Social Network

លោក ដូណាល់ ត្រាំ បានបំផុសគំនិតវាយប្រហារ ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ តែមន្ត្រីលោកមិនគាំទ្រ, នេះបើតាមការបង្ហើបព័ត៌មានមួយ

 (វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកមួយរូបនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានបង្ហើបឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជិតផុតអាណត្តិទៅហើយនោះ កាលពីសប្តាហ៍មុនបានបំផុសឲ្យមាន ការវាយប្រហារទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ ប៉ុន្តែមន្ត្រីរបស់លោកមិនគាំទ្រ។

Read more: លោក ដូណាល់ ត្រាំ បានបំផុសគំនិតវាយប្រហារ ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់...

កូរ៉េខាងត្បូងអូសបន្លាយវិធានការរឹតត្បិត ដើម្បីបន្តទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ដែលកំពុងកើនឡើងគួរឲ្យបារម្ភ

 (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាប់ផ្តើមធ្វើការរឹតត្បឹតលើវិធានការរក្សាគម្លាតសង្គម បន្ថែមរយៈពេលមួយខែទៀតនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ បន្ទាប់ពីការព្រមានអំពីវិបត្តិកាន់តែធ្ងន់ធ្ងរ ប្រសិនបើមានការខកខាននូវកិច្ចប្រឹងប្រែង ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលបណ្ដាលឱ្យមានករណីឆ្លង កើនឡើងឥតឈប់ឈរនេះ។

Read more: កូរ៉េខាងត្បូងអូសបន្លាយវិធានការរឹតត្បិត ដើម្បីបន្តទប់ស្កាត់ករណីឆ្លងកូវីដ-១៩...

លទ្ធផលតេស្តដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Moderna បង្ហាញថា មានប្រសិទ្ធភាពរហូតដល់«៩៤.៥%»

 (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក ដែលមានឈ្មោះថា ម៉ូឌែណា (Moderna Inc) នៅថ្ងៃចន្ទនេះបានប្រកាសពី លទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន នៅដំណាក់ទី៣ ដែលជាដំណាក់ចុងក្រោយ ថាមានប្រសិទ្ធភាពរហូតដល់ «៩៤.៥%»។

Read more: លទ្ធផលតេស្តដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Moderna...

ជប៉ុន រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «១,៤៣៥ករណី»ទៀត នៅក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

 (តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ករណីឆ្លងជំងឺរាតត្បាតសកល COVID-19 ចំនួន ១,៤៣៥ទៀត ត្រូវបានកត់ត្រានៅថ្ងៃអាទិត្យនេះ ដែលធ្វើឲ្យចំនួនសរុបនៅទូទាំងប្រទេសកើនដល់ ១១៨,៧០២ករណី។

Read more: ជប៉ុន រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «១,៤៣៥ករណី»ទៀត...

រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Muallem ទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ

  (ដាម៉ាស់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី សាណា (SANA) បានរាយការណ៍នៅនាព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក វ៉ាលីដ មួលឡេម (Walid Muallem) បានទទួលមរណភាពហើយនៅក្នុងវ័យ ៧៩ឆ្នាំ។

Read more: រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Muallem ទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ

លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំបង្កើនស្មារតីទប់ទល់កូវីដ-១៩ ទោះបីកូរ៉េខាងជើង គ្មានករណីឆ្លងសូម្បីតែម្នាក់

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទនេះបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើជាគណៈអធិបតី នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីពិភាក្សាពីកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សារព័ត៌មានដដែលបានឲ្យដឹងទៀតថា កិច្ចប្រជុំលើកទី ២០ នៃការិយាល័យនយោបាយរបស់គណៈកម្មាធិការកណ្តាលទី ៧ នៃគណបក្សពលករកូរ៉េ (WPK) ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីពិភាក្សាឲ្យស៊ីជម្រៅស្តីពីវិធានការរឹតបន្តឹងបន្ថែមទៀត ប្រឆាំងនឹងជំងឺរាតត្បាត នៅចំពោះមុខវិបត្តិសុខភាពសាធារណៈ ដែលកំពុងញំញីពិភពលោកទាំងមូល។ នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានវិភាគ និងវាយតម្លៃពីស្ថានភាពធ្ងន់ធ្ងរនៅទូទាំងពិភពលោក និងស្ថានភាពនៅក្នុងប្រទេស ព្រមទាំងបានបញ្ជាក់ពីភារកិច្ចផ្សេងៗ ចំពោះការឆ្លើយតបជាបន្ទាន់ផងដែរ។ លោក គីម ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការបន្តរក្សាជំហរប្រុងប្រយត្ន័ខ្ពស់ ក៏ដូចជាការកសាងជញ្ជាំងទប់ស្កាត់ និងបន្តជម្រុញការងារប្រឆាំងនឹងជំងឺរាតត្បាត ជាពិសេសការបង្កើនសន្តិសុខជាតិ និងសុខុមាលភាពរបស់ពលរដ្ឋផងដែរ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លងជំងឺ COVID-19 សូម្បីតែម្នាក់ ប៉ុន្តែនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ តាំងពីដើមឆ្នាំនេះមកម្ល៉េះ រួមមានវិធានបិទព្រំដែន និងការអនុវត្តវិធានការចំបាច់នៅទូទាំងប្រទេស ដែលហាក់តឹងរ៉ឹងខ្លាំងជាងប្រទេសនានា៕

ដកស្រង់ពី៖ Fresh News

អត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃទូទាំងសហរដ្ឋអាមេរិក នៅតែខ្ពស់បំផុត, អ្នកឆ្លងជាង ១៣ម៉ឺននាក់ទៀតត្រូវបានរាយការណ៍

 (វ៉ាស៊ីនតោន)៖ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយមនុស្សសរុបរហូតដល់ ១៣៨,២៤៩នាក់ បានឆ្លងជំងឺនេះ តែក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ខណៈអ្នកស្លាប់វិញមានចំនួន ៥៧៩នាក់នៅក្នុងរយៈពេលដូចគ្នា។

Read more: អត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃទូទាំងសហរដ្ឋអាមេរិក នៅតែខ្ពស់បំផុត, អ្នកឆ្លងជាង...

លោក ដូណាល់ ត្រាំ៖ «បៃដិន ទទួលជ័យជម្នះព្រោះតែការលួចបន្លំ, ខ្ញុំគ្មានអ្វីត្រូវទទួលស្គាល់ឡើយ»

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកែប្រែចិត្តភ្លាមៗ បន្ទាប់ពីបានទទួលស្គាល់ដោយប្រយោលជាលើកដំបូង ចំពោះជ័យជម្នះរបស់លោក ចូ បៃដិន ដោយនិយាយថា លោកមិនបានទទួលស្គាល់អ្វីទាំងអស់ និងនៅតែអះអាងដោយគ្មានបង្ហាញដដែលថា មានការលួចបន្លំនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ។

Read more: លោក ដូណាល់ ត្រាំ៖ «បៃដិន ទទួលជ័យជម្នះព្រោះតែការលួចបន្លំ,...

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន «ធ្វើចត្តាឡីស័ក» ក្រោយពីបានចូលរួមប្រជុំ ជាមួយអ្នកផ្ទុកកូវីដ-១៩

  (ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងនៅថ្ងៃអាទិត្យ (ពេលវេលានៅទីក្រុងឡុងដ៍) ថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) កំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីត្រូវបានមន្ត្រីប្រាប់ថា លោកបានទាក់ទងជាមួយអ្នក ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។

Read more: នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន «ធ្វើចត្តាឡីស័ក»...

អត្រាឆ្លងជំងឺកូវីដ១៩នៅតែសាហាវក្នុងទឹកដីអាមេរិក រយៈពេល២៤ម៉ោង មានអ្នកឆ្លងជាង១៥ម៉ឺននាក់ និងស្លាប់១២៦០នាក់

 (វ៉ាស៊ីនតោន)៖ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់ណាស់នោះគឺមនុស្សសរុបរហូតដល់ ១៥៧,០៨១នាក់ទៀតបានឆ្លងជំងឺនេះ ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ខណៈអ្នកស្លាប់វិញមានចំនួន ១២៦០នាក់ នៅក្នុងរយៈពេលដូចគ្នា។

Read more: អត្រាឆ្លងជំងឺកូវីដ១៩នៅតែសាហាវក្នុងទឹកដីអាមេរិក រយៈពេល២៤ម៉ោង...

តៃវ៉ាន់អបអរលោក ចូ បៃដិន ដោយសង្ឃឹមថានឹងអាចបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធដដែល ពេលលោកឡើងជាប្រធានាធិបតីអាមេរិក

 (តៃប៉ិ)៖ ក្នុងជំនួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក Antony Blinken ដែលជាទីប្រឹក្សាប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន លោកស្រី Hsiao Bi-khim ដែលជាអ្នកតំណាងកោះតៃវ៉ាន់ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន និងជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីតៃវ៉ាន់ បានពាំនាំការអបអរសាទររបស់តៃវ៉ាន់ចំពោះលោក បៃដិន រួមជាមួយក្តីសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្នាដដែល។

Read more: តៃវ៉ាន់អបអរលោក ចូ បៃដិន...

ម៉ិចស៉ីកូក្លាយជាប្រទេសទី១១ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ខ្ទង់លាននាក់

 (ម៉ិចស៉ីកូស៉ីធី)៖ ក្រសួងសុខាភិបាលម៉ិចស៉ីកូនាថ្ងៃសៅរ៍សប្តាហ៍នេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៥,៨៦០នាក់ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនលើស ១លាននាក់។

Read more: ម៉ិចស៉ីកូក្លាយជាប្រទេសទី១១ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ខ្ទង់លាននាក់

អ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅហ្វីលីពីនកើនដល់៦៧នាក់ និងបាត់ខ្លួន១២នាក់

 (ម៉ានីល)៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅប្រទេសហ្វីលីពីន បានកើនដល់៦៧នាក់នៅថ្ងៃអាទិត្យនេះ រីឯមនុស្ស១២នាក់ កំពុងបន្តបាត់ខ្លួន។

Read more: អ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅហ្វីលីពីនកើនដល់៦៧នាក់ និងបាត់ខ្លួន១២នាក់

«Party in the U.S.A» របស់ Miley ហក់ឡើងលើតារាងបទកំពូល ក្រោយ Joe Biden ឈ្នះឆ្នោត

បទចម្រៀងដែលមានចំណងជើងថា «Party in the U.S.A» បានវិលត្រឡប់មកកាន់តំណែងលើតារាងជាថ្មី បន្ទាប់ពី Joe Biden ឈ្នះពីការបោះឆ្នោត តំណែងជាប្រធានាធិបតី យកឈ្នះលោក Donald Trump កាលពីពេលថ្មី។

Read more: «Party in the U.S.A» របស់ Miley ហក់ឡើងលើតារាងបទកំពូល ក្រោយ Joe Biden ឈ្នះឆ្នោត

អភិបាលរដ្ឋញូយ៉ក និងលោក ដូណាល់ ត្រាំ ទាស់សម្តីគ្នារឿងវ៉ាក់សាំងកូវីដ-១៩ ខណៈករណីឆ្លងប្រចាំថ្ងៃនៅអាមេរិក កើនឡើងយ៉ាងគំហុក (Video inside)

(ញូវយ៉ក)៖ អភិបាលរដ្ឋញូយ៉កលោក អាន់ឌ្រូ គ្យូអូម៉ូ (Andrew Cuomo) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានច្រានចោលការអះអាងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អំពីការរៀបចំចាក់វ៉ាក់សាំង COVID-19 នៅក្នុងរដ្ឋញូយ៉ក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក Cuomo បានថ្លែងប្រាប់ទូរទស្សន៍ CNN យ៉ាងដូច្នេះថា អ្វីដែលលោកប្រធានាធិបតីបាននិយាយ គឺជារឿងមិនពិត... យើងជឿជាក់លើក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង។ រដ្ឋមួយចំនួនរួមទាំងរដ្ឋញូយ៉ក បានបង្កើតក្រុមវិទ្យាសាស្ត្រដាច់ដោយឡែកមួយផ្សេងទៀត ដើម្បីពិនិត្យលើសេចក្តីសម្រេចរបស់រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) ក្នុងគោលបំណងផ្តល់ទំនុកចិត្តដល់ពលរដ្ឋអាមេកាំង ក្នុងការអនុញ្ញាឲ្យប្រើវ៉ាក់សាំង។ លោក Cuomo បានបន្តទៀតថា ពលរដ្ឋអាមេកាំងបាននិយាយថា ពួកគេមិនជឿទុកចិត្តលើដំណើររបស់ FDA ឡើយ ។ នៅព្រឹកថ្ងៃដដែលលោក ត្រាំ បានគូសបញ្ជាក់ថា វ៉ាក់សាំង COVID-19 នឹងមិនត្រូវបានបញ្ជូនទៅរដ្ឋញូយ៉កនោះទេ រហូតដល់មានការអនុញ្ញាតសិន។ នៅក្នុងសន្និសីទកាសែតមួយ នៅឯសេតវិមានលោក ត្រាំ បានលើកឡើងថា «លោក Cuomo មិនជឿជាក់ថា តើវ៉ាក់សាំងទាំងនោះមកពីណា.... វាគឺមកពីក្រុមហ៊ុនធំៗ និងមន្ទីរពិសោធន៍ទំនើបៗ បំផុតនៅជុំវិញពិភពលោក ប៉ុន្តែលោក Cuomo មិនទុកចិត្តលើការពិតដែលថា សេតវិមានជាអ្នកគ្រប់គ្រងរឿងនេះ»។ លោក ត្រាំ ក៏បានបន្ថែមទៀតផងដែរថា លោក Cuomo ត្រូវជូនដំណឹងដល់យើងជាមុនសិន នៅពេលដែលលោកត្រៀមខ្លួនរួចរាល់ បើមិនដូច្នេះទេ យើងមិនអាចចែកចាយទៅឲ្យរដ្ឋ ដែលមិនផ្តល់ឲ្យពលរដ្ឋរបស់ខ្លួនភ្លាមៗឡើយ ។ នៅជុំវិញបញ្ហានេះ លោក Cuomo បានថ្លែងប្រាប់សារព័ត៌មាន MSNBC យ៉ាងដូច្នេះថា «មិនមែនយើងមិនទុកចិត្ត លើក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងទាំងនោះទេ ប៉ុន្តែពលរដ្ឋអាមេកាំងមួយភាគធំ មានការព្រួយបា្តរម្ភពីការជ្រៀតជ្រែកផ្នែកនយោបាយ នៅក្នុងដំណើរការចាក់វ៉ាក់សាំង និងការអនុម័តឲ្យប្រើប្រាស់ ដោយលោកប្រធានាធិបតី»។ អភិបាលរូបនេះបានបន្ថែមទៀតថា ថ្ងៃដែលយើងទទួលបានវ៉ាក់សាំង យើងនឹងធ្វើការចែកចាយភ្លាមៗ ហើយការពិនិត្យឡើងវិញរបស់យើងលើដំណើរការរបស់ FDA នឹងធ្វើដំណាលគ្នាទៅនឹងការចែកចាយរបស់ពួកគេ។ គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Cuomo បានរិះគន់រដ្ឋាភិបាលសហព័ន្ធម្តងហើយម្តងទៀត ពីការពឹងផ្អែកខ្លាំងទៅលើអង្គភាពឯកជន នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ហើយបានមើលរំលងជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះ។ រដ្ឋញូយ៉កស្ថិតនៅក្នុងចំណោមរដ្ឋមួយចំនួនរបស់អាមេរិក ដែលករណីឆ្លង COVID-19 កំពុងកក្រើកឡើងវិញ ខណៈវិធានការរឹតត្បិតមួយចំនួន ក៏ត្រូវបានប្រកាសឲ្យអនុវត្តឡើងវិញផងដែរ៕

ដកស្រង់ពី៖ Fresh News

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី អាចនឹងបំពេញទស្សនកិច្ច នៅជប៉ុនចុងខែនេះ

(តូក្យូ)៖ ការសែតជប៉ុនបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) អាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នៅចុងខែវិច្ឆិកានេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក តូស៊ីមីតស៊ុ ម៉ូតេហ្គិ (Toshimitsu Motegi) ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិដោះស្រាយវិបត្តិ COVID-19 និងស្ថានភាពនៅសមុទ្រចិនខាងកើត។

Read more: រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី អាចនឹងបំពេញទស្សនកិច្ច នៅជប៉ុនចុងខែនេះ

របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនលើស ៥៣.៨លាននាក់, ស្លាប់ជាង ១.៣លាននាក់, ជាសះស្បើយជាង ៣៧.៥លាននាក់, ១៩៧ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»

 (បរទេស)៖ គិតត្រឹមម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

Read more: របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនលើស ៥៣.៨លាននាក់,...

Mo3 តារារ៉េបប្រចាំ Dallas ត្រូវគេដេញបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃលើផ្លូវ Highway

ប៉ូលីសក្រុង Dallas កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតករណីបាញ់ប្រហារចំពោះតារារ៉េប Mo3 រហូតបាត់បង់ជីវិតទាំងកណ្ដាលថ្ងៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវ Highway។

Read more: Mo3 តារារ៉េបប្រចាំ Dallas ត្រូវគេដេញបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃលើផ្លូវ Highway

សហរដ្ឋអាមេរិក៖ មនុស្ស៧នាក់ស្លាប់, ២នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់ នៅរដ្ឋ North Carolina (Video inside)

(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចណាស់ ០៧នាក់បានស្លាប់និង ០២នាក់ផ្សេងទៀត បាត់ខ្លួននៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយសារតែទឹកជំនន់ភ្លាមៗ។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស៧នាក់ស្លាប់, ២នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់ នៅរដ្ឋ...

លោក អូបាម៉ា ថាការមិនទទួលស្គាល់បរាជ័យរបស់លោក ដូណាល់ ត្រាំ គឺជាជំហានដ៏គ្រោះថ្នាក់សម្រាប់លទ្ធិប្រជាធិបតេយ្យ (Video inside)

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានព្រមានថាការបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ពីសំណាក់លោក ប្រធានាធិបតី ដូណាល់ ត្រាំ គឺជាជំហានមួយដ៏គ្រោះថ្នាក់ ដែលអាចបំផ្លាញដល់ប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក។

Read more: លោក អូបាម៉ា ថាការមិនទទួលស្គាល់បរាជ័យរបស់លោក ដូណាល់ ត្រាំ...

ព្យុះទីហ្វុង Vamco ផ្តាច់ជីវិតប្រជាជនហ្វីលីពីនកើនដល់ ១៤នាក់ (Video inside)

(ម៉ានីល)៖ ព្យុះទីហ្វុងវ៉ាមកូ (Vamco) ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីន បានបង្កឲ្យមានគ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល (Manila) និងតំបន់មួយចំនួនទៀត នៅលើកោះ លូហ្សូន (Luzon) ជាហេតុធ្វើឲ្យមនុស្សជាច្រើនជាប់គាំងនៅលើដំបូលផ្ទះ ព្រមទាំងមនុស្សស្លាប់កើនឡើងដល់ ១៤នាក់ហើយ។

Read more: ព្យុះទីហ្វុង Vamco ផ្តាច់ជីវិតប្រជាជនហ្វីលីពីនកើនដល់ ១៤នាក់ (Video inside)