Social Network

លោក ដូណាល់ ត្រាំ បង្ហាញមុខជាផ្លូវការលើកដំបូង បន្ទាប់ពីការបោះឆ្នោត នៅក្នុងទិវាគោរពវិញ្ញាណក្ខន្ធ អតីតយុទ្ធជនសម័យសង្គ្រាម

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានចំណាយពេល ១០នាទី ផ្ដល់កិត្តិយសចូលរួមជាសារធារណៈ ក្នុងទិវាគោរពវិញ្ញាណក្ខន្ធប្រចាំឆ្នាំ ដល់អតីតយុទ្ធជនសម័យសង្រ្គាម រៀបចំឡើងដោយសេតវិមាន ដែលកំពុងស្ថិតក្នុងស្ថានការណ៍មួយដ៏ស្មុគស្មាញ ក្រោយលោក ត្រាំ រារាំងមិនឱ្យក្រុមមន្ត្រីរបស់លោក សហការជាមួយក្រុមការងាររបស់លោក ចូ បៃដិន ជុំវិញការផ្ទេរអំណាចប្រធានាធិបតី។

Read more: លោក ដូណាល់ ត្រាំ បង្ហាញមុខជាផ្លូវការលើកដំបូង បន្ទាប់ពីការបោះឆ្នោត...

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ជំរុញឲ្យពិភពលោករក្សា គោលជំហរប្រឆាំងអ៉ីរ៉ង់ ខណៈជ័យជម្នះរបស់លោក ចូ បៃដិន កំពុងធ្វើឲ្យប្រទេសនេះបារម្ភ

 (រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ា ប៊ីន អាប់ឌុលឡាស៊ីស (Salman bin Abdulaziz) បានជំរុញឱ្យពិភពលោកទំាងមូល ប្រកាន់ភ្ជាប់នូវគោលជំហរដាច់ណាត់ ក្នុងការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់អ៉ីរ៉ង់។

Read more: ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ជំរុញឲ្យពិភពលោករក្សា គោលជំហរប្រឆាំងអ៉ីរ៉ង់...

ព្យុះទីហ្វុង Vamco បោកបក់ហ្វីលីពីន និងបង្កជាគ្រោះទឹកជំនន់ នៅទីក្រុងម៉ានីល, មនុស្សម្នាក់ស្លាប់ និង៣នាក់បាត់ខ្លួន

   (ម៉ានីល)៖ ក្រុមសង្គ្រោះបន្ទាន់បានជម្លៀសពលរដ្ឋ ដែលកំពុងជាប់គាំងនៅលើដំបូលផ្ទះ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយព្យុះទីហ្វុងវ៉ាមកូ (Vamco) បានបង្កឱ្យមានទឹកជំនន់នៅក្នុងរដ្ឋធានីម៉ានីល និងខេត្តមួយចំនួនទៀតនៅលើកោះ លូហ្សូន (Luzon)។

Read more: ព្យុះទីហ្វុង Vamco បោកបក់ហ្វីលីពីន និងបង្កជាគ្រោះទឹកជំនន់ នៅទីក្រុងម៉ានីល,...

ក្រោយវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក-អាល្លឺម៉ង់ បង្ហាញប្រសិទ្ធភាពជាង ៩០% សហភាពអឺរ៉ុបសម្រេចទិញ ៣០០លានដូស

  (ព្រុចស៊ែល)៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសឱ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងផ្តល់កិច្ចសន្យាសម្រាប់ការទិញវ៉ាក់សាំង COVID-19 ចំនួន ៣០០លានដូស ដែលអភិវឌ្ឍដោយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនដៃគូ ភីហ្វីហ្សឺ (Pfizer) របស់សហរដ្ឋអាមេរិក។

Read more: ក្រោយវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក-អាល្លឺម៉ង់ បង្ហាញប្រសិទ្ធភាពជាង ៩០%...

ទីបំផុតសមាជិកសភាបក្សប្រឆាំងនៅហុងកុង «៤រូបត្រូវបណ្តេញចេញ» ស្ថិតក្រោមដំណោះស្រាយថ្មីរបស់ចិន

 (ហុងកុង)៖ ទីក្រុងហុងកុងនៅថ្ងៃពុធនេះ បានដកសិទ្ធិសមាជិកសភាប្រឆាំង ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះ បណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។

Read more: ទីបំផុតសមាជិកសភាបក្សប្រឆាំងនៅហុងកុង «៤រូបត្រូវបណ្តេញចេញ»...

អាមេរិកនៅតែមិនពេញចិត្ត ចំពោះវិធីស៊ើបរកប្រភពដើមនៃកូវីដ-១៩ ដែលអង្គការ WHO កំពុងធ្វើ

 (ហ្សឺណែវ)៖ សហរដ្ឋអាមេរិកបានរិះគន់យ៉ាងខ្លាំង ក៏ដូចជាទាមទារផងដែរនូវតម្លាភាព លើលក្ខខណ្ឌសម្រាប់ផ្ទៀងផ្ទាត់ ការស៊ើបអង្កេតពីប្រភពដើម នៃវីរុសកូរ៉ូណាបង្កជំងឺ COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ខណៈលោក ត្រាំ ជារឿយៗតែងតែហៅ COVID-19 ថាជាវីរុសចិន។

Read more: អាមេរិកនៅតែមិនពេញចិត្ត ចំពោះវិធីស៊ើបរកប្រភពដើមនៃកូវីដ-១៩ ដែលអង្គការ WHO...

គណបក្សប្រជាធិបតេយ្យនឹងបន្តគ្រប់គ្រង សភាតំណាងរាស្ត្រអាមេរិកដដែល ប៉ុន្តែបាត់បង់សំឡេងខ្លះ

(វ៉ាស៊ីនតោន)៖ បើតាមសេចក្តីរាយការណ៍មុននេះបានបង្ហាញថា គណបក្សសាធារណរដ្ឋបានឈ្នះ ០៩អសនៈទៀតនៅក្នុងសភាតំណាងរាស្ត្រ បន្ទាប់ពីសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យលោក ហាលី រួដា (Harley Rouda) ទទួលបរាជ័យនៅក្នុងសង្កាត់អូរ៉េង (Orange County) នៃរដ្ឋកាលីហ្វ័រញ៉ា។

Read more: គណបក្សប្រជាធិបតេយ្យនឹងបន្តគ្រប់គ្រង សភាតំណាងរាស្ត្រអាមេរិកដដែល...

រដ្ឋាភិបាលអង់គ្លេស ត្រៀមចាត់វិធានការចំពោះ ក្រុមលក់អាហារអនឡាញ ដែលកំពុងបំផ្លាញ សុខភាពសាធារណៈ

  (ឡុងដ៍)៖ ចក្រភពអង់គ្លេសនាថ្ងៃអង្គារសប្តាហ៍នេះ បានស្នើការចេញបំរាមលើ ការផ្សាយពាណិជ្ជកម្មម្ហូបអាហារ ដែលមិនល្អចំពោះសុខភាព ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ឲ្យប្រសើរឡើងវិញចំពោះមុខវិបត្តិ COVID-19 ដែលកំពុងរីកធំឡើងឥតឈប់ឈរ។

Read more: រដ្ឋាភិបាលអង់គ្លេស ត្រៀមចាត់វិធានការចំពោះ ក្រុមលក់អាហារអនឡាញ ដែលកំពុងបំផ្លាញ...

ប្រទេសធំៗលើពិភពលោកចេញមុខរិះគន់ និងថ្កោលទោស «បញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក» តាមរយៈវេទិកា UN

(ហ្សឺណែវ)៖ ប្រទេសមហាអំណាចរួមទាំងសម្ព័ន្ធមិត្តទាំងអស់ នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ បានរិះគន់សហរដ្ឋអាមេរិក ចំពោះកំណត់ត្រាសិទ្ធិមនុស្ស ក្នុងអំឡុងពេលត្រួតពិនិត្យរបស់ អង្គការសហប្រជាជាតិ (UN) ដោយបានលើកឡើងពីការអនុវត្ត ទោសប្រហារជីវិត និងអំពើហិង្សារបស់ប៉ូលីស ប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក និងការបំបែកកុមារចំណាកស្រុក ចេញពីគ្រួសាររបស់ពួកគេ។

Read more: ប្រទេសធំៗលើពិភពលោកចេញមុខរិះគន់ និងថ្កោលទោស «បញ្ហាសិទ្ធិមនុស្ស...

រុស្ស៊ីដាក់ពង្រាយកងរក្សាសន្តិភាព នៅតំបន់ជម្លោះរវាងអាមេនី និងអាហ្សែបៃហ្សង់, លោក ពូទីន សង្ឃឹមថាជម្លោះនេះ នឹងត្រូវបញ្ចប់ដោយសន្តិភាព

(បាគូ)៖ កងទ័ពរក្សាសន្តិភាពរបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយនៅតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) នាព្រឹកថ្ងៃអង្គារនេះ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន និយាយថា នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការដោះស្រាយជម្លោះរវាងប្រទេសអាមេនី និងអាហ្សែបៃហ្សង់។

Read more: រុស្ស៊ីដាក់ពង្រាយកងរក្សាសន្តិភាព នៅតំបន់ជម្លោះរវាងអាមេនី និងអាហ្សែបៃហ្សង់,...

ក្រុមសមាជិកសភាកូរ៉េខាងត្បូង គ្រោងចេញដំណើរទៅអាមេរិក ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងនឹងលោក ចូ បៃដិន

(សេអ៊ូល)៖ សមាជិកសភាមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆំាងក្នុងប្រទេសកូរ៉េខាងត្បូង មានគម្រោងបំពេញដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។

Read more: ក្រុមសមាជិកសភាកូរ៉េខាងត្បូង គ្រោងចេញដំណើរទៅអាមេរិក...

ទោះបីលោក ចូ បៃដិន អាចទាញទម្លាក់លោក ដូណាល់ ត្រាំ ប៉ុន្តែទស្សនវិជ្ជានយោបាយគាំទ្រ ត្រាំ (Trumpism) នឹងបន្តមានក្នុងសង្គមអាមេរិក តទៅមុខទៀត (Video inside)

(វ៉ាស៊ីនតោន)៖ ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន ប្រហែលជានឹងបិទបញ្ចប់សករាជដឹកនាំរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកជំនាញជាច្រើនបានយល់ឃើញថា ទស្សនវិជ្ជានយោបាយ ឬគោលគំនិតដឹកនាំរបស់លោក ត្រាំ ក្នុងរយៈពេលជិត ៤ឆ្នាំមកនេះដែលគេស្គាល់ថា ត្រាំភីហ្សឹម (Trumpism) នឹងនៅតែបន្តស្ថិតក្នុងផ្នត់គំនិតនៃសង្គមអាមេរិក ជាពិសេសក្នុងចំណោមអ្នកនយោបាយ នៃគណបក្សសាធារណរដ្ឋ យូរឆ្នាំទៅមុខទៀត។

Read more: ទោះបីលោក ចូ បៃដិន អាចទាញទម្លាក់លោក ដូណាល់ ត្រាំ...

អូស្ត្រាលី អាចនឹងបើកព្រំដែនឡើងវិញ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ក្រោយគ្មានករណីឆ្លងកូវីដ១៩ នៅក្នុងស្រុកបីថ្ងៃជាប់ៗគ្នា

(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថា ប្រទេសអូស្រ្តាលីកំពុងពិចារណាលើការបើកព្រំដែនរបស់ខ្លួន សម្រាប់បណ្តាប្រទេសអាស៊ីមួយចំនួន រួមទាំងផ្នែកខ្លះនៃប្រទេសចិនផងដែរ ខណៈរដ្ឋធានីកង់បេរ៉ា (Canberra) នៃប្រទេសនេះ កំពុងព្យាយាមស្តារសេដ្ឋកិច្ច ដែលបានជាប់គាំង ដោយសារជំងឺរាតត្បាតសកលកូវីដ១៩ អស់រយៈពេលជាច្រើនខែមកនេះ។

Read more: អូស្ត្រាលី អាចនឹងបើកព្រំដែនឡើងវិញ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី...

ប្រមុខកងទ័ពអង់គ្លេស ព្រមានថាពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យនៃសង្រ្គាមលោកលើកទី៣

  (ឡុងដ៍)៖ ប្រមុខកងទ័ពអង់គ្លេស លោក Nick Carter បានព្រមានថាភាពមិនច្បាស់លាស់នៃសកលលោកនាពេលបច្ចុប្បន្ន រួមទាំងការព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចដែលបង្ក ឡើងដោយ COVID-19 អាចនឹងរុញច្រានពិភពលោក ស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមលោកលើកទី៣។

Read more: ប្រមុខកងទ័ពអង់គ្លេស ព្រមានថាពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យនៃសង្រ្គាមលោកលើកទី៣

អ៊ីរ៉ង់៖ រដ្ឋាភិបាលថ្មីរបស់អាមេរិក គួរតែកែប្រែនូវរាល់កំហុសឆ្គងទាំងឡាយ ដែលលោក ត្រាំ បានធ្វើកន្លងមក

  (តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយនៅថ្ងៃអាទិត្យ ទី ០៨ ខែវិច្ឆិកានេះថា រដ្ឋបាលអាមេរិកដែលនឹងឡើងមកបន្ទាប់ គួរតែប្រើឱកាសនេះដើម្បីកែប្រែ និងទូទាត់ចំពោះកំហុសទាំងឡាយដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសាងកន្លងមក។

Read more: អ៊ីរ៉ង់៖ រដ្ឋាភិបាលថ្មីរបស់អាមេរិក គួរតែកែប្រែនូវរាល់កំហុសឆ្គងទាំងឡាយ ដែលលោក...

ចិនមើលឃើញពន្លឺវិជ្ជមានឡើងវិញបន្តិច ក្រោយការជាប់ឆ្នោតរបស់លោក ចូ បៃដិន

 (សៀងហៃ)៖ សារព័ត៌មានរដ្ឋចិន Global Times បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយរំលេចចេញនូវក្តីសង្ឃឹម និងសុទិដ្ឋិនិយមចំពោះអនាគតរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន។

Read more: ចិនមើលឃើញពន្លឺវិជ្ជមានឡើងវិញបន្តិច ក្រោយការជាប់ឆ្នោតរបស់លោក ចូ បៃដិន

កាណាដា៖ «ជ័យជម្នះរបស់លោក ចូ បៃដិន គឺជាដំណឹងល្អ»

(អូតតាវ៉ា)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោក ហ្វ្រង់ស្វ័រ ហ្វីលីព សាំប៉ាញ (Francois-Philippe Champagne) បាននិយាយថា ជ័យជម្នះរបស់លោកប្រធានាធិបតីអាមេរិកជាប់ឆ្នោត ចូ បៃដិន «គឺជាដំណឹងល្អ» សម្រាប់កាណាដា ដោយប្រទេសជាប់របងអាមេរិកមួយនេះរំពឹងថា នឹងមានការផ្ទេរអំណាចដោយរលូន ខណៈលោក ដូណាល់ ត្រាំ បានប្រកាសបដិសេធ និងសន្យាតវ៉ាជំទាស់លទ្ធផលបោះឆ្នោត តាមផ្លូវតុលាការ។

Read more: កាណាដា៖ «ជ័យជម្នះរបស់លោក ចូ បៃដិន គឺជាដំណឹងល្អ»

ការដេញថ្លៃស្នាដៃសិល្បៈរបស់សិល្បករល្បីៗខ្មែរ និងអន្តរជាតិ ធំជាងនៅកម្ពុជានឹងធ្វើនៅឆាប់នេះ

  កម្មវិធីពិព័រណ៍ និងដាក់ដេញថ្លៃស្នាដៃសិល្បៈសហសម័យរបស់ស្នាដៃសិល្បករខ្មែរ និងសិល្បករមកពីអាស៊ីអាគ្នេយ៍ល្បីៗឈ្មោះចំនួនជាង ៤០ ស្នាដៃ ដែលនឹងប្រព្រឹត្តទៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ Factory Phnom Penh ខាងមុននេះ។

Read more: ការដេញថ្លៃស្នាដៃសិល្បៈរបស់សិល្បករល្បីៗខ្មែរ និងអន្តរជាតិ...

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ «ជាង១០ម៉ឺននាក់ទៀតក្នុង១ថ្ងៃ» ដែលនៅតែជាអត្រាឆ្លង ខ្ពស់បំផុតក្នុងពិភពលោក

 (វ៉ាស៊ីនតោន)៖ កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបរហូតដល់ទៅជាង ១០២,៧០០ករណីបន្ថែមទៀតក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ជាង ១០,២៨៨,០០០នាក់ ជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក។

Read more: សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ «ជាង១០ម៉ឺននាក់ទៀតក្នុង១ថ្ងៃ»...

លោក ដូណាល់ ត្រាំ៖ «បៃដិន មិនគួរអះអាងដោយខុសទាំងស្រុងថា ខ្លួនជាអ្នកឈ្នះឡើយ, ខ្ញុំក៏អាចអះអាងបែបនេះបានដូចគ្នា»

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបង្ហោះសារមួយលើគណនី Twitter របស់លោកថា លោក ចូ បៃដិន មិនត្រូវអះអាងដោយខុសទាំងស្រុងថា ខ្លួនជាអ្នកឈ្នះនោះឡើយ។

Read more: លោក ដូណាល់ ត្រាំ៖ «បៃដិន មិនគួរអះអាងដោយខុសទាំងស្រុងថា ខ្លួនជាអ្នកឈ្នះឡើយ,...

អាមេរិកបំបែកកំណត់ត្រាទៀតហើយ! រកឃើញអ្នកឆ្លងកូវីដ-១៩ «១៣ម៉ឺននាក់ ក្នុង១ថ្ងៃ», ករណីឆ្លងសរុបកើនដល់១០លាននាក់ ចំពោះមុខការរាប់សន្លឹកឆ្នោតដ៏តានតឹង

 (វ៉ាស៊ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបរហូតដល់ទៅជាង ១៣២,០០០ករណីបន្ថែមទៀតក្នុងមួយថ្ងៃ ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀត នាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ជាង ១០,០៥៨,០០០នាក់ ចំពោះមុខការរាប់សន្លឹកឆ្នោតដ៏តានតឹង ដើម្បីស្វែងរកអ្នកឈ្នះ ក្លាយជាប្រធានាធិបតីអាណត្តិថ្មី។

Read more: អាមេរិកបំបែកកំណត់ត្រាទៀតហើយ! រកឃើញអ្នកឆ្លងកូវីដ-១៩ «១៣ម៉ឺននាក់ ក្នុង១ថ្ងៃ»,...