Social Network

ខ្យល់កន្រ្តាក់បំផ្លាញផ្ទះអ្នកស្រុកជាង២០ខ្នង នៅស្រុកសំរោងទង, ថ្ងៃនេះអភិបាលខេត្តកំពង់ស្ពឺ នាំយកអំណោយទៅចែកជូនផ្ទាល់ដៃ

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់។

Read more: ខ្យល់កន្រ្តាក់បំផ្លាញផ្ទះអ្នកស្រុកជាង២០ខ្នង នៅស្រុកសំរោងទង,...

គ្រោះធម្មជាតិនៅខេត្តស្វាយរៀង៖ ផ្ទះ៣៥ខ្នងត្រូវបានដួលរលំ និងរបើកដំបូល ក្រោយមានភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់

(ស្វាយរៀង)៖ គ្រោះធម្មជាតិនៅខេត្តស្វាយរៀង បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ៣៥ខ្នង ត្រូវបានរងការខូចខាត ដោយដួលរលំ និងរបើកដំបូលផ្ទះ ក្រោយមានភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ ដែលស្ថិតក្នុងស្រុកចំនួន២ គឺស្រុករំដួល និងស្រុកស្វាយជ្រំ។

Read more: គ្រោះធម្មជាតិនៅខេត្តស្វាយរៀង៖ ផ្ទះ៣៥ខ្នងត្រូវបានដួលរលំ និងរបើកដំបូល...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, គិតត្រឹមយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៥គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៥គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, គិតត្រឹមយប់មិញ...

ខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល បណ្តាលដាច់ចរន្តអគ្គិសនី នៅក្រុងក្រចេះ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨៖៥២ល្ងាច មានករណីដាច់ចរន្តអគ្គិសនី នៅសង្កាត់អូរឫស្សី សង្កាត់ក្រចេះ និងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ មូលហេតុដោយសារមានខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល ចំនួន០៤ដើម និងគ្រេចចំនួន០២ដើម។

Read more: ខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល...

កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តយុទ្ធនាការចាប់រថយន្ត និងម៉ូតូបើកល្មើសច្បាប់, លទ្ធផលចាប់បាន១០គ្រឿង បើកបរដោយជនជាតិចិនទាំងអស់

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាលចរាចរណ៍របស់លោក បានឃាត់រថយន្ត ចំនួន១០គ្រឿងបន្តទៀត ដែលបើកដោយជនជាតិចិន ដោយពួកគេគ្មានប័ណ្ណបើកបរ និងគ្មានពាក់មួកសុវត្ថិភាព។

Read more: កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តយុទ្ធនាការចាប់រថយន្ត និងម៉ូតូបើកល្មើសច្បាប់,...

សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់២នាក់ និងរងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៨ ខែឧសភា​ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់៣នាក់។

Read more: សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់២នាក់...

កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកព្រៃឈរ និងស្រុកកងមាស

(កំពង់ចាម)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ម្នាក់ចាប់តាមដីកា ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកព្រៃឈរ និងស្រុកកងមាស។

Read more: កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៤នាក់...

កម្លាំងនគរបាលខេត្តប៉ៃលិនបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូ

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នា២០១៨នេះ កម្លាំងនគរបាលខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូម៉ាក់ Zoomer X របស់ស្រ្តីម្នាក់នៅចំណុចផ្សារបាកាត ក្នុងទឹកដីប្រទេសថៃ រីឯម៉ូតូបានប្រគល់អោយម្ចាស់ដើមវិញហើយ។

Read more: កម្លាំងនគរបាលខេត្តប៉ៃលិនបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូ

BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុបានបញ្ជាក់ថា ខណៈនេះអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

Read more: BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០...

ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់ ត្រូវចោរឆក់កាបូប, កម្លាំងនគរបាលតាមបង្ក្រាបបាន និងដកហូតកាំភ្លើង១ដើម

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង នៃអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ) រហូតទាល់តែបានសម្រេច ពីជនរងគ្រោះជាប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ដោយចាប់យកវត្ថុតាងបានមួយចំនួន ដូចជា៖ អាវុធខ្លីមួយដើមម៉ាក GLOCK១៩ លេខ KPX ៥៣៤ ពណ៌ខ្មៅ ផលិតនៅប្រទេសអូទ្រីស បង់ចំនួន២ គ្រាប់ចំនួន១៥គ្រាប់ កាបូបដៃ ពណ៌ខ្មៅម៉ាក gold lion ចំនួន១ និងម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌សលាយខៀវ ឆ្នាំផលិតឆ្នាំ២០១៨ ផងដែរ។

Read more: ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់ ត្រូវចោរឆក់កាបូប,...

ថ្លើមធំ! ស្រ្តីម្នាក់ចូលលួចកាបូបលុយ ដល់ក្នុងផ្ទះចៅក្រមតុលាការក្រុងភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ

(ភ្នំពេញ)៖ ស្ត្រីម្នាក់បានចូលទៅលួចកាបូបលុយ ដល់ក្នុងផ្ទះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់ តែត្រូវម្ចាស់ឃើញទាន់ នាំគ្នាដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងគេហដ្ឋានមួយដែលគេស្គាល់ថា មានម្ចាស់ជាចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ នៅម្តុំស្តុបអូឡាំពិក តាមបណ្តោយផ្លូវលេខ២៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

Read more: ថ្លើមធំ! ស្រ្តីម្នាក់ចូលលួចកាបូបលុយ ដល់ក្នុងផ្ទះចៅក្រមតុលាការក្រុងភ្នំពេញ...

​ស្ដ្រីម្នាក់ត្រូវសង្សារឹត-ក​ប៉ងសម្លាប់ រួចយកទៅបោះចោល តែជីវិតមិនទាន់អស់ ប៉ះទឹកសន្សើមដឹងខ្លួនវិញ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ រួចផុតពីស្លាប់

(មណ្ឌលគិរី)៖ ស្រ្តីម្នាក់ត្រូវបានសង្សាខ្លួនរឹត-ក សម្លាប់ ហើយត្រូវជនដៃដល់ដឹកតាមម៉ូតូយកមកបោះចោលកន្លែងគំនរសំរាម តែជីវិតថ្លៃត្រូវទឹកសន្សើមទៀបភ្លឺដឹងខ្លួន ក៏ត្រូវកម្លាំងនគរបាល ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលក្រុងប៉ុស្តិ៍ យកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ឥឡូវនាងមានសុខភាពជាធម្មតាឡើងវិញហើយ។

Read more: ​ស្ដ្រីម្នាក់ត្រូវសង្សារឹត-ក​ប៉ងសម្លាប់ រួចយកទៅបោះចោល តែជីវិតមិនទាន់អស់...

ក្រុមចោរប្លន់ម៉ូតូដ៏សកម្មនៅរាជធានីភ្នំពេញ ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាល តាមបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ ក្រោយធ្វើសកម្មភាពនៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ ក្រុមចោរប្លន់មួយក្រុម បានធ្វើសកម្មភាពប្លន់ម៉ូតូស្កូបពី១គ្រឿង ពីទឹកដីខណ្ឌដូនពេញ មកសង្ងំលាក់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតតាមបង្ក្រាបបានទាំងសម្បុកចំនួន៨នាក់។

Read more: ក្រុមចោរប្លន់ម៉ូតូដ៏សកម្មនៅរាជធានីភ្នំពេញ ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាល...

កម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបគ្រឿងញៀននៅស្រុកកងមាស២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន

(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញស្រុកកងមាស ព្រៃឈរ និងជើងព្រៃ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសនូវសារធាតុញៀន០២ករណី នៅស្រុកកងមាស។

Read more: កម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបគ្រឿងញៀននៅស្រុកកងមាស២ករណី...

ពុលនៅខេត្តក្រចេះទៀតហើយ! ប្រជាពលរដ្ឋ៤៤នាក់ សង្ស័យពុលនំអន្សមអាំង នៅឃុំកំពង់ដំរី ស្រុកឆ្លូង

(ក្រចេះ)៖ សមត្ថកិច្ចនគរបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ មានករណីពុលនំអន្សមអាំង ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ សរុបជនរង គ្រោះចំនួន៤៤នាក់ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន២៨នាក់ ស្រី២៣នាក់ និងរងគ្រោះស្រាលចំនួន១៦នាក់ (ស្រី៨នាក់)។

Read more: ពុលនៅខេត្តក្រចេះទៀតហើយ! ប្រជាពលរដ្ឋ៤៤នាក់ សង្ស័យពុលនំអន្សមអាំង នៅឃុំកំពង់ដំរី...

ផ្ទះមួយល្វែងត្រូវបានអគ្គិភ័យឆេះស្ទើរទាំងស្រុង នៅខណ្ឌចំការមន ទាំងកណ្តាលអាធ្រាត្រ

(ភ្នំពេញ)៖ នាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង ស្ទើរទាំងស្រុង។

Read more: ផ្ទះមួយល្វែងត្រូវបានអគ្គិភ័យឆេះស្ទើរទាំងស្រុង នៅខណ្ឌចំការមន ទាំងកណ្តាលអាធ្រាត្រ

កម្លាំងនគរបាលព្រះសីហនុ ចេញបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាមួយគ្រឿងញៀន៣កញ្ចប់

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាកងារ Fresh News នាថ្ងៃអាទិត្យនេះថា កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចេញបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាមួយថ្នាំញៀន ៣កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួន។

Read more: កម្លាំងនគរបាលព្រះសីហនុ ចេញបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់...

ស្នងការខេត្តព្រះសីហនុ បញ្ជាឲ្យកម្លាំងនគរបាលបង្កើន បង្រ្កាបបទល្មើសនានា និងរឹតបន្តឹងច្បាប់ចរាចរណ៍

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឳកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តន៍ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលបង្កើន បង្រ្កាបបទល្មើសនានា និងរឹតបន្តឹងច្បាប់ចរាចរណ៍។

Read more: ស្នងការខេត្តព្រះសីហនុ បញ្ជាឲ្យកម្លាំងនគរបាលបង្កើន បង្រ្កាបបទល្មើសនានា...

កំហឹងទល់កំហល់ ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធ យកសាំងដុតខ្លួនឯង បណ្តាលឱ្យឆេះស្លាប់ក្នុងអណ្តាតភ្លើង នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ បុរសម្នាក់ផឹងស្រាស្រវឹង ឈ្លោះប្រកែកជាមួយប្រពន្ធបន្តិចបន្តួច ក៏យកសាំងមកចាក់ដុតសម្លាប់ខ្លួនឯង នៅក្នុងតូបលក់ចាបហួយ បណ្តាលឱ្យឆេះស្លាប់នៅក្នុងអណ្តាតភ្លើង។

Read more: កំហឹងទល់កំហល់ ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធ យកសាំងដុតខ្លួនឯង...

កម្លាំងនគរបាលខេត្តសៀមរាប បំបែកសំណុំរឿងប្លន់សម្លាប់បុរសលក់គ្រឿងបន្លាស់រថយន្ដ នៅសង្កាត់ស្វាយដង្គំ ឃាត់ខ្លួនក្រុមជនដៃដល់៣នាក់​

(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់ ជាអ្នកលក់គ្រឿងបន្លាស់រថយន្ដ យកទ្រព្យសម្បត្តិនៅភូមិគ្រូស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយឃាត់ខ្លួនក្រុមជនដៃដល់បានជាបន្ដបន្ទាប់ចំនួន៣នាក់ និងដកហូតបានវត្ថុតាងបានមួយចំនួន។

Read more: កម្លាំងនគរបាលខេត្តសៀមរាប បំបែកសំណុំរឿងប្លន់សម្លាប់បុរសលក់គ្រឿងបន្លាស់រថយន្ដ...

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនចំនួន​២០កញ្ចប់តូច ទៅកាន់​សាលាដំបូងខេត្ត

(បន្ទាយមានជ័យ)៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ រួមទាំងវត្ថុតាងគ្រឿងញៀងប្រភេទមេតំហ្វេតាមីន ICE ចំនួន២០កញ្ចប់តូច និងសម្ភារមួយចំនួនទៀត។

Read more: កម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យ២នាក់...