(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះលោកស្រី មៀវ ចេង ម្ចាស់ផ្ទះជួល ១២០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែបានប្រកាសបញ្ចុះថ្លៃជួលបន្ទប់ ៥០% ដល់កម្មករ-កម្មការនី និងអ្នកជួលបន្ទប់ទាំងអស់ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩នេះ។
អានបន្ត៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកស្រី មៀវ ចេង ម្ចាស់ផ្ទះជួល ១២០បន្ទប់...
(ភ្នំពេញ)៖ បណ្តាកងវិស្វកម្មចំណុះឱ្យក្រសួងការពារជាតិ បានចូលរួមឧបត្ថម្ភថវិកាចំនួន១៤០លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
អានបន្ត៖ កងវិស្វកម្មចំណុះក្រសួងការពារជាតិ ឧបត្ថម្ភថវិកា១៤០លានរៀល...
(ភ្នំពេញ)៖ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយ គឺជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អានបន្ត៖ TOP NEWS: អ្នកជំងឺកូវីដ១៩ម្នាក់ទៀត ជាមន្រ្តីនគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ...
រាជធានីភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងរាជធានីភ្នំពេញ ដែលមានការពាក់ព័ន្ធផ្ទាល់ ឫប្រយោល ទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយដែលមានអាការសង្ស័យនោះ សូមបងប្អូនអញ្ជើញទៅធ្វើតេស្តជំងឺកូវីដ-១៩ ជាមួយនឹងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩:០០ព្រឹក ដល់១២:០០ ថ្ងៃត្រង់ និងពីម៉ោង ១៤:០០ រសៀល ដល់១៧:០០
អានបន្ត៖ អ្នករស់នៅក្នុងក្រុងភ្នំពេញ បើចេញអាការរោគសង្ស័យ...
(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។
អានបន្ត៖ ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូវ៉ាក់១.៥លានដូស នឹងមកដល់កម្ពុជា...
រាជធានីភ្នំពេញ ៖ ពិតជាគួរឱ្យរន្ធត់ណាស់ដែលក្មេងប្រុសអាយុ១១ខែម្នាក់ និងអាយុ២ឆ្នាំម្នាក់ទៀតក្នុងចំណោម២៤នាក់ រកឃើញវិជ្ជមានកូនកូវីដ១៩នៅព្រឹកថ្ងៃទី២៥ មីនា នេះ នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ហើយត្រូវបានក្រុមគ្រូពេទ្យចុះទៅយកទៅព្យាបាលនៅមន្ទីរពេទ្យរបេង ។
អានបន្ត៖ រន្ធត់ចិត្តដែលក្មេងអាយុ១១ខែនិងអាយុ២ឆ្នាំក៏រកឃើញវិជ្ជមានកូវីដ...
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសផ្លូវការអំពីករណីស្លាប់ អ្នកជំងឺ២នាក់ នៅថ្ងៃនេះ ដោយសារការវាយប្រហារនៃមេរោគកូវីដ១៩។
អានបន្ត៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការ អំពីករណីស្លាប់២នាក់...
រាជធានីភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយក៏ពាណិជ្ជកម្មទ្វេភាគីកម្ពុជាសិង្ហបុរីមានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ។
( ភ្នំពេញ )៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពបុរសជនជាតិខ្មែរឈ្មោះ ឈាន ប៊ុនធឿន និងបុរសជនជាតិចិនឈ្មោះ Wu Jiannan ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១នេះ។
(ភ្នំពេញ)៖ អ្នកដែលពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ទាំង២១៤នាក់ នៅខេត្តកំពង់ឆ្នំាង ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។
អានបន្ត៖ UPDATE: អ្នកពាក់ព័ន្ធអ្នកឆ្លងកូវីដ១៩ ទាំង២១៤នាក់ នៅខេត្តកំពង់ឆ្នំាង...
រាជធានីភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ ដោយសារតែមិនព្រមអោយក្រុមគ្រូពេទ្យធ្វើការយកសំណាក ដើម្បីពិនិត្យរកវីរ៉ុសកូវីដ១៩ ទើបត្រូវបានកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ខំនាំខ្លួនទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីបន្តយកសំណាកនៅទីនោះ ។
អានបន្ត៖ បរទេសម្នាក់រឹងទទឹងមិនឱ្យគ្រូពេទ្យយកសំណាក ទាល់តែប្រើវិធីម្យ៉ាង...
រាជធានីភ្នំពេញ ៖ នៅក្នុងមូលដ្ឋាន ខណ្ឌឬស្សីកែវ មានអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងសហការណ៍ ២០ កុម្ភៈ ចំនួន៥៣នាក់ និងបានបិទទីតាំងចត្តាឡីស័កសរុបចំនួន ៣៦ កន្លែង ដោយមានប្រជាពលរដ្ឋធ្វើចត្តាឡីស័កចំនួន ៥៨៣នាក់ ។
អានបន្ត៖ គិតត្រឹមថ្ងៃទី២៤ មូលដ្ឋានខណ្ឌឬស្សីកែវមានវិជ្ជមានកូវីដ៥៣នាក់...
(ភ្នំពេញ)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងបញ្ជីឈ្មោះទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា វិធានការទប់ស្កាត់កូវីដ១៩ តាមរយៈការកំណត់មុខសញ្ញាអ្នកជំងឺបានយ៉ាងត្រឹមត្រូវ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្រ្តដ៏ល្អិតល្អន់របស់ក្រុមអ្នកជំនាញ។
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ «ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព» ដូច្នេះការអនុវត្តគឺត្រូវធ្វើចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
អានបន្ត៖ ផ្លូវការ៖ អ្នកភ្នំពេញនិងខេត្ត៤ទៀតមានកាតព្វកិច្ចត្រូវពាក់ម៉ាស ឬត្រូវផាកធ្ងន់ធ្ងរ
រាជធានីភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់បងប្អូនដែលធ្លាប់បានទៅចូលរួមពិធីមង្គលការមួយកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១ ដែលមានវត្តមានលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលជាអ្នកជំងឺទី ៤ ទទួលមរណភាពដោយកូវីដ ១៩ កាលពីថ្ងៃទី ២២ ខែ ត្រូវអនុវត្តវិធានការបង្ការនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ និងមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារឡើយ ។
អានបន្ត៖ អ្នករួមតុក្នុងមង្គលការថ្ងៃទី៥ មីនាជាមួយលោកវេជ្ជបណ្ឌិត ស្តើង ជា...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិនានា ដែលអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ។
(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស៖
អានបន្ត៖ ក្រសួងសុខាភិបាល៖ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ Sinopharm និង Astra Zeneca...
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំឲ្យម្ចាស់សហគ្រាសថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ ។
អានបន្ត៖ ក្រសួងការងារណែនាំម្ចាស់សហគ្រាសឲ្យកម្មករឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នា...
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឧបាសិកា វ៉ា សាលីម ត្រូវជាភរិយា ឯកឧត្ដម ឈា សុង អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ នៅវេលាម៉ោង ១១:១០នាទីថ្ងៃត្រង់ ក្នុងជុន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។