(ភ្នំពេញ)៖ យុវតីរូបស្រស់ទាំងក្រុម ក្នុងនោះមានទាំងកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង បានបើករថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពាក់ស្លាកលេខភ្នំពេញ 2AT-6487 ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ផ្លូវបំបែកជា៥ ខាងក្រោយវត្តមហាមន្ត្រី ដែលធ្វើឲ្យរថយន្តរបស់ស្រីស្អាត ជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឲ្យរថយន្តទាំង២ខូចខាតទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោងជាង១២នាទីរំលងអាធ្រា្រត ឈានចូលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងនឹងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Read more: តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីមា បើក LEXUS RX300 ទៅបុករថយន្តមួយគ្រឿងទៀត...
(ពោធិ៍សាត់)៖ រដូវវស្សាចាប់ផ្តើមឈានចូលមកដល់ ធ្វើឲ្យមានគ្រោះថ្នាក់ធម្មជាតិកើតឡើងជាច្រើនផងដែរ នៅទូទាំងប្រទេស។ ដោយឡែកនៅខេត្តពោធិ៍សាត់ មានករណីខ្យល់កន្ត្រាក់ពេលមេឃភ្លៀង និងរន្ទះបាញ់ ដែលកើតឡើង នាល្ងាចថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៨ បណ្តាលឱ្យស្លាប់មនុស្សចំនួន២នាក់ របួសធ្ងន់ម្នាក់ ងាប់គោ១ក្បាល របើកដំបូល និងធ្លាក់ជើងតាង ផ្ទះ៩ខ្នង។
Read more: របាយការណ៍ខេត្តពោធិ៍សាត់៖ រយៈពេល២ថ្ងៃ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់...
(ភ្នំពេញ)៖ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ លោកអនុសេនីយ៍ទោ អ៊ំ រតនា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងយាមល្បាតរបស់លោកឃាត់ខ្លួន ខណៈដែលកំពុងឈរលក់គ្រឿងញៀន នៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ត្រង់ចំណុចវាលខ្សាច់ ស្ថិតក្នុងក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩៖៣០នាទីយប់ និងរកឃើញដកហូតក្រាមសថ្លាជាថ្នាំញៀន ចំនួន៨កញ្ចប់ផងដែរ។
Read more: នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់
(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំបែកសំណុំរឿងគាស់ផ្ទះយកទូរស័ព្ទមួយករណី នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយឃាត់ខ្លួនបានជនសង្ស័យជាបន្ដបន្ទាប់ ចំនួន៤នាក់ និងទូរស័ព្ទចំនួន៤៤គ្រឿង។
Read more: ក្រុមចោរគាស់ផ្ទះយកទូរស័ព្ទជាង៤០គ្រឿង នៅក្រុងតាខ្មៅ...
(កំពង់ឆ្នាំង)៖ សេចក្តីរាយការណ៍សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅម៉ោង៧៖៥០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសវ័យ៦១ឆ្នាំជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ ត្រូវឃាតកប្រើប្រាស់កាំភ្លើង AK បាញ់៣គ្រាប់ ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះ ដោយសង្ស័យជាករណីគំនុំ។
Read more: បាញ់សម្លាប់ថៅកែផលិតទឹកសុទ្ធ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សង្ស័យរឿងគំនុំ
(កោះកុង)៖ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកោះកុង បាននិយាយថាក្ មេងប្រុសជាឃាតកឈាមរាវ ដែលបានយកកូនកាំបិតចាក់ទៅ លើក្មេងប្រុសម្នាក់ឈ្មោះចាន់ ហាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតចំណុចភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
Read more: ឃាតកវ័យក្មេង ដែលចាក់សម្លាប់ក្មេងប្រុស អាយុ១២ឆ្នាំ នៅខេត្តកោះកុង...
(បន្ទាយមានជ័យ)៖ ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ១គ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតទទួលរងរបួសធ្ងន់ខណៈដែលជនរងគ្រោះ បានយកក្បាលគ្រាប់ ដែលបន្សល់ទុកពីសម័យសង្រ្គាមទៅដំ ដើម្បីដោះគន្លឹះរ៉ឺម៉កគោយន្ត។
Read more: ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ស្លាប់ម្នាក់ របួសម្នាក់នៅស្រុក ព្រះនេត្រព្រះ...
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់, រងរបួសស្រាល២នាក់ និងរបួសធ្ងន់៣នាក់។
Read more: គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៩នាក់ និងរបួស៥នាក់...
(ក្រចេះ)៖ នៅថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខពីស្ថានភាពជំងឺ និងផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារពុលទឹកចំនួន ៣៧៦គ្រួសារ (ភាគច្រើនជាជនជាតិភាគតិចភ្នង) រស់នៅក្នុងភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត និងភូមិទ្រាប និងភូមិប្អៀ ក្នុងឃុំថ្មី នៃស្រុកចិត្របុរី ខេត្តក្រចេះ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិេណវត្តគិរីវណ្ណារាម ហៅវត្តអាលច។
Read more: ប្រជាពលរដ្ឋរងគ្រោះដោយសារពុលទឹក ៣៧៦គ្រួសារ នៅស្រុកចិត្របុរី ខេត្តក្រចេះ...
(ក្រចេះ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៧៖៣៤ នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីខ្សែបណ្តាញតង់ស្យុង៣៥គីឡូវ៉ុល (MV) មូលហេតុមានរថយន្តរបស់ក្រុមហ៊ុនសាងសង់ស៊ាងហៃ បើកទាក់ខ្សែបណ្តាញតង់ស្យុងទាប (LV) បណ្តាលឲ្យបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៦ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ផ្នែកខ្លះនៃស្រុកចិត្របុរី និងតំបន់សេវាករ ជា សុខខេង និងសេវាករ ឃុន សុខហ្គិច ក្រុមការងារកំពុងធ្វើការប្តូរប្រភពផ្គត់ផ្គង់ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២៖២២ នាទីថ្ងៃត្រង់ ។
Read more: ដាច់ចរន្តអគ្គិសនីនៅស្រុកចិត្របុរី ខេត្តក្រចេះ ដោយសាររថយន្តរបស់ក្រុមហ៊ុនសាងសង់...
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា កងកម្លាំងនគរបាលក្រុងស្ទឹងសែន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឿង ផាណិត អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជាមុខសញ្ញាដ៏សកម្មខាងឆក់កាបូបប្រាក់ ខ្សែក និងទូរស័ព្ទដៃ ចំនួន៦លើក ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។
Read more: ស្កាត់ពីខេត្តកណ្ដាលទៅឆក់ដល់ខេត្តកំពង់ធំ សម្រេចបាន៦លើក...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះអគ្គិភ័យកើតឡើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
(កណ្ដាល)៖ ព្រះសង្ឃចំនួន០៩អង្គ គង់នៅវត្តព្រះនាគ ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល និងក្មេង០២នាក់ បានពុលភេសជ្ជៈ «AD» ក្រោយឆាន់ និងហូប មិនបានប៉ុន្មានម៉ោង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
Read more: ព្រះសង្ឃគង់នៅវត្តព្រះនាគ ស្រុកអង្គស្នួល ខេត្តកណ្ដាល ពុលភេសជ្ជៈ «AD»...
(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋចំនួន៨៤នាក់ ដែលធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់ ដោយសារជំងឺរាតត្បាតនៅស្រុកកែវសីមានោះ បានចាកចេញពីមន្ទីរពេទ្យទៅផ្ទះរៀងៗខ្លួនជិតអស់ហើយ ក្រោយសុខភាពវិលមកដូចដើមវិញ។
Read more: ប្រជាពលរដ្ឋជាង៨០នាក់ ដែលធ្លាក់ខ្លួនឈឺនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី...
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះកម្លាំងសមត្ថកិច្ចនៃការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ២នាក់ រួមទាំងថ្នាំញៀនយ៉ាម៉ា១៣៣គ្រាប់ និងម៉ាទឹកកក១៩ថង់ទៅសាលាដំបូងខេត្ត បន្ទាប់ពីសមត្ថកិច្ចការិយាល័យជំនាញខេត្តបានសហការជាមួយអធិការស្រុកបវេល បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ភូមិបវេល១ ស្រុកបវេល ខេត្តបាត់ដំបងកន្លងមក។
Read more: នគរបាលខេត្តបាត់ដំបង បញ្ជូនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនយ៉ាម៉ា១៣៣គ្រាប់...
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ជិះម៉ូតូមកបន្លំចូលម៉ាស្សា នៅហាងមួយកន្លែងយីហោ «លី ថីហ្វុង» រួចកាប់ប្លន់យកទូរស័ព្ទដៃម៉ាក iPhone6 ពីនារីម៉ាស្សាវ័យក្មេងម្នាក់ រងរបួសជាច្រើនកន្លែង ប្រុងរត់ចេញត្រូវម្ចាស់ហាងផ្តល់ដំណឹងដល់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ ដោយបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍មូលដ្ឋានកាកាបទី២ ចុះអន្តរាគមន៍ចុះឡោមព័ទ្ធដេញប្រផាប់ប្រភីង បានទើបចាប់ខ្លួនបានតែម្តង។
Read more: ជនសង្ស័យម្នាក់ បន្លំចូលម៉ាស្សាកាប់ប្លន់យកទូរស័ព្ទនារីម៉ាស្សាបានសម្រេច...
(ពោធិ៍សាត់)៖ ខ្យល់កន្ត្រាក់ពេលមេឃភ្លៀង និងរន្ទះបាញ់ ដែលកើតឡើង នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ និងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់។
Read more: ស្លាប់ម្នាក់ របួស៤នាក់ ដោយសារខ្យល់កន្ត្រាក់ កន្រ្តាក់ និងរន្ទះបាញ់...
(មណ្ឌលគិរី)៖ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុខនេះបន្តិចថា រហូតមកដល់ម៉ោងនេះ អ្នកពុលទឹកនៅស្រុកកែវសីមា បានកើនឡើងជាង៨០នាក់ហើយ។
Read more: ករណីពុលទឹកនៅខេត្តមណ្ឌលគិរី កើនឡើងរហូតដល់ជាង៨០នាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការផងដែរ។
Read more: ត្រីមាសទី១ ដើមឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ១៧០លើក,...
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖ ២៥ករណី ឃាត់ខ្លួន៥៨នាក់ (ស្រី៣នាក់)។
Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៩...
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងឆេះលើឃ្លាំងលក់រថយន្ត សរុបចំនួន៣កន្លែង ស្ថិតនៅម្តុំម៉ុងឌីយ៉ាល់ ផ្លូវលេខ២១៩ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
Read more: អគ្គិភ័យឆាបឆេះឃ្លាំងលក់គ្រឿងបន្លាស់ និងលក់រថយន្ត ចំនួន៣ឃ្លាំង...