Social Network

វៀតណាម៖ មនុស្សស្លាប់កើនដល់ ១០៥នាក់ និងបាត់ខ្លួន២៧នាក់ ក្នុងគ្រោះទឹកជំនន់-បាក់ដី

  (ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា ចាប់តាំងពីដើមខែតុលា គ្រោះទឹកជំនន់, ការរអិលបាក់ដី និងគ្រោះធម្មជាតិផ្សេងៗទៀត ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបន្តអូសបន្លាយជាច្រើនថ្ងៃមកហើយនោះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០៥នាក់ ខណៈ ២៧នាក់ទៀត កំពុងបាត់ខ្លួននៅតំបន់ខ្ពង់រាប និងភាគកណ្តាល នៃប្រទេសវៀតណាម។

Read more: វៀតណាម៖ មនុស្សស្លាប់កើនដល់ ១០៥នាក់ និងបាត់ខ្លួន២៧នាក់ ក្នុងគ្រោះទឹកជំនន់-បាក់ដី

បាតុករថៃ ប្រមូលផ្តុំគ្នាម្តងទៀត នៅទីក្រុងបាងកក សម្រាប់ថ្ងៃទី ៥ ដោយប្រឆាំងនឹងបម្រាមរដ្ឋាភិបាល

កាលពីល្ងាចថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ាថៃ បានវិលត្រឡប់មកតាមដងផ្លូវនៃទីក្រុងបាងកក សម្រាប់ថ្ងៃទី ៥ ជាប់ៗគ្នា នៃបាតុកម្មសម្របសម្រួល ដើម្បីបន្តអំពាវនាវ បញ្ចប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។

Read more: បាតុករថៃ ប្រមូលផ្តុំគ្នាម្តងទៀត នៅទីក្រុងបាងកក សម្រាប់ថ្ងៃទី ៥...

បំណាក់ដីដ៏ធំលើកទី ២ ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៅក្នុងប្រទេសវៀតណាម

ទាហានចំនួន ១១ នាក់ បានស្លាប់ ហើយការស្វែងរកដោយភ័យស្លន់ស្លោ កំពុងដំណើរការសម្រាប់មនុស្ស ១១ នាក់ផ្សេងទៀត បន្ទាប់ពីការបាក់ដីដ៏ធំមួយ បានវាយប្រហារខេត្ត Quang Tri ភាគកណ្តាលរបស់ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ដែលនេះអាចជាការបាត់បង់យោធាដ៏ធំបំផុត នៅក្នុងពេលវេលាសន្តិ-ភាព ខណៈដែលប្រទេសនេះ បានប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងឆ្នាំនេះ។

Read more: បំណាក់ដីដ៏ធំលើកទី ២ ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៅក្នុងប្រទេសវៀតណាម

ប្រទេសមីយ៉ាន់ម៉ា មានការឆ្លង COVID-19 ថ្មីចំនួន ១.៣៨៧ ករណី

ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន 1,387 ករណី កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនដល់ 34,875 នាក់ នេះបើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល និងកីឡា។

Read more: ប្រទេសមីយ៉ាន់ម៉ា មានការឆ្លង COVID-19 ថ្មីចំនួន ១.៣៨៧ ករណី

WHO រកឃើញផ្ទុយពីអាមេរិក! ថ្នាំ Remdesivir ដែលត្រូវបានប្រើដើម្បីព្យាបាលលោក ត្រាំ ទំនងជាមិនអាចព្យាបាលកូវីដ-១៩ រហ័សជាងថ្នាំដទៃឡើយ

(ញូយ៉ក)៖ ការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា ថ្នាំប្រឆាំងវីរុស រ៉េមដេស៊ីវា (Remdesivir) របស់ក្រុមហ៊ុនអាមេរិក ជីលីដ (Gilead Sciences) មិនអាចកាត់បន្ថយរយៈពេលនៃព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ឬក៏បង្កើនឱកាសខ្ពស់ក្នុងការរក្សាជីវិតអ្នកជំងឺឆ្លង COVID-19 ជាងថ្នាំព្យាបាលដទៃៗទៀតនោះឡើយ។

Read more: WHO រកឃើញផ្ទុយពីអាមេរិក! ថ្នាំ Remdesivir ដែលត្រូវបានប្រើដើម្បីព្យាបាលលោក...

ជប៉ុនអាចនឹងបញ្ចេញ «ទឹកផ្ទុកកាកសំណល់វិទ្យុសកម្ម» ចូលក្នុងមហាសមុទ្រ ចំពោះមុខការរិះគន់ក្នុងស្រុក និងក្រៅស្រុក

  (តូក្យូ)៖ រឿងរ៉ាវដែលបានបង្កភាពចម្រូងចម្រាសទាំងនៅក្នុងប្រទេស និងក្រៅប្រទេស អំពីការចាត់ចែងទឹកផ្ទុកកាកសំណល់វិទ្យុសកម្មកម្រិតទាប ពីតំបន់រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima) នឹងមានច្រកចេញហើយ ដោយអាជ្ញាធរជប៉ុនអាចនឹងសម្រេច បង្ហូរទឹកទាំងនោះចូលក្នុងសមុទ្រ។

Read more: ជប៉ុនអាចនឹងបញ្ចេញ «ទឹកផ្ទុកកាកសំណល់វិទ្យុសកម្ម» ចូលក្នុងមហាសមុទ្រ...

លោក ចូ បៃដិន «មិនបានឆ្លងកូវីដ-១៩ឡើយ» បន្ទាប់ពីអ្នកបម្រើការលើយន្តហោះ បានធ្វើតេស្តវិជ្ជមាន

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតី កាលពីសម័យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើតេស្តឃើញលទ្ធផល «អវិជ្ជមាន» ចំពោះវីរុសកូរ៉ូណា (COVID-19) ខណៈមានការព្រួយបារម្ភរួចមកហើយថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក គឺជាការប្រឈមមុខហានិភ័យខ្ពស់នៃការឆ្លងជំងឺ ដែលកំពុងកើនឡើងឥតឈប់ឈរនៅអាមេរិក។

Read more: លោក ចូ បៃដិន «មិនបានឆ្លងកូវីដ-១៩ឡើយ» បន្ទាប់ពីអ្នកបម្រើការលើយន្តហោះ...

ទីបំផុតធនាគារពិភពលោកអនុម័តកញ្ចប់ថវិកា «១២ពាន់លានដុល្លារ» ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ ឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩

(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (World Bank) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តនូវកញ្ចប់ថវិកាថ្មី «១២ពាន់លានដុល្លារអាមេរិក» ដើម្បីជួយដល់ប្រទេស ដែលកំពុងអភិវឌ្ឍន៍ ក្នុងការបញ្ជាទិញ និងចែកចាយវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19)។

Read more: ទីបំផុតធនាគារពិភពលោកអនុម័តកញ្ចប់ថវិកា «១២ពាន់លានដុល្លារ»...

ប៉ូលិសថៃចាប់ខ្លួនសកម្មជននយោបាយ ជាច្រើននាក់ទៀតដែលមានផែនការធ្វើ «បាតុកម្មទ្រង់ទ្រាយធំ» នៅទីក្រុងបាងកក

  (បាងកក)៖ ប៉ូលិសនៅក្នុងប្រទេសថៃ បានចាប់ខ្លួនសកម្មជននយោបាយជាច្រើននាក់ ដែលមានគម្រោងបោះតង់នៅឯទីលាន សម្រាប់ការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ ដែលត្រូវបានគ្រោងធ្វើឡើង នៅថ្ងៃពុធនេះ។

Read more: ប៉ូលិសថៃចាប់ខ្លួនសកម្មជននយោបាយ ជាច្រើននាក់ទៀតដែលមានផែនការធ្វើ...

ឧទ្ធម្ភាគចក្រពីរគ្រឿងបុកគ្នាកណ្តាលអាកាស នៅអាហ្វហ្គានីស្ថាន, មនុស្ស១៥នាក់ស្លាប់

(កាប៊ុល)៖ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុដ៏កម្រមានមួយ នោះគឺឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសអាហ្វហ្គានីស្ថាន ០២គ្រឿងបានបុកគ្នានៅលើអាកាស ស្ថិតនៅក្នុង ស្រុកណាវ៉ា (Nawa) ខេត្តហេលមិនដ៍ (Helmand) ភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន។

Read more: ឧទ្ធម្ភាគចក្រពីរគ្រឿងបុកគ្នាកណ្តាលអាកាស នៅអាហ្វហ្គានីស្ថាន, មនុស្ស១៥នាក់ស្លាប់

វៀតណាម៖ មនុស្សស្លាប់កើនដល់ ៣៦នាក់, ១២នាក់បាត់ខ្លួន និងផ្ទះរាប់សែនខ្នងត្រូវលិចលង់

(ហាណូយ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៦នាក់ហើយនៅភាគកណ្តាលប្រទេសវៀតណាម ខណៈមនុស្ស ១២នាក់ទៀតកំពុងបាត់ខ្លួន និងផ្ទះជាង ១៣៥,៧០០ខ្នងបានជន់លិច ព្រមទាំងចំការដំណាំជាច្រើនហិកតា ទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅតែបន្តអូសបន្លាយ។

Read more: វៀតណាម៖ មនុស្សស្លាប់កើនដល់ ៣៦នាក់, ១២នាក់បាត់ខ្លួន...

លោក ដូណាល់ ត្រាំ កោតសរសើរលោក គីម ជុងអ៊ុន ថាជាមេដឹកនាំដ៏ «ឆ្លាត»

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកលោក គីម ជុងអ៊ុន គឺជា «មេដឹកនាំដ៏ឆ្លាតម្នាក់» ក្នុងចំណោមមេដឹកនាំពិភពលោកមួយចំនួនទៀត បើទោះជាទីក្រុងព្យុងយ៉ាង ទើបតែបញ្ចេញមីស៊ីលអន្តរទ្វីប ICBM ស៊េរីថ្មីមួយ ដែលត្រូវបានគេជឿជាក់មានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិកក៏ដោយ។

Read more: លោក ដូណាល់ ត្រាំ កោតសរសើរលោក គីម ជុងអ៊ុន ថាជាមេដឹកនាំដ៏ «ឆ្លាត»

ប្រទេសអេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះកិច្ចចរចារសន្តិភាពលីប៊ី ដែលចូលរួមដោយអង្គការសហប្រជាជាតិ

ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ បានធ្វើជាម្ចាស់ផ្ទះនូវកិច្ចចរចារថ្មីមួយរវាងរដ្ឋបាលគូប្រជែងពីររបស់លីប៊ី ដែលតំណាងឱ្យសមាជិកនៃសភាតំណាងរាស្ត្រដែលមានមូលដ្ឋាននៅ Tobruk នៃប្រទេសលីប៊ី និងក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់។

Read more: ប្រទេសអេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះកិច្ចចរចារសន្តិភាពលីប៊ី...

ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID-19 ជាទ្រង់ទ្រាយធំ ក្នុងខែវិច្ឆិកា

ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID-19 ជាទ្រង់ទ្រាយធំ នៅក្នុងខែវិច្ឆិកា បន្ទាប់ពីធានាការផ្គត់ផ្គង់ពីក្រុមហ៊ុនចិន។ ក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ បានប្រកាសផែនការនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃច័ន្ទ។

Read more: ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID-19 ជាទ្រង់ទ្រាយធំ...

ប្រទេសម៉ាឡេស៊ី រឹតបន្តឹងការធ្វើចលនាឡើងវិញ នៅពេល COVID-19 បានកើនឡើង

ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ បានប្រកាសពីការបង្កើតឡើងវិញនូវវិធានការរឹតត្បិតចលនានៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុង Kuala Lumpur ក្នុងគោលបំណងទប់ស្កាត់ករណីកើនឡើង COVID-19 ថ្មីៗ ។

Read more: ប្រទេសម៉ាឡេស៊ី រឹតបន្តឹងការធ្វើចលនាឡើងវិញ នៅពេល COVID-19 បានកើនឡើង

ទឹកជំនន់ សមុទ្ររញ្ជួយ បានសម្លាប់មនុស្ស ២៣ នាក់ នៅប្រទេសវៀតណាម ដោយព្យុះថ្មី នឹងមកដល់ឆាប់ៗ

អាជ្ញាធរវៀតណាម បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា យ៉ាងហោចណាស់មនុស្សចំនួន ២៣ នាក់ បានស្លាប់ និងច្រើនជាង ១២ នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានជន់លិចផ្ទះជាច្រើន នៅភាគកណ្តាលប្រទេសវៀតណាម និងសមុទ្ររញ្ជួយបានពន្លិចទូកនេសាទរាប់សិប។

Read more: ទឹកជំនន់ សមុទ្ររញ្ជួយ បានសម្លាប់មនុស្ស ២៣ នាក់ នៅប្រទេសវៀតណាម ដោយព្យុះថ្មី...

អ៊ីស្រាអែល ចាប់ផ្តើមប្រើប្រាស់ឧបករណ៏តេស្តិរកមេរោគកូរ៉ូណា ដែលផ្តល់លទ្ធផលរហ័សក្នុងរយៈពេល ១៥ នាទី

កាលពីសប្តាហ៍មុន ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមប្រើប្រាស់ឧបករណ៏តេស្តិរកមេរោគកូរ៉ូណាថ្មី ដែលផ្តល់លទ្ធផលក្នុងរយៈពេល ១៥ នាទី។ ឧបករណ៏តេស្តិ “Sofia” ដែលអនុម័តដោយអង្គការ FDA ត្រូវបានអនុវត្តន៍ដោយប្រើតែគំរូដង្ហើម ដែលប្រមូលបានពីបុគ្គលសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណាប៉ុណ្ណោះ។

Read more: អ៊ីស្រាអែល ចាប់ផ្តើមប្រើប្រាស់ឧបករណ៏តេស្តិរកមេរោគកូរ៉ូណា...

ជប៉ុន ប្តេជ្ញាបង្កើនការការពារមីស៊ីល បន្ទាប់ពីព្យុះហយាត្រាកូរ៉េខាងជើង

ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទ បានប្តេជ្ញាបង្កើនសមត្ថភាពទប់ស្កាត់មីស៊ីលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានា ដោយអាវុធរបស់កូរ៉េខាងជើងដែលកាន់តែមានលក្ខណៈចម្រុះ និងស្មុគស្មាញ ដូចដែលបានបង្ហាញក្នុងពិធីព្យុះហយាត្រាយោធារបស់ក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍។

Read more: ជប៉ុន ប្តេជ្ញាបង្កើនការការពារមីស៊ីល បន្ទាប់ពីព្យុះហយាត្រាកូរ៉េខាងជើង

បុរសតៃវ៉ាន់បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋចិន និងសារភាពអំពីការលួចថតសកម្មភាព «សមយុទ្ធយោធាចិន»

(ប៉េកាំង)៖ បុរសជនជាតិចិន-តៃវ៉ាន់ម្នាក់ឈ្មោះ លី ម៉េងជូ (Lee Meng-chu) ដែលត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន ក្រោមការចោទប្រកាន់ពីបទ បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនោះ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ចិនហើយ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ហើយជនជាប់ចោទរូបនោះសារភាពថា ខ្លួនបានលួចថតសកម្មភាពធ្វើសមយុទ្ធយោធាចិន ដោយខុសច្បាប់នៅក្នុងទីក្រុងមួយជាប់នឹងទីក្រុងហុងកុង អំឡុងការតវ៉ាមួយ នៅទីនោះកាលពីឆ្នាំ២០១៩។

Read more: បុរសតៃវ៉ាន់បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋចិន និងសារភាពអំពីការលួចថតសកម្មភាព...

អេហ្ស៊ីបអបអរសាទរចំពោះ «បទឈប់បាញ់គ្នារវាងអាហ្សែបៃហ្សង់ និងអាមេនី» ក្រោមស្នាដៃសម្របសម្រួលរបស់រុស្ស៊ី (Video inside)

 (គែរ)៖ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាសថា ទីក្រុងគែរយល់ស្របចំពោះ «បទឈប់បាញ់គ្នាដើម្បីមនុស្សធម៌» នាពេលថ្មីៗនេះរវាងប្រទេសអាមេនី (Armenia) និងអាហ្សែបៃហ្សង់ (Azerbaijan) តាមរយៈកិច្ចសម្របសម្រួល ត្រូវបានរៀបចំឡើងដោយប្រទេសរុស្ស៊ី។

Read more: អេហ្ស៊ីបអបអរសាទរចំពោះ «បទឈប់បាញ់គ្នារវាងអាហ្សែបៃហ្សង់ និងអាមេនី»...

អ៉ីស្រាអែលប្រឆាំងដាច់ខាច «គម្រោងលក់យន្តហោះចម្បាំង F-35 ឲ្យកាតា» ព្រោះខ្លួនចង់រក្សាភាពនាំមុខ ក្នុងតំបន់មជ្ឈិមបូព៌ា

  (តែលអាវីវ)៖ រដ្ឋមន្រ្តីស៉ើបការណ៍សម្ងាត់របស់អ៉ីស្រាអែល លោក អេលី ខូហិន (Eli Cohen) បាននិយាយថា អ៉ីស្រាអែលនឹងប្រឆាំងដាច់ខាតចំពោះការលក់យន្តហោះចម្បាំងអាមេរិក F-35 ឲ្យទៅប្រទេសកាតា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កាតាបានស្នើទិញយន្តហោះចម្បាំងដ៏ទំនើបនេះ។

Read more: អ៉ីស្រាអែលប្រឆាំងដាច់ខាច «គម្រោងលក់យន្តហោះចម្បាំង F-35 ឲ្យកាតា»...