រាជធានីភ្នំពេញ ៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និងអាលែកហ្សី បាន រៀបរាប់នៅលើនៅលើគណនីហ្វេសប៊ុក Vann Mich កាលពីម៉ោងជិត១១យប់ថ្ងៃទី២២ មីនា២០២១ យ៉ាងដូច្នេះថា «មានបទពិសោធន៌ ជាង១ឆ្នាំ ក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដ ដោយគ្មានការភ័យខ្លាច ឫតក់ស្លុតឡើយ ។
អានបន្ត៖ លោកវេជ្ជបណ្ឌិតចូលរួមព្យាបាលជំងឺកូវីដ តក់ស្លុតនឹងវីរុសប្រែរូបថ្មី...
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងសុខាភិបាលនឹងដាក់ដំណើរការម៉ាស៊ីន PCR សម្រាប់ធ្វើតេស្ដរកមេរោគកូវីដ១៩ និងមេរោគផ្សេងៗចំនួន ៣បន្ថែមទៀត នៅខែមេសាខាងមុខនេះ។
អានបន្ត៖ ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ១៩ ចំនួន៣ទៀតនៅខែក្រោយ...
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
អានបន្ត៖ ក្រសួងការបរទេស ចេញសេចក្តីសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ច...
(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការប្រើប្រាស់បារីអេឡិចត្រូនិក និង HTPs នឹងបណ្ដាលឱ្យញៀន ឈានទៅដល់ការកើតជំងឺសួតធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ខណៈកម្ពុជាក៏បានចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល HTPs នៅកម្ពុជាផងដែរ។
អានបន្ត៖ អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន...
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅខណ្ឌចំការមន ដែលលួចបើកដំណើរការមិនស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។
អានបន្ត៖ អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង...
ខេត្តព្រៃវែង ៖ លោក ពុធ បូ ប្រធានសហគមន៍បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ មកដល់ថ្ងៃទី២១ មីនានេះ គេឃើញមានសត្វស្លាបរាប់រយក្បាល ដែលរស់នៅតំបន់ទួលពាន់តាឡី បានងា.ប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុនោះទេ។
អានបន្ត៖ សត្វស្លាបរាប់រយក្បាលនៅតំបន់អភិរក្សងា.ប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេ...
(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងពន្យល់អំពី «ដំណោះស្រាយការខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងរដូវប្រាំង» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។
អានបន្ត៖ ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ អគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញ នឹងពន្យល់អំពី...
(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីកូរ៉េខាងត្បូង។
អានបន្ត៖ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ចាប់ផ្តើមដំណើរការ តាមប្រព័ន្ធវីដេអូ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមផ្ទះ ពាក់ព័ន្ធ ព្រឹត្តិការសហគមន៍២០កុម្ភៈ ចំនួន៥កន្លែង ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលបានគ្រឿងឧបភោគបរិភោគ ដើម្បីដោះជីវភាពប្រចាំថ្ងៃពីមន្ត្រី នៃក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
អានបន្ត៖ ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក១៤ថ្ងៃតាមផ្ទះ ចំនួន៥កន្លែង ក្នុងខណ្ឌឫស្សីកែវ...
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានទទួលម៉ាសការពារចំនួន៥ម៉ឺនម៉ាស, ទឹកសុទ្ធចំនួន១២,០០០ដប និងថវិកា៤០លានរៀល ពីក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩។
អានបន្ត៖ អភិបាលរាជធានីភ្នំពេញ ទទួលអំណោយម៉ាសចំនួន៥ម៉ឺន ទឹកសុទ្ធ១២,០០០ដប...
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យរបស់កងទ័ព ចំនួន៣៥០នាក់ សុទ្ធតែមានជំនាញបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩។
អានបន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ វេជ្ជបណ្ឌិតកងទ័ព៣៥០នាក់...
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ។
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ រហូតមកដល់ពេលនេះបានប្រមាណ៩៥% ហើយនឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនានេះ។
អានបន្ត៖ ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ...
(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅចំណុចប៉ុស្តិ៍ការពារខ្លោងទ្វារដីឆ្នាំង ខាងស្តាំដៃផ្លូវបំបែកទៅអង្គរក្រៅ។
រាជធានីភ្នំពេញ ៖ គ្រូបង្រៀនម្នាក់ត្រូវរងការស្តីបន្ទោស ដែលបានចូលរួមកម្មវិធីមានអ្នកកូវីដ១៩ ចូលរួមដែរ ។
អានបន្ត៖ គ្រូបង្រៀនម្នាក់រងការព្រមានដោយចូលរួមកម្មវិធីមានអ្នកកូវីដ១៩...
(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងក្រុមការងារ បានបន្តនាំយកនូវ សម្ភារ និងថវិកាមួយចំនួនដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺប្រគល់ជូនដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក មន្ទីរសុខាភិបាល និងឃុំ/សង្កាត់ទូទាំងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការគ្រប់គ្រងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីធ្វើការនៅក្រៅប្រទេស ក៏ដូចជាអ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
អានបន្ត៖ លោក ហ៊ុន ម៉ានី បន្តគាំទ្រយុទ្ធនាការប្រយុទ្ធការផ្ទុះឡើងនៃជំងឺកូវីដ-១៩...
រាជធានីភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានធ្វើការណែនាំមេបញ្ជាការ ប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្ដអនុវត្តឲ្យម៉ឹងម៉ាត់បំផុតនូវវិធានការសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
អានបន្ត៖ មេបញ្ជាការកងយោធពលខេមរភូមិន្ទបញ្ជាអនុវត្តឲ្យម៉ឹងម៉ាត់វិធានការសុខាភិបាលប...
(ភ្នំពេញ)៖ បណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំលើកទី១៨ (ACDFM-18) តាមប្រព័ន្ធវីដេអូ ដោយភាគីកងទ័ពកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំ ACDFM-18 ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន»។
អានបន្ត៖ កម្ពុជានឹងធ្វើជាប្រធានបន្ដវេន របស់អគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ ឆ្នាំ២០២២
(ភ្នំពេញ)៖ ធនាគារ Maybank សាខាផ្លូវកម្ពុជាក្រោម បានប្រកាសផ្អាកដំណើរជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិករបស់ខ្លួនម្នាក់កើតជំងឺកូវីដ១៩។
អានបន្ត៖ ធនាគារ Maybank សាខាផ្លូវកម្ពុជាក្រោម ផ្អាកផ្តល់សេវា...
រាជធានីភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ក្រុមអ្នកចាក់វ៉ាក់សាំងកូវីដ១៩ រួមទាំងក្រុមអ្នកជំនាញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈឥឡូវនេះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ពបានចាប់ផ្តើមកើតមានជាបន្តបន្ទាប់ហើយ ក្នុងនោះទាហានខ្លះបានចាក់វ៉ាក់សាំងលើកទី ១ រួច និងខ្លះបានចាក់រួចទាំងពីរលើក តែនៅឆ្លងវីរុសកូវីដ ១៩ ។
អានបន្ត៖ សម្តេចទៀ បាញ់៖ រកឃើញទាហាន៣រូបឆ្លងកូវីដទោះបានចាក់វ៉ាក់សាំងរួចក្តី
(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំបន្ថែមចំនួន៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា។
អានបន្ត៖ ក្រសួងអប់រំ ចេញសេចក្តីណែនាំ៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា...