Social Network

ទីបំផុត បុរស​ម្ចាស់​ហាង«​ធា​រ៉ា​» ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សួរចម្លើយ​​រួច

រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចបានកោះហៅជនដៃដល់ ម្ចាស់ហាងធារ៉ា មកប៉ុស្តិ៍នគរបាលវត្តភ្នំ ធ្វើការសាកសួររួចមក ទីបំផុតទៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។

Read more: ទីបំផុត បុរស​ម្ចាស់​ហាង«​ធា​រ៉ា​» ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន...

កំពុងជប់លៀង​បាន​​570​​ថ្មីចែស នាងៗ​មក​​​​កាច់​កញ្ចក់ឡាន​គេ?​

រាជធានីភ្នំពេញ ៖ សន្តិសុខនិងប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនស្ត្រី២នាក់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានលួចគាស់កញ្ចក់រថយន្តឡិចសុីស៥៧០មួយគ្រឿងដែលម្ចាស់ទើបនឹងទិញ ។

Read more: កំពុងជប់លៀង​បាន​​570​​ថ្មីចែស នាងៗ​មក​​​​កាច់​កញ្ចក់ឡាន​គេ?​

លួច​សម្រេច​ពី​យប់ រួច​លាក់​ទុក​ម៉ា​ស្អាត ព្រឹក​ឡើង​ចប់​ត្រឹម​កាមេរ៉ា និង GPS

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យចំនួន៣នាក់ជាប់ចោទលើករណីលួចកាច់សោយកម៉ូតូហើយរួចគេចខ្លួន ក្រោយក៏ត្រូវកម្លាំងនគរបាលព្រំដែនគោកប៉ុស្តិ៍ព្រៃគប់នៃវរសេនាតូចលេខ៩១១ ក្របួចចាប់បាននៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ទាំងព្រឹកព្រលឹមនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីម្ចាស់ម៉ូតូឆែកកាមេរ៉ាសុវត្ថិភាព និងឆែករកម៉ូតូតាមប្រព័ន្ធ GPS ផងនោះ ទើបតាមរកឃើញទីតាំងម៉ូតូ ក៏រាយការណ៍ប្តឹងសមត្ថកិច្ចផ្ទាល់មាត់ភ្លាមៗតែម្តង។

Read more: លួច​សម្រេច​ពី​យប់ រួច​លាក់​ទុក​ម៉ា​ស្អាត ព្រឹក​ឡើង​ចប់​ត្រឹម​កាមេរ៉ា និង GPS

អាវុធហត្ថ​ដាក់​រំសេវ​បំផ្ទុះ​កម្ទេច​ចោល​រថយន្ត​បា​កុង​១​គ្រឿង ឈ្មួញ​លាក់​ទុក​ដឹកឈើ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សាន្ត ប៊ុនធឿន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើការកាត់រថយន្តកែច្នៃបាកុង ចំនួន០១គ្រឿង និងបានធ្វើការដាក់គ្រាប់រំសេវបំផ្ទុះបំផ្លាញចោល ដែលកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ល្បាតបង្ក្រាបបាន ។

Read more: អាវុធហត្ថ​ដាក់​រំសេវ​បំផ្ទុះ​កម្ទេច​ចោល​រថយន្ត​បា​កុង​១​គ្រឿង...

ខ្លាំងបាត់! ប្រពន្ធទ្រាំលែងបានរត់ទៅរកមេភូមិ ប្តីតាមពីក្រោយគប់ទាំងកាំបិត​

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធបានប្តឹងពីបទប្រើអំពើហិង្សាវាយបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងយកកាំបិតដេញកាប់ទៀត ។

Read more: ខ្លាំងបាត់! ប្រពន្ធទ្រាំលែងបានរត់ទៅរកមេភូមិ ប្តីតាមពីក្រោយគប់ទាំងកាំបិត​

កំពុងនាំគ្នា​​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ​លុះសមត្ថ​កិច្ច​ចុះទៅដល់ប្រមូលបានជិត​១០នាក់​

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកលេងល្បែងបញ្ជល់មាន់មួយក្រុមបានប្រមូលផ្ដុំគ្នាជល់មាន់ស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ធ្វើឲ្យអ្នកស្រុកទ្រាំមិនបានក៏រាយការណ៍ឱ្យសមត្ថកិច្ចចុះទៅបង្ក្រាបតែម្ដង ។

Read more: កំពុងនាំគ្នា​​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ​លុះសមត្ថ​កិច្ច​ចុះទៅដល់ប្រមូលបានជិត​១០នាក់​

ផ្ទុះអាវុធ​ក្រោយ​វត្ត​ឧណ្ណាឡោម ជា​ករណី​បង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សូមធ្វើការបកស្រាយ និងជម្រាបប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសបុកទាំងអស់ឲ្យបានជ្រាបថា ករណីផ្ទុះអាវុធនៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយវត្តឧណ្ណាឡោម គឺជាករណីដេញបង្ក្រាបជនសង្ស័យលើករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

Read more: ផ្ទុះអាវុធ​ក្រោយ​វត្ត​ឧណ្ណាឡោម ជា​ករណី​បង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន

៣​ថ្ងៃ ​បំបែក​ករណី​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ចិន​និង​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លទ្ធផលការស្រាវជ្រាវស៊ើបអង្កេត និងបំបែកករណីចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ (បង្កដោយជនជាតិចិន និងជនជាតិចិន) គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ត្រូវបង្ក្រាបបានទាំងស្រុង និងចាប់បានជនសង្ស័យចំនួន៤នាក់ និងបានរំដោះជនរងគ្រោះ នេះបើយោងតាមផេកហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។

Read more: ៣​ថ្ងៃ ​បំបែក​ករណី​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ចិន​និង​ចិន...

ផ្ទុះអាវុធ​ ៣​គ្រាប់ មុខ​សាលា​ចតុមុខ ផ្ដើម​ចេញពី​ការ​មើល​មុខ​គ្នា

រាជធានីភ្នំពេញ ៖ ករណីគូភាគី ២ក្រុម មានការឌឺដង ជាពាក្យសំដីដាក់គ្នា ទើបឈានដល់ការគប់ដុំថ្ម ទៅលើភាគីមួយក្រុមទៀត ដែលធ្វើឲ្យមានការផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំណុចមុខសាលាចតុមុខ ធ្វើឲ្យក្រុមក្មេងស្ទាវចំនួន៤នាក់ភ័យស្លន់ស្លោនាំគ្នារត់ចូលផ្ទះលក់បបរជាប់របងសាលារៀន បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវ ។

Read more: ផ្ទុះអាវុធ​ ៣​គ្រាប់ មុខ​សាលា​ចតុមុខ ផ្ដើម​ចេញពី​ការ​មើល​មុខ​គ្នា

ល្បិច​ចោរ​! ក្រោម​រូបភាព​ផ្ញើ​សម្ភារ​មាន​តម្លៃ​ពី​បរទេស តែ​នៅ​អាច​បោក​បានជា​ហូរហែ

រាជធានីភ្នំពេញ ៖ បើតាម ផេកហ្វេសប៊ុក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ជានិច្ចកាលសមត្ថកិច្ច តែងតែបង្ក្រាបករណីឆបោកឲ្យផ្ញើលុយតាមវីងជាហូរហែ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះទៅបោកប្រាស់អ្នកផ្សេងទៀតបាន ក្នុងនោះផងដែរ សូម្បីតែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការដែលនៅសុខៗមកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់ ។

Read more: ល្បិច​ចោរ​! ក្រោម​រូបភាព​ផ្ញើ​សម្ភារ​មាន​តម្លៃ​ពី​បរទេស...

កំពុងប្រមូលផ្តុំ​គ្នា​ជួញដូរ ត្រូវ​សមត្ថកិច្ច​ប​ង្ក្រាប

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់ ខណៈពេលដែលពួកគេកំពុងតែជួបប្រមូលផ្តុំគ្នាជួញដូរគ្រឿងញៀន ។

Read more: កំពុងប្រមូលផ្តុំ​គ្នា​ជួញដូរ ត្រូវ​សមត្ថកិច្ច​ប​ង្ក្រាប

បុរសបរទេស និង​ស្ត្រីខ្មែរ​លេង​ល្បិចបោក​ស្ត្រីម្នាក់​តាមហ្វេសប៊ុក​ ត្រូវអស់លក្ខណ៍​

រាជធានីភ្នំពេញ ៖ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីខ្មែរម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកប្រាក់តាមរូបភាពវេរលុយ(វីង) ។

Read more: បុរសបរទេស និង​ស្ត្រីខ្មែរ​លេង​ល្បិចបោក​ស្ត្រីម្នាក់​តាមហ្វេសប៊ុក​...

បង្ក្រាប​កន្លែង​កែ​ច្នៃគ្រឿងញៀនក្នុង​អា​ផាត​មិន សរុប​៨៧៣០.២៨​ក្រាម

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប ៨ ៧៣០.២៨ក្រាម នៅមន្ទីរ ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅពីរគោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ។

Read more: បង្ក្រាប​កន្លែង​កែ​ច្នៃគ្រឿងញៀនក្នុង​អា​ផាត​មិន សរុប​៨៧៣០.២៨​ក្រាម

ក្មេង​ប្រុស​ស្រី​៣​នាក់ ត្រូវ​ជញ្ជាំង​ថ្ម​រលំ​សង្កត់​ស្លាប់​ម្ចាស់​ការដ្ឋាន​លាក់បាំង

រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រីចំនួន៣នាក់ដែលជាកូនជាងសំណង់ត្រូវបានជញ្ជាំងឥដ្ឋបាក់រលំសង្កត់ បណ្ដាលឲ្យស្លាប់គួរឲ្យសង្វេគ ខណៈដែលពួកគេនាំគ្នាអង្គុយលេងនៅក្បែរជញ្ជាំងឥដ្ឋជាន់ផ្ទាល់ដី ចំណែកឯឪពុក ម្តាយកំពុងរៀបឥដ្ឋនៅជាន់ខាងលើក្នុងការដ្ឋានសំណង់នៅខណ្ឌដង្កោ។

Read more: ក្មេង​ប្រុស​ស្រី​៣​នាក់...

នារី​ម្នាក់​បង្ហោះ​សារ​ថា​«​ស្តុ​ប​2​ធ្នូ​មាន​បិសាច​ហុតឈាម​» ដឹង​កំហុស និង​សុំ​អភ័យទោស

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នារីម្នាក់ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Socheata Pen បានចូលខ្លួន មកសារភាពកំហុស និងធ្វើការសុំអភ័យទោស ចំពោះការសរសេរបង្ហោះដោយភ្ជាប់រូបភាពមន្ត្រីនគរបាលចរាចរណ៍ មានខ្លឹមសារថា «ស្តុបពីរធ្នូមានបិសាចហុតឈាម» ។

Read more: នារី​ម្នាក់​បង្ហោះ​សារ​ថា​«​ស្តុ​ប​2​ធ្នូ​មាន​បិសាច​ហុតឈាម​» ដឹង​កំហុស...

ស្ត្រី​ម្នាក់​នឹកឃើញ​ចេញ​ក្រៅ​មួយ​ភ្លែត​សោះ លុះ​មក​វិញ​របស់របរ​ក្នុងផ្ទះ​ខ្ទេច​ខ្ទី

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីចេញទៅធ្វើការបាត់ ចំណែកប្រពន្ធនិងកូនក៏ចេញទៅក្រៅដែរ ហើយភ្លេចចាក់សោផ្ទះ ក៏ត្រូវជនសង្ស័យលួចយកម៉ូតូមួយគ្រឿង និងប្រាក់មួយចំនួនអស់ ប៉ុន្តេចុងក្រោយត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យ រកឃើញបានម៉ូតូមកវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលអត់លេខ ផ្លូវលំ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

Read more: ស្ត្រី​ម្នាក់​នឹកឃើញ​ចេញ​ក្រៅ​មួយ​ភ្លែត​សោះ...

ឃាត់ខ្លួនមុខសញ្ញា​៤​នាក់​ ​រួម​​ទាំង​អាវុធ​កែ​ច្នៃ

រាជធានីភ្នំពេញ ៖ យុវជនចំនួន៤នាក់ជាប់សង្ស័យថាជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ធ្វើការចាប់ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

Read more: ឃាត់ខ្លួនមុខសញ្ញា​៤​នាក់​ ​រួម​​ទាំង​អាវុធ​កែ​ច្នៃ

ប្រជាពលរដ្ឋ​មួយ​គ្រួសារ ធ្វើ​របង​បិទផ្លូវ​សាធារណៈ​រំលោភ​យក​ដី​ទួល​បុរាណ

ខេត្តស្វាយរៀង ៖ លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរឃុំស្រុក មន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាល អធិការនគបាល ស្រុករមាសហែក ចុះពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋចូលចាប់ដីទួលបុរាណ (ទួលតូង) ធ្វើជាកម្មសិទ្ធិ។

Read more: ប្រជាពលរដ្ឋ​មួយ​គ្រួសារ ធ្វើ​របង​បិទផ្លូវ​សាធារណៈ​រំលោភ​យក​ដី​ទួល​បុរាណ

ស៊យ​ធំ​! ទើប​ទិញ​ម៉ូតូ​កញ្ចាស់ និង​ឧបករណ៍​ទុក​រកស៊ី​ពេល​យប់ បែរ​ជា​អស់​​លក្ខណ៍​បាត់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានទិញម៉ូតូកញ្ចាស់១គ្រឿង រួមជាមួយឧបករណ៍សម្រាប់កាច់សោ.កម៉ូតូផង រួចជិះចេញដើររកទីតាំងសម្រាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកស្រុក ឬកន្លែងណាដែលមានម៉ូតូថ្មី ដើម្បីកាច់.កយកពេលយប់ ហើយបើលួចម៉ូតូអាថ្មីបាន និងទុកអាចាស់ចោល ប៉ុន្តែប៉ះចំថ្ងៃស៊យ ក៏ជួបកម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស កំពុងល្បាតក៏ចាប់ខ្លួនតែម្ដងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។

Read more: ស៊យ​ធំ​! ទើប​ទិញ​ម៉ូតូ​កញ្ចាស់ និង​ឧបករណ៍​ទុក​រកស៊ី​ពេល​យប់...

នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត

ខេត្តកោះកុង ៖ ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូច ដែលចេញមក សម្តែងធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុងឱ្យដាក់ជាតំបន់ការពារ។

Read more: នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត

នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​បុរស​២​នាក់ ​តាម​ដីកា​ ក្លែង​ឯកសារ​លួច​លក់អចលនវត្ថុ របស់គេ

ខេត្តកណ្តាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនជាប់ចោទចំនួន ២នាក់ តាមដីកាសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធ ក្លែងប័ណ្ណកម្មសិទ្ធិ បន្លំឯកសារ លួចលក់ឬលួចបញ្ចាំ អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន ។

Read more: នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​បុរស​២​នាក់ ​តាម​ដីកា​...