Social Network

ស្រ្តីកម្សត់ទុរគត ដែលសុំសំយាបផ្ទះគេស្នាក់នៅ ក្រោយប្ដីស្លាប់ចោល ទទួលបានអំណោយពីមេប៉ូលិសខេត្តកំពង់ចាម

(កំពង់ចាម)៖ ស្រ្តីទុរគតម្នាក់ ដែលប្តីទើបនឹងស្លាប់ចោល ហើយមានជំងឺរ៉ាំរ៉ៃ ព្រមទាំងដើរសុំសំយ៉ាបផ្ទះគេរស់នៅក្នុងភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាមនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានទទួលអំណោយពីឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

Read more: ស្រ្តីកម្សត់ទុរគត ដែលសុំសំយាបផ្ទះគេស្នាក់នៅ ក្រោយប្ដីស្លាប់ចោល...

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីការរបស់នគរបាលវៀតណាម ពីបទ​ «ប្លន់ រំលោភ សម្លាប់» នៅខេត្តចាវិញ

(ភ្នំពេញ)៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន តាមដីការរបស់ នគរបាលប្រទេសវៀតណាម ពីបទ «ប្លន់ រំលោភ សម្លាប់» នៅខេត្តចាវិញ ប្រទេសវៀតណាម។

Read more: ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ...

មានករណីឃាតកម្មសម្លាប់បុរសម្នាក់ដោយអារ.ក នៅកណ្តាលក្រុងសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មានគេប្រទះករណីឃាតកម្មមួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ដ (គ្មានផ្លាក់យីយោ) ស្ថិតនៅក្រុមទី៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

Read more: មានករណីឃាតកម្មសម្លាប់បុរសម្នាក់ដោយអារ.ក នៅកណ្តាលក្រុងសៀមរាប

អគ្គិសនីកម្ពុជា ជូនដំណឹងពី ករណីដាច់ចរន្តអគ្គិសនី នៅក្រុងសៀមរាប

(សៀមរាប)៖ អគ្គិសនីកម្ពុជា បានជូនដំណឹងថា នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួន ក្នុងសង្កាត់ជ្រាវ សង្កាត់ទឹកវិល និងឃុំខ្នាត ក្រុងសៀមរាប ខេត្តសៀមរាប។

Read more: អគ្គិសនីកម្ពុជា ជូនដំណឹងពី ករណីដាច់ចរន្តអគ្គិសនី នៅក្រុងសៀមរាប

រថយន្តហ៊ីយ៉ាន់ដាយ បុករះងាប់គោ២ក្បាល ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ម្នាក់

(ពោធិ៍សាត់)៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច ខណៈដល់កន្លែងកើតហេតុមានសត្វគោមួយហ្វូងបានដើរឆ្លងកាត់ផ្លូវធ្វើឲ្យរថយន្តនោះចាប់ហ្រ្វាំងមិនទាន់ ក៏បានជ្រុលទៅបុកសត្វគោទាំងនោះ រួចក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងស្រែ ជ្រុលចូលទៅបុកផ្ទះប្រជាពលរដ្ឋ ហើយបណ្តាលឲ្យក្មេងប្រុសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១- ១៦២ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

Read more: រថយន្តហ៊ីយ៉ាន់ដាយ បុករះងាប់គោ២ក្បាល ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ម្នាក់

បង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងថ្នាំញៀនមួយចំនួន

(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ក្រាបករណីគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់។

Read more: បង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់...

ផ្សារច្បារអំពៅ ដែលត្រូវភ្លើងឆេះបំផ្លាញនោះ ត្រូវបានរៀបចំក្រុង​ពាលី ​បើក​ការដ្ឋាន​សាងសង់​ដំបូល​ឡើងវិញ នៅព្រឹកនេះ​

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះ រៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ដំបូលផ្សារច្បារអំពៅឡើងវិញ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

Read more: ផ្សារច្បារអំពៅ ដែលត្រូវភ្លើងឆេះបំផ្លាញនោះ ត្រូវបានរៀបចំក្រុង​ពាលី...

ចោរម្នាក់ឆក់ទូរស័ព្ទដៃបានសម្រេច នៅខណ្ឌទួលគោក រត់គេចខ្លួនបាន១៧ថ្ងៃក្រោយ ត្រូវនគរបាលតាមស្រាវជ្រាវបង្ក្រាបបាននៅខណ្ឌចំការមន

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស៊ើបអង្កេតតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ូតូ១គ្រឿង ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមផ្លូវបានសម្រេចកាលពី១៧ថ្ងៃមុន។

Read more: ចោរម្នាក់ឆក់ទូរស័ព្ទដៃបានសម្រេច នៅខណ្ឌទួលគោក រត់គេចខ្លួនបាន១៧ថ្ងៃក្រោយ...

ខឹងញ៉ែស្រីមិនបាន ដកកាំភ្លើងបាញ់១គ្រាប់ បណ្តាលឲ្យនាងរបួស ហើយរត់ទៅប្លន់ម៉ូតូមួយគ្រឿងទៀត តែត្រូវប្រជាពលរដ្ឋចាប់ស្វាគមន៍យ៉ាងចាស់ដៃ

(ភ្នំពេញ)៖ ឈ្លោះគ្នាតាំងពីល្ងាចមកដល់យប់ជ្រៅ បុរសម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានដកកាំភ្លើងបាញ់ធ្លាយកំភួនជើងឆ្វេងនារីម្នាក់រងរបួស តែជនសង្ស័យត្រូវបានប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាដេញវាយហូរឈាមជោគខ្លួន បន្ទាប់មកត្រូវបានសម្ថតកិច្ចមកដល់ ដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះ។

Read more: ខឹងញ៉ែស្រីមិនបាន ដកកាំភ្លើងបាញ់១គ្រាប់ បណ្តាលឲ្យនាងរបួស...

វៀតណាមម្នាក់យកលុយក្លែងក្លាយជាង២ពាន់ដុល្លារ មកទិញគោ​ក្របីពីពលរដ្ឋខ្មែរ តែត្រូវសមត្ថកិច្ចក្របួចជាប់នៅក្រុងបាវិត

(ស្វាយរៀង)៖ បុរសជនជាតិវៀតណាម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ៣នាក់ ដែលធ្លាប់ចាញ់បោក ជនជាតិវៀតណារូបនេះ តាមរយៈការលក់គោក្របីឲ្យ តែទទួលបានសុទ្ធតែលុយដុល្លារក្លែងក្លាយ។ មន្ត្រីនគរបាលបានឲ្យដឹងថា ករណីឃាត់ខ្លួនខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រកម្ទេសខាងលើ។

Read more: វៀតណាមម្នាក់យកលុយក្លែងក្លាយជាង២ពាន់ដុល្លារ មកទិញគោ​ក្របីពីពលរដ្ឋខ្មែរ...

ជុងមិនដែលភ្លេចកុក! រត់គេចអស់រយៈពេលជាង១៥ឆ្នាំ ក្រោយប្លន់ប្រដាប់អាវុធជាមួយបក្ខពួក នៅខេត្តស្វាយរៀង ​ត្រូវកម្លាំងនគរបាល​បាន នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ រត់គេចខ្លួនអស់រយៈពេលជាង១៥ឆ្នាំ ក្រោយធ្វើសកម្មភាពប្លន់ទ្រព្យសម្បតិ្ដនៅឆ្នាំ២០០៣ ក្នុងខេត្តស្វាយរៀង តែត្រូវអស់ល័ក្ខនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយកម្លាំងនគរបាលចាប់ខ្លួនបាន នៅខេត្តបន្ទាយមានជ័យ។

Read more: ជុងមិនដែលភ្លេចកុក! រត់គេចអស់រយៈពេលជាង១៥ឆ្នាំ...

យុវជនម្នាក់ តូចចិត្តនឹងម្តាយស្តីបន្ទោស រឿងដើរផឹកស្រា ដាច់ចិត្តចង-ក​ សម្លាប់ខ្លួន

(បន្ទាយមានជ័យ)៖ បុរសចិត្តសឿងម្នាក់ រស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតូចចិត្តនឹងម្តាយស្តីបន្ទោស។ ហេតុកាណ៍នេះ បានកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៦៖៤០នាទីព្រឹក ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

Read more: យុវជនម្នាក់ តូចចិត្តនឹងម្តាយស្តីបន្ទោស រឿងដើរផឹកស្រា ដាច់ចិត្តចង-ក​ សម្លាប់ខ្លួន

កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ការផលិតភេសជ្ជៈខុសច្បាប់ នៅរោងចក្រមួយកន្លែង ក្នុងខេត្តកណ្ដាល

(កណ្តាល)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំងមួយកន្លែង មានយីហោ b-smart ក្រោយសង្ស័យផលិតភេសជ្ជៈពុំអនុលោមត្រឹមត្រូវតាមច្បាប់។

Read more: កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ការផលិតភេសជ្ជៈខុសច្បាប់ នៅរោងចក្រមួយកន្លែង...

ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យម៉ូតូ មួយគ្រឿងទៀតជិះមកបុកពេញមួយទំហឹង បណ្ដាលស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ។

Read more: ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង...

ជនតិរច្ឆាន២នាក់ លួចក្របីអ្នកភូមិកាប់ទាំងរស់យកសាច់លក់ តែត្រូវនគរបាលក្រុងខេមរភូមិន្ទ ក្របួចជាប់វាយខ្នោះ

(កោះកុង)៖ ដោយសារចាយលុយអស់កាលពីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ជនសង្ស័យ២នាក់ បានផ្សំគំនិតគ្នាលួចក្របីអ្នកភូមិសម្លាប់ទាំងរស់ ដើម្បីកាប់យកសាច់លក់ ប៉ុន្តែគម្រោងការដ៏អាក្រក់នេះ មិនបានសម្រេចឡើយ ព្រោះត្រូវកម្លាំងនគរបាលក្រុងខេមរភូមិន្ទ ក្របួចឃាត់ខ្លួនទាន់ ខណៈជនតិរច្ឆានទាំង២នាក់នេះ កំពុងចាក់កក្របីដែលខ្លួនបានលួចនោះ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៤៨ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

Read more: ជនតិរច្ឆាន២នាក់ លួចក្របីអ្នកភូមិកាប់ទាំងរស់យកសាច់លក់...

បើកបររថយន្តដឹកទំនិញធុនធំទាំងងងុយដេក រ៉េចង្កូតបុករះម៉ូតូ៥គ្រឿង បន្តបុករថយន្ត Highlander ១គ្រឿងទៀត ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់

(កំពង់ឆ្នាំង)៖ ដោយសាតែអ្នកបើកបររថយន្តម៉ាក FUSO ទំនងជាងងុយដេក ទើបមិនអាចគ្រប់គ្រងស្ថានការបាន ក៏រ៉េចង្កូត បុករះម៉ូតូ៥គ្រឿង និងបន្តបុករថយន្តម៉ាក Highlander ១គ្រឿងទៀត បណ្ដាលឱ្យក្មេងប្រុស ម្នាក់បានស្លាប់ និងបុរស ២នាក់រងរបួសធ្ងន់ និងស្រាល នៅម៉ោង៨៖១៥នាទីព្រឹក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

Read more: បើកបររថយន្តដឹកទំនិញធុនធំទាំងងងុយដេក រ៉េចង្កូតបុករះម៉ូតូ៥គ្រឿង បន្តបុករថយន្ត...

គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នខ្ពស់! ស្លាប់៥នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែមេសា​ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ចំនួន១៤នាក់ និងរបួសស្រាល៤នាក់។

Read more: គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នខ្ពស់! ស្លាប់៥នាក់ និងរបួស១៨នាក់...

សាហាវណាស់! ស្ត្រីម្នាក់ត្រូវប្តីកាប់ជិតដាច់ក្បាល បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកលើកដែក, ជនដៃដល់បើកម៉ូតូ ទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានអ្នកលឿង

(កណ្តាល)៖ ករណីមនុស្សឃាតដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងទៅលើស្រ្តីម្នាក់ ត្រូវប្តីបើកម៉ូតូមកកាប់ប្រហារជិតដាច់ក្បាល បណ្តាឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ គួរឲ្យរន្ធត់យ៉ាងខ្លាំង នាវេលាម៉ោង២៖៣០នាទីរសៀល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចមុខអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

Read more: សាហាវណាស់! ស្ត្រីម្នាក់ត្រូវប្តីកាប់ជិតដាច់ក្បាល...

បើករថយន្តថយក្រោយមិនប្រយ័ត្ន បណ្ដាលឲ្យកិនក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ រថយន្ដកាមេរីឆ្លាម១គ្រឿង បើកថយក្រោយមិនមានការប្រុងប្រយ័ត្ន ស្រាប់តែកិនក្មេងស្រីម្នាក់ មានវ័យទើបតែ១ខួប ៦ខែ បណ្ដាលឲ្យធ្លាយខួរចេញមកខាងក្រៅស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈអ្នកបើកបរ ជាមួយនិងរថយន្ដ ត្រូវនគរបាលឃាត់ភ្លាមៗ។

Read more: បើករថយន្តថយក្រោយមិនប្រយ័ត្ន បណ្ដាលឲ្យកិនក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ...

ករណីចោរលួចម៉ូតូនៅសង្កាត់បឹងកក់១ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌទួលគោក ចាប់ជនសង្ស័យនិងយកម៉ូតូបានវិញហើយ

(ភ្នំពេញ)៖ ករណីចោរលួចម៉ូតូនៅតាមបណ្តោយផ្លូវ៣៥១ សង្កាត់បឹងកក់១ ដែលនាយប៉ុស្តិ៍នគរបាលនៅមូលដ្ឋានមិនអើពើប្រជាពលរដ្ឋនោះ នៅពេលនេះត្រូវបានកម្លាំង ជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក ដែលមានលោក ហ៊ុន សុធី អធិការខណ្ឌ បង្រ្កាបបានហើយ ដោយចាប់បានជនសង្ស័យនិងយកបានម៉ូតូជនរងគ្រោះត្រឡប់វិញ នៅព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ។

Read more: ករណីចោរលួចម៉ូតូនៅសង្កាត់បឹងកក់១ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ...

ចាប់ខ្លួនស្ត្រីម្នាក់ចេញចេញសែកស្អុយជិត៤ម៉ឺនដុល្លារ តែក្រោយបញ្ចប់ការសួរនាំ ត្រូវចៅក្រមឲ្យត្រឡប់ទៅវិញ ក្រោមការត្រួតពិនិត្យ

(ភ្នំពេញ)៖ លោក សេង លាង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យស្ត្រីម្នាក់ ដែលជាប់ចោទពីបទចេញ សែកស្អុយជិត៤ម៉ឺនដុល្លារ ត្រឡប់ទៅផ្ទះវិញ តែដាក់ឲ្យជាប់កាតព្វកិច្ចស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

Read more: ចាប់ខ្លួនស្ត្រីម្នាក់ចេញចេញសែកស្អុយជិត៤ម៉ឺនដុល្លារ តែក្រោយបញ្ចប់ការសួរនាំ...