Social Network

ជិត​ចូល​ឆ្នាំ​ចិន បុរស​ខ្មែរ​ម្នាក់​កំ​រោល​ចូល​ទៅ​វាយបំបាក់​ក និង​កម្ទេច​រូបសំណាក់​អ្នកតា ពោធិ ជ័យ​

ជិតដល់ថ្ងៃចូលឆ្នាំ ប្រពៃណីជនជាតិចិន,វៀតណាម បុរសខ្មែរម្នាក់សង្ស័យកំរោលចូលខ្លួន បានទៅវាយបំបាក់ក និងកម្ទេចរូបសំណាក់អ្នកតា «ពោធិ ជ័យ» ស្ថិតនៅចំណុចសាលាក្រុងសួង ភូមិសួង សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ហើយទំនងព្រះមិនជួយ ជនអគតិរូបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗផងដែរ ។

Read more: ជិត​ចូល​ឆ្នាំ​ចិន បុរស​ខ្មែរ​ម្នាក់​កំ​រោល​ចូល​ទៅ​វាយបំបាក់​ក...

ផឹកស៊ីជាមួយបងប្អូនថ្លៃ! ចុងក្រោយស្លា.ប់១ ចូលពេទ្យ១ តែគ្មានសង្ឃឹមរស់!

មនុស្សម្នាក់ បានស្លា.ប់ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ តែពេលទៅដល់ ពេទ្យប្រាប់ថា ហាក់មិនមានសង្ឃឹមរស់ឡើយ ធ្វើអោយសាច់ញាតិម្ខាងចង់បញ្ចេញកំហឹង ដាក់សាច់ញាតិម្ខាងទៀត ព្រោះតែមនោសញ្ចេតនា។

Read more: ផឹកស៊ីជាមួយបងប្អូនថ្លៃ! ចុងក្រោយស្លា.ប់១ ចូលពេទ្យ១ តែគ្មានសង្ឃឹមរស់!

ចោរ​ស្រី​ល្បីឈ្មោះ​ខាង​លួច តាំងពី​ក្មេង​រហូត​ដល់​ចាស់ យក​គុក​ធ្វើ​ផ្ទះ សមត្ថកិច្ច​តាម​ចាប់​ទាំង​គូកន ១១​នាក់​ទៀត

ចោរស្រីល្បីឈ្មោះ តាំងពីក្មេង រហូតដល់ចាស់ ខាងបន្លំលួច នឹងលូកហោប៉ៅ តាមផ្សារនៅរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តនានា ដែលធ្វើឲ្យប្រជាពលរដ្ឋ នឹងអាជីវករខ្លះទឹកភ្នែក ដោយសារការបាត់បង់មាស នឹងប្រាក់រាប់រយរាប់ពាន់ដុល្លារ ពីស្នាដៃស្ត្រីឈ្មោះ សុខ វណ្ណនី ហៅភិន ដែលអ្នកណាៗ ក៏ធ្លាប់ឮ ធ្លាប់ស្គាល់ យាយភិន នោះដែរថាជាចោរហារយ ល្បីល្បាញយកគុកធ្វើផ្ទះ ពេលនេះ យាយភិន នឹងគូកនចំនួន ១១នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំឲ្យទៅដេកគុកទៀត ។

Read more: ចោរ​ស្រី​ល្បីឈ្មោះ​ខាង​លួច តាំងពី​ក្មេង​រហូត​ដល់​ចាស់ យក​គុក​ធ្វើ​ផ្ទះ...

សូម​បង្កើន​ការប្រុងប្រយ័ត្ន អ្នកធ្វើដំណើរ​ពេលយប់​! បើកបរ​ដោយ​ការទទួលខុសត្រូវ ពិសេស​ពេល​វ៉ា​ជែង​!

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Read more: សូម​បង្កើន​ការប្រុងប្រយ័ត្ន អ្នកធ្វើដំណើរ​ពេលយប់​! បើកបរ​ដោយ​ការទទួលខុសត្រូវ...

​មេ​ឈ្មួ​ញ​ឈើឈ្មោះធី​ បា.ញ់ កំពុង​បង្កើត​សង្វៀន​ល្បែ​ង​ធំ​នៅ​ខេត្ត​រត​ន​គិរី

អតីតមេឈ្មួញឈើល្បីឈ្មោះ ធី បា.ញ់ ដែលអ្នកខេត្តក្រចេះស្ទើរតែស្គាល់គ្រប់គ្នាពេលនេះ បានបង្កើតសង្វៀនល្បែងដ៏ធំមួយនៅក្នុងខេត្តខេត្តរតនគិរី ជួនគ្នាដែលខេត្តនេះទើបតែផ្លាស់ប្ដូរអភិបាលថ្មី ឈ្មោះ ញ៉ែម សំអឿន ។

Read more: ​មេ​ឈ្មួ​ញ​ឈើឈ្មោះធី​ បា.ញ់ កំពុង​បង្កើត​សង្វៀន​ល្បែ​ង​ធំ​នៅ​ខេត្ត​រត​ន​គិរី

កម្លាំង​នគរបាល​ខណ្ឌចំនួន​២ សហការ​ចាប់​ជនសង្ស័យ៣​នាក់ ពាក់ព័ន្ធ​ឆក់​កាបូប​លុយ

កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ខាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ បានជាបន្តបន្ទាប់់ នៅវេលាម៉ោង០២រសៀលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ តាមផ្លូវសាធារណៈ ។

Read more: កម្លាំង​នគរបាល​ខណ្ឌចំនួន​២ សហការ​ចាប់​ជនសង្ស័យ៣​នាក់ ពាក់ព័ន្ធ​ឆក់​កាបូប​លុយ

លួច​នាំ​ជ្រូកចូល​​ពី​ថៃ លក់​បន្លំ​ជាជ្រូក​កណ្តុរ សមត្ថកិច្ច​ចុះបង្ក្រាប ម្ចាស់​ដឹងមុនគេចខ្លួន​បាត់

សត្វជ្រូកកណ្តុរ ដែលអ្នកលក់បានខ្វៃរួចហើយ អ្នកទិញពិបាកមើល និងមិនដឹងទេថា ជាជ្រូកព្រៃភ្នំរបស់បងប្អូនជនជាតិដើមភាគតិច ឫមួយជាជ្រូក ដែលជនខិលខូចបន្លំលួចនាំចូលមកពីប្រទេសថៃ នោះទេ ខណៈដែលមានការពេញនិយមខ្លាំង ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលមានជីវភាពធូរធារ ។

Read more: លួច​នាំ​ជ្រូកចូល​​ពី​ថៃ លក់​បន្លំ​ជាជ្រូក​កណ្តុរ សមត្ថកិច្ច​ចុះបង្ក្រាប...

ឃាត់ខ្លួន​បុរស​ម្នាក់ ស្រវឹងស្រា​ដុត​ផ្ទះបាយ​ម្ដាយចិញ្ចឹម ឆេះ​ខ្ទេច នៅ​ស្រុក​បាទី

កម្លាំងនគរបាលស្រុកបាទី បានឃាត់ខ្លួនបុរសម្នាក់ ក្រោយពីកូនផ្ទះបាយរបស់ម្តាយចិញ្ចឹមខ្លួន កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បណ្តាលឲ្យខូចខាត (ដោយចេតនា) នៅត្រង់ចំណុចភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។

Read more: ឃាត់ខ្លួន​បុរស​ម្នាក់ ស្រវឹងស្រា​ដុត​ផ្ទះបាយ​ម្ដាយចិញ្ចឹម ឆេះ​ខ្ទេច...

ប៉ូលិសឃាត់ខ្លួន​មុខសញ្ញា​ចោរឆក់ ០៦​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវមុខសញ្ញាចោរកម្ម និងឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

Read more: ប៉ូលិសឃាត់ខ្លួន​មុខសញ្ញា​ចោរឆក់ ០៦​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

នារីក្លា​ហាន! ចោរប្លន់ម៉ូតូ ស្ត្រីរងគ្រោះ​ប្រតាយប្រតប់ ដណ្តើមម៉ូតូពីចោរបាន​មកវិញ!

កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយប្រជាពលរដ្ឋ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា ២នាក់ ដែលបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ពីប្ដីប្រពន្ធ ពុំបានសម្រេច ខណៈដែលជនរងគ្រោះទាំង ២នាក់ប្ដីប្រពន្ធ រួមនឹងកូនតូចម្នាក់ទៀត កំពុងជិះម៉ូតូឌុបគ្នា មកពីដើរលេង ពេលយប់។

Read more: នារីក្លា​ហាន! ចោរប្លន់ម៉ូតូ ស្ត្រីរងគ្រោះ​ប្រតាយប្រតប់...

ចៅក្រម​សម្រេច​ឃុំខ្លួន​អតីត​សង្ឃ ពឿ​យ មេត្តា ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី បណ្តោះអាសន្ន ពាក់ព័ន្ធ ៦​បទល្មើស

លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកា ឃុំខ្លួនអតីតសង្ឃ ពឿយ មេត្តា ដាក់ពន្ធនាគារ(ប៉េហ្ស៊ី) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ៦បទល្មើស ។

Read more: ចៅក្រម​សម្រេច​ឃុំខ្លួន​អតីត​សង្ឃ ពឿ​យ មេត្តា ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី...

ស្កាត់​ពី​ក្រុង​បាត់ដំបង​ទៅ​លួច​ម៉ូតូ​អ្នក​ច្រូតស្មៅ​នៅ​ស្រុក​មោងប្ញស្សី​​

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ស្ទាក់ចាប់បានភ្លាមៗ ក្រោយពីលួចយកម៉ូតូជិះរត់បានតែប៉ុន្មាននាទីប៉ុណ្ណោះ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី ១៦ មករា ខណៈទុកនៅក្បែរប្រឡាយចិនរួចរវល់ច្រូតស្មៅ ដែលស្ថិតក្នុងភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី។

Read more: ស្កាត់​ពី​ក្រុង​បាត់ដំបង​ទៅ​លួច​ម៉ូតូ​អ្នក​ច្រូតស្មៅ​នៅ​ស្រុក​មោងប្ញស្សី​​

ប្តី​ឃ្លាំមើល​តាម GPS ទាន់​ប្រពន្ធ​ផិត​ជាមួយ​ប្រុស​សាហា​យ​ច្រើន​សារ​ក្នុង​ចម្ការ​ស្វាយ

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនមនុស្សប្រុសស្រី ២នាក់ កាលពីម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅក្នុងដីចម្ការស្វាយ ស្ថិតនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល តាមពាក្យបណ្ដឹងរបស់បុរសជាប្តី ប្ដឹងអំពើការលួចផិតក្បត់មានសាហាយស្មន់ ។

Read more: ប្តី​ឃ្លាំមើល​តាម GPS...

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ បំបែកសំបុក​ក្រុម​ចោរ ចាប់ខ្លួន​ ៥​នាក់ ក្នុង​ចំណោម​បក្ខពួក​ ៩​នាក់

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ កម្លាំងនគរបាលស្រុកព្រៃនប់ កម្លាំងនគរបាលស្រុកកំពង់សីលា និងកម្លាំងនគរបាលស្រុកស្ទឹងហាវ បានបំបែកសំបុកក្រុមចោរ (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ) ដោយកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ចំនួន ៥នាក់ ក្នុងចំណោមបក្ខពួក ៩នាក់ ។

Read more: ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ បំបែកសំបុក​ក្រុម​ចោរ ចាប់ខ្លួន​ ៥​នាក់...

លទ្ធផល បើកបរ​ម៉ូតូ លឿន ហើយ​មិន​ពាក់មួក​សុវត្ថិភាព ពេល​ដួល​…

ទាហានម្នាក់ បើកបរម៉ូតូធំ CB លឿនដូចហោះ ហើយមិនពាក់មួកសុវត្ថិភាព ក៏ដួលនៅលើផ្លូវទើបអ៊ុតកៅស៊ូថ្មីៗ បណ្តាលឲ្យបែកក្បាល ស្លា.ប់នៅនឹងកន្លែង។ ម៉ូតូធំនោះ ពេលដួល ក៏ទៅខ្ទាតប៉ះម៉ូតូ ១គ្រឿងទៀត ម៉ាក Let’s បើកបរដោយនារីម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យដួល រងរបួសដែរ។

Read more: លទ្ធផល បើកបរ​ម៉ូតូ លឿន ហើយ​មិន​ពាក់មួក​សុវត្ថិភាព ពេល​ដួល​…

យុវជន ៣នាក់ គិតខុស! សម្រេចចិត្ត ចេញ​រក​លុយ​​តាម​ផ្លូវ… តែ​ត្រូវប៉ូលិសចាប់ ដោយសារតែ iPhone 7!

យុវជន ៣នាក់ បានជិះម៉ូតូ ឆក់កាបូប ត្រូវសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបាន។ សមត្ថកិច្ច ក៏បានបញ្ជូនជនសង្ស័យទាំង ៣នាក់ ទៅកាន់ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ។ហេតុការណ៍ជិះម៉ូតូ ឆក់កាបូបនោះ កើតឡើង កាលពីវេលាម៉ោង ១៩ និង ៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង។

Read more: យុវជន ៣នាក់ គិតខុស! សម្រេចចិត្ត ចេញ​រក​លុយ​​តាម​ផ្លូវ… តែ​ត្រូវប៉ូលិសចាប់...

ជម្លោះដីវត្តនៅប្រទេសជប៉ុន៖ ព្រះសង្ឃ ពឿយ មេត្តា ត្រូវបានចាប់ផ្សឹក វ៉ៃខ្នោះ បញ្ជូនឡើង​តុលាការ​

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករានេះ បានបញ្ចប់ការស៊ើបសួរ លើអតីតសង្ឃ ពឿយ មេត្តា ដែលពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង។

Read more: ជម្លោះដីវត្តនៅប្រទេសជប៉ុន៖ ព្រះសង្ឃ ពឿយ មេត្តា ត្រូវបានចាប់ផ្សឹក វ៉ៃខ្នោះ...

​រំលោភភ្លើងស្តុប! រថយន្ត​ធុនធំ ១គ្រឿង បើកទៅបុករថយន្តបែន ហើយរ៉េចង្កូត បុកបង្គោលភ្លើង និងបុកចូលផ្ទះថ្ម

រថយន្តធុនធំ ១គ្រឿង បានបើករំលោភភ្លើងស្តុប ហើយទៅបុករថយន្តបែន និងបានរ៉េចង្កូត បុកបង្គោលភ្លើង ព្រមទាំងបុកចូលផ្ទះថ្ម បណ្តាលឲ្យខូចខាត តែគ្មានអ្នកគ្រោះថ្នាក់ឡើយ។

Read more: ​រំលោភភ្លើងស្តុប! រថយន្ត​ធុនធំ ១គ្រឿង បើកទៅបុករថយន្តបែន ហើយរ៉េចង្កូត...

ភ្លើង​ឆេះ​ផ្ទះ ស្លាប់​ប្រពន្ធ​មាន​ផ្ទៃពោះ និង​កូន​ៗ​សរុប​៦​នាក់ តុលាការ​កាត់ទោស​ប្តី ដាក់គុក​អស់​១​ជីវិត

ករណីភ្លើងឆេះផ្ទះ នៅស្រុកបរិបូណ៌ ដែលបណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ សរុប៦នាក់ (រាប់ទាំងកូននៅក្នុងពោះម្ដាយម្នាក់ទៀត) បានស្លាប់នៅក្នុងភ្នក់ភ្លើង កាលពីយប់ថ្ងៃទី៩ ឧសភា ២០២១កន្លងមកនោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ តុលាការខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមផ្តន្ទាទោស ជនសង្ស័យជាប្តី ដាក់ពន្ធនាគារអស់មួយជីវិត ។

Read more: ភ្លើង​ឆេះ​ផ្ទះ ស្លាប់​ប្រពន្ធ​មាន​ផ្ទៃពោះ និង​កូន​ៗ​សរុប​៦​នាក់...

សម្តេច​ក្រឡាហោម ស ខេ​ង សម្រេច​ដក​តំណែង​មេ​ប៉ុស្តិ៍​សំរោង​ធំ ថែម​ទាំង​បន្ថយស័ក្តិ

លោកវរសេនីយ៍ត្រី(ស័ក្តិ៤) ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានប្រព្រឹត្តិល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយស័ក្តិ ចំនួន១ថ្នាក់ ឲ្យមកត្រឹមអនុសេនីយ៍ឯក(ស័ក្តិ៣) វិញ នេះបើយោងសេចក្តីប្រកាសចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃពុធ ទី១២ មករានេះ ។

Read more: សម្តេច​ក្រឡាហោម ស ខេ​ង សម្រេច​ដក​តំណែង​មេ​ប៉ុស្តិ៍​សំរោង​ធំ ថែម​ទាំង​បន្ថយស័ក្តិ

ក្មេងប្រុស អាយុ ១៣ឆ្នាំ រពិសដៃ យកគីបគ្រាប់ មកតថ្មពិល​លេង ផ្ទុះ

ករណីផ្ទុះគីបគ្រាប់ បណ្តាលអោយក្មេងប្រុសម្នាក់ ស្លា.ប់ កាលពីវេលាម៉ោង ១៣ និង ៣០នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

Read more: ក្មេងប្រុស អាយុ ១៣ឆ្នាំ រពិសដៃ យកគីបគ្រាប់ មកតថ្មពិល​លេង ផ្ទុះ