Social Network

កម្លាំងនគរបាល តាមចាប់ជនឆបោក២នាក់ ក្រោយស៊ីដាច់លុយ ១៦ម៉ឺនដុល្លារ រឿងយកទៅទិញដំឡូងមី

(ភ្នំពេញ)៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូត ឈានទៅដល់ការចាប់ខ្លួន ជនឆបោកចំនួន២នាក់ (ស្រីម្នាក់)

Read more: កម្លាំងនគរបាល តាមចាប់ជនឆបោក២នាក់ ក្រោយស៊ីដាច់លុយ ១៦ម៉ឺនដុល្លារ រឿងយកទៅទិញដំឡូងមី

ប្រជាពលរដ្ឋកាយដីប្រទះឃើញគ្រាប់ AK ជិត២០០០គ្រាប់ និងរកត្រី ប្រទះឃើញគ្រាប់បែក២គ្រាប់ទៀត

(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងថា កម្លាំងនគរបាល របស់លោក បានទទួលគ្រាប់កាំភ្លើង AK ចំនួន២កេះ ស្មើនឹង ១៧១៥គ្រាប់ ដែលប្រជាកសិករ បានកាយដីស្រែ ហើយប្រទះឃើញ ស្ថិតនៅភូមិសឹង្ហត្បូង ឃុំសឹង្ហ ស្រុកអូរជ្រៅ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

Read more: ប្រជាពលរដ្ឋកាយដីប្រទះឃើញគ្រាប់ AK ជិត២០០០គ្រាប់ និងរកត្រី...

នគរបាលខេត្តព្រះសីហនុ ឃាត់ព្រះសង្ឃជនជាតិចិនមួយអង្គ រឿងនិមន្តបិណ្ឌបាទ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានបញ្ជូនព្រះសង្ឃជនជាតិចិនមួយអង្គ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត ក្រោយពេលឃាត់ព្រះកាយ នៅពេលកំពុងនិមន្តបិណ្ឌបាទ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ តាមមាត់សមុទ្រ ជាពិសេសនោះ គឺរំខានដល់អារម្មណ៍ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។

Read more: នគរបាលខេត្តព្រះសីហនុ ឃាត់ព្រះសង្ឃជនជាតិចិនមួយអង្គ រឿងនិមន្តបិណ្ឌបាទ...

ស្លាប់ ៣នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី ២១មេសា

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៦លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យ មនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ ៣នាក់ (ប្រុស) និងរបួសស្រាល ៣នាក់ (ប្រុស) ។

Read more: ស្លាប់ ៣នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី ២១មេសា

ថ្ងៃទី២១មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ២ករណី ឃាត់ជនសង្ស័យ ៤នាក់

ភ្នំពេញ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាល បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ២ករណី ឃាត់ មនុស្ស ៤នាក់ (ស្រី២នាក់) និងរឹបអូសគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ice) ១កញ្ចប់ និងមេតំហ្វេតាមីន (wy) ២៣គ្រាប់។

Read more: ថ្ងៃទី២១មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ២ករណី ឃាត់ជនសង្ស័យ ៤នាក់

​គណៈសង្ឃ​នាយក បានសម្រេច​ដកតំណែង​មេគណ​ខេត្តកំពង់ស្ពឺ​

នៅទីបំផុត គណៈសង្ឃនាយក នៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចដក តំណែងព្រះមេគណ ខេត្តកំពង់ស្ពឺ ព្រះនាម ឌូ វណ្ណឌឿន ដែលបានប្រព្រឹត្ត ខុសធម៌វិន័យ របស់ព្រះពុទ្ធ ដោយសារព្រះអង្គ ឡើងច្រៀងចម្រៀង លើឆាកតន្ត្រីឲ្យ ពុទ្ធបរិស័ទរាំ ក្នុងអំឡុងពេល ចូលឆ្នាំកន្លងទៅ ។

Read more: ​គណៈសង្ឃ​នាយក បានសម្រេច​ដកតំណែង​មេគណ​ខេត្តកំពង់ស្ពឺ​

ប្រទះឃើញ សាកសព ក្នុងព្រៃ​ ស្រុកភ្នំក្រវាញ​ សង្ស័យស្រវឹងស្រា​ ហើយខ្យល់គស្លាប់

ពោធិ៍សាត់៖ ប្រជាពលរដ្ឋបាន ប្រទះឃើញសាកសព ក្រៀមខ្មៅដេក នៅក្នុងព្រៃស្ថិតនៅ ភូមិព្រែក១ឃុំសំរោង ស្រុក ភ្នំ ក្រវាញ ខេត្តពោធិសាត់ នៅម៉ោង១០៖១០នាទីព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ហើយបានរាយការណ៍ ជូនសមត្ថកិច្ច នគរបាល ដើម្បីចុះទៅត្រួត ពិនិត្យជាក់ស្តែង និងធ្វើកោសល្យវិច័យ។

Read more: ប្រទះឃើញ សាកសព ក្នុងព្រៃ​ ស្រុកភ្នំក្រវាញ​ សង្ស័យស្រវឹងស្រា​ ហើយខ្យល់គស្លាប់

ស្លាប់ ៥នាក់ និងរបួស ៥នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២០មេសា

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៥លើក ក្នុងនោះយប់ ១លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរបួសស្រាល ១នាក់ (ប្រុស) ។

Read more: ស្លាប់ ៥នាក់ និងរបួស ៥នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២០មេសា

ថ្ងៃទី២០មេសា បង្ក្រាបបទល្មើស គ្រឿងញៀន ៤ករណី ឃាត់ជនសង្ស័យ ៤នាក់

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាល បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៤ករណី ឃាត់ មនុស្ស ៤នាក់ (ស្រី១នាក់) រួមនឹងគ្រឿង ញៀនប្រភេទ មេតំហ្វេតាមីន (ice) ៣,០ក្រាម,២កញ្ចប់ធំ, ១០កញ្ចប់ និង១៦កញ្ចប់តូច ។

Read more: ថ្ងៃទី២០មេសា បង្ក្រាបបទល្មើស គ្រឿងញៀន ៤ករណី ឃាត់ជនសង្ស័យ ៤នាក់

ខឹងប្រពន្ធមិនដាំ បបរឲ្យហូប ចងកសំលាប់ខ្លួន

បាត់ដំបង៖ បុរសម្នាក់ដាច់ចិត្តសម្លាប់ខ្លួន ដោយខឹងប្រពន្ធមិនដាំ បបរឲ្យហូប បានធ្វើឲ្យបង្កមានភាពភ្ញាក់ផ្អើល ទៅដល់ប្រជា ពលរដ្ឋនៅក្បែរផ្ទះ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្រុមទី ០៨ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

Read more: ខឹងប្រពន្ធមិនដាំ បបរឲ្យហូប ចងកសំលាប់ខ្លួន

សមត្ថកិច្ចឃាត់ខ្លួន ពលករខ្មែរ ២៧នាក់ បម្រុងឆ្លងដែនទៅរក ការងារធ្វើ ដោយខុសច្បាប់នៅថៃ

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន ពលករខ្មែរប្រុស ស្រីចំនួន ២៧នាក់ បម្រុងឆ្លងដែនចូល ទៅរកការងារធ្វើ ដោយខុសច្បាប់នៅថៃ តាមចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នេះបើយោងតាម ការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ ។

Read more: សមត្ថកិច្ចឃាត់ខ្លួន ពលករខ្មែរ ២៧នាក់ បម្រុងឆ្លងដែនទៅរក ការងារធ្វើ...

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលចុងក្រោយ ជុំវិញករណីប្លន់ សម្លាប់និស្សិតឆ្នាំទី៣

ភ្នំពេញ៖ កាលពីថ្ងៃទី១៣/មេសា/២០១៦ វេលាម៉ោង០៨កន្លះយប់ ស្ថិតនៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីប្លន់សម្លាប់ទៅលើជនរងគ្រោះជានិស្សិតឆ្នាំទី៣ម្នាក់ ដោយជនល្មើសប្រើឈើជ្រុងយ៉ាងធំ វាយទៅលើក្បាល របស់ជនរងគ្រោះ រហូតដល់ស្លាប់។

Read more: កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលចុងក្រោយ ជុំវិញករណីប្លន់...

អាជ្ញាធរចុះរៀបចំ សណ្តាប់ធ្នាប់ នៅផ្សារដើមគរ និងនាគមាស

ភ្នំពេញ៖ ក្រុមការងារ និងប្រជាការពារ ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦នេះ បានចុះរៀបចំ សណ្តាប់ធ្នាប់ និងណែនាំ អ្នកលក់ដូរ លើចិញ្ចើមផ្លូវ ម៉ៅសេងទុង ជិតផ្សារដើមគ និងផ្សារនាគមាសឲ្យរុះរើចេញ កុំលក់ដូរ លើចិញ្ចើម ផ្លូវទៀត។

Read more: អាជ្ញាធរចុះរៀបចំ សណ្តាប់ធ្នាប់ នៅផ្សារដើមគរ និងនាគមាស

ស្លាប់ ៤នាក់ និងរបួស៨នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី១៩ មេសា

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានកើតឡើងចំនួន ៧លើក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ៤នាក់ និងរបួសធ្ងន់ចំនួន ៧នាក់ របស់ស្រាលចំនួន ១នាក់ ។

Read more: ស្លាប់ ៤នាក់ និងរបួស៨នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី១៩ មេសា

ស្លាប់ និងរបួសធ្ងន់ ៣នាក់ ដោយសារគ្រោះថ្នាក់ចរាចររវាង រថយន្តហ៊ីយ៉ាន់ដាយ និងរថយន្តតូរីស

ពោធិ៍សាត់៖ មនុស្សម្នាក់បានស្លាប់ ឯពីរនាក់ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ៊ីយ៉ាន់ដាយ និងរថយន្តតូរីស នៅម៉ោងប្រមាណ ១១៖៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ។

Read more: ស្លាប់ និងរបួសធ្ងន់ ៣នាក់ ដោយសារគ្រោះថ្នាក់ចរាចររវាង រថយន្តហ៊ីយ៉ាន់ដាយ...

ពលរដ្ឋខណ្ឌ ពោធិសែនជ័យ​ អរគុណដល់នគរបាល​ ក្នុងការរក្សាសន្តិសុខ ជូនពួកគាត់បានល្អ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខណ្ឌពោធិ៍សែនជ័យ បានកោតសរសើរ និងថ្លែងអំណរគុណដល់ នគរបាលខណ្ឌ ពោធិ៍សែនជ័យ ដែលបានយកចិត្តទុកដាក់ការ សុវត្ថិភាពជូនពួកគាត់ក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិទទួលបានសន្តិសុខ ១០០ភាគរយ ធ្វើឲ្យពួកគាត់ប្រារព្ធ ពិធីបុណ្យបានដោយ សេចក្តីសុខ។

Read more: ពលរដ្ឋខណ្ឌ ពោធិសែនជ័យ​ អរគុណដល់នគរបាល​ ក្នុងការរក្សាសន្តិសុខ ជូនពួកគាត់បានល្អ

ថយន្តនគរបាលបុកម៉ូតូ របួសធ្ងន់ស្រាល៣នាក់​ នៅឬស្សីកែវ

ភ្នំពេញ ៖ រថយន្តមួយគ្រឿង ដែលមាន ពាក់ស្លាកលេខ នគរបាលនោះ បានបើក បុកនិងម៉ូតូ មួយគ្រឿង ជិះគ្នា០៣នាក់ បណ្តាលឲ្យ រងរបួស បាក់ជើង ខាងឆ្វេងម្នាក់ និង ០២នាក់ទៀត បានរងរបួស ស្រាល នៅម៉ោង ៩៖២០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវ លេខ៥៩៨ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

Read more: ថយន្តនគរបាលបុកម៉ូតូ របួសធ្ងន់ស្រាល៣នាក់​ នៅឬស្សីកែវ

ស្រវឹង​ បើកRX330 បុករថយន្តដឹកដំឡូង​ បែកកញ្ចក់ខ្ទេច ផ្នែកខាងមុខ​ សំណាងល្អមិន បណ្តាលឲ្យរបួសធ្ងន់

បាត់ដំបង៖ បុរសម្នាក់ ខណៈមកពីលេង នៅខេត្តប៉ៃលិន បើករថយន្តត្រឡប់ មកផ្ទះវិញ ទាំងស្រវឹង បានបុករថយន្ត ដឹកដំឡូង បណ្តាលឲ្យរងការ ខូចខាតធ្ងន់ធ្ងរ តែសំណាង ល្អមិនបង្ក របួសធ្ងន់ធ្ងន់ នៅម៉ោងប្រមាណជិត៧ យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

Read more: ស្រវឹង​ បើកRX330 បុករថយន្តដឹកដំឡូង​ បែកកញ្ចក់ខ្ទេច ផ្នែកខាងមុខ​ សំណាងល្អមិន...

ថ្ងៃទី១៨មេសា បង្ក្រាបបទល្មើស ៥ករណី ឃាត់ជនសង្ស័យ ១៣នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ១៣នាក់ (ប្រុស) ក្នុងនោះមុខសញ្ញា ជួញដូរ ៤នាក់ និងមុខសញ្ញាប្រើប្រាស់ ៩នាក់ រឹបអូសគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ៥កញ្ចប់ធំ និង២កញ្ចប់តូច។

Read more: ថ្ងៃទី១៨មេសា បង្ក្រាបបទល្មើស ៥ករណី ឃាត់ជនសង្ស័យ ១៣នាក់

ស្លាប់៧នាក់ និងរបួស៣១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨មេសា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក ក្នុងនោះយប់ ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ១០នាក់ (ស្រី៣នាក់) និងរបួសស្រាល ២១នាក់ (ស្រី៨នាក់) ។

Read more: ស្លាប់៧នាក់ និងរបួស៣១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨មេសា

ភ្នាក់ងារ CTN ប្រចាំខេត្តរតនគិរី បានដាក់ពាក្យបណ្តឹង នគរបាលខេត្តម្នាក់ ក្រោយបានប្រើហិង្សាក្នុង ហេតុការគ្រោះថ្នាក់ ចរាចរ

រតនគិរី៖ លោកភួង ផុនភ្នាក់ងារ CTN ប្រចាំខេត្តរតនគិរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១១ ខែមេសា នេះថា លោក បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរតនគិរី ដើម្បីជួយរកយុត្តិធ៌មករណីគ្រោះថ្នាក់ចរាចរ លើផ្លូវជាតិលេខ៧៨ កាលម៉ោងជាង១ រសៀល ថ្ងៃទី១០ ម្សិលមិញនេះ។

Read more: ភ្នាក់ងារ CTN ប្រចាំខេត្តរតនគិរី បានដាក់ពាក្យបណ្តឹង នគរបាលខេត្តម្នាក់...