ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។

Read more: ចិនដឹកនាំប្រទេសជាង២០ អំពាវនាវឲ្យសហរដ្ឋអាមេរិក និងលោកខាងលិច...