Social Network

តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទាក់​ទាញ​​ទេសចរ​ក្នុងស្រុក​ខ្លាំង​ខណៈ​តំបន់​វប្បធម៌​មានការ​ធ្លាក់​ចុះ

រាជធានីភ្នំពេញ៖អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍និងជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាសង្កេតឃើញថាតំបន់រមណីយដ្ឋានធម្មជាតិបាននឹងកំពុងទទួលទេសចរក្នុងស្រុកទៅទស្សនៈកម្សាន្តមានការកើនឡើងកាន់តែច្រើន ខណៈតំបន់ទេសចរបែបវប្បធម៌មានការថមថយនូវចំនួនភ្ញៀវទេសចរ។

Read more: តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទាក់​ទាញ​​ទេសចរ​ក្នុងស្រុក​ខ្លាំង​ខណៈ​តំបន់​វប្បធម៌​មា...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ស្បៀង និងសម្ភារជូនពលរដ្ឋងាយរងគ្រោះបំផុត៣៦៧គ្រួសារ រស់នៅស្រុកពីរនៃខេត្តកំពង់ឆ្នាំង (Video inside)

(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែយកចិត្តទុក្ខដាក់ខ្វល់ខ្វាយ និងស្វះស្វែងក្នុងការជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ។

Read more: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ស្បៀង...

កំពត​-​កែប​ ជាប់​លេខ១​ និង​លេខ​២ មាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ច្រើន​ជាងគេ​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ ខេត្តកំពត និងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រនៅកម្ពុជា បានក្លាយជាខេត្តដែលមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាតំបន់ដែលទទួលបានភ្ញៀវច្រើនជាងគេ ក្នុងចំណោមខេត្តរាជធានីទាំងអស់នៅកម្ពុជា ។

Read more: កំពត​-​កែប​ ជាប់​លេខ១​ និង​លេខ​២ មាន​ភ្ញៀវ​ទេសចរ​ជាតិ...

ប្រធានរដ្ឋបាលជលផល ប្រាប់ពលរដ្ឋឱ្យចិញ្ចឹមត្រីចុះ កុំភ័យរឿងអត់កន្លែងលក់ (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការចិញ្ចឹមត្រី ឬកង្កែប សម្រាប់ហូបចុក និងឈានទៅលក់ដូរ ដើម្បីរកចំណូលទ្រទ្រង់ជីវភាព។

Read more: ប្រធានរដ្ឋបាលជលផល ប្រាប់ពលរដ្ឋឱ្យចិញ្ចឹមត្រីចុះ កុំភ័យរឿងអត់កន្លែងលក់ (Video...

ក្រសួងកសិកម្ម បង្ហាញពីវិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក (Video inside)

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ក្រសួងកសិកម្ម បង្ហាញពីវិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក (Video...

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ, សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណកូរ៉េ ត្រូវបានរដ្ឋសភាទទួលយកមកពិនិត្យ សិក្សាតាមសំណើរបស់រាជរដ្ឋាភិបាល។

Read more: រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

ព្រោះ​ក្តី​ស្រលាញ់​! ប្តី​-​ប្រពន្ធ​មួយគូ​សម្រេច​បំណង​ឈាន​ដល់​ការ​បើក​កសិដ្ឋាន​កូន​ទន្សាយ​មាន​តែ​មួយ​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ ដំបូងឡើយវាគ្រាន់តែជាការចិញ្ចឹមសត្វដោយក្តីស្រឡាញ់ តែដោយក្តីស្រលាញ់កាន់តែរីកធំធាត់ឡើយចំពោះសត្វចិញ្ចឹមរបស់ខ្លួន ប្តី-ប្រពន្ធមួយគូ បានសម្រេចចិត្តបើកជាកសិដ្ឋានចិញ្ចឹមសត្វទន្សាយ សម្រាប់ជាការជម្រុញការចិញ្ចឹមទន្សាយនៅតាមគេហដ្ឋាន និងទទួលបានប្រជាប្រិយភាពនិងការគាំទ្រដ៏ធំធេង ជាមួយទើបទុនដំបូងតិចតួចស្តួចស្តើងតែប៉ុណ្ណោះ ។

Read more: ព្រោះ​ក្តី​ស្រលាញ់​!...

លោក ហ៊ុន ម៉ាណែត ផ្តាំនិស្សិតដែលទៅសិក្សានៅជប៉ុន រៀបចំខ្លួនឲ្យបានល្អ ក្នុងនាមជាអ្នកតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនិស្សិតទាំងអស់ ដែលត្រូវបន្តការសិក្សានៅប្រទេសជប៉ុន រៀបចំខ្លួន និងឥរិយាបទឲ្យបានល្អ ក្នុងនាមជាអ្នកតំណាងឲ្យជាតិកម្ពុជា នៅលើឆាកអន្តរជាតិ។ លោកបណ្ឌិតផ្តាំផ្ញើបែបនេះ ក្នុងពិធីជួបជុំសំណេះសំណាលជាមួយនិស្សិត ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

Read more: លោក ហ៊ុន ម៉ាណែត ផ្តាំនិស្សិតដែលទៅសិក្សានៅជប៉ុន រៀបចំខ្លួនឲ្យបានល្អ...

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យបន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង០៦ របស់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

Read more: សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យបន្តតាមដានស្រាវជ្រាវ...

រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ «សេចក្ដីព្រាងយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» ខណៈដែលគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០មកម្ល៉េះ។

Read more: រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ

កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ការ​សិក្សា​ឆ្នាំ​២០២០-២០២១ មិន​ទាន់​ច្បាស់លាស់

រាជធានីភ្នំពេញ ៖ បវេស្សនកាល ឆ្នាំសិក្សា ២០២០-២០២១ នឹងឈានមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ ក៏ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការសិក្សានៅឆ្នាំក្រោយនេះក៏មិនទាន់អាចមានលក្ខណៈដូចពេលមុនពេលមិនមានជំងឺកូវីដ១៩ដែរ ។

Read more: កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ការ​សិក្សា​ឆ្នាំ​២០២០-២០២១ មិន​ទាន់​ច្បាស់លាស់

រដ្ឋសភា ពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់២ផ្សេងទៀត

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

Read more: រដ្ឋសភា ពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់...

លោក ហ៊ុន ម៉ានី ចូលរួមមរណទុក្ខ និងសោកស្ដាយចំពោះហេតុការណ៍ផ្ទុះដ៏កក្រើកនៅប្រទេសលីបង់

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវក្ដីរន្ធត់យ៉ាងក្រៃលែង និងផ្ញើសារចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុផ្ទុះដ៏កក្រើកមួយចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់។

Read more: លោក ហ៊ុន ម៉ានី ចូលរួមមរណទុក្ខ...

លោក ឃួង ស្រេង ទទួលទេយ្យទាន និងបច្ច័យពីព្រះចៅអធិការវត្តប្រាសាទ ដើម្បីចែកបន្ដជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះ

(ភ្នំពេញ)៖ ទយ្យទានមួយចំនួនធំ ដែលមានទាំងអង្ករគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្ទះបាយ និងបច្ច័យមួយចំនួនត្រូវបាន ព្រះចៅអធិការវត្តប្រាសាទ ប្រគល់ជូនសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ។

Read more: លោក ឃួង ស្រេង ទទួលទេយ្យទាន និងបច្ច័យពីព្រះចៅអធិការវត្តប្រាសាទ...

រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រកាសសមាសភាព រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទថ្មី៣រូប

 

(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ និងប្រកាសសមាសភាពរដ្ឋលេខាធិការចំនួន ៣រូប។

Read more: រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រកាសសមាសភាព រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទថ្មី៣រូប

ទូតកម្ពុជានៅជប៉ុន ជូនដំណឹងពីការផ្អាកជើងហោះហើរពីណារីតា-ភ្នំពេញ-ណារីតា ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានសេចក្ដីជូនដំណឹងពីការផ្អាកជើងហោះហើរ ណារីតា-ភ្នំពេញ-ណារីតា ជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩។

Read more: ទូតកម្ពុជានៅជប៉ុន ជូនដំណឹងពីការផ្អាកជើងហោះហើរពីណារីតា-ភ្នំពេញ-ណារីតា...

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញធ្វើជាវាគ្មិនក្នុងសន្និសីទ សារព័ត៌មាន ស្ដីពី “វេទិកាពិភាក្សាវាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ”

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំ ពាក្យអគ្គស្នង ការដ្ឋាននគរ បាលជាតិ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ធ អ្នកសារ ព័ត៌មានកម្ពុជា

Read more: ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ...

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ រដ្ឋមន្ត្រី​ទាំងអស់​មិន​ចាត់​ទុក​ថា ឆ្លាត​ជា​អ្នក​សារព័ត៌មាន​នោះ​ទេ

(ភ្នំពេញ)៖ ប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ ធ្វើឡើងនៅក្នុងឱកាសរៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០៕

Read more: រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ រដ្ឋមន្ត្រី​ទាំងអស់​មិន​ចាត់​ទុក​ថា...

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងសមាជិក សមាជិកា នៃព្រឹទ្ធសភា សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មី បន្ថែមទៀតដ៏ត្រចះត្រង់ ក្នុងបេសសកម្មដ៏ឧត្ដុង្គឧត្ដម របស់សម្ដេចចំពោះប្រជាជន និងប្រទេសជាតិ។

Read more: សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន...