Social Network

លោក ចូ បៃដិន៖ «ប្រទេសដែលគំរាមកំហែង សន្តិសុខអាមេរិកខ្លាំងបំផុតគឺរុស្ស៊ី ឯគូប្រជែងធំបំផុតនោះគឺចិន»

  (ម៉ូស្គូ)៖ បេក្ខជនប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មកគណបក្សប្រជាធិបតេយ្យបាននិយាយថា រុស្ស៊ីគឺជាប្រទេសដែលបង្កការគំរាមកំហែង ធំបំផុតដល់សន្តិសុខជាតិអាមេរិក ផ្ទុយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងតែគិតថា ចិនគឺជាការគំរាមកំហែងធំបំផុត។

Read more: លោក ចូ បៃដិន៖ «ប្រទេសដែលគំរាមកំហែង សន្តិសុខអាមេរិកខ្លាំងបំផុតគឺរុស្ស៊ី...

មហិច្ឆតារបស់លោក ស៊ី ជិនពីង នឹងធ្វើឲ្យចិនឈប់បញ្ចេញឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសផែនដី នៅត្រឹមឆ្នាំ២០៦០

  (ប៉េកាំង)៖ ថ្នាក់ដឹកនាំចិននឹងជួបពិភាក្សាគ្នា អំពីវិធានការថ្មីមួយប្រកបដោយមហិច្ឆតានៅថ្ងៃចន្ទនេះ ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ស្ថិតនៅក្រោមផែនការ ០៥ឆ្នាំ នៃការអភិវឌ្ឍប្រទេសជាតិ បន្ទាប់ពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានសន្យាថា នឹងធ្វើឱ្យចិនក្លាយជាប្រទេសមិនបញ្ចេញឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសនៅត្រឹមឆ្នាំ២០៦០។

Read more: មហិច្ឆតារបស់លោក ស៊ី ជិនពីង នឹងធ្វើឲ្យចិនឈប់បញ្ចេញឧស្ម័នកាបូនិច...

ប្រធានាធិបតីចិន៖ «គ្មានកម្លាំងណាអាចមកបំបែក ទឹកដីចិនបានជាដាច់ខាត, ចិនមិនបណ្តោយឲ្យសន្តិសុខ ការអភិវឌ្ឍ និងផលប្រយោជន៍ខ្លួនរងការយាយីឡើយ»

  (ប៉េកាំង)៖ ប្រទេសចិនបានបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ ដើម្បីរំលឹកខួបលើកទី ៧០ នៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិន (CPV) ដែលបានចេញទៅជួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងសង្គ្រាមទប់ទល់ការឈ្លានពានរបស់សហរដ្ឋអាមេរិក។

Read more: ប្រធានាធិបតីចិន៖ «គ្មានកម្លាំងណាអាចមកបំបែក ទឹកដីចិនបានជាដាច់ខាត,...

អាមេរិកទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីលើអ៉ីរ៉ង់ ដោយចោទអ៉ីរ៉ង់ថាបង្កអស្ថិរភាពនៅអ៉ីរ៉ាក់ និងលុកលុយការបោះឆ្នោតនៅអាមេរិក

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ ដែលគាំទ្រក្រុមសកម្មជីវពលប្រដាប់អាវុធក្នុងប្រទេសអ៉ីរ៉ាក់ រួមទាំងអង្គភាពចំនួន ០៥ផ្សេងទៀតរបស់អ៉ីរ៉ង់ សម្រាប់ការព្យាយាមជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិក។

Read more: អាមេរិកទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីលើអ៉ីរ៉ង់...

ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិក៖ «រុស្ស៊ី និងអ៉ីរ៉ង់កំពុងព្យាយាមលុកលុយ ការបោះឆ្នោតប្រធានាធិបតីអាមេរិក»

  (វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក ចន រ៉េតឃ្លីហ្វ (John Ratcliffe) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចោទប្រកាន់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ថា បាននិងកំពុងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។

Read more: ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិក៖ «រុស្ស៊ី និងអ៉ីរ៉ង់កំពុងព្យាយាមលុកលុយ...

សាកលវិទ្យាល័យអង់គ្លេស Oxford ជ្រើសរើសប្រទេសថៃ ធ្វើជាកន្លែងផលិតវ៉ាក់សាំងកូវីដ-១៩ ដើម្បីចែកចាយនៅទីផ្សារអាស៊ាន

(បាងកក)៖ សាកលវិទ្យាល័យ Oxford មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្រេចចិត្តជ្រើសប្រទេសថៃ ជាមូលដ្ឋានផលិតវ៉ាក់សាំង COVID-19 របស់ខ្លួន សម្រាប់ចែកចាយក្នុងទីផ្សារអាស៊ាន។

Read more: សាកលវិទ្យាល័យអង់គ្លេស Oxford ជ្រើសរើសប្រទេសថៃ...

ទីបំផុតលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសលុបចោលការប្រកាសអាសន្ន ចំពោះមុខបាតុកម្មដ៏ក្តៅគគុក

 (បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក បា្រយុទ្ធ ចាន់អូចា នៅមុននេះបន្តិចបានប្រកាសលុបចោល «បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន» រួមទាំងបទបញ្ជាពាក់ព័ន្ធដទៃទៀត ចាប់ពីរសៀលនៅថ្ងៃព្រហស្បតិ៍នេះតទៅ ដែលកន្លងមកវាបានត្រឹមតែដុតកំហឹងបាតុករបន្ថែមនោះ។

Read more: ទីបំផុតលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសលុបចោលការប្រកាសអាសន្ន...

មន្ត្រីជំនិតលោក ត្រាំ ចោទប្រកាន់ចិនថា កំពុងព្យាយាមលួច ឯកសារស្រាវជ្រាវវ៉ាក់សាំងកូវីដ-១៩ ពីសហរដ្ឋអាមេរិក និងអឺរ៉ុប

  (វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិនៃប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចោទប្រកាន់ប្រទេសចិនពីបទ «ព្យាយាមលួចឯកសារស្រាវជ្រាវ» អំពីវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ពីប្រទេសលោកខាងលិច និងបានចាត់ទុកប្រទេសចិន ជាគូប្រជែងដ៏សាហាវមួយ ដែលកំពុងព្យាយាមធ្វើអាជីវកម្មផ្តាច់មុខ នូវរាល់ឧស្សាហកម្មសំខាន់ៗ នៅក្នុងសតវត្សរ៍ទី២១។

Read more: មន្ត្រីជំនិតលោក ត្រាំ ចោទប្រកាន់ចិនថា កំពុងព្យាយាមលួច...

ភ្ញៀវទេសចរបរទេស ទៅកាន់ជប៉ុន ធ្លាក់ចុះស្ទើតែ១០០ភាគរយ ក្នុងខែកញ្ញា

(តូក្យូ)៖ ចំនួនភ្ញៀវទេសចរបរទេស ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅក្នុងខែកញ្ញាឆ្នាំនេះ បានដាំក្បាលចុះ៩៩,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការរាតត្បាតជាសកល នៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពី រដ្ឋាភិបាលជប៉ុន ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ។

Read more: ភ្ញៀវទេសចរបរទេស ទៅកាន់ជប៉ុន ធ្លាក់ចុះស្ទើតែ១០០ភាគរយ ក្នុងខែកញ្ញា

ត្រាំ៖ «ខ្ញុំត្រូវតែជាប់ឆ្នោតមួយអាណត្តិទៀត ដើម្បីស្តារសេដ្ឋកិច្ចអាមេរិក, បើ បៃដិន ជាប់ឆ្នោតវិញនោះ សេដ្ឋកិច្ចនឹងកាន់តែដុនដាប»

  (អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចាំបាច់ត្រូវតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត ដើម្បីការងើបឡើងវិញដោយជោគជ័យ នៃសេដ្ឋកិច្ចជាតិពីវិបត្តិ COVID-19 ហើយបើលោក ចូ បៃដិន ជាអ្នកឈ្នះវិញនោះ សេដ្ឋកិច្ចជាតិនឹងកាន់តែធ្លាក់ចុះ។

Read more: ត្រាំ៖ «ខ្ញុំត្រូវតែជាប់ឆ្នោតមួយអាណត្តិទៀត ដើម្បីស្តារសេដ្ឋកិច្ចអាមេរិក, បើ...

ព្យុះកំណាចមួយទៀតហើយ កំពុងសំដៅទៅរកភាគកណ្តាលវៀតណាម, ប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀស

(ហាណូយ)៖ អាជ្ញាធរនៅក្នុងប្រទេសវៀតណាម កំពុងដុតដៃដុតជើង ជម្លៀសប្រជាជនរាប់ពាន់នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលមានសុវត្ថិភាព ខណៈព្យុះត្រូពិក សៅដល (Saudel) កំពុងរំកិលកាន់តែខិតជិតដល់ប្រទេសមួយនេះ ដែលកំពុងរងគ្រោះធ្ងន់ធ្ងរស្រាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដី។

Read more: ព្យុះកំណាចមួយទៀតហើយ កំពុងសំដៅទៅរកភាគកណ្តាលវៀតណាម,...

វៀតណាម៖ មនុស្សស្លាប់កើនដល់ ១១១នាក់ និងបាត់ខ្លួន២២នាក់ ក្នុងគ្រោះទឹកជំនន់-បាក់ដី

(ហាណយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នៅថ្ងៃពុធនេះបានប្រកាសឱ្យដឹងថា ចាប់តាំងពីដើមខែតុលា គ្រោះទឹកជំនន, ការរអិលបាក់ដី និងគ្រោះថ្នាក់ពាក់ព័ន្ធផ្សេងៗទៀត ដែលបង្កឡើងដោយព្យុះ និងជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១១នាក់ ខណៈ ២២នាក់ទៀតបន្តបាត់ខ្លួន នៅតំបន់ខ្ពង់រាប ភាគកណ្តាល នៃប្រទេសអាស៊ានមួយនេះ។

Read more: វៀតណាម៖ មនុស្សស្លាប់កើនដល់ ១១១នាក់ និងបាត់ខ្លួន២២នាក់ ក្នុងគ្រោះទឹកជំនន់-បាក់ដី

អាមេរិកនឹងប្រមូលផ្តុំកម្លាំងសម្ព័ន្ធមិត្តតាមវិធីសាស្ត្រថ្មី ដើម្បីទប់ទល់ឥទ្ធិពលចិន និងរុស្ស៊ី

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) បានបង្ហើបពីគំនិតផ្ដួចផ្ដើមថ្មីមួយសំដៅពង្រឹង និងបង្កើនសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីប្រមូលកម្លាំង ប្រឆាំង ក៏ដូចជាទប់ស្កាត់ឥទ្ធិពលចិន និងរុស្ស៊ី។

Read more: អាមេរិកនឹងប្រមូលផ្តុំកម្លាំងសម្ព័ន្ធមិត្តតាមវិធីសាស្ត្រថ្មី...

ជប៉ុនផ្តល់ប្រាក់កម្ចីមានការប្រាក់ទាប ៤៧៣លានដុល្លារដល់ឥណ្ឌូណេស៊ី ដើម្បីទប់ទល់វិបត្តិកូវីដ-១៩

  (ហ្សាការតា)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបចំនួន ៥០ពាន់លានយ៉េន (ប្រហែលជា ៤៧៣លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

Read more: ជប៉ុនផ្តល់ប្រាក់កម្ចីមានការប្រាក់ទាប ៤៧៣លានដុល្លារដល់ឥណ្ឌូណេស៊ី...

ករណីឆ្លង COVID-19 ជាសកល មានចំនួនលើស ៤០ លាននាក់

ករណីឆ្លងជំងឺ Covid 19 នៅទូទាំងពិភពលោក បានឆ្លងដល់ ៤០ លាននាក់ កាលពីថ្ងៃច័ន្ទ ខណៈការចាប់ផ្តើមនៃរដូវរងានៅអឌ្ឍគោលខាងជើង បានជំរុញឱ្យមានការរីករាលដាលនៃជំងឺនេះ នេះបើតាមតួលេខដែលដកស្រង់ចេញពីកាសែត Reuters ។

Read more: ករណីឆ្លង COVID-19 ជាសកល មានចំនួនលើស ៤០ លាននាក់

១៦ នាក់ បានស្លាប់ និង ៩០ នាក់ រងរបួស នៅក្នុងការផ្ទុះ នៅភាគខាងលិចអាហ្វហ្គានីស្ថាន

យ៉ាងហោចណាស់មានមនុស្សចំនួន ១៦ នាក់ បានស្លាប់ និង ៩០ នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីការផ្ទុះដ៏ខ្លាំងមួយ បានផ្ទុះនៅខាងក្រៅការិយាល័យប៉ូលីសខេត្តមួយនៅក្នុងទីក្រុង Firoz Koah នៃខេត្ត Ghor ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។

Read more: ១៦ នាក់ បានស្លាប់ និង ៩០ នាក់ រងរបួស នៅក្នុងការផ្ទុះ នៅភាគខាងលិចអាហ្វហ្គានីស្ថាន

សាកសព ១២ នាក់ ត្រូវបានរកឃើញនៅក្នុងរណ្តៅដ៏ធំមួយ នៅទីក្រុង Tarhuna ប្រទេសលីប៊ី

អាជ្ញាធរលីប៊ី កាលពីថ្ងៃអាទិត្យ បានប្រកាសពីការរកឃើញសាកសពមនុស្ស ១២ នាក់ ដែលមិនទាន់បានកំណត់អត្តសញ្ញាណ នៅក្នុងរណ្តៅធំៗនៅក្នុង ទីក្រុង Tarhuna ដែលមានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រខាងត្បូង រដ្ឋធានី ទ្រីប៉ូលី។

Read more: សាកសព ១២ នាក់ ត្រូវបានរកឃើញនៅក្នុងរណ្តៅដ៏ធំមួយ នៅទីក្រុង Tarhuna ប្រទេសលីប៊ី

ឥណ្ឌូណេស៊ីឆ្លើយថា «ទេ» ចំពោះសំណើអាមេរិក ដែលចង់ឲ្យយន្តហោះស៊ើបការណ៍ចុះចត និងចាក់សាំងលើទឹកដីបងធំអាស៊ានមួយនេះ

(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២០នេះ បានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ដែលចង់ឱ្យយន្ដហោះស៊ើបការណ៍សមុទ្រ P-8 ផូសីដុន (P-8 Poseidon) ចុះចត និងចាក់សាំងនៅលើទឹកដីប្រទេសបងធំអាស៊ានមួយនេះ។

Read more: ឥណ្ឌូណេស៊ីឆ្លើយថា «ទេ» ចំពោះសំណើអាមេរិក ដែលចង់ឲ្យយន្តហោះស៊ើបការណ៍ចុះចត...

ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ ដល់ខ្ទង់លានករណី! (Video inside)

(អាហ្សង់ទីន)៖ ប្រទេសអាហ្សង់ទីននៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានរាយការណ៍ ឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនដល់ជាង ១លានករណីហើយ ដែលបានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសទី ៦ លើលោក ដែលមានករណីឆ្លងជំងឺនេះលោតដលខ្ទង់លានករណី។

Read more: ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩...

យន្តហោះទម្លាក់គ្រាប់បែកចិន H-6N ត្រូវគេប្រទះឃើញមានបំពាក់ «គ្រាប់មីស៊ីលលឿនជាងសំឡេង» (Video inside)

(ប៉េកាំង)៖ វីដេអូឃ្លីបមួយបានបង្ហាញថា យន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មី H-6N របស់ប្រទេសចិនមានសម្ថតភាព ផ្ទុកនូវ ប្រភេទមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង។

Read more: យន្តហោះទម្លាក់គ្រាប់បែកចិន H-6N ត្រូវគេប្រទះឃើញមានបំពាក់...

វេជ្ជបណ្ឌិត១៦រូបហើយនៅនីហ្សេរីយ៉ា បានបាត់បង់ជីវិតដោយជំងឺកូវីដ-១៩

(អាប៊ូចា)៖ មេដឹកនាំសមាគមវេជ្ជសាស្រ្តនីហ្សេរីយ៉ាម្នាក់ បានរាយការណ៍ឱ្យដឹងនៅដើមសប្ដាហ៍នេះថា វេជ្ជបណ្ឌិតសរុបចំនួន ១៦នាក់ហើយបានបាត់បង់ជីវិត អំឡុងការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាត នៃវីរុសកូរ៉ូណា (COVID-19) នៅប្រទេសនីហ្សេរីយ៉ា (Nigeria) ដែលជាប្រទេសមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក។

Read more: វេជ្ជបណ្ឌិត១៦រូបហើយនៅនីហ្សេរីយ៉ា បានបាត់បង់ជីវិតដោយជំងឺកូវីដ-១៩