Social Network

ល្បិចសន្យាខ្យល់! ​យកលុយពីមិត្តភក្តិឯង​អស់រាប់រយដុល្លារ​

រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលនៅសង្កាត់ផ្សារចាស់ដោយឃើញមានបុរសជាជនជាតិឥណ្ឌាម្នាក់រត់តាមផ្លូវ ហើយមានបុរសជាជនជាតិឥណ្ឌា៤ទៅ៥នាក់ទៀតរត់ដេញតាម និងស្រែកចោរៗ លុះដល់ពេលសមត្ថកិច្ចធ្វើការឃាត់សួរនាំ ទើបដឹងថា ជនជាតិឥណ្ឌាម្នាក់នោះឆបោកលុយមិត្តភក្តិ ដោយអះអាងថាខ្លួននឹងរកការងារឱ្យធ្វើ ហើយយកលុយមិត្តភក្តិអស់ចំនួន៨០០ដុល្លារ ។

Read more: ល្បិចសន្យាខ្យល់! ​យកលុយពីមិត្តភក្តិឯង​អស់រាប់រយដុល្លារ​

​ស្ត្រី​២​នាក់​បងប្អូន​​ព្រួត​គ្នាវាយស្ត្រីចំណាស់​ម្នាក់ក្នុងផ្សារ​ ​ត្រូវតុលាការ​សម្រេចហើយ​

ខេត្តកណ្តាល ៖ លោក អឿង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យ២នាក់ ជាបងប្អូនបង្កើតនឹងគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះម្នាក់ បណ្តាលឱ្យរងរបួស ដោយសារខឹងជនរងគ្រោះមកទារលុយដែលខ្លួនជំពាក់ ដែលសកម្មភាពវាយជនរងគ្រោះបានប្រព្រឹត្តនៅក្នុងផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ។

Read more: ​ស្ត្រី​២​នាក់​បងប្អូន​​ព្រួត​គ្នាវាយស្ត្រីចំណាស់​ម្នាក់ក្នុងផ្សារ​...

​ក្រោយ​បាត់ឡានអស់១ម៉ោង ម្ចាស់គ្មានសង្ឃឹម តែបែរជារកឃើញវិញ​

រាជធានីភ្នំពេញ ៖ បុរសជាអ្នកលក់គុយទាវម្នាក់ ខណៈទុករថយន្ត១គ្រឿងនៅក្បែរផ្ទះហើយរវល់ចូលទៅហូបបាយនៅខាងក្នុផ្ទះ ស្រាប់តែជនសង្ស័យ១ក្រុមធ្វើសកម្មភាពលួចយកទៅបាត់ស្រមោល ពេលនោះគាត់គ្មានសង្ឃឹមថានឹងអាចរកឃើញរថយន្តនោះឃើញវិញឡើយ។

Read more: ​ក្រោយ​បាត់ឡានអស់១ម៉ោង ម្ចាស់គ្មានសង្ឃឹម តែបែរជារកឃើញវិញ​

យោធា​ ដែលកាប់​និង​បាញ់​សម្លាប់​ប្រពន្ធ​និង​ស្ត្រី​ម្នាក់​ទៀត ទាល់ច្រក! សម្រេច​បញ្ចប់ជីវិត

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី២នាក់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម នៅក្នុងថ្លុកឈាម ខណៈបុរសជាប្តីមានចិត្តសាហាវព្រៃផ្សៃទាញ់កាំបិតកាប់ និងបាញ់ស្លាប់។

Read more: យោធា​ ដែលកាប់​និង​បាញ់​សម្លាប់​ប្រពន្ធ​និង​ស្ត្រី​ម្នាក់​ទៀត ទាល់ច្រក!...

ព្រួតគ្នាផ្តាច់ជីវិតបុរសម្នាក់តាមផ្លូវ លុះ១​ម៉ោងក្រោយអស់លក្ខណ៍​

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ត្រូវកងរាជអាវុធហត្ថខេត្តចាប់ខ្លួនបានក្រោយពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលឱ្យបាត់បង់ជីវិត ក្នុងទំនាស់ពាក្យសម្តីនឹងគ្នា ។

Read more: ព្រួតគ្នាផ្តាច់ជីវិតបុរសម្នាក់តាមផ្លូវ លុះ១​ម៉ោងក្រោយអស់លក្ខណ៍​

អស់ពីឮ​ស្រែកឡូឡា ​ឃើញ​មនុស្ស​​តោង​វេ​រ៉ង់ដា​អគារ​ជាន់​​ទី​​៧

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្នុងហេតុការណ៍ធ្លាក់ពីសណ្ឋា គារឡាក់គីស្តារ២ ជាន់ទី៧ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ឧសភា បណ្តោយផ្លូវ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

Read more: អស់ពីឮ​ស្រែកឡូឡា ​ឃើញ​មនុស្ស​​តោង​វេ​រ៉ង់ដា​អគារ​ជាន់​​ទី​​៧

ចាប់មេខ្លោង​បានហើយ ពាក់ព័ន្ធ​ករណីជំរិតទារប្រាក់ពី​ជនជាតិ​ចិនដូចគ្នា​

រាជធានីភ្នំពេញ ៖ មេខ្លោងចាប់ជំរិតទារប្រាក់ដែលបានធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះជាជនជាតិចិនដូចគ្នាម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយនឹងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២០ នៅក្នុងសណ្ឋាគារមួយកន្លែង តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

Read more: ចាប់មេខ្លោង​បានហើយ ពាក់ព័ន្ធ​ករណីជំរិតទារប្រាក់ពី​ជនជាតិ​ចិនដូចគ្នា​

ព្រះមិនជួយ! ធ្វើសកម្មភាពលើនាងហើយ ទៅផ្តាច់ជីវិតជនជាតិចិនម្នាក់ទៀត​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលរងរបួសបាក់ជើងត្រូវបាននគរបាលចាប់វាយខ្នោះទាំងបាក់ជើងពេលបញ្ជូនចូលមន្ទីរពេទ្យឯកជន ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយជិះគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូរបស់បុរសជនជាតិចិនម្នាក់ បណ្តាលអោយបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី១០ ខែឧសភា នៅចំណុចផ្លូវលេខ១៨២កែង២២៣ (ផ្លូវទេពផន) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះFEI SHIQI ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិចិន មុខរបរកម្មករដឹកតៅហ៊ូលក់ មានលំនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សិកែវ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកគុប ពាក់ស្លាកលេខ ភ្នំពេញ ១HN-១៣៣៩ ។

ចំណែកជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនឈ្មោះហុក ម៉េងហុង ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅម្តុំផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រីឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ID-៩១៥៤ ។

តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់នៅចំណុចមុខផ្សារដើមគ ក្នុងខណ្ឌបឹងកេងកង ហើយត្រូវសមត្ថកិច្ចដេញតាម បន្ទាប់មកជនសង្ស័យបានបោះកាបូបនោះចោលតាមផ្លូវត្រង់ចំណុចកើតហេតុខាងលើ ហើយក៏បានជ្រុលបុកម៉ូតូរបស់បុរសជនជាតិចិនជាកម្មករលក់តៅហ៊ូ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត ។

ចំណែកជនសង្ស័យម្នាក់បានរងរបួសបាក់ជើង រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ដែលរងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំ២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយជាបន្តទៀត ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព

ខ្លាំង​មែន​! រក​សី​ុ​គ្រឿងញៀនប្រើ​សុទ្ធតែ​ដ្រូ​នតាមដាន​សមត្ថកិច្ច​

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យចំនួន២នាក់ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរក្សាទុក និងចែកចាយនូវសារធាតុញៀខុសច្បាប់ ។ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ កម្លាំងជំនាញបានធ្វើឡើងនៅទីតាំង២ផ្សេងគ្នា ។

ដោយម្នាក់ឃាត់ខ្លួននៅស្រុកសៀមប៉ាង និងម្នាក់ទៀតឃាត់ខ្លួននៅក្នុងក្រុងស្ទឹងត្រែងក្នុងថ្ងៃរយៈពេល២បន្តបន្ទាប់គ្នាគឺថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២០នេះ ។

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងបានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង ។

ក្នុងនោះសមត្ថកិច្ច ដកហូតបាននូវវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស (Ice) ចំនួន៦កញ្ចប់តូច និងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ បាង សុគា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង កាលពីវេលាម៉ោង១និង៥នាទីក្នុងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

ក្រោយការសារភាពរបស់ជនសង្ស័យឈ្មោះបាង សុគា នៅព្រឹកថ្ងៃទី១០ ឧសភានេះ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តទៅចុះឆែកឆេរលំនៅដ្ឋានឈ្មោះ សុខ ជីវិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្នុងនោះដែរ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Ice) បានចំនួន២កញ្ចប់ទៀត។

នគរបាលប្រឆាំងគ្រឿងញៀនបានបន្តឲ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធផ្ទះចំនួន៣លើកមកហើយ តែមិនអាចបង្ក្រាបបានឡើយ ដោយជនល្មើសបានប្រើប្រាស់ឧបករណ៍ដ្រូនចាប់រូបភាពសម្រាប់ឃ្លាំមើលពីសកម្មភាពរបស់សមត្ថកិច្ច ហេតុនេះហើយទើបសមត្ថកិច្ចមិនអាចបំបែកករណីល្មើសច្បាប់បាន រហូតមកដល់ពេលនេះ ដោយផ្អែកលើចម្លើយសារភាពពីបក្ខពួក រួមផ្សំនឹងវត្ថុតាងបទល្មើសជាក់ស្តែងផងនោះ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងបទល្មើសគ្រឿងញៀន កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង ដើម្បីត្រៀមបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសនត្តិភាព

រឿងបោកឆ្នាំងបាយចោល ប្អូនជាប់ខ្នោះ បងដេកពេទ្យ​

ខេត្តតាកែវ ៖ ជនសង្ស័យជាប្អូនត្រូវប៉ូលិសចាប់វាយខ្នោះ ចំណែកជនរងគ្រោះជាបងដែលរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជនសង្ស័យជាប្អូនផឹកស្រវឹងហើយបោកឆ្នាំងបាយចោល លុះពេលជនរងគ្រោះស្តីបន្ទោស ធ្វើឱ្យជនសង្ស័យជាប្អូនខឹងក៏បានទាញកាំបិតបុ័ងតោកាប់ បណ្តាលឲ្យជនរងគ្រោះជាបងរងរបួសធ្ងន់ ។

Read more: រឿងបោកឆ្នាំងបាយចោល ប្អូនជាប់ខ្នោះ បងដេកពេទ្យ​

រកមូលហេតុឃើញហើយ ពាក់ព័ន្ធ​ករណីភ្លើងឆេះអាស្រមតម្កល់ព្រះពុទ្ធរូប​

ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៦ ឧសភា សមត្ថកិច្ចបានបើកការសើុបអង្កេត និងរកមូលហេតុឃើញហើយពាក់ព័ន្ធករណីអគ្គិភ័យឆាបឆេះអាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នង គឺបង្កឡើងដោយការលួចដុត ព្រមទាំងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាកម្មកររបស់ម្ចាស់អាស្រមកើតហេតុខាងលើ ព្រមទាំងដកហូតវត្ថុតាងផងដែរ។

Read more: រកមូលហេតុឃើញហើយ ពាក់ព័ន្ធ​ករណីភ្លើងឆេះអាស្រមតម្កល់ព្រះពុទ្ធរូប​

មិននឹកស្មាន​ផ្ទះ​សំណាក់​យីហោ​«៦៦» ពួកគេ​ប្រព្រឹត្តយ៉ាង​គគ្លើន​​ចឹង​​​សោះ

ខេត្តតាកែវ ៖ ក្រុមស្ទាវប្រុស-ស្រីចំនួន១៣នាក់ ដែលបានពួនសំងំពពាក់ពពូនគ្នាដើម្បីប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់ ត្រូវបានកំលាំងប៉េអឹមខេត្ត ក្រោមធ្វើការបង្ក្រាបបានទាំងសំបុកជាមួយនឹងវត្ថុតាងជាក់ស្តែង រួចបញ្ជូនមកកាន់ការិយាល័យប្រឆាំងការជួញដូគ្រឿងញៀនខេត្តចាត់ការបន្ត ។

Read more: មិននឹកស្មាន​ផ្ទះ​សំណាក់​យីហោ​«៦៦» ពួកគេ​ប្រព្រឹត្តយ៉ាង​គគ្លើន​​ចឹង​​​សោះ

ចិនតាមរក​ចិន​ធ្លាប់ចាប់ជំរិតខ្លួន លុះ​រក​ឃើញ​កក្រើក​ជ្រោយចង្វា

រាជធានីភ្នំពេញ ៖ ជនជាតិចិនមួយក្រុមតាមរកជនជាតិចិនមួយក្រុមផ្សេងទៀតដែលជាក្រុមធ្លាប់ចាប់ជំរិតខ្លួនចំនួន២ដងរួចមកហើយ លុះប្រទះឃើញក៏មានការផ្ទុះអាវុធនិងកាន់ដាវសាំម៉ូរ៉ៃដេញកាប់គ្នាបណ្តាលឲ្យរងរបួស២នាក់ ហើយត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវទន្លេមេគង្គក្បែរនឹងម៉ាស៊ីនបូមទឹក ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

Read more: ចិនតាមរក​ចិន​ធ្លាប់ចាប់ជំរិតខ្លួន លុះ​រក​ឃើញ​កក្រើក​ជ្រោយចង្វា

ភ្លើងកំពុងឆេះសិប្បកម្ម​មួយ​កន្លែង​ធ្ងន់​ធ្ងរ​ខ្លាំង​​ណាស់​

ខេត្តព្រះសីហនុ៖ កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសមត្ថកិច្ចក៏កំពុងអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលឆាបឆេះផ្សែងហុយឡើងខ្មៅខ្មួលខ្មាញ់ ក្នុងរោងសិប្បកម្មផលិតកេសស្នោមួយកន្លែង នៅខាងលិចផ្សារត្រពាំងរពៅ ជាប់ផ្លូវជាតិលេខ៣(វាលរេញ.កំពត) ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

Read more: ភ្លើងកំពុងឆេះសិប្បកម្ម​មួយ​កន្លែង​ធ្ងន់​ធ្ងរ​ខ្លាំង​​ណាស់​

តុលាការសម្រេចហើយ! ជនម្នាក់ខឹងរឿង​សុំ​សាកថ្មទូរស័ព្ទអត់ចូល ផ្ទុះកំហឹងដេញកាប់ម្ចាស់​ផ្ទះ​

ខេត្តកណ្តាល ៖ បុរសម្នាក់ដើរផឹកស៊ីហើយរករឿងដេញវាយកាប់អ្នកដទៃ ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា» តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ។

Read more: តុលាការសម្រេចហើយ! ជនម្នាក់ខឹងរឿង​សុំ​សាកថ្មទូរស័ព្ទអត់ចូល...

​វាសនាកូន​វាយ​ម្តាយ​​ព្រោះតែរឿង​​កង់​ ត្រូវតុលាការសម្រេចហើយ

ខេត្តកណ្ដាល ៖ ជនសង្ស័យជាកូនប្រុសម្នាក់ គ្រាន់តែម្ដាយសួរនាំរឿងធ្វើឱ្យកង់ដួល ក៏ស្ទុះទៅយកដុំឥដ្ឋប្រហោងវាយប្រហាមកលើម្ដាយឪពុក និងអ្នកជិតខាងបណ្តាលឱ្យរងរបួសចំនួន៣នាក់ ហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ទៀត ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា» តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ។ ជនត្រូវចោទឈ្មោះដា រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ។

Read more: ​វាសនាកូន​វាយ​ម្តាយ​​ព្រោះតែរឿង​​កង់​ ត្រូវតុលាការសម្រេចហើយ

ជន​ញៀន​ល្បែង​ម្នាក់ ត្រូវ​​តុលាការ​សម្រេច​ហើយ​

ខេត្តកណ្តាល ៖ ជនសង្ស័យល្បែងអាប៉ោងម្នាក់ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «លេងល្បែងស៊ីសងខុសច្បាប់ មិនរាងចាល» តាមកឋាខណ្ឌ៤ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលបានប្រព្រឹត្តនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ។

Read more: ជន​ញៀន​ល្បែង​ម្នាក់ ត្រូវ​​តុលាការ​សម្រេច​ហើយ​

​ប្រជាពលរដ្ឋ​​​ព្រួយ​បារ​ម្ភ​ពី​អនាគត​កូនចៅ ​ខណៈ​បទល្មើសដដែលៗ​អុក​ឡុកមូលដ្ឋាន​

ខេត្តព្រៃវែង ៖ លោក សន ឈឿន មេឃុំច្រេស បានឱ្យដឹងថា បច្ចុប្បន្នទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោកកំពុងមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះបញ្ហាគ្រឿងញៀន ព្រោះក្រុមជនល្មើសបានលួចចែកចាយរហូតដល់តាមភូមិទៅហើយ ទាំងដែលសមត្ថកិច្ចខំប្រឹងបង្ក្រាប និងចាប់យ៉ាងណាក៏មិនអស់។

Read more: ​ប្រជាពលរដ្ឋ​​​ព្រួយ​បារ​ម្ភ​ពី​អនាគត​កូនចៅ ​ខណៈ​បទល្មើសដដែលៗ​អុក​ឡុកមូលដ្ឋាន​

បែកធ្លាយរូបភាពក្នុងកាមេរ៉ា​ ក្រោយបុរស២នាក់​ប្រព្រឹត្តបទល្មើសក្នុងហាង

រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន២នាក់បានជិះកង់មួយគ្រឿងមកធ្វើសកម្មភាពឆ្កឹះសោ និងវាយបំបែកទ្វារកញ្ចក់ហាងលក់កាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីនព្រីនយីហោ ភ្នំពេញ អូហ្វីស សប្លាយ៍ ចូលលួចកុំព្យូទ័រមួយគ្រឿង និងឡែបថបមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។

Read more: បែកធ្លាយរូបភាពក្នុងកាមេរ៉ា​ ក្រោយបុរស២នាក់​ប្រព្រឹត្តបទល្មើសក្នុងហាង

ស្នងការ​ក្រុងភ្នំពេញ សាកសួរ​តារា TIK TOK ម្នាក់ ករណី​ប៉ះពាល់​កិត្តិយស​ប៉ូលិស​ចរាចរណ៍

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច កោះហៅមកសាកសួរ ករណីយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ យកមកបង្ហោះខុសពីការពិត ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសរបស់សមត្ថកិច្ច នេះបើយោងតាមទំព័រហ្វេសបុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

Read more: ស្នងការ​ក្រុងភ្នំពេញ សាកសួរ​តារា TIK TOK ម្នាក់...

៣ករណីផ្សេងគ្នា​​បង្ក្រាប​បានជិត១០នាក់​

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងចំនួន៣ករណីជាបន្តបន្ទាប់ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួន ។

Read more: ៣ករណីផ្សេងគ្នា​​បង្ក្រាប​បានជិត១០នាក់​