Social Network

ហ៊ានម៉្លេះ! គ្រាន់តែ​សួរ​​រឿង​ធ្វេ​ី​ឱ្យ​​កង់​ដួល កូន​​ទាញ​ដុំ​ឥដ្ឋ​ដេញ​វាយ​ម្តាយ​​ឪពុក​

ខេត្តកណ្ដាល ៖ កូនប្រុសម្នាក់ គ្រាន់តែម្ដាយសួរនាំរឿងធ្វើឱ្យកង់ដួល ស្រាប់តែស្ទុះទៅយកដុំឥដ្ឋប្រហោងវាយមកលើម្ដាយ និងឪពុក ព្រមទាំងអ្នកជិតខាងម្នាក់ទៀត បណ្តាលឱ្យរងរបួស ហេីយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

Read more: ហ៊ានម៉្លេះ! គ្រាន់តែ​សួរ​​រឿង​ធ្វេ​ី​ឱ្យ​​កង់​ដួល...

​ធ្វើ​កិច្ចសន្យា និងអប់រំយុវជន​ម្នាក់ដែល​បង្ហោះ​ព័ត៌មាន​ចាស់​២​ឆ្នាំ​មុន រិះគន់​ប៉ូលិស​ចរាចរណ៍

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Alex Piano ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើស ស្លាកសញ្ញា ចរាចរណ៍ យកមកផុសខុសពីការពិត ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ និងអប់រំ ។

Read more: ​ធ្វើ​កិច្ចសន្យា និងអប់រំយុវជន​ម្នាក់ដែល​បង្ហោះ​ព័ត៌មាន​ចាស់​២​ឆ្នាំ​មុន...

នារីម្នាក់ដេញតាមចោរ បែរជាបុកគូទ​ឡានសន្លប់ លុះ​បើក​កែបឃើញជិត​៤ម៉ឺនដុល្លារ​

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងជាបុគ្គលិកវេរលុយម្នាក់ ខណៈជិះម៉ូតូនិយាយទូរស័ព្ទតាមផ្លូវត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅបាត់ ហើយនាងបានជិះម៉ូតូដេញតាមក៏ជ្រុលទៅបុកគូទរថយន្តបណ្តាលឱ្យដួលសន្លប់ បន្សល់ទុកលុយមួយថង់ប្រមាណជិត៤ម៉ឺនដុល្លារក្នុងកែបម៉ូតូ ។

Read more: នារីម្នាក់ដេញតាមចោរ បែរជាបុកគូទ​ឡានសន្លប់ លុះ​បើក​កែបឃើញជិត​៤ម៉ឺនដុល្លារ​

ពលករចាញ់បោកមេខ្យល់ ទៅប្រទេសថៃ ៣៤នាក់ ត្រូវបានកងទ័ពនៅព្រំដែន ជួយសង្គ្រោះ និងបញ្ជូនមកស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖ ក្រោយពីបានទទួលបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានដឹកនាំកម្លាំងយោធា ចុះទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ នាំចេញទៅធ្វើការនៅប្រទេសថៃ បានទាន់ពេលវេលា ហើយក៏បានបញ្ជូន ពលរដ្ឋទាំងនោះទៅស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក។

Read more: ពលករចាញ់បោកមេខ្យល់ ទៅប្រទេសថៃ ៣៤នាក់ ត្រូវបានកងទ័ពនៅព្រំដែន ជួយសង្គ្រោះ...

កុំធ្វើឲ្យសាច់ញាតិជនរងគ្រោះ ស្រក់ទឹកភ្នែកដោយសារការបើកបររបស់អ្នក! ស្លាប់៥នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែមេសាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៧នាក់។

Read more: កុំធ្វើឲ្យសាច់ញាតិជនរងគ្រោះ ស្រក់ទឹកភ្នែកដោយសារការបើកបររបស់អ្នក! ស្លាប់៥នាក់...

ឡានទឹកបាញ់​១០គ្រឿង​​ ឆេះ​ផ្ទះថ្ម​១​ល្វែង​នៅ​កណ្តាលក្រុង​នេះ

រាជធានីភ្នំពេញ ៖ ផ្ទះល្វែងកន្លែងដែលត្រូវអគ្គិភ័យឆាបឆេះ គិតត្រឹមម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី៣០ េមសា នេះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមានការអន្តរាគមន៍រថយន្តពន្លត់បាញ់ជាបន្តបន្ទាប់ ។

Read more: ឡានទឹកបាញ់​១០គ្រឿង​​ ឆេះ​ផ្ទះថ្ម​១​ល្វែង​នៅ​កណ្តាលក្រុង​នេះ

មន្ត្រី​ប៉ូលិស ​បាញ់​បុរស​ម្នាក់ ​ក្នុងខណ្ឌដូនពេញ ចាប់ខ្លួន​បាន នៅខេត្តកំពត

ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍ជាបឋមអោយដឹងថា នៅរសៀលថ្ងៃទី២៨ មេសា ២០២០នេះ កម្លាំងជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពត តាមចាប់ខ្លួនជនសង្ស័យជាមន្ត្រីនគរបាលរាជធានីភ្នំពេញម្នាក់ ដែលបានបាញ់ប្រហារបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់នៅមុខផ្សារសូរិយា ម៉ល នៅខណ្ឌដូនពេញ កាលពី ២ថ្ងៃមុននេះ ។

Read more: មន្ត្រី​ប៉ូលិស ​បាញ់​បុរស​ម្នាក់ ​ក្នុងខណ្ឌដូនពេញ ចាប់ខ្លួន​បាន នៅខេត្តកំពត

មានទាំងប្រុស មានទាំងស្រី​កំពុង​ពពាក់ពពូនគ្នា​​ក្នុង​បន្ទប់ជួល​ សមត្ថកិច្ច​ចុះឆ្មក់​

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោសហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះទៅឃាត់ខ្លួនយុវជន និងយុវតីចំនួន៨នាក់ ខណៈកំពុងនាំគ្នាស្នាក់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងជុំគ្នា ធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។

Read more: មានទាំងប្រុស មានទាំងស្រី​កំពុង​ពពាក់ពពូនគ្នា​​ក្នុង​បន្ទប់ជួល​...

អ្នកណា​មិនស្គាល់«យាយ​​សក់ស​រ៉ា​ជង្រុក» ទំរាំគាត់​ធ្លាក់ក្នុងអន្ទាក់​ប៉ូលិស​

ខេត្តបាត់ដំបង៖ ស្ត្រីវ័យជាង៧០ឆ្នាំម្នាក់សក់ស្កូវព្រោង ដែលពួកនិយមគ្រឿងញៀន ហៅយាយសក់ស ជារហស្សនាមដ៏ល្បីល្បាញបំផុត ជាមួយនឹងមុខរបរទុច្ចរិត «ជូញដូរគ្រឿង»នៅក្នុងស្ថានីយរថភ្លើងក្នុងក្រុងបាត់ដំបង នាពេលកន្លងមក តែពេលនេះត្រូវបានជាប់អន្ទាក់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការក្រុងបាត់ដំបង កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៧ មេសា ខណ:ដែលកំពុងប្រព្រឹត្តបទ ល្មើលនេះ នៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

Read more: អ្នកណា​មិនស្គាល់«យាយ​​សក់ស​រ៉ា​ជង្រុក» ទំរាំគាត់​ធ្លាក់ក្នុងអន្ទាក់​ប៉ូលិស​

ចិន​២​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​​ពេញ​ផ្លូវ​ក្នុង​សង្កាត់បឹងរាំង

រាជធានីភ្នំពេញ ៖ ជនជាតិចិន២ក្រុម ដោយមួយក្រុមមានគ្នា៦ទៅ៧នាក់អង្គុយផឹកស៊ី រីឯមួយក្រុមទៀតអង្គុយផឹកស៊ីតុទល់មុខគ្នាមានគ្នាជិត១០នាក់ ដោយភាគីម្ខាងមានគ្នា៦ទៅ៧នាក់ដើរទៅជល់កែវជាមួយភាគីម្ខាងទៀត ហើយគេមិនដឹងថាទំនាស់ពាក្យសម្តីគ្នារឿងអ្វីទេ ស្រាប់តែឈ្លោះប្រកែកគ្នាឡើងផ្អើលពេញផ្លូវ និងវាយត្រូវបុរសម្នាក់ជាជនជាតិចិន បណ្តាលអោយរងរបួសរយះដៃ ។

Read more: ចិន​២​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​​ពេញ​ផ្លូវ​ក្នុង​សង្កាត់បឹងរាំង

ឆ្មក់​បានបុរស៣នាក់​ប្រព្រឹត្តបទល្មើស​​ក្នុង​ខណ្ឌ​ដូនពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវឌឿងហែម ក្រុម៨ ភូមិ៤៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រោយពីសមត្ថកិច្ចរកឃើញគ្រឿងញៀននៅជាប់ខ្លួនជនសង្ស័យជិត១០០កញ្ចប់ ។

Read more: ឆ្មក់​បានបុរស៣នាក់​ប្រព្រឹត្តបទល្មើស​​ក្នុង​ខណ្ឌ​ដូនពេញ

បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច! ស្លាប់៤នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែមេសាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៨នាក់។

Read more: បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច! ស្លាប់៤នាក់ និងរបួស៨នាក់...

ត្រឹម​១សប្តាហ៍ប៉ុណ្ណោះ ឃាត់ខ្លួន​ជនសង្ស័យ​ជាង​​​៤០០នាក់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤៤៧នាក់(ស្រី២២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១៩ករណីទូទាំងប្រទេសរយៈពេល៧ថ្ងៃគិតពីថ្ងៃទី១៩ ខែមេសាដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។

Read more: ត្រឹម​១សប្តាហ៍ប៉ុណ្ណោះ ឃាត់ខ្លួន​ជនសង្ស័យ​ជាង​​​៤០០នាក់​

ជនបរទេសម្នាក់ ផឹកស៊ីមិនឲ្យលុយគេហើយ រត់ទៅផ្ទះយកកាំភ្លើងមកភ្ជង់គេឯងផ្អើលទាំងយប់ នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ បុរសជនបរទេសម្នាក់ ផឹកស៊ីមិនឲ្យលុយគេ វាយម្ចាស់ហាង ហើយរត់ទៅផ្ទះយកកាំភ្លើងមកភ្ជង់គេ ផ្អើលទាំងយប់នៅចំណុចហាងផឹកស៊ីមួយកន្លែង ជិតបាលីរីស៊ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាម៉ោងជាង១១យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

Read more: ជនបរទេសម្នាក់ ផឹកស៊ីមិនឲ្យលុយគេហើយ រត់ទៅផ្ទះយកកាំភ្លើងមកភ្ជង់គេឯងផ្អើលទាំងយប់...

មន្រ្តី​យោធា​សក្តិ​៥​វាយប្រហារ​ប្រពន្ធ​ក្នុង​​ឡាន​រួច​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​

ខេត្តកណ្តាល ៖ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មន្ត្រីយោធាសក្តិ៥ម្នាក់ដោយសារតែបញ្ហាភ្លើងប្រច័ណ្ឌបានបើកបាញ់ប្រពន្ធក្នុងរថយន្ត បណ្តាលអោយស្ត្រីរងគ្រោះបាត់បង់ជីវិតភ្លាមៗក្នុងរថយន្តនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានរត់គេចខ្លួន ។

Read more: មន្រ្តី​យោធា​សក្តិ​៥​វាយប្រហារ​ប្រពន្ធ​ក្នុង​​ឡាន​រួច​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​

​មានទាំង​ប្រុសទាំង​ស្រី​ជាង១០​នាក់ពពាក់ពពូនក្រោយផ្សារ​​ត្រូវអស់លក្ខណ៍​

ខេត្តសៀមរាប ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និង លោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយលោកវរ សេនីយ៍ឯក ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់នៅចំណុចខាងក្រោយផ្សារលើធំថ្មី ទើបឈានដល់ធ្វើការឃាត់ខ្លួនបានក្រុមអ្នកលេងល្បែងប្រុសស្រីចំនួន១១នាក់ ។

Read more: ​មានទាំង​ប្រុសទាំង​ស្រី​ជាង១០​នាក់ពពាក់ពពូនក្រោយផ្សារ​​ត្រូវអស់លក្ខណ៍​

ពី​យប់​ក្របី​នៅ​គ្រប់​ចំនួន លុះ​ព្រឹក​ឡើង​មេ​ភូមិ​គ្រាន់តែ​បើកទ្វារ​​ក្រោល​ភ្លាម​ភ្ញាក់​តែ​ម្តង

ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងភូមិ ខណៈចោរលួចដឹកក្របីអស់ចំនួន៣ក្បាលចេញពីក្រោល ផ្ទះរបស់មេភូមិ ដែលមិនដឹងថា ចោរនោះលួចពីពេលណានោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីព្រឹក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

Read more: ពី​យប់​ក្របី​នៅ​គ្រប់​ចំនួន...

​មិនធម្មតាទេ! ស្ត្រី២នាក់​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែងត្រូវ​ចាប់ខ្លួនហើយ​

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៥និង៤៥នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២០ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដែលមុខសញ្ញាចំនួន២នាក់កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិថ្មី ផ្លូវរថភ្លេីង ស្ថិតនៅក្នុង ក្រុមទី១០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

Read more: ​មិនធម្មតាទេ! ស្ត្រី២នាក់​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែងត្រូវ​ចាប់ខ្លួនហើយ​

មិនដឹងខាងណា​​ត្រូវឬខុស រវាង​​ក្រុមកង់បី និង​បុរសម្នាក់ ផ្អើលសង្កាត់អូរឫស្សី២​

រាជធានីភ្នំពេញ ៖ យុវជន៣ទៅ៤នាក់ត្រូវបានគេប្រទះឃើញធ្វើសកម្មភាពវាយតប់គ្នា បណ្តាលឲ្យរងរបួសបែកក្បាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនយុវជនចំនួន៣នាក់នាំទៅធ្វើការសាកសួរ ។

Read more: មិនដឹងខាងណា​​ត្រូវឬខុស រវាង​​ក្រុមកង់បី និង​បុរសម្នាក់ ផ្អើលសង្កាត់អូរឫស្សី២​

កាំភ្លើង​និង​បុគ្គលិកហ្គាស​​​ត្រូវ​ឃាត់ ​ករណី​បាញ់​សម្លាប់​ប្អូនថ្លៃ​នៅ​កោះ​​ឧ​កញ៉ា​តី

ខេត្តសៀមរាប ៖ បន្ទាប់ពីបានប្រើកាំភ្លើងបាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតីរួចហើយនោះ ជនដៃដល់ជាមន្ត្រីប៉ូលិសរូបនេះ ក៏បានយកទៅលាក់ចំណុចស្ថានីយហ្គាសមួយកន្លែងក្នុងខេត្តសៀមរាប ។

Read more: កាំភ្លើង​និង​បុគ្គលិកហ្គាស​​​ត្រូវ​ឃាត់...

បុរស​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​បន្លំ​ដូរ​លុយ​តាម​វី​ង និង​ហាង ចប់​ត្រឹម​ហ្វេ​ស​ប៊ុ​ក

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងដើរបន្លំដូរលុយតាមកន្លែងវីងវេរលុយ និងហាងលក់ទំនិញផ្សេងៗ ត្រូវបានជនរងគ្រោះបង្ហោះរូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុកជាញឹកញាប់នោះ ពេលត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ សហការជាមួយនឹងកម្លាំងស្នងការនគរបាលខេត្តកណ្តាល ឃាត់ខ្លួនបានហើយ កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចបុរីជីបម៉ុង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

Read more: បុរស​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​បន្លំ​ដូរ​លុយ​តាម​វី​ង និង​ហាង...