បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង ស្នើសុំឲ្យផ្សព្វផ្សាយអស់ពីលទ្ធភាព តាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងអនុវត្តឲ្យបានជាក់ស្តែង តាមស្មារតីនៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ បានស្នើសុំឲ្យផ្សព្វផ្សាយអស់ពីលទ្ធភាព តាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងអនុវត្តឲ្យបានជាក់ស្តែង តាមស្មារតីនៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ស្នើសុំឲ្យផ្សព្វផ្សាយអស់ពីលទ្ធភាព...

រក​ឃើញ​អ្នក​នៅ​សង្កាត់​អូ​ឡាំ​ពិ​ក​១៦​នាក់​ កើត​កូ​វី​ដ​-១៩ នៃ​អ្នក​ឆ្លង​សរុប​២៦​នាក់ ​នៅ​ភ្នំពេញ​ថ្ងៃនេះ

រាជធានីភ្នំពេញ ៖ ជនជាតិខ្មែរសរុប ១៦ នាក់អាយុចន្លោះ ១៦ ឆ្នាំដល់៥១ឆ្នាំ នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ២៦ នាក់នៅខណ្ឌចំនួន ៣ ក្នុងរាជធានីភ្នំពេញ ។

អាន​បន្ត៖ រក​ឃើញ​អ្នក​នៅ​សង្កាត់​អូ​ឡាំ​ពិ​ក​១៦​នាក់​ កើត​កូ​វី​ដ​-១៩...

រសៀលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យ និងសម្រេចការសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។

អាន​បន្ត៖ រសៀលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យ...

ក្រសួងសាធារណការ ចេញសេចក្តីណែនាំបន្ថែម៩ចំណុច ដើម្បីអនុវត្តវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់វីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបាននិងកំពុងមានការកើនឡើងខ្លាំងនាពេលបច្ចុប្បន្ននេះ នៅតាមបណ្តា រាជធានី-ខេត្តពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការបន្ទាន់ និងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទទាំងអស់ចំនួន០៩ចំណុច ដើម្បីបង្កើនការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

អាន​បន្ត៖ ក្រសួងសាធារណការ ចេញសេចក្តីណែនាំបន្ថែម៩ចំណុច...

សម្តេចក្រឡាហោម ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញវិធានការបន្ទាន់ចំនួន ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ...

ក្នុង​ករណី​មាន​អ្នកជំងឺ​កូ​វី​ដ​ស្លា.ប់ ប្រមុខ​ដឹកនាំ​ប្រទេស​សម្រេច​យក​ការ​បូជាសពមិនមែន​ការ​បញ្ចុះ​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ករណីមានអ្នកជំងឺកូវីដស្លាប់ ប្រមុខដឹកនាំប្រទេសសម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ ។

អាន​បន្ត៖ ក្នុង​ករណី​មាន​អ្នកជំងឺ​កូ​វី​ដ​ស្លា.ប់...

ក្រសួងសាធារណការ សម្រេចផ្អាកការប្រឡងយកបណ្ណបើកបរយានយន្ត រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី៩ ខែមីនានេះតទៅ ​​​​(Video inside)

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការ ផ្អាកជាបណ្តោះអាសន្ន សម្រាប់ការប្រឡងយកបណ្ណបើកបរយានយន្តរយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះទៅ។

អាន​បន្ត៖ ក្រសួងសាធារណការ សម្រេចផ្អាកការប្រឡងយកបណ្ណបើកបរយានយន្ត រយៈពេល ១សប្តាហ៍...

សម្រេច​បិទ​កាស៊ីណូនិង​បិទ​ការ​ធ្វើ​ដំណើរ​ចេញ-ចូលនៅច្រក​ជ្រៃ​ធំ

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្តាល បានចេញសេចក្តីណែនាំទៅដល់រដ្ឋបាលស្រុកកោះធំឲ្យបិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងបិទការធ្វើដំណើរចេញចូល នៅតំបន់ទីប្រជុំជន ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

អាន​បន្ត៖ សម្រេច​បិទ​កាស៊ីណូនិង​បិទ​ការ​ធ្វើ​ដំណើរ​ចេញ-ចូលនៅច្រក​ជ្រៃ​ធំ

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២៣កន្លែងឡើងវិញ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ១៩ ​​​​(Video inside)

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន២៣ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២៣កន្លែងឡើងវិញ...

ជនបរទេស និង​ម្ចាស់​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា​នៅ​ភ្នំពេញ​ប្រឈម​​​ទោសទណ្ឌ បើ​មិន​អនុវត្តតាមក្រសួងសុខាភិបាល

រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មដ្ឋាននានា និងប្រឈមមុខនឹងមានទោសទណ្ឌ នៅពេលដែលពួកគេមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក្រោយពីច្បាប់នេះ ត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់ ។

អាន​បន្ត៖ ជនបរទេស និង​ម្ចាស់​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា​នៅ​ភ្នំពេញ​ប្រឈម​​​ទោសទណ្ឌ...

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ណែនាំឲ្យផ្អាកជាបណ្តោះអាសន្ន បេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយ

(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចេញសេចក្តីណែនាំឲ្យផ្អាកជាបណ្តោះអាសន្ន បេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។

អាន​បន្ត៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច...

រដ្ឋាភិបាល​ប្រកាស​បន្ទាន់​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ

រាជជានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានប្រកាសបន្ទាន់ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ។

អាន​បន្ត៖ រដ្ឋាភិបាល​ប្រកាស​បន្ទាន់​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩...

ស្ថានទូតចិន អបអរសាទរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចាក់វ៉ាក់សាំងកូវីដ-១៩, វ៉ាក់សាំង ជាជំនួយរបស់ចិន និង COVAX នឹងអាចជួយប្រជាជនកម្ពុជា រួចផុតពីផលប៉ះពាល់នៃជំងឺនេះ ​​​​(Video inside)

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងសារអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។

អាន​បន្ត៖ ស្ថានទូតចិន អបអរសាទរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកលក់ដូរ និងនិស្សិតត្រូវទៅសិក្សាក្រៅប្រទេស ទទួលអាទិភាពចាក់វ៉ាក់សាំងកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យអ្នកលក់ដូរ និងនិស្សិត ដែលត្រូវទៅសិក្សាក្រៅប្រទេស ទទួលអាទិភាពចាក់វ៉ាក់សាំងកូវីដ១៩។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកលក់ដូរ និងនិស្សិតត្រូវទៅសិក្សាក្រៅប្រទេស...

សម្តេចតេជោ​ សម្រេចឲ្យបិទផ្អាក​សាលារៀន​នៅ​​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​ភ្នំពេញ​បន្ត

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចបានអនុញ្ញាតឲ្យមានការពន្យាពេលក្នុងការបិទផ្អាកសាលារៀននៅក្នុងខេត្តកណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញបន្តទៀត ។

អាន​បន្ត៖ សម្តេចតេជោ​ សម្រេចឲ្យបិទផ្អាក​សាលារៀន​នៅ​​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ...

ក្រសួងសុខាភិបាល ជូនដំណឹងបន្ថែម ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូលគយ និងពន្ធដារ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ។

អាន​បន្ត៖ ក្រសួងសុខាភិបាល ជូនដំណឹងបន្ថែម ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...

ប៉េងប៉ោះ​ជា​បន្លែ​ផ្តល់​អាហារូបត្ថម្ភ វីតាមីន​យ៉ាង​ល្អ​ដល់​រា​ង្គ​កាយ និង​ជា​ប្រភព​ប្រាក់​ចំណូល​របស់​កសិករ

រាជធានីភ្នំពេញ៖ បន្លែប៉េងប៉ោះ មិនគ្រាន់តែជាដំណាំបន្លែដែលផ្តល់អាហារូបត្ថម្ភ និងប្រភពវីតាមីនស៊ីយ៉ាងល្អប្រសើរសម្រាប់រាង្គកាយមនុស្ស ប៉ុន្តែថែមទាំងជាបន្លែដែលជាប្រភពផ្តល់ប្រាក់ចំណូលច្រើនដល់កសិករសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។

អាន​បន្ត៖ ប៉េងប៉ោះ​ជា​បន្លែ​ផ្តល់​អាហារូបត្ថម្ភ វីតាមីន​យ៉ាង​ល្អ​ដល់​រា​ង្គ​កាយ...

លទ្ធផល​តេស្ត​កូ​វី​ដ១៩ កម្មករ​រោងចក្រ Y&W GARMENT ជាង​៧០០​នាក់ «​អវិជ្ជមាន​ទាំងអស់​»

រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ មីនាឆ្នាំ២០២១នេះថា លទ្ធផលតេស្តរកវីរុសកូវីដ-១៩ នៃកម្មកររោងចក្រកាត់ដេរ Y&W Garment នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៧០០ នាក់បានចេញលទ្ធផលហើយ គឺ «អវិជ្ជមានទាំងអស់» ។

អាន​បន្ត៖ លទ្ធផល​តេស្ត​កូ​វី​ដ១៩ កម្មករ​រោងចក្រ Y&W GARMENT ជាង​៧០០​នាក់...

លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋដឹងខ្លួនប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» កុំខ្មាសអៀន សូមស្មោះត្រង់ទៅធ្វើតេស្ត ដើម្បីផ្តាច់ការចម្លងកូវីដ១៩ ឲ្យបានឆាប់

(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងឱកាសអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ ជាមួយឥស្សរជននានា នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដឹងខ្លួនថាបានប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» សូមកុំខ្មាសអៀន ត្រូវមានភាពស្មោះត្រង់ទៅធ្វើតេស្ត ដើម្បីកាត់ផ្តាច់ការចម្លងកូវីដ១៩ ឲ្យបានឆាប់បំផុត។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋដឹងខ្លួនប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩...

ប្រើ​ផលិតផល​ខ្មែរ​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​ជនបទ !

រាជធានីភ្នំពេញ ៖ កំប្លោកជារុក្ខជាតិស្មៅមួយប្រភេទដុះអណ្តែកលើទឹក ។ ពលរដ្ឋខ្មែរបានយកកំប្លោកមកច្នៃធ្វើរបស់ប្រើប្រាស់បានច្រើនប្រភេទ ។

អាន​បន្ត៖ ប្រើ​ផលិតផល​ខ្មែរ​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​ជនបទ !