Social Network

ស្រ្តីខ្មែររងគ្រោះដែលបុរសថៃ ចាប់រំលោភ ទាមទារប្រាក់ជំងឺចិត្ត ៥សែនបាត

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការ បរទេសខ្មែរ បានថ្លែងថា ស្រី្តខ្មែរ ដែលជាអាជីវករ នៅផ្សារ រុងក្លឿ ស្ថិតនៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលត្រូវ បានបុរស ជនជាតិថៃ ចាប់ខ្លួន ហើយរំលោភ សេពសន្ថវៈ បានទាមទារប្រាក់ ជំងឺចិត្ត ៥សែនបាត ។

Read more: ស្រ្តីខ្មែររងគ្រោះដែលបុរសថៃ ចាប់រំលោភ ទាមទារប្រាក់ជំងឺចិត្ត ៥សែនបាត

ប្រទះឃើញគ្រាប់មីន មិនទាន់ផ្ទះ១កេះ នៅស្រុកកំពង់ត្រាច

កំពត៖ ប្រជាពលរដ្ឋ ចេញទៅរក កាប់អូស ក៏បានប្រទះ ឃើញគ្រាប់មីន មិនទាន់ផ្ទុះ ១កេះ កាលពីម៉ោង ៤រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ចំណុច រង្វះទឹកក្នុង ភូមិចាស់មួយកន្លែង ស្ថិតក្នុងភូមិព្រៃកេស ឃុំដំណាក់កន្ទួត ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

Read more: ប្រទះឃើញគ្រាប់មីន មិនទាន់ផ្ទះ១កេះ នៅស្រុកកំពង់ត្រាច

ផឹកស្រាស្រវឹង មកដល់ផ្ទះ ទាលុយពីម្ដាយ មិនបាន យកកាំបិត ដេញចាក់ ត្រូវប្រជាពលរដ្ឋ ជួយឃាត់ទាន់

ភ្នំពេញ៖ មានអំពើហិង្សា ក្នុងគ្រួសារមួយ បានកើតឡើង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខ១១ ស្ទួន ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ ដោយបុរសម្នាក់ផឹកស្រាស្រវឹង ពេលមកដល់ផ្ទះ រករឿងស្រែកឡូរឡារ ទាលុយពីម្ដាយមិនបាន ក៏យកកូនកាំបិត និងទួណឺវីស ដែលកាន់ជាប់ដៃ ដេញចាក់ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋជួយឃាត់ និងនាំជនរងគ្រោះទៅលាក់ទុក បន្ទាប់មកក៏មានសមត្ថកិច្ច ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យនាំយក មកប៉ុស្ត៍ដើម្បីសាកសួរ ។

Read more: ផឹកស្រាស្រវឹង មកដល់ផ្ទះ ទាលុយពីម្ដាយ មិនបាន យកកាំបិត ដេញចាក់ ត្រូវប្រជាពលរដ្ឋ...

ឃាត់ខ្លួនជនជាតិ វៀតណាម ១៨នាក់ រស់នៅដោយខុសច្បាប់ នៅសង្កាត់និរោធ

ភ្នំពេញ៖ កម្លាំងនគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក អ៊ុក ហៃសិលា និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង មាស ចន្ទ័ពិសិដ្ឋ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះទៅ ឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន ១៨នាក់ (ស្រី០១នាក់) ដែលរស់នៅគ្មាន លិខិតស្នាមត្រឹមត្រូវ នៅចំនុច ក្នុងសិប្បកម្ម កែច្នៃឈើ នឹងទិញលក់ អេតចាយ ស្ថិតនៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

Read more: ឃាត់ខ្លួនជនជាតិ វៀតណាម ១៨នាក់ រស់នៅដោយខុសច្បាប់ នៅសង្កាត់និរោធ

រថយន្ត ដឹកភេសជ្ជៈ បុកកម្មការិនី ជិះកង់ស្លាប់ម្នាក់

កណ្តាល៖ កម្មការិនីម្នាក់ ត្រូវរថយន្ត កូរ៉េមួយគ្រឿង ដឹកភេសជ្ជៈ បុកពីក្រោយរួច ក្រឡាប់ចាក់ ភេសជ្ជៈពីលើបណ្តាល ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ កាលពីរសៀល ថ្ងៃទី៣ ខែឧសភានេះ៕

Read more: រថយន្ត ដឹកភេសជ្ជៈ បុកកម្មការិនី ជិះកង់ស្លាប់ម្នាក់

ចាប់ឈើធ្នង់៤ដុំធំៗ ដែលក្រុមឈ្មួញ លាក់ទុកក្នុងចំការស្វាយ ចន្ទីរនៅស្រុកអូរជុំ

រតនគីរី៖សមត្ថកិច្ចចម្រុះ មានកម្លាំងផ្នែករដ្ឋបាល ព្រៃឈើផ្នែកវ៉ើនសៃសហការ ជាមួយកម្លាំងសឹករងស្រុក កម្លាំងប៉េអឹមស្រុក និងកម្លាំងអធិការ នគរបាលស្រុក អូរជុំបានចុះ ធ្វើការរឹបអូសឈើធ្នង់៤ដុំធំៗ ដែលឈ្មួញឈើបានជួល ឲ្យគេដឹកមកលាក់ទុកក្នុង ចំការស្វាយចន្ទីរមួយកន្លែង ស្ថិតក្នុងភូមិកាឡៃពីរ ឃុំ កាឡៃ ក្នុងអូរជុំ ខេត្តរតនគីរី។

Read more: ចាប់ឈើធ្នង់៤ដុំធំៗ ដែលក្រុមឈ្មួញ លាក់ទុកក្នុងចំការស្វាយ ចន្ទីរនៅស្រុកអូរជុំ

កម្លាំងនគរបាលខណ្ឌដូនពេញ ដេញបង្ក្រាបក្រុមចោរវាយប្លន់យកម៉ូតូ ពេលរាត្រី៣នាក់ ដកហូតម៉ូតូមួយគ្រឿង

(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌរបស់លោក បានបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូ ពេលរាត្រី៣នាក់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាព ដោយប្រើខ្សែក្រវ៉ាត់វាយជនរងគ្រោះ ប៉ងប្លន់យកម៉ូតូ នៅចំណុចផ្លូវ២០០ កែង៥១ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

Read more: កម្លាំងនគរបាលខណ្ឌដូនពេញ ដេញបង្ក្រាបក្រុមចោរវាយប្លន់យកម៉ូតូ ពេលរាត្រី៣នាក់...

ស្លាប់ ២នាក់ និងរបួស ២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២ឧសភា

ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១០លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យ មនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ១៣នាក់ (ស្រី៣នាក់) និងរបួសស្រាល ៧នាក់ (ប្រុស) ។

Read more: ស្លាប់ ២នាក់ និងរបួស ២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២ឧសភា

គួរឲ្យសង្វេគ ណាស់! ស្រ្តីម្នាក់សម្រាល កូនលើទូក ពេលប្តីដឹកមក កាន់មន្ទីរពេទ្យ តែរួចផុតពី គ្រោះថ្នាក់

(កោះកុង)៖ ពិតជាគួរឲ្យ សង្វេគណាស់ ដែលស្រ្តីម្នាក់ បានសម្រាលកូន នៅលើទូកពេលប្តី និងសាច់ញាតិ បានដឹកមកកាន់ មន្ទីរពេទ្យបង្អែក ខេត្តកោះកុង នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ តែសម្រាប់ស្រ្តី រងគ្រោះ និងទារកបានរួចផុតពី គ្រោះថ្នាក់ហើយ នៅពេលដែល ក្រុមគ្រូពេទ្យ បានជួយសង្គ្រោះ ទាន់ពេលវេលា ។

Read more: គួរឲ្យសង្វេគ ណាស់! ស្រ្តីម្នាក់សម្រាល កូនលើទូក ពេលប្តីដឹកមក កាន់មន្ទីរពេទ្យ...

អគ្គនាយក EDC៖ អគ្គិសនី នៅខេត្តស្ទឹងត្រែង ត្រូវកាត់ផ្តាច់ទាំងស្រុង ដោយសារខ្យល់កន្ត្រាក់ រលំដើមឈើ ដាច់ខ្សែភ្លើង នៅឡាវ

 (ស្ទឹងត្រែង)៖ លោក កែវ រតនៈ អគ្គនាយក អគ្គិសនីកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះ បន្តិចថា នាល្ងាចថ្ងៃទី ០២ ខែឧសភា  ឆ្នាំ២០១៦នេះ ចរន្តអគ្គិសនី នៅខេត្តស្ទឹងត្រែង ត្រូវបានកាត់ផ្តាច់ ទូទាំងខេត្ត ដោយសារខ្យល់ ភ្លៀងកន្ត្រាក់រលំដើម ឈើដាច់ខ្សែភ្លើង នៅប្រទេសឡាវ ដែលជាប្រភព តែមួយគត់ផ្គត់ផ្គង់ ភ្លើងពីប្រទេសឡាវ មកកាន់ ខេត្តស្ទឹងត្រែង ។

Read more: អគ្គនាយក EDC៖ អគ្គិសនី នៅខេត្តស្ទឹងត្រែង ត្រូវកាត់ផ្តាច់ទាំងស្រុង...

ស្លាប់២នាក់ របួស២នាក់ ក្នុងហេតុការណ៍ រថយន្ត បុកម៉ូតូ ផ្ទុះឆេះ នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ មន្រ្តីនគរបាល ខណ្ឌមានជ័យ បានបញ្ជាក់ នៅយប់ថ្ងៃទី២ ខែឧសភានេះថា មនុស្ស ២នាក់ បានស្លាប់ ២នាក់ទៀត រងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យផ្ទុះឆេះ នៅម៉ោងប្រមាណ ៩៖៥០នាទី ថ្ងៃទី២ ខែឧសភា នេះ ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

Read more: ស្លាប់២នាក់ របួស២នាក់ ក្នុងហេតុការណ៍ រថយន្ត បុកម៉ូតូ ផ្ទុះឆេះ នៅផ្លូវ៦០ម៉ែត្រ

ឡើងត្រង់ទឹកពេលភ្លៀង កាន់ទរទឹកឆក់ស្លាប់

កណ្តាល៖ បុរសកម្មករ រោងចក្រម្នាក់ បានស្លាប់ភ្លាមៗ ខណៈដែលមេឃភ្លៀង ឡើងទឹកត្រង់ ទឹកភ្លៀង ហើយយក ដៃកាន់ទរទឹក ឆ្លងចរន្តឆក់ ស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ នៅម៉ោងប្រមាណ ១៨៖០០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

Read more: ឡើងត្រង់ទឹកពេលភ្លៀង កាន់ទរទឹកឆក់ស្លាប់

ថ្ងៃទី១ឧសភា បង្ក្រាបបទល្មើស គ្រឿងញៀន ៦ករណី ឃាត់ជនសង្ស័យ ២០នាក់

ភ្នំពេញ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាល បានបង្ក្រាប បទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ២០នាក់ (ស្រី៣នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ ១០នាក់ និងមុខសញ្ញាប្រើប្រាស់ ១០នាក់ និងរឹបអូស គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ៤២,៣ក្រាម, ៣កញ្ចប់ធំ និង១៣កញ្ចប់តូច កញ្ឆាក្រៀម ១០កញ្ចប់តូច ។

Read more: ថ្ងៃទី១ឧសភា បង្ក្រាបបទល្មើស គ្រឿងញៀន ៦ករណី ឃាត់ជនសង្ស័យ ២០នាក់

ភ្លៀងនិងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះពលរដ្ឋ ចំនួន១២ខ្នង នៅស្រុកមោងឫស្សី

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាល ស្រុកមោងឫស្សី បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៥និង៣០នាទី នៅខេត្តបាត់ដំបង មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ នៅចំណុចភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី បណ្តាលឲ្យរងគ្រោះ ខូចខាតផ្ទះចំនួន ១២ខ្នង (ក្នុងនោះរបើកដំបូល ១១ខ្នង រលំ ១ខ្នង) មិនមានគ្រោះថ្នាក់ ដល់ជីវិតមនុស្សទេ ។

Read more: ភ្លៀងនិងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះពលរដ្ឋ ចំនួន១២ខ្នង នៅស្រុកមោងឫស្សី

ថ្ងៃទី ២៨មេសា បង្រ្កាបបទល្មើស​ គ្រឿងញៀន ៤ករណី និងឃាត់ជនសង្ស័យ ៨នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាល បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៤ករណី ឃាត់មនុស្ស ៨នាក់ (ប្រុស) ក្នុងនោះមុខ សញ្ញាជួញដូរ ៤នាក់ និងមុខសញ្ញាប្រើប្រាស់ ៤នាក់ និងរឹបអូស គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ១០០២,៤៨ក្រម និង ១កញ្ចប់តូច មេតំហ្វេតាមីន (wy) ៧,៣៦ក្រាម។

Read more: ថ្ងៃទី ២៨មេសា បង្រ្កាបបទល្មើស​ គ្រឿងញៀន ៤ករណី និងឃាត់ជនសង្ស័យ ៨នាក់

ក្រសួងយុត្តិធម៌ ទទួលសំណុំរឿង ជាង១ពាន់នៅឆ្នាំ២០១៥

ភ្នំពេញ៖ របាយការណ៍របស់ ក្រសួងយុត្តិធម៌ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៥ ក្រសួង ទទួលបានសំណុំរឿងក្តីពាក់ព័ន្ធ បទល្មើសគ្រឿងញៀន មាន ចំនួន១៤១៧ ចាត់ការបានចំនួន៩១៥ និង នៅសល់ចំនួន៥០២។

Read more: ក្រសួងយុត្តិធម៌ ទទួលសំណុំរឿង ជាង១ពាន់នៅឆ្នាំ២០១៥

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចថ្នាំពេទ្យ ជាច្រើនប្រអប់ក្នុងឃ្លាំង មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី

រតនគិរី៖ ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណី លួចថ្នាំពេទ្យជាច្រើនប្រអប់ ក្នុងឃ្លាំងមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី ដែលក្នុងនោះម្នាក់ ក្នុងចំណោមពួកគេ ជាអ្នកមានស្តុកស្តម្ភ ជិះរថយន្ត៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-7376 និងជាម្ចាស់ឱសថ ស្ថានពន្លឺសុខភាព មានទីតាំងកណ្តាល ក្រុងបានលុង។

Read more: ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចថ្នាំពេទ្យ ជាច្រើនប្រអប់ក្នុងឃ្លាំង...

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចូលរួមមរណទុក្ខ ការពលីជីវិតមន្រ្តីអាវុធហត្ថ បង្ក្រាបបទល្មើស គ្រឿងញៀន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានចូលរួមមរណទុក្ខ សោកស្តាយ ចំពោះក្រុមគ្រួសារ សព នាយអាវុធហត្ថ ទៀង ករុណា ដែលបានពលីជីវិត ក្នុងពេលបំពេញភារកិច្ច ដ៏សំខាន់ ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

Read more: ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចូលរួមមរណទុក្ខ ការពលីជីវិតមន្រ្តីអាវុធហត្ថ...

ចោរប្រដាប់អាវុធ២នាក់ ប្លន់ម៉ូតូបានសម្រេចទៀតហើយ នៅលើទឹកដីខណ្ឌសែនសុខ

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានក្រុមប្លន់ប្រដាប់អាវុធ២នាក់ ជិះម៉ូតូមួយគ្រឿង នឹងប្រើប្រាស់កាំភ្លើងខ្លីមួយដើម បានធ្វើការភ្ចង់គំរាមបាញ់សម្លាប់ ដើម្បីប្លន់យកម៉ូតូឌ្រឹមសង់២០១៣ ពណ៌ខ្មៅមួយគ្រឿង ស្លាកលេខកំពង់ចាម៖ 1L-3199 នៅជិតវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាម៉ោង១០៖០០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។

Read more: ចោរប្រដាប់អាវុធ២នាក់ ប្លន់ម៉ូតូបានសម្រេចទៀតហើយ នៅលើទឹកដីខណ្ឌសែនសុខ

ហិន​ គឹមហុង អនុប្រធានប៉ុស្តិ៍ ច្រកចាំយាម​ បាញ់សម្លាប់ខ្លួន​ និងកាំភ្លើងK 54 ក្នុងបន្ទប់ជួល

កោះកុង៖ សេចក្តីរាយការណ៍ នៅយប់ថ្ងៃទី២៧ ខែមេសា នេះបានឲ្យដឹងថា លោក ហិន គឹមហុង អនុប្រធាននគរបាល អន្តោប្រវេសន៍ ច្រកចាំយាម ខេត្តកោះកុង បានបាញ់សម្លាប់ខ្លួន និងកាំភ្លើងK 54 ក្នុងបន្ទប់ជួល។ យ៉ាងណាកដោយ នៅយប់ថ្ងៃទី២៧ ខែមេសា នេះ នៅមិនទាន់មាន សេចក្តីរាយការណ៍ លំអិតជុំវិញ នឹងករណីបាញ់ សម្លាប់ខ្លួន របស់លោក ហិន គឹមហុង នេះនៅឡើយទេ៕

ដកស្រង់ពី៖ ដើមអម្ពិល

ស្លាប់ ៥នាក់ និងរបួស ៧៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៧មេសា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៩លើក ក្នុងនោះយប់ ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ រងរបួសធ្ងន់ ២៧នាក់ (ស្រី១៩នាក់) និងរបួសស្រាល ៥២នាក់ (ស្រី៤៨) ។

Read more: ស្លាប់ ៥នាក់ និងរបួស ៧៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៧មេសា