Social Network

ល្បែងភ្នាល់​«ឡូ​តូ​»តាម​​អន​​ឡាញ ត្រូវបានបង្ក្រាប​

រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងជាប្រភេទល្បែងភ្នាល់ឡូតូតាមអនឡាញ ដែលគេដាក់បញ្ចាំងទូរទស្សន៍ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងខណ្ឌធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបេនឡានទល់មុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

Read more: ល្បែងភ្នាល់​«ឡូ​តូ​»តាម​​អន​​ឡាញ ត្រូវបានបង្ក្រាប​

នឹក​ស្មាន​មិន​ដល់​! ទុក​ម៉ូតូ​ខាងក្រោម​ឡើង​ទៅ​ជួប​សង្សារ​នៅ​ជាន់​ទី​១ ចុះ​មក​វិញ​ហួសចិត្ត

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ ធ្វើការឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ១គ្រឿង បានសម្រេច ខណៈដែលម្ចាស់ម៉ូតូខាងលើជិះទៅកាន់ផ្ទះជួលមួយកន្លែង រួចទុកនៅខាងក្រោម ហើយឡើងទៅជួបសង្សារនៅលើជាន់ទី១ នាវេលាយប់ពាក់កណ្ដាលអធ្រាត្រ ។

Read more: នឹក​ស្មាន​មិន​ដល់​! ទុក​ម៉ូតូ​ខាងក្រោម​ឡើង​ទៅ​ជួប​សង្សារ​នៅ​ជាន់​ទី​១...

ឃាត់សួរនាំបុរសជាឪពុកមា បាន​បង្ក​​ឱ្យ​ក្មួយប្រុស​របួសស្នាមលើ​ខ្លួន​

ខេត្តក្រចេះ ៖ បន្ទាប់ពីមានអាក់ខោនហ្វេសបុកមួយឈ្មោះ Khlei Khleom Deily បានបង្ហោះករណីឪពុកមាប្រើហិង្សាលើកូនដោយសរសេរថា «ប៉ូលិសមិនហ៊ានចាប់ជនបង្កហេតុជូនមកស្នងការនគបាលជ្រាបជាព័ត៌មាន» ។

Read more: ឃាត់សួរនាំបុរសជាឪពុកមា បាន​បង្ក​​ឱ្យ​ក្មួយប្រុស​របួសស្នាមលើ​ខ្លួន​

ឈ្មួញជួញដូរម្នាក់​នេះ មិនធម្មតា​ទេ​!

ខេត្តកោះកុង ៖ នៅថ្ងៃទី១៦ វិច្ឆិកា វេលាម៉ោង១០និង២៥នាទីព្រឹក ដោយអនុវត្ត តាមអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ ឯក ហួន នុន អធិការនគរបាល ស្រុកស្រែអំបិល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌ, ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកំលាំងអន្តរាគមន៍ បានចុះអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុងលេខ :៣៦២៦ត.ព/១៩ ចុះថ្ងៃទី៣១/១២/១៩ ចេញដោយ ងួន ធីរ: ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ។

Read more: ឈ្មួញជួញដូរម្នាក់​នេះ មិនធម្មតា​ទេ​!

ផ្អើល​ទាំង​យប់ ក្រោយ​នាយក​ទីចាត់ការ​​ចាក់​ព្រះរាជអាជ្ញា​រង​

ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ហេតុការណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភោជនីយ៍ដ្ឋានមួយកន្លែងដែលមានយីហោ ជ្រោះពេជ្រចិន្តា ស្ថិតនៅក្នុងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បង្កការភ្ញាក់គ្រប់គ្នា ។

Read more: ផ្អើល​ទាំង​យប់ ក្រោយ​នាយក​ទីចាត់ការ​​ចាក់​ព្រះរាជអាជ្ញា​រង​

បុរសម្នាក់មកពីយកលុយថ្លៃទឹកសុទ្ធ​វិញ ស្រាប់តែជួបគ្រោះ​​តាម​ផ្លូវ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តបែនដឹកដីបើកបញ្ជ្រាស់ទិសបុកនិងកិនបែកក្បាល បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធមនៅកន្លែងកើតហេតុ ចោលប្រពន្ធនិងកូនប្រុសស្រីចំនួន២នាក់ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរត្រឡប់មកពីយកលុយថ្លៃទឹកសុទ្ធវិញ។

Read more: បុរសម្នាក់មកពីយកលុយថ្លៃទឹកសុទ្ធ​វិញ ស្រាប់តែជួបគ្រោះ​​តាម​ផ្លូវ

ឃើញលេខ​​ខល​មក តែមិនមែនសំឡេង​ប្តី លុះសួរនាំ​ដឹងរឿង ប្រពន្ធស្លុតចិត្ត​

រាជធានីភ្នំពេញ ៖ បុរសជាងម៉ៅការសំណង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវរថយន្តរេចង្កូតមកបុកពេញទំហឹង ហើយរថយន្តបង្កបានបើកគេចបាត់ស្រមោល ។

Read more: ឃើញលេខ​​ខល​មក តែមិនមែនសំឡេង​ប្តី លុះសួរនាំ​ដឹងរឿង ប្រពន្ធស្លុតចិត្ត​

គ្រឿងញៀន​ជាង​១​គីឡូក្រាម​ថ្មីចែស​ទៀត ចាប់​បាន​នៅ​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ

រាជធានីភ្នំពេញ ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយទៀតហើយថ្មីចែស នៅលើទឹកដីខេត្តកំពង់ស្ពឺ ជាលទ្ធផលឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ និងចាប់យកថ្នាំញៀនប្រមាណជាង១ គីឡូក្រាម។

Read more: គ្រឿងញៀន​ជាង​១​គីឡូក្រាម​ថ្មីចែស​ទៀត ចាប់​បាន​នៅ​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ

ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុង​ជិះចូលទៅ​បញ្ចាំ

ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុងជិះចូលទៅបញ្ចាំនាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោក វ៉ាន់ តារ៉ា ដែលបានឃាត់ខ្លួនជន សង្ស័យបាននិយាយថា ការឃាត់ខ្លួនជននេះ ដោយយោងលើបណ្ដឹងជនរងគ្រោះដែលជាបងថ្លៃ ឈ្មោះ រឿម ដេត ហៅ ចាំង ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ។

Read more: ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុង​ជិះចូលទៅ​បញ្ចាំ

បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ខណ្ឌ​ច្បារ​អំពៅ​ឃាត់ខ្លួន​១៤​នាក់ នឹកឃើញ​មាន់​ជល់​១​ក្បាល​សម្លាប់​ប៉ូ​លី​ស​ហ្វី​លី​ពី​ន​ម្នាក់

រាជធានីភ្នំពេញ ៖ បើតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ ចាក់ភ្នាល់ជាល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនអ្នកលេងជល់មាន់បានចំនួន ១៤នាក់ ។

Read more: បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ខណ្ឌ​ច្បារ​អំពៅ​ឃាត់ខ្លួន​១៤​នាក់...

រដ្ឋអំណាចមូល​ដ្ឋាន​លក់​ដី​រួម​ តាំង​ពី​​ជាង​១០​ឆ្នាំ​មុនទើបផ្ទុះការ​តវ៉ា

ខេត្តកំពង់ស្ពឺ ៖ ដីមួយកន្លែងដែលមេភូមិបានលក់ ហើយអ្នកទិញបានចុះបញ្ជីធ្វើប្លង់កាន់កាប់ជិត២០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ទើបផ្ទុះការតវ៉ាដាក់ពាក្យបណ្តឹងទាមទារសុំអោយតុលាការជួយផ្តល់យុត្តិធម៌។ ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋនេះដែរត្រូវបានភាគីអ្នកទិញអះអាងថា មានអ្នកញុះញង់ពីក្រោយខ្នង ដើម្បីបង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ។

Read more: រដ្ឋអំណាចមូល​ដ្ឋាន​លក់​ដី​រួម​ តាំង​ពី​​ជាង​១០​ឆ្នាំ​មុនទើបផ្ទុះការ​តវ៉ា

ក្រោយ​ទឹកជំនន់​ស្រក អ្នកទោស​ត្រូវ​ដឹក​បញ្ជូន​ត្រឡប់​មក​វិញ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយទឹកជំនន់ស្រកត្រូវបានបញ្ជូនអ្នកទោសមកដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យនៅពេលជម្លៀសដាក់ពន្ធនាគារចំនួន៤ខេត្តដែលដឹកដាក់វិញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

Read more: ក្រោយ​ទឹកជំនន់​ស្រក អ្នកទោស​ត្រូវ​ដឹក​បញ្ជូន​ត្រឡប់​មក​វិញ

គ្រូបង្រៀន​វិទ្យាល័យ​បឹង​ត្របែក​ខ្លះ​​នៅ​តែបារម្ភ​ពីការបាត់​ដី​សាលា

រាជធានីភ្នំពេញ ៖ គ្រូបង្រៀនមួយចំនួន ជាពិសេសគ្រូជិតចូលនិវត្តន៍នៃវិទ្យាល័យបឹង ត្របែក មកដល់ពេលនេះទៅហើយនៅតែបារម្ភពីការបាត់ដីសាលាដែលពួកគាត់បានថែរក្សាអស់ជាច្រើនទសវត្ស ទោះបីកន្លងមកសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់លោកឱ្យបញ្ឈប់សកម្មភាពដោះដូរអគាររបស់រដ្ឋតទៅទៀត ជាមួយនឹងការព្រមានដកតួនាទីថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នមួយចំនួនដែលមិនអនុវត្តតាមការណែនាំរបស់លោកក្ដី។

Read more: គ្រូបង្រៀន​វិទ្យាល័យ​បឹង​ត្របែក​ខ្លះ​​នៅ​តែបារម្ភ​ពីការបាត់​ដី​សាលា

​​ផ្តន្ទាទោសចាងហ្វាង​កាសែត​ម្នាក់​ដាក់​ពន្ធនាគារ​១៨​ខែ ពិន័យ​ប្រាក់​២​​លានរៀល​​​

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងចាងហ្វាងកាសែតជាតិខ្មែរ ពាក់ព័ន្ធពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដាក់ពន្ធនាគារកំណត់១៨ ខែ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន២លានរៀល ។

Read more: ​​ផ្តន្ទាទោសចាងហ្វាង​កាសែត​ម្នាក់​ដាក់​ពន្ធនាគារ​១៨​ខែ ពិន័យ​ប្រាក់​២​​លានរៀល​​​

បន្តរឿង​​សំណុំយក​ប្រាក់​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ​ប៉ូ​លិសចរា​ចរណ៍​

រាជធានីភ្នំពេញ ៖ ជនជាតិនីហ្សេរីយ៉ាម្នាក់ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ ប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយ និងរក្សាទុកគ្រឿងញៀន(កញ្ឆា)ដោយខុសច្បា ប់ ។

Read more: បន្តរឿង​​សំណុំយក​ប្រាក់​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ​ប៉ូ​លិសចរា​ចរណ៍​

សោក​ស្តាយណាស់ បំផ្លាញផ្ទះ​បុរាណ​ខ្មែរ​​​៤ខ្នង​ខ្ទេច​គ្មាន​សល់​​

រាជធានីភ្នំពេញ ៖ ផ្ទះសាងសង់បែបបុរាណធ្វើពីឈើលើថ្មក្រោមចំនួន៤ខ្នង សង្ស័យឆ្លង ចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះចេញជាផ្កាភ្លើងឆេះខ្ទេចគ្មានសល់ ខណៈដែលរថយន្តពន្លត់អគ្គិភ័យប្រឹងជួយដែរ តែជួយមិនទាន់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី១០ វិច្ឆិកា នេះ នៅចំណុចផ្ទះលេខ ២៧ និងផ្ទះលេខ ២៥ ផ្លូវ៤៣០ កែងផ្លូវ៤៩២ ក្រុម១១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

Read more: សោក​ស្តាយណាស់ បំផ្លាញផ្ទះ​បុរាណ​ខ្មែរ​​​៤ខ្នង​ខ្ទេច​គ្មាន​សល់​​

វ៉ៃខ្នោះ ព្រោះយកដុល្លារ​ក្លែងក្លាយ មក​បង់ថ្លៃផាកពិន័យចរា​ចរណ៍

រាជធានីភ្នំពេញ ៖ នគរបាលចរាចរណ៍ប្រចាំការនៅគោលដៅ ស្ដុបអតីតស្ពានដែកចម្ការដូង បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ បន្ទាប់ពីជនជាតិស្បែកខ្មៅរូបនេះ យកក្រដាសប្រាក់ចដុល្លារក្លែងក្លាយមកបង់ថ្លៃផាកពិន័យច្បាប់ចរាចរណ៍ ដោយសារខ្លួនគេបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ កាលពីវេលាម៉ោងប្រមាណ១០ និង៤០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

Read more: វ៉ៃខ្នោះ ព្រោះយកដុល្លារ​ក្លែងក្លាយ មក​បង់ថ្លៃផាកពិន័យចរា​ចរណ៍

បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ជាមួយថ្នាំ​ញៀន​ជាង​៦​គីឡូក្រាម

រាជធានីភ្នំពេញ ៖ នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូស ជាង០៦គីឡូក្រាម នៅខណ្ឌមានជ័យ នៅរាជធានីភ្នំពេញ ។

Read more: បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ជាមួយថ្នាំ​ញៀន​ជាង​៦​គីឡូក្រាម

ខឹង​ឪពុក​កូនស្រី​ហៅ​ទៅ​ផ្តាច់​ពាក្យ ចាក់​គូ​ដណ្តឹង​ប៉ុនប៉ង​ផ្តាច់ជីវិត

ខេត្តកណ្ដាល ៖ មានករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កឡើងដោយបុរសម្នាក់បានប្រើកាំបិតចុងស្រួច ចាក់ទៅលើនារីដែលជាគូដណ្តឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងឪពុកកូនស្រីហៅរូបគេឲ្យទៅផ្តាច់ពាក្យ នៅសាលាសង្កាត់។

Read more: ខឹង​ឪពុក​កូនស្រី​ហៅ​ទៅ​ផ្តាច់​ពាក្យ ចាក់​គូ​ដណ្តឹង​ប៉ុនប៉ង​ផ្តាច់ជីវិត

អាជីវករ​លក់​មាស​នៅ​ផ្សារ​កំពង់ត្រាច ខឹងសម្បា​នឹង​អាជ្ញាធរ​ចុះ​មក​វាយ​សំណង់​ចោល

ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាចមានកងរាជអាវុធហត្ថស្រុកមាននគរបាលស្រុករួមទាំងមន្ទីរសាលាស្រុកដឹកនាំដោយលោក ជួន សុភា អភិបាលរងស្រុក កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា កន្លងទៅ បានមកចុះមកវាយខឿនសំណង់តូបដែលរៀបលយចូលទៅលើផ្លូវសាធារណៈក្នុងផ្សារកំពង់ត្រាច។

Read more: អាជីវករ​លក់​មាស​នៅ​ផ្សារ​កំពង់ត្រាច ខឹងសម្បា​នឹង​អាជ្ញាធរ​ចុះ​មក​វាយ​សំណង់​ចោល

ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​២​ខ្នង​ទាំង​យប់

ខេត្តត្បូងឃ្មុំ ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួនពីរខ្នងមានពីរម្ចាស់ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់។ ហេតុតែការណ៍នោះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យនៃអធិការរដ្ឋាននគរបាលស្រុក ចេញមកអន្តរាគមន៍ជួយបាញ់ពន្លត់ផងដែរ។

Read more: ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​២​ខ្នង​ទាំង​យប់