Social Network

ម៉ូតូពីរគ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ នៅនឹងកន្លែង នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បានបណ្តាលឱ្យបុរស៣នាក់ ស្លាប់បាត់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥៥.១៥៦ ស្ថិតចំណុចភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។

Read more: ម៉ូតូពីរគ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ នៅនឹងកន្លែង...

តុលាការសម្រេចឃុំខ្លួន បុរសជាបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុនកាំមីនតែល ពាក់ព័ន្ធរឿងរំលោភប្អូនស្រីសង្សារអាយុ១៤ឆ្នាំ

(ភ្នំពេញ)៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ជា បុគ្គលិកជាន់ខ្ពស់ ប្រធានក្រុមហ៊ុន កាំមីនតែល ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿង រំលោភក្មេងស្រីអាយុ១៤ឆ្នាំ។

Read more: តុលាការសម្រេចឃុំខ្លួន បុរសជាបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុនកាំមីនតែល...

រន្ទះបាញ់​២នាក់ប្តីប្រពន្ធ ​សំណាងមិនស្លាប់

(ប៉ៃលិន)៖ ប្តីប្រពន្ធ២នាក់ ត្រូវបានរងគ្រោះដោយរន្ទះបាញ់សន្លប់នៅនឹងកន្លែង ខណ:ពេលកំពុងជម្រះស្មៅ នៅក្នុងចម្ការពេលមេឃកំពុងរលឹមស្រិចៗ ត្រូវបានសាច់ញាតិហៅរថយន្តដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ដើម្បីសង្គ្រោះអាយុជីវិតទាន់ពេលវេលា។

Read more: រន្ទះបាញ់​២នាក់ប្តីប្រពន្ធ ​សំណាងមិនស្លាប់

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដ​ឃាត់ខ្លួនជនជាតិវៀតណាម​២៨នាក់ ដែលចូលមកស្នាក់នៅខុសច្បាប់ នៅការដ្ឋានបូមខ្សាច់ ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល​

(ភ្នំពេញ-កណ្ដាល)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល សមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅ ការដ្ឋានកប៉ាល់បូមខ្សាច់ (លើផ្ទៃទឹក) តាមបណ្តោយទន្លេមេគង្គលើ រាជធានីភ្នំពេញ និងទន្លេមេគង្គក្រោម ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

Read more: កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដ​ឃាត់ខ្លួនជនជាតិវៀតណាម​២៨នាក់...

គួរឲ្យអាសូរណាស់! ស្ត្រីចំណាស់ម្នាក់ ត្រូវរថយន្តដឹកថ្មកិនដាច់ខ្លួនមួយកំណាត់ នៅផ្លូវហាណូយ ខណ្ឌសែនសុខ

(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានប្រាប់ឲ្យដឹងថា ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយត្រូវរថយន្តបែន (ធន់ធំដឹកថ្ម) នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវបែកជាបួន ស្ថិតតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Read more: គួរឲ្យអាសូរណាស់! ស្ត្រីចំណាស់ម្នាក់ ត្រូវរថយន្តដឹកថ្មកិនដាច់ខ្លួនមួយកំណាត់...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, គិតត្រឹមយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន១៣គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១៣គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, គិតត្រឹមយប់មិញ...

ជនជាតិចិនបើករថយន្ត Ford បុកជាមួយរថយន្តដឹកប្រេង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់-ស្រាល នៅស្រុកគូលែន ខេត្តព្រះវិហារ

(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ក្នុងចំណោម៦នាក់ បានរងបួសធ្ងន់-ស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Ford បុកជាមួយរថយន្តដឹកប្រេង នៅវេលាម៉ោង០៨៖១៥នាទី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦៤ ចំណុចអូរប្រាំព្យាម ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

Read more: ជនជាតិចិនបើករថយន្ត Ford បុកជាមួយរថយន្តដឹកប្រេង...

បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ត្រូវសមត្ថកិច្ចចាប់បញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ នគបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្ត្រីជនជាតិវៀតណាម២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធ ករណីបើកហាងម៉ាស្សាផ្តល់សេវា រួមភេទដោយខុសច្បាប់។

Read more: បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ត្រូវសមត្ថកិច្ចចាប់បញ្ជូន...

សមត្ថកិច្ចចាប់ខ្លួនបុគ្គលិក ក្រុមហ៊ុនកាំមីតែលម្នាក់ តាមបណ្តឹងគ្រួសារក្មេងស្រីរងគ្រោះ រឿងរំលោភសេពសន្ធវៈ

(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌសែនសុខ បានឲ្យដឹងថា បុរសជាបុគ្គលិកក្រុមហ៊ុនកាំមីនតែល( Camintel )ម្នាក់ ត្រូវក្រុមគ្រួសារបារីរងគ្រោះ បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវៈលើក្មេងស្រី (អនីតិជន) ជាបន្តបន្ទាប់រហូតដល់ទៅ២ដង។ សមត្ថកិច្ចបន្តថា ហេតុការឃាត់ខ្លួនជនសង្ស័យខាលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២០៖៣០នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅលើចំណុចផ្លូវ១០១៩ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Read more: សមត្ថកិច្ចចាប់ខ្លួនបុគ្គលិក ក្រុមហ៊ុនកាំមីតែលម្នាក់...

អណោចអធ័ម! ស្ដ្រីម្នាក់​ចង-ក​សម្លាប់ខ្លួន ព្រោះខឹង​អប់រំកូនមិនស្តាប់ ដោយបន្សល់ទុកសំបុត្រ​១សន្លឹក

(ភ្នំពេញ)៖ ស្ដ្រីម្នាក់បានដាច់ចិត្តចង-កបញ្ចប់ជីវិតខ្លួន ដោយសារតូចចិត្តនិយាយអប់រំចង់ឲ្យកូនល្អ មិនចង់ឲ្យកូនដើរក្នុងផ្លូវខុស តែកូនមិនស្តាប់សោះ ធ្វើឲ្យគាត់ពិបាកចិត្ត និងខ្មាសញាតិជិតខាង ដោយបានបន្សល់ទុកសំបុត្រ១សន្លឹក។

Read more: អណោចអធ័ម! ស្ដ្រីម្នាក់​ចង-ក​សម្លាប់ខ្លួន ព្រោះខឹង​អប់រំកូនមិនស្តាប់...

ទិដ្ឋភាព​ នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​ព្រឹក​មិញ

ម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា បានភ្ជាប់ពាក្យហើយនៅព្រឹកមិញនេះជាមួយកូនអ្នកជំនួញម្នាក់នៅបុរីប៉េងហ៊ួត ស្ទឹងមានជ័យដោយមានការចូលរួមពីសាច់ញាតិទាំងសង្ខាងផងដែរ។ នី រតនា និយាយថា មុនសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា ហេង សុវណ្ណភក្ដិណា ខ្លួនបានមើលចិត្តថ្លើមគ្នារយៈពេល២ឆ្នាំមកហើយ ពោលគឺអំឡុងពេលប្រឡងក្នុងកម្មវិធីCambodian Idol រដូវកាលទី១មកម្ល៉េះ។

Read more: ទិដ្ឋភាព​ នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​ព្រឹក​មិញ

ពលរដ្ឋឃុំគីគរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក បន្តទទួលបានការព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង

(ស្វាយរៀង)៖ ប្រជាពលរដ្ឋក្នុងឃុំគគីរ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់អំពីសុខភាពជាទូទៅ។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ ព្យាបាលជំងឺ នៅបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

Read more: ពលរដ្ឋឃុំគីគរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក...

ផ្ទុះគ្រាប់ M69 ស្លាប់ក្មេងម្នាក់របួសធ្ងន់៣នាក់

(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះមានករណីផ្ទុះគ្រាប់៦៩មីលីម៉ែត បណ្តាលឱ្យក្មេងប្រុស១នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ខណៈដែលក្មេងប្រុសទាំងយកគ្រាប់នោះមកដំលេង។

Read more: ផ្ទុះគ្រាប់ M69 ស្លាប់ក្មេងម្នាក់របួសធ្ងន់៣នាក់

បុរសម្នាក់បន្ទាប់ពីបាត់ពីផ្ទះ៣ថ្ងៃ ត្រូវបានគេប្រទះឃើញ ចង.ក សម្លាប់ខ្លួន

(កោះកុង)៖ បុរសវ័យចំណាស់ម្នាក់ដោយសារតូចចិត្តនឹងខ្លួនឯងមានជម្ងឺប្រចាំកាយបានដើរចេញបាត់ពីផ្ទះអស់រយះពេល៣ថ្ងៃ ត្រូវបានអ្នកភូមិប្រទះឃើញចងករសម្លាប់ខ្លួននៅក្នុងផ្ទះដីចំការឡើងធុំក្លិនស្អុយទៅហើយ សាកសពបុរសវ័យចំណាស់រូបនេះត្រូវបានគេប្រទះឃើញនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ស្ថិតនៅក្នុងដីចំការមួយកន្លែង នៅភូមិទួលគគី ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

Read more: បុរសម្នាក់បន្ទាប់ពីបាត់ពីផ្ទះ៣ថ្ងៃ ត្រូវបានគេប្រទះឃើញ ចង.ក សម្លាប់ខ្លួន

ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង រន្ទះបាន​បាញ់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈម្ចាស់ផ្ទះកំពុងដេកលង់លក់ នៅក្នុងភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី

រតនគិរីៈ ភ្លៀងកក់ខែមួយ មេយ៉ាងខ្លាំង រន្ទះបានបាញ់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ខណៈម្ចាស់ផ្ទះកំពុង ដេកលង់លក់ តែសំណាហើយមិនបណ្តាល ឲ្យមនុស្សរងគ្រោះថ្នាក់ នឹងបាត់បង់ ជីវិតឡើយ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិ នៅក្នុងផ្ទះតែប៉ុណ្ណោះ ។

Read more: ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង រន្ទះបាន​បាញ់ផ្ទះប្រជាពលរដ្ឋមួយកន្លែង...

រថយន្តកែច្នៃខុសបច្ចេកទេស២គ្រឿងទៀត ត្រូវបានចាប់កាត់ទ្រុងនៅខេត្តព្រះវិហារ ខណៈ១៥គ្រឿងទៀត ដឹកសំពីងសំពោង ខ្វះឯកសារ និងតរានខាងក្រោយខុសច្បាប់

(ព្រះវិហារ)៖ ដើម្បីថែរក្សាគុណភាពផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរអង្វែង ក្រៅពីការជួសជុលថែទាំនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែចាត់មន្ត្រីជំនាញ ចុះសហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យរថយន្តដឹកជញ្ជូន តាមដងផ្លូវនានាជាប្រចាំ ដោយមិនមានការធ្វេសប្រហែសឡើយ។

Read more: រថយន្តកែច្នៃខុសបច្ចេកទេស២គ្រឿងទៀត ត្រូវបានចាប់កាត់ទ្រុងនៅខេត្តព្រះវិហារ...

នគរបាលសន្តិសុខផ្ទៃក្នុង បញ្ជូនស្ត្រីម្នាក់ទៅកាន់តុលាការ ពាក់ពន្ធ័ជួញដូរគ្រឿងញៀនជិត៤គីឡូក្រាម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ជិត៤ គីឡូក្រាម។

Read more: នគរបាលសន្តិសុខផ្ទៃក្នុង បញ្ជូនស្ត្រីម្នាក់ទៅកាន់តុលាការ...

បុរសម្នាក់មានទោស ព្រោះញៀនប្រពន្ធអ្នកដ៏ទៃ

(ភ្នំពេញ)៖ ជាធម្មតាបើយើងនិយាយដោយរូប ជាតិជាស្ត្រីដែលល្អលើសគេ គឺស្រ្តីដែលមានសម្រស់ល្អផូផង់ និងប្រកបដោយបញ្ចពិធកល្យាណី។ តែបើនិយាយដោយធម៌ ជាតិជាស្ត្រីដែលល្អលើសគេ គឺស្ត្រីដែលមានសីលមារយាទល្អគួរជាទីរាប់អាន របស់អ្នកដ៏ទៃ។

Read more: បុរសម្នាក់មានទោស ព្រោះញៀនប្រពន្ធអ្នកដ៏ទៃ

នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៣៤កញ្ចប់ ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿង

(ភ្នំពេញ)៖ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ដែលទើបឡើងកាន់តំណែងបានកន្លះខែ លោកអនុសេនីយ៍ទោ អ៊ំ រតនា បានដឹកនាំកម្លាំងមន្ត្រីនគរបាលមូលដ្ឋាន ចុះទៅលបឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញដកហូតបានក្រាមសថ្លា សង្ស័យជាថ្នាំញៀន ចំនួន៣៤កញ្ចប់តូច ក្នុងនោះមាន២កញ្ចប់ធំ ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿងផងដែរ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងជាង១០ព្រឹកមិញនេះ។

Read more: នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់...

ការពារសុខសុវត្ថិភាពចំណីអាហារ! មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ បន្តស្វែងរកមុខទំនិញ មានផ្ទុកសារធាតុគីមី នៅតាមទីផ្សារក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ និងស្វែងរកបន្លែផ្លែឈើ សាច់ ប្រហិត ត្រី គ្រឿងសមុទ្រ និងទំនិញខូចគុណភាព ដែលដាក់លក់នៅក្នុងផ្សារសមាគម ក្រុងប៉ោយប៉ែត ដើម្បីធានា និងការពារដល់សុវត្ថិភាពអ្នកប្រើប្រាស់។

Read more: ការពារសុខសុវត្ថិភាពចំណីអាហារ! មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ...

បញ្ជូនបុរសល្មោភកាមម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទរំលោភសន្ថវៈលើស្រ្តីមានសតិមិនគ្រប់ នៅក្នុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ បញ្ជូនបុរសល្មោភកាមម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់វ៉ៃខ្នោះពីបទចាប់រំលោភសេពសន្ថវៈ ទៅលើស្ត្រីម្នាក់ ដែលមានសតិមិនគ្រប់ ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយពីស្ត្រីរងគ្រោះ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ស្ថិននៅចំណុចមណ្ឌលបី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Read more: បញ្ជូនបុរសល្មោភកាមម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ...