Social Network

ផ្អើល​ជា​ច្រើន​ខណ្ឌ​! ខណៈ​សមត្ថកិច្ច​ដេញចាប់​បាន​បុរស​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់

រាជធានីភ្នំពេញ ៖ បុរសចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដេញតាម ប៉ផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ជិតវិហារចាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

Read more: ផ្អើល​ជា​ច្រើន​ខណ្ឌ​! ខណៈ​សមត្ថកិច្ច​ដេញចាប់​បាន​បុរស​ម្នាក់...

អ្នកញៀនល្បែងស៊ីសង បៀរស៊ីគូថៃ ១១នាក់ ត្រូវប៉ូលិសចាប់

ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងបៀរ ចំនួន ១១នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ក្រោយប្រមូលផ្តុំគ្នា លេងបៀរស៊ីគូថៃ។ ការបង្ក្រាបក្រុមអ្នកញៀនល្បែងនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

Read more: អ្នកញៀនល្បែងស៊ីសង បៀរស៊ីគូថៃ ១១នាក់ ត្រូវប៉ូលិសចាប់

ទីបំផុត! ក្រុម​ចោរ​ធា.ក់​ប្ល.ន់​ម៉ូតូ​បានសម្រេចច្រើន​លើក ត្រូវអស់លក្ខណ៍

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការនគេបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមចោរចំនួន៥នាក់កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២៤ ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលត្រូវក្រុមចោរខាងលើធ្វើសកម្មភាពធា.ក់ប្ល.ន់ម៉ូតូបានសម្រេចជាបន្តបន្ទាប់ច្រើនលើក ។

Read more: ទីបំផុត! ក្រុម​ចោរ​ធា.ក់​ប្ល.ន់​ម៉ូតូ​បានសម្រេចច្រើន​លើក ត្រូវអស់លក្ខណ៍

ក្រសួង​ការងារ ប្រកាស​ថា ករណី​អគ្គិភ័យ​នៅ​រោង​ចក យី​ដា ហ្គា​មន កម្មការិនី​ម្នាក់​ស្លា​.​ប់ និង​រង​របួស​២០​នាក់

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឧបទ្ទវហេតុអគ្គិភ័យ នៅរោងចក្រ យីដា ហ្គាមេន Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យកម្មការិនីស្លា.ប់ម្នាក់ និងរងរបួសស្រាលចំនួន ២០នាក់ សរុបចំនួន ២១នាក់ (ស្រី ៤នាក់) ។

Read more: ក្រសួង​ការងារ ប្រកាស​ថា ករណី​អគ្គិភ័យ​នៅ​រោង​ចក យី​ដា ហ្គា​មន...

អគ្គិភ័យ ឆាបឆេះផ្ទះល្វែង នៅសង្កាត់ព្រែកព្នៅ អស់គ្រឿងក្នុង

រាជធានីភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែង នៅតាមផ្លូវ ១៥១ ក្បែរផ្សារព្រែកព្នៅ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានអគ្គិភ័យ ឆាបឆេះ ខណៈពេលដែលម្ចាស់ចាក់សោទុក ចោល។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៤ និង ៣០នាទី រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

Read more: អគ្គិភ័យ ឆាបឆេះផ្ទះល្វែង នៅសង្កាត់ព្រែកព្នៅ អស់គ្រឿងក្នុង

អគ្គិភ័យ ឆាបឆេះឃ្លាំង ស្តុកសម្ភារះប្រើប្រាស់ របស់ភូមិ គ្រឹះមួយ កន្លែង នៅគោកឃ្លាង យ៉ាង សន្ធោសន្ធៅ

រាជធានីភ្នំពេញ៖ ឃ្លាំងស្តុក អីវ៉ាន់ និងរបស់របរប្រើប្រាស់នៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅតាមផ្លូវតាមបណ្តោយ ផ្លូវលេខ ២០១១ ក្នុង ភូមិ ដំណាក់ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតស្ទើរតែទាំងស្រុង។

Read more: អគ្គិភ័យ ឆាបឆេះឃ្លាំង ស្តុកសម្ភារះប្រើប្រាស់ របស់ភូមិ គ្រឹះមួយ កន្លែង...

មន្ត្រី​ជំនាញ​រក​ឃើញ«បង្គា»ចាក់​ចាហួយ​ជិត​១០​គីឡូក្រាម នៅ​ទីតាំង​លក់​គ្រឿង​សមុទ្រ ផ្លូវ​ត្រឡោក​បែក

រាជធានីភ្នំពេញ ៖ ទីតាំងលក់គ្រឿងសមុទ្រ នៅ(ផ្លូវត្រឡោកបែក) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានមន្ត្រីជំនាញ ឆ្មក់បង្ក្រាបជាច្រើនលើកច្រើនសារមកហើយ ដោយបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឲ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់តទៅទៀត ប៉ុន្តែពុំដូច្នោះឡើយ នៅពេលមន្ត្រីជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យម្តងណា តែងតែរកឃើញសារធាតុហាមឃាត់ ឃាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ មន្ត្រីនៃសាខា ក.ប.ប. រកឃើញ«បង្គា»មានចាក់ចាហួយ ចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ និងចាត់វិធានការចំពោះម្ចាស់ទំនិញ ។

Read more: មន្ត្រី​ជំនាញ​រក​ឃើញ«បង្គា»ចាក់​ចាហួយ​ជិត​១០​គីឡូក្រាម...

សូមបង្កើនការប្រុងប្រយ័ត្ន! មន្ត្រីជំនាញ រកឃើញទំនិញហួសដឺឡេ និងខូចគុណភាព ៣៥៣គ.ក នៅកោះកុង ស្វាយរៀង កំពត និងនៅខេត្តកែប

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប របស់ក្រសួងពាណិជ្ជកម្ម បានប្រកាសថា នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ សាខា ក.ប.ប. ខេត្តកោះកុង ស្វាយរៀង កំពត និងខេត្តកែប បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទ ដែលដាក់លក់នៅគ្រប់ទីតាំងអាជីវកម្មនានា ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន។

Read more: សូមបង្កើនការប្រុងប្រយ័ត្ន! មន្ត្រីជំនាញ រកឃើញទំនិញហួសដឺឡេ និងខូចគុណភាព ៣៥៣គ.ក...

អាវុធហត្ថ និង​នគរបាល សហការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​១១​នាក់ តែងតែ​ធ្វើ​សកម្មភាព​នៅ​ក្រុង​តា​ខ្មៅ និង​ស្រុក​ស្អាង

ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងនគរបាលខេត្តកណ្តាល បានរួមគ្នាបើកប្រតិបត្តិការស្រាវជ្រាវរហូតបង្ក្រាបក្រុមក្មេងទំនើងបានចំនួន១១នាក់ តែងតែធ្វើសកម្មភាពគប់ផ្ទះ វាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ។

Read more: អាវុធហត្ថ និង​នគរបាល សហការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​១១​នាក់...

បុរសម្នាក់ត្រូវពលរដ្ឋដេញតាមចាប់ខ្លួន ក្រោយឮអ្នកលក់ដូងស្រែកផ្អើលមហាវិថីព្រះមុនីវង្ស

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីធ្វើសកម្មភាពបម្រុងលួ.ចទ្រព្យសម្បត្តិពីអ្នកលក់ផ្លែដូង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមហាវិថីព្រះមុនីវង្ស ក្បែរស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

Read more: បុរសម្នាក់ត្រូវពលរដ្ឋដេញតាមចាប់ខ្លួន...

រសួងរ៉ែ និងថាមពល រកឃើញ​កន្លែងធ្វើអាជីវកម្មរ៉ែមាស​អនាធិបតេយ្យ ៣ទីតាំងទៀត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការបន្ដទប់ស្កាត់សកម្មភាព អាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។

Read more: រសួងរ៉ែ និងថាមពល រកឃើញ​កន្លែងធ្វើអាជីវកម្មរ៉ែមាស​អនាធិបតេយ្យ ៣ទីតាំងទៀត...

អគ្គិភ័យ​ឆាបឆេះ​តូប​លក់​មាស នៅ​ផ្សារ​ពោធិ៍​ចិន​តុង

រាជធានីភ្នំពេញ ៖ តូបលក់មាសចំនួន២តូប នៅក្នុងផ្សារពោធិ៍ចិនតុង ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះទាំងស្រុង សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។

Read more: អគ្គិភ័យ​ឆាបឆេះ​តូប​លក់​មាស នៅ​ផ្សារ​ពោធិ៍​ចិន​តុង

តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​៤​នាក់ ដាក់គុក​ពី​៣០​ឆ្នាំ ដល់​មួយ​ជីវិត ករណី​ជួញដូរ​គ្រឿងញៀ.ន​ជិត​៤​គីឡូ

រាជធានីភ្នំពេញ ៖ លោក ថន ប៉ោហៀក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មួញគ្រឿងញៀន ចំនួន៤នាក់ ដោយដាក់ពន្ធនាគារម្នាក់ពី៣០ឆ្នាំ ដល់អស់មួយជីវិត ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនជិត៤ គីឡូក្រាម។ សាលក្រមបានផ្តន្ទាទោសទៅលើជនជាប់ចោទឈ្មោះ នុត កែវសាវរ៉ា ហៅឡា ភេទប្រុស អាយុ៣២ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ។

Read more: តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​៤​នាក់ ដាក់គុក​ពី​៣០​ឆ្នាំ ដល់​មួយ​ជីវិត...

​បុរសម្នាក់​​ប្រើល្បិ.ច​កាន់​ចេក​១​ស្និត​ចូលគ្លីនិក ធ្វើជា​​ទៅ​សួរសុខទុក្ខ​អ្នក​ជំងឺ​ រួច​លួ.ច​ម៉ូតូ​គ្រូពេទ្យ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រើល្បិចកាន់ចេកអំបូង១ស្និតចូលទៅសួរសុខទុក្ខអ្នកជម្ងឺនៅបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺមួយកន្លែង បន្ទាប់មកបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿង ហើយព្យាយាមជិះគេចខ្លួន។ ប៉ុន្តែត្រូវម្ចាស់ម៉ូតូជាគ្រូពេទ្យឃើញទាន់ ក៏បានស្រែកឆោឡោនិងដេញចាប់ ក អាវបានហើយប៉ុន្តែរបូតវិញ បន្ទាប់មកជននោះបានរត់គេចខ្លួនបន្តទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមក្របួចបានភ្លាមៗ។

Read more: ​បុរសម្នាក់​​ប្រើល្បិ.ច​កាន់​ចេក​១​ស្និត​ចូលគ្លីនិក...

ក្រុម​ចោរ​​គា.ស់​ផ្ទះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃ​វែង ប្រមូល​យក​ទ្រព្យសម្បត្តិ​​សរុប​ជាង២ម៉ឺន​ដុល្លារ

ខេត្តព្រៃវែង ៖ សម្ភារៈប្រើប្រាស់ជាច្រើនដែលរួមមានទាំងតុទូគ្រែសំលៀកបំពាក់ និងគ្រឿងលម្អជាច្រើនទៀត នៅក្នុងផ្ទះរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមចោរនាំគ្នាប្រមូលយកទៅអស់គ្មានសល់ ដោយសារតែម្ចាស់ផ្ទះមិននៅ ចាក់សោរផ្ទះចោលយូរខែឆ្នាំ។

Read more: ក្រុម​ចោរ​​គា.ស់​ផ្ទះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃ​វែង...

គាស់​ទូ​មាស យក​ចិ​ញ្ជៀ​ន​ប្លា​ទី​ន​ទៅ​លក់ នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ចាប់​ទាំង​អ្នក​លួច និង​អ្នកទិញ

រាជធានីផ្នំពេញ ៖ រយៈពេល២ថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគាស់ទូមាសលួចទ្រព្យសម្បត្តិយកទៅលក់ និងអ្នកទទួលផលចោរកម្ម ។

Read more: គាស់​ទូ​មាស យក​ចិ​ញ្ជៀ​ន​ប្លា​ទី​ន​ទៅ​លក់ នគរបាល​ខណ្ឌ​ច្បារ​អំពៅ...

ស្ទាវ​ក្រុម ​“NY3” នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ តាម​ចាប់​បាន​០៧​នាក់​ ករណី​កា.ប់​ឲ្យ​របួស និង​វាយ​កម្ទេច​ម៉ូតូ

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ “NY3” ពាក់ព័ន្ធករណីអំពើហិ.ង្សាដោយចេតនា ( យកកាំបិតបុ័ងតោ កា.ប់ឱ្យរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិ ជាម៉ូតូ) ។

Read more: ស្ទាវ​ក្រុម ​“NY3” នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ តាម​ចាប់​បាន​០៧​នាក់​...

នគរបាល​អន្តោប្រវេសន៍​កម្ពុជា ចាប់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស ២​នាក់ ជា​មេខ្លោង​នាំ​បរទេស​ឆ្លង​ដែន​ខុសច្បាប់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅបន្ទប់មួយ ជាន់ទី២៦ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាទីតាំងរបស់ប្តីប្រពន្ធជនជាតិបង់ក្លាដេស ដែលសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។

Read more: នគរបាល​អន្តោប្រវេសន៍​កម្ពុជា ចាប់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស ២​នាក់...

សូម​ប្រុង​ប្រយ័ត្ន​! ថ្មី​ៗ​នេះ​មាន​ករណី​ឆបោក​ក្រោម​រូបភាព “​ប្រាក់​កម្ចី​អន​ឡាញ​”

រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង អោយមានការប្រុងប្រយ័ត្ន! ករណីឆបោកក្រោមរូបភាព “ប្រាក់-កម្ចីអនឡាញ” ។

Read more: សូម​ប្រុង​ប្រយ័ត្ន​! ថ្មី​ៗ​នេះ​មាន​ករណី​ឆបោក​ក្រោម​រូបភាព...

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​សណ្ឋាគារ “​ថៃ អាង​” ឃាត់ខ្លួនភ្ញៀវ​ប្រុស​ស្រី ១១​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានធ្វើប្រតិបត្តិការ ចុះធ្វើរដ្ឋបាលតាមសណ្ឋាគារ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់ (ស្រី០៣នាក់) និងសម្ភារៈផ្សេងៗមួយចំនួន នៅក្រុងបាវិត ។

Read more: ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​សណ្ឋាគារ “​ថៃ អាង​” ឃាត់ខ្លួនភ្ញៀវ​ប្រុស​ស្រី ១១​នាក់...

ករណី​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ម្ដាយ​ជន​បង្ក ប្ដឹង​ប្រពន្ធ​ស​.​ព និង​សាច់ញាតិ​ជន​រង​គ្រោះ ទៅ​វិញ

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្មវិចិត្រ សុសក្តា បើករថយន្ដម៉ាក Jeep បុកយុវជនម្នាក់ស្លា.ប់ភ្លាមៗ នៅខណ្ឌទួលគោកនោះ ខណៈមិនទាន់ធ្វើបុណ្យ១០០ថ្ងៃផង ស្រាប់តែម្ដាយជនបង្ក (ឈ្មោះ សុខ លីណា) បានដាក់ពាក្យបណ្ដឹង ប្តឹងមនុស្ស០៤នាក់ រួមមាន ៖ ប្រពន្ធស.ពជនរងគ្រោះ និង០៣នាក់ទៀត ជាសាច់ញាតិជនរងគ្រោះ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងពីបទ ជេរប្រមាថជាសាធារណៈ ។

Read more: ករណី​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ម្ដាយ​ជន​បង្ក ប្ដឹង​ប្រពន្ធ​ស​.​ព...