Social Network

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១២ និង៥៨នាទី នៅចំណុចភូមិបុរីតេជោ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំលាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកមេមត់ បានធ្វើការ ស្រាវជ្រាវ និងបង្ក្រាប ករណី ជួញដូរ សារធាតុញៀន ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៥នាក់ ។

Read more: ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ព័ត៌មានលម្អិតបន្ថែមជុំវិញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏កក្រើក និងសាហាវនៅខណ្ឌទួលគោក, បាញ់ស្លាប់ម្នាក់ ចាប់៥នាក់ ដកហូតរថយន្ត២គ្រឿង, ម៉ូតូ៤គ្រឿង, កាំភ្លើង៦ដើម, មន្រ្តីអាវុធហត្ថម្នាក់ស្លាប់ និង២នាក់រងរបួស

(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដ៏កក្រើកនិងដ៏សាហាវយ៉ាងខ្លាំង នៅទឹកដីខណ្ឌទួលគោក ស្ថិតនៅផ្ទះជនល្មើសមួយកន្លែង តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ រយៈពេលជាច្រើនម៉ោង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅក្បែរកន្លែងកើតហេតុតែម្តង ពីព្រោះការបាញ់តៃដៃគ្នា រវាងក្រុមជនល្មើស និងក្រុមសមត្ថកិច្ចអាវុធហត្ថ បានលឺសូរយ៉ាងកក្រើកពេញទីនោះតែម្តង ហាក់បីដូចជាសង្គ្រាមកំពុងផ្ទុះឡើងនៅក្រុងភ្នំពេញ។

Read more: ព័ត៌មានលម្អិតបន្ថែមជុំវិញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏កក្រើក...

សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបានស្លាប់ ក្នុងប្រតិបត្តិការ បាញ់បង្ក្រាប ក្រុមជួញដូរគ្រឿងញៀន មានរហស្សនាមនិម្មិត៣៣

ភ្នំពេញ៖ សមត្ថកិច្ច បានបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថ រហស្សនាម និម្មិត៣៣ ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីរង នូវគ្រាប់កាំភ្លើង បាញ់តដៃ ពីក្រុមជន សង្ស័យជួញដូរ គ្រឿងញៀន មុននេះបន្តិចនៅ មន្ទីរពេទ្យ កាល់ម៉ែត ។ និម្មិត៣៣ បានរងរបួស ត្រូវចំបេះដូង ហើយក្រុមគ្រូពេទ្យ បានជួយអស់ សមត្ថភាព ផងដែរ តែមុខរបួស ធ្ងន់ធ្ងរពេក ក៏បណ្តាលឲ្យស្លាប់ ។

Read more: សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបានស្លាប់ ក្នុងប្រតិបត្តិការ បាញ់បង្ក្រាប...

អាវុធហត្ថម្នាក់បានស្លាប់ ក្រោយពេលជនល្មើសបាញ់រះ ជាច្រើនគ្រាប់មកលើសមត្ថកិច្ច ខណៈនេះសមត្ថកិច្ចជាច្រើននាក់ កំពុងចុះទៅឡោមព័ទ្ធ បង្ក្រាបក្រុមគ្រឿងញៀន ក្នុងខណ្ឌទួលគោក

ភ្នំពេញ៖ មកត្រឹមវេលាម៉ោង ៥និង ២០នាទី ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះ មន្រ្តីអាវុធហត្ថម្នាក់ ត្រូវក្រុមជនល្មើស បាញ់ប្រហារ បណ្តាលឲ្យ រងរបួសធ្ងន់ ហើយត្រូវបានស្លាប់ ខណៈបញ្ជូន ដល់មន្ទីរពេទ្យ កាល់ម៉ែត ដោយសារ ក្រុមជនល្មើស ជួញដូរគ្រឿងញៀន បានបាញ់រះ មកលើសមត្ថកិច្ច ។

Read more: អាវុធហត្ថម្នាក់បានស្លាប់ ក្រោយពេលជនល្មើសបាញ់រះ ជាច្រើនគ្រាប់មកលើសមត្ថកិច្ច...

ជា មុំ ត្រូវតុលាការ លើកសវនាការ ព្រោះអវត្តមាន មេធាវីការក្តី ពាក់ព័ន្ធសំណុំរឿង សម្លាប់មនុស្ស យកមាស១០តម្លឹង

កោះកុង: នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ សាលាដំបូង ខេត្តកោះកុង បានសម្រេចលើក ពេលសវនាការ ជម្រះក្តី លើជនសង្ស័យឈ្មោះ ជា មុំ ជាជនដៃដល់ សម្លាប់ស្រ្តីឈ្មោះ មេង សៃ ភេទស្រីអាយុ៥៣ឆ្នាំ យកមាស អស់១០តម្លឹង ហើយដាក់បន្ទុក ទៅលើកូនស្រី បង្កើតឈ្មោះ ប៉ាន់ ណៃស៊ឹម។

Read more: ជា មុំ ត្រូវតុលាការ លើកសវនាការ ព្រោះអវត្តមាន មេធាវីការក្តី ពាក់ព័ន្ធសំណុំរឿង...

Update : ​ក្រឡាប់រថយន្តដឹកកម្មករ របួសធ្ងន់ និងស្រាលជាង៧០នាក់ តែគ្មានអ្នកស្លាប់

ភ្នំពេញ ៖ ស្នងការ នគរបាលខេត្ត កំពង់ស្ពឺ លោក កែវ ពិសី បានថ្លែឲ្យដឹង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ថា គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ដឹកកម្មករ-កម្មការិនី នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាលជាង ៧០នាក់ ហើយភ្លាមៗ សមត្ថកិច្ច បានអន្តរាគមន៍ បញ្ជូន អ្នករងរបួស ទាំងអស់នោះ មកកាន់មន្ទីរ ផ្សេងៗគ្នានៅ រាជធានីភ្នំពេញ ហើយគ្រោះថ្នាក់ នេះពុំមានការ ស្លាប់បាត់បង់ ជីវិតទេ ។

Read more: Update : ​ក្រឡាប់រថយន្តដឹកកម្មករ របួសធ្ងន់ និងស្រាលជាង៧០នាក់ តែគ្មានអ្នកស្លាប់

ក្រឡាប់រថយន្តដឹកកម្មករនៅខេត្តកំពង់ស្ពឺ សេចក្តីរាយការណ៍ថា មានកម្មករ​៧០នាក់រងរបួសធ្ងន់ និងស្រាល

(កំពង់ស្ពឺ)៖ សេចក្តីរាយការណ៍ ពីខេត្តកំពង់ស្ពឺ នៅជំហ៊ានដំបូង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ មានរថយន្តដឹក កម្មករមួយគ្រឿង បានក្រឡាប់ ដោយបណ្តាល ឲ្យមានកម្មករ ៧០នាក់ រងរបួសធ្ងន់ និងស្រាល ។

Read more: ក្រឡាប់រថយន្តដឹកកម្មករនៅខេត្តកំពង់ស្ពឺ សេចក្តីរាយការណ៍ថា...

ថ្ងៃទី២៦មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណី ឃាត់ជនសង្ស័យ ៨នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៥ករណី ឃាត់ មនុស្ស ៨នាក់ (ស្រី១នាក់) និងរឹបអូស គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ice) ១៣៤,២៩ក្រាម, ១កញ្ចប់ធំ និង១១កញ្ចប់តូច មេតំហ្វេតាមីន (wy)១៨,៣៥ក្រាម។

Read more: ថ្ងៃទី២៦មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណី ឃាត់ជនសង្ស័យ ៨នាក់

ប្រជាពលរដ្ឋក្នុង​ ក្រុងសិរីសោភ័ណ មានទឹកប្រើប្រាស់ ឡើងវិញ

ភ្នំពេញ៖ មកដល់ពេលនេះ ប្រជាពលរដ្ឋ ក្នុងក្រុង សិរីសោភ័ណ មានទឹកប្រើប្រាស់ ឡើងវិញហើយ បន្ទាប់ពី ក្រុមការងារ ក្រសួង ធនធានទឹកនិង ឧតុនិយម ចាត់វិធានការ បណ្តោះអាសន្ន ដោយប្រើប្រាស់ ម៉ាស៊ីនបូមទឹកបូមបញ្ជូន ទឹកពីអូរ កណ្តោល មកបញ្ចូល ក្នុងស្ទឹង សិរីសោភ័ណ។

Read more: ប្រជាពលរដ្ឋក្នុង​ ក្រុងសិរីសោភ័ណ មានទឹកប្រើប្រាស់ ឡើងវិញ

ជិះម៉ូតូបុកគូថរថយន្ត​ កំពុងថយក្រោយ​ កិនពីលើស្លាប់

ភ្នំពេញ៖ បុរសកម្មករ សំណង់ម្នាក់ ជិះម៉ូតូលឿន ជ្រុលទៅ បុកគូថរថយន្ត មួយកំពុង ថយក្រោយអ្នកបើក បរមិនដឹងថយជ្រុល កិនស្លាប់ភ្លាមៗ នៅម៉ោង ៩៖៥នាទីយប់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៦ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

Read more: ជិះម៉ូតូបុកគូថរថយន្ត​ កំពុងថយក្រោយ​ កិនពីលើស្លាប់

ចាប់រថយន្តធុនត្រា កូនតំណាងរាស្រ្ត ម្នាក់កំពុងដឹកឈើប្រណិត លោតឆ័ត្រទៅវៀតណាម តែមន្រ្តីជំនាញហាក់ដូច មិនហ៊ានចាត់ការ

រតនគិរី៖ កម្លាំងអាវុធហត្ថ មូលដ្ឋានស្រុកអូរជុំ នៅម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ទី២៦ ខែមេសា នេះ បានចាប់រថយន្ត ធុនត្រាមួយគ្រឿង ដឹកឈើប្រណិតពេញ ខណៈកំពុងធ្វើដំណើរ លើផ្លូវជាតិលេខ៧៨A ត្រង់ចំណុចភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំខេត្តរតនគិរី ប្រុងនាំចេញទៅកាន់ ប្រទេសវៀតណាម ប៉ុន្តែមន្រ្តីជំនាញហាក់ ដូចជាមិនសូវហ៊ានចាត់ការ ក៏ព្រោះតែម្ចាស់ រថយន្តជា កូនអ្នកតំណាង រាស្រ្តម្នាក់ នៅក្នុងខេត្ត រតនគិរីនេះ។


រហូតដល់ម៉ោងប្រមាណ ២រសៀល ថ្ងៃទី២៦ ខែមេសា រថយន្តធុនត្រា ដឹកឈើប្រណិតពេញនេះ ត្រូវបានកម្លាំង អាវុធហត្ថមូលដ្ឋាន ស្រុកអូរជុំ នាំយកមករក្សាទុក នៅខណ្ឌរដ្ឋបាល ព្រៃឈើរតនគិរី ប៉ុន្តែរហូតដល់ពេលនេះ មន្ត្រីរដ្ឋព្រៃឈើ មិនទាន់បើកទ្វាររថយន្ត យកឈើប្រណិតចេញ មកធ្វើការវាស់វែង ឲ្យដឹងចំនួនពិត ប្រាកដនៅឡើយទេ។ ករណីនេះ ទំនងមើលទៅ មានការអន្តរាគមន៍ ខ្វែងដៃខ្វែងជើង សូម្បីតែម្ចាស់បទល្មើស សមត្ថកិច្ចមិនហ៊ានឃាត់ខ្លួន ថែមទាំងយក សោរថយន្តនោះ ទៅជាមួយផង ហាក់បីដូច ពុំខ្លាចច្បាប់ ទាល់តែសោះ៕

 

ស្រះទឹកចំនួន១០ នឹងដាក់ជូនប្រជាពលរដ្ឋ ខេត្តឧត្តរមានជ័យ ប្រើប្រាស់ក្នុង ពេលឆាប់ៗនេះ

ភ្នំពេញ ៖ ស្រះទឹកថ្មីចំនួន១០ នឹងដាក់ជូន ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ប្រើប្រាស់ក្នុង ពេលឆាប់ៗនេះ ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ នៅបណ្តាស្រុកនានា ដែលកំពុងខ្វះខាត ទឹកប្រើប្រាស់ ។

Read more: ស្រះទឹកចំនួន១០ នឹងដាក់ជូនប្រជាពលរដ្ឋ ខេត្តឧត្តរមានជ័យ ប្រើប្រាស់ក្នុង...

បញ្ចូនខ្លួន​ ជនសង្ស័យ​ពីរ​នាក់​ វាយ​ប្លន់​យក​ម៉ូតូ​ ទៅ​តុលាការ​

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ដែលពាក់ ព័ន្ធនឹងករណី វាយប្លន់ម៉ូតូ ត្រូវបាន កម្លាំងកង រាជអាវុធហត្ថ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បញ្ចូនមកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ ការតាមច្បាប់។

Read more: បញ្ចូនខ្លួន​ ជនសង្ស័យ​ពីរ​នាក់​ វាយ​ប្លន់​យក​ម៉ូតូ​ ទៅ​តុលាការ​

កម្លាំងនគរបាលខណ្ឌដូនពេញ ចេញបង្ក្រាបក្រុមចោរប្លន់ម៉ូតូប្រើដាវសាំម៉ូរ៉ៃ២នាក់ ដកហូតម៉ូតូ១គ្រឿង

(ភ្នំពេញ)៖ អធិការ នគរបាលខណ្ឌ ដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានថ្លែងឲ្យថា នៅវេលាម៉ោង ១១យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ កម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ចតុមុខ បានសហការ ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌ កំរិតស្រាល បានដេញ បង្ក្រាបក្រុម ចោរប្លន់ប្រើ ដាវសាំម៉ូរ៉ៃ ចំនួន២នាក់ ក្នុងចំណោម៣នាក់ ខណ:ដែល ពួកគេកំពុងគំរាម កាប់ជនរងគ្រោះ ម្នាក់ប៉ងប្លន់យកម៉ូតូ។

Read more: កម្លាំងនគរបាលខណ្ឌដូនពេញ ចេញបង្ក្រាបក្រុមចោរប្លន់ម៉ូតូប្រើដាវសាំម៉ូរ៉ៃ២នាក់...

ស្លាប់ ៩នាក់ និងរបួស ៩នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥មេសា

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១១លើក ក្នុងនោះយប់ ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ រងរបួសធ្ងន់ ៦នាក់ (ស្រី២នាក់) និងរបួសស្រាល ៣នាក់ (ស្រី១នាក់) ។

Read more: ស្លាប់ ៩នាក់ និងរបួស ៩នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥មេសា

ថ្ងៃទី២៥មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណី ឃាត់ជនសង្ស័យ ៦នាក់

ភ្នំពេញ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បង្ក្រាបបទ ល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៥ករណីឃាត់ មនុស្ស ៦នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ០,០៩ក្រាម, ២កញ្ចប់ធំ និង១៨កញ្ចប់តូច។

Read more: ថ្ងៃទី២៥មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណី ឃាត់ជនសង្ស័យ ៦នាក់

ស្រ្តីវ័យ៣៣ឆ្នាំ ឆ្លងទន្លេ ធ្លាក់ឈាមរហូតដល់ស្លាប់ បុរសជាប្តីចោទថា គ្រូពេទ្យធ្វេសប្រហែស

ស្វាយរៀង៖ ស្រ្តីម្នាក់បានស្លាប់ ក្រោយពីឆ្លងទន្លេ បានជាង២ម៉ោង ដោយសារ ហូឈាមតាមទ្វាមាស រហូតក្សោះខ្លួន គាំងបេះដូង ក្នុងបន្ទប់វះកាត់ នៃមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ធ្វើឲ្យបុរសជាប្តី ចោទប្រកាន់គ្រូពេទ្យសម្ភពថា មានការធ្វេសប្រហែស ទុកប្រពន្ធគាត់ ឲ្យហូឈាមរហូតអស់ពីខ្លួន បណ្តាលឲ្យស្លាប់ នៅម៉ោង២៖២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។

Read more: ស្រ្តីវ័យ៣៣ឆ្នាំ ឆ្លងទន្លេ ធ្លាក់ឈាមរហូតដល់ស្លាប់ បុរសជាប្តីចោទថា...

អធិការដ្ឋានខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ ដកហូតទូហ្គេម១គ្រឿង

(ភ្នំពេញ)៖ លោក ម៉ៅ ចាន់ថុន នាយរងផ្នែក ព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា កម្លាំងរបស់លោក ដែលមានការ ដឹកនាំដោយលោក យ៉ិន សុភ័ក្រ នាយផ្នែក ព្រហ្មទណ្ឌបានឃាត់មនុស្ស ចំនួន៥នាក់ខណៈដែល កម្លាំងចុះ បង្ក្រាបទីតាំងល្បែង នៅចំណុច ផ្ទះលេខ៧០ ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

Read more: អធិការដ្ឋានខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់...

រថយន្តដឹកទំនិញ Fuso ព្រលះជាមួយ Hyundai ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកបាកាន

(ពោធិ៍សាត់)៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ បញ្ជូនទៅ សង្គ្រោះនៅ មន្ទីរពេទ្យ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១១៖២០នាទីព្រឹក នៅលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។


លោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាល ស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាង រថយន្ដម៉ាក Fuso ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 3A-5825 ជាមួយរថយន្ត Hyundai ពណ៌ស ពាក់ស្លាកលេខប៉ៃលិន 3A-0194 ក្នុងទិសដៅបញ្ច្រាសគ្នា។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅមុនកើតហេតុ គេឃើញរថយន្ត Fuso ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ទៅដល់ចំណុចកើតហេតុ បានរ៉េចង្កូតទទឹងផ្លូវ ខណៈនោះក៍បុកជាមួយរថយន្ដ Hyundai ដែលកំពុងបោះ ពួយយ៉ាងលឿន មកពីកើតបណ្ដាល ឲ្យព្រូរថយន្ត Fuso ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ឯអ្នកបើកបរដង្ហើមចង្រិត របួសយ៉ាងធ្ងន់ធ្ងរបំផុត។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ឆន សារុំ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអ្នករងរបួសធ្ងន់ឈ្មោះ អូន វុត្ថា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកអ្នកបើកបររថយន្ត Hyundai មិនស្គាល់ អត្តសញ្ញាណគេច ខ្លួនបាត់ស្រមោល។

រថយន្តបង្កគ្រោះថ្នាក់ទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបាកាន ដើម្បីដោះស្រាយទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

ដកស្រង់ពី៖ Fresh News

សមត្ថកិច្ចចំរុះឃាត់ខ្លួន ជនជាតិវៀតណាម្នាក់ និងរណាយន្តមួយគ្រឿង ក្រោយលួចចូលកាប់ឈើខុសច្បាប់ នៅស្រុកអូរយ៉ាដាវ

(រតនគិរី)៖ កម្លាំងនគរបាល ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី សហការជាមួយ កម្លាំងនគរបាល វរការពារ ព្រំដែនគោក លេខ៦២៣ និងកម្លាំង អាវុធហត្ថ មូលដ្ឋាន ស្រុកអូរយ៉ាដាវ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ បានចុះឃាត់ ខ្លួនជនជាតិ វៀតណាម្នាក់ និងរណាយន្ត មួយគ្រឿង ក្រោយលួច ចូលកាប់ ឈើខុសច្បាប់ ត្រង់ចំណុច ចន្លោះបង្គោល ឡាក់លេខ២៨-២៩ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ 

Read more: សមត្ថកិច្ចចំរុះឃាត់ខ្លួន ជនជាតិវៀតណាម្នាក់ និងរណាយន្តមួយគ្រឿង...

នគរបាលខណ្ឌជ្រោយចង្វារ ចាប់ជនសង្ស័យ១០នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៤គ្រឿង

(ភ្នំពេញ)៖ ជនចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចំនួន១០នាក់ ត្រូវបានកម្លាំង ល្បាតប៉ុស្ដិ៍ ជ្រោយចង្វារ សហការ ជាមួយកម្លាំង នគរបាល ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនរួច បញ្ជូនទៅសាលា ដំបូងរាជធានី ភ្នំពេញ ចាត់ការ តាមច្បាប់នា ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦នេះ បន្ទាប់ពី ឃាត់ខ្លួន ហើយឆែក រកឃើញ ថ្នាំញៀន៥កញ្ចប់ ព្រមទាំង ដកហូតមធ្យោបាយ ធ្វើដំណើរ មានម៉ូតូចំនួន ៤គ្រឿងផងដែរ។

Read more: នគរបាលខណ្ឌជ្រោយចង្វារ ចាប់ជនសង្ស័យ១០នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៤គ្រឿង