បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់ ខណៈអ្នកជាសះស្បើយ២នាក់ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់ ខណៈជាអ្នកជាសះស្បើយ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់...

ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ទេរភារកិច្ចមន្ដ្រីនគរបាលចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិវិញ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ទេរភារកិច្ចមន្ដ្រីនគរបាលចំនួន៥០នាក់...

សាកលវិទ្យាល័យ CUS ប្រកាសផ្តល់កុំព្យូទ័រយួរដៃ ជូនសិស្សនិទ្ទេស A ឬ B ដែលចុះឈ្មោះចូលរៀនមុនគេ

(ភ្នំពេញ)៖ ពិតជាឱកាសល្អកម្ររកបាន! សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ប្រកាសផ្តល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០គ្រឿងជូនសិស្សនិទ្ទេស A ឬ B ដែលចុះឈ្មោះចូលរៀនមុនគេនៅទីតាំង ឬសាខាណាមួយរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា។

អាន​បន្ត៖ សាកលវិទ្យាល័យ CUS ប្រកាសផ្តល់កុំព្យូទ័រយួរដៃ ជូនសិស្សនិទ្ទេស A ឬ B...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់ ខណៈអ្នកជាសះស្បើយគ្មាន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់...

EDC ជូនដំណឹងពីការរអាក់រអួលចរន្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែធ្នូ ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែធ្នូ...

សាលារាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងពេលប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់មហាវិធីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦អា ក្នុងពេលប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។

អាន​បន្ត៖ សាលារាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងពេលប្រារព្ធពិធីខួបលើកទី២៥...

ស្អែកនេះ គ.ជ.ប នឹងចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

អាន​បន្ត៖ ស្អែកនេះ គ.ជ.ប នឹងចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត...

និយ័តករគណនេយ្យនិងសវនកម្ម ចេញសេចក្តីជូនដំណឹងស្តីពី កាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មកនិយ័តករគណនេយ្យនិងសវនកម្ម

(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម បានសេចក្តីជូនដំណឹងស្តីពី កាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ មកនិយ័តករគណនេយ្យនិងសវនកម្ម។

អាន​បន្ត៖ និយ័តករគណនេយ្យនិងសវនកម្ម ចេញសេចក្តីជូនដំណឹងស្តីពី...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥នាក់ ខណៈអ្នកជាសះស្បើយ៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៥នាក់ ខណៈជាអ្នកជាសះស្បើយ៤នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥នាក់...

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ អនុម័តឯកសារសំខាន់ចំនួន៣

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលត្រូវបានរៀបចំឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានបញ្ចប់ដោយភាពជោគជ័យ និងបានអនុម័តឯកសារសំខាន់ចំនួន០៣។

អាន​បន្ត៖ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ អនុម័តឯកសារសំខាន់ចំនួន៣

កម្មវីធីរត់ប្រណាំង ៥ គ.ម CSX Fun Run 2023 ប្រមូលបានថវិកាសរុប ៧.៧៧៧ដុល្លារ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ កម្មវីធីរត់ប្រណាំង CSX Fun Run 2023 របស់ផ្សាមូលបត្រកម្ពុជា ក្រុមប្រធានបទ «រត់ដើម្បីកុមារកម្ពុជា» ប្រមូលបានថវិកាសរុប ៧.៧៧៧ដុល្លារ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការសហការជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីកីឡានិងសប្បុរសធម៌មួយនេះឡើង ដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីសង្គមប្រចាំឆ្នាំរបស់ផ្សារមូលបត្រកម្ពុជា ដោយមានការចូលរូមរត់ភ្ញៀវកិត្តិយស វិនិយោគិន និងសាធារណជនជាតិ និងអន្តរជាតិប្រមាណ ៧០០នាក់ ដែលកម្មវិធីរត់ប្រណាំងចំងាយ ៥គីឡូម៉ែត្រនេះ បានធ្វើការរៀបចំកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ស្ថិតក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង CSX Fun Run 2023 របស់ផ្សាមូលបត្រកម្ពុជា ក្រុមប្រធានបទ «រត់ដើម្បីកុមារកម្ពុជា» បានប្រព្រឹត្តទៅក្រោមការអញ្ជើញជាអធិបតីភាពចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃនិយតករមូលបត្រកម្ពុជា និងឯកឧត្តម ហុង សហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ ផ្សារមូលបត្រកម្ពុជា និងការចូលរួមពីសាស្ត្រាចារ្យមហាបរិញ្ញា Ky Santy តំណាងឯកឧត្តម ចន ណារិទ្ធិ អគ្គលេខាធិការនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងធំៗ ៤ មានដូចជា

ទី១៖ បំផុសចលនាលេងកីឡា និងការធ្វើសកម្មភាពសប្បុរសធម៌

ទី២៖ កៀរគថវិកាដែលបានពីការលក់សំបុត្រដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ទី៣៖ បង្កបរិយាកាសជួបជុំគ្នារវាងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃស្ថានប័នទាំងអស់ រួមជាមួយរិនិយោគិនក្នុងវិស័យមូលបត្រ និង

ទី៤៖ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីទីផ្សារមូលបត្រទីសាធារណជនទូទៅ ខណៈកម្មវិធីនេះបានបញ្ចប់ដោយរលូន និងមានភាពសប្យាយរីករាយប្រកបដោយ មិត្តភាព និងបានបន្សល់នូវបទពិសោធន៍ថ្មី ជាមួយការចងចាំដ៏ល្អ ក្នុងស្មារតីកីឡា និងការចែករំលែកតាមរយៈកិច្ចការសប្បុរសធម៌ដើម្បីសង្គម៕

ដកស្រង់ពី៖Fresh New

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់ ខណៈអ្នកជាសះស្បើយ៣នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់ ខណៈជាអ្នកជាសះស្បើយ ៣នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់...

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏គ្មានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែធ្នូ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់ ខណៈអ្នកជាសះស្បើយ៥នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយ ៥នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់...

ក្រសួងមុខងារសាធារណៈ​ត្រៀមប្រកាសលទ្ធផល​ប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងស្រ្តី៩៤ រូប នៅថ្ងៃនេះ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រៀមប្រកាសលទ្ធផលនៃប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងស្រ្តី៩៤ រូប បន្ទាប់ពីបញ្ចប់កំណែទាំងស្រុង និងមានការពិនិត្យសម្រេច ពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

អាន​បន្ត៖ ក្រសួងមុខងារសាធារណៈ​ត្រៀមប្រកាសលទ្ធផល​ប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ...

ដើម្បីគាំទ្រគោលនយោបាយទស្សនាសៀមរាប! សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេសសៀមរាប» ប្រកាសផ្តល់ថ្លៃស្នាក់នៅ អាហារ ឬរៀបចំកិច្ចប្រជុំ-សិក្ខាសាលាផ្សេងៗ

(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រគោលនយោបាយទស្សនាសៀមរាបអង្គរ សណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេស សៀមរាប (DRAGON ROYAL CUS Hotel) បានប្រកាសផ្តល់ថ្លៃស្នាក់នៅ ការពិសាអាហារ ឬរៀបចំកិច្ចប្រជុំ សិក្ខាសាលាផ្សេងៗ ពិសេសក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នំា២០២៣ ឈានចូលឆ្នាំ២០២៤។

ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការស្នាក់នៅ ពិសាអាហារ និងការរៀបចំពិធីផ្សេងៗ ដូចជា កិច្ចប្រជុំតូច-ធំ កម្មវិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ ទទួលទានអាហារសាមគ្គីជាដើម។

សណ្ឋាគារបានអំពាវនាវភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាទឹកដីសៀមរាបអង្គរដ៏ល្អត្រកាល ប្រកបដោយគុណតម្លៃវប្បធម៌ខ្ពស់ក្នុងសកលលោក និងរីករាយស្នាក់នៅ ពិសាអាហារ រៀបចំកិច្ចប្រជុំនៅសណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ស៊ីយូអេសសៀមរាប៕

 

EDC ជូនដំណឹងពីការរអាក់រអួលចរន្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែធ្នូ ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែធ្នូ...

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក, ខេត្តខ្លះត្រជាក់ដល់ ១៥អង្សាសេ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

អាន​បន្ត៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់ ខណៈអ្នកជាសះស្បើយ២នាក់ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយ ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕