បណ្តាញសង្គម

ព្រឹកនេះរដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើសន្និសីទសារព័ត៌មានស្តីពី ការប្រកាសបើកសាលារៀន, បើកស្តារអូឡាំពិកឡើងវិញ និងស្ថានភាពផ្សេងទៀតរបស់វិស័យអប់រំ

(ភ្នំពេញ)៖ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសបើកសាលារៀន និងបើកស្តារអូឡាំពិក ឲ្យដំណើរការដូចធម្មតាវិញ បន្ទាប់ពីសម្រេចផ្អាក និងបិទជាបណ្តោះអាសន្ន ដោយសារព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

អាន​បន្ត៖ ព្រឹកនេះរដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើសន្និសីទសារព័ត៌មានស្តីពី...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៥នាក់...

ព្រឹត្តិការណ៍ ៣ វិច្ឆិកា៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងក្រុមគ្រួសារសរុប៤៣នាក់ លទ្ធផលតេស្តចុងក្រោយ «អវិជ្ជមាន» មេរោគកូវីដ១៩

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្រុមគ្រួសារសរុប ៤៣នាក់បានបន្តអវិជ្ជមានមេរោគកូវីដ១៩ នៅក្នុងការធ្វើតេស្តលើកទី៤ ហើយក៏ជាលើកចុងក្រោយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នៅបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់ Fresh News ។

អាន​បន្ត៖ ព្រឹត្តិការណ៍ ៣ វិច្ឆិកា៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...

សម្តេច​តេ​ជោប្រកាស​បើក​សាលារៀន និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើង​វិញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឲ្យក្រសួងអប់រំ និងក្រសួងការងារបើកដំណើរការសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ។

អាន​បន្ត៖ សម្តេច​តេ​ជោប្រកាស​បើក​សាលារៀន និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើង​វិញ

មន្រ្តីសាខា ក.ប.ប ខេត្តព្រះសីហនុ បន្តចុះអង្កេត រកទំនិញខូចគុណភាព នៅផ្សារពាណិជ្ជកម្ម និងផ្សារទំនប់រលក, តែរកមិនឃើញ

(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ដ្រី សាខា ក.ប.ប ខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបាន បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារពាណិជ្ជកម្ម និងផ្សារទំនប់រលកក្រុងព្រះសីហនុខេត្តព្រះសីហនុ។

អាន​បន្ត៖ មន្រ្តីសាខា ក.ប.ប ខេត្តព្រះសីហនុ បន្តចុះអង្កេត រកទំនិញខូចគុណភាព...

កូ​វី​ដ​១៩ ៖ សម្តេច​តេ​ជោ និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយ​តេស្ត​លើក​ទី​៤​នេះ​ល្អ​ទាំងអស់

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមមុននេះថា «លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់ខ្ញុំ និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោល គឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ ។

អាន​បន្ត៖ កូ​វី​ដ​១៩ ៖ សម្តេច​តេ​ជោ...

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បន្ត​ជួយ​ពលរដ្ឋ​នៅតាម​សហគមន៍​តាមរយៈ​ការឧបត្ថម្ភ​អង្ករ​ដល់​សាលា​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជួយដល់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជាតាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិកដល់សាលារាជធានីភ្នំពេញនាពេលថ្មីៗនេះ។

អាន​បន្ត៖ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស...

ថ្ងៃនេះនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកមេរោគកូវីដ១៩ លើកចុងក្រោយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីប្រាកដថាមិនមានឆ្លងមេរោគកូវីដ១៩។

អាន​បន្ត៖ ថ្ងៃនេះនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកប៉ះពាល់ផ្ទាល់...

ថ្ងៃដំបូងនៃការអនុវត្តវិធានការយ៉ាងតឹងរឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ បានផាកពិន័យរថយន្ត២៦គ្រឿង និង៣គ្រឿងទៀតពិន័យ និងឃាត់ទុក១ឆ្នាំ !

(ភ្នំពេញ)៖ ថ្ងៃដំបូងនៃការចុះអនុវត្តន៍ពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកនាំផ្ទាល់ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២៩គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រ ភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អាន​បន្ត៖ ថ្ងៃដំបូងនៃការអនុវត្តវិធានការយ៉ាងតឹងរឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់...

អតីតមិត្តរួមជំនាន់ សាលាបាក់ទូកមួយក្រុម រក្សាបាននូវវប្បធម៌ជួយគ្នាគ្រប់គ្រាលំបាក គ្រប់កាលៈទេសៈ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលបានប្រមូលផ្តុំចងក្រងគ្នាមកជាច្រើនឆ្នាំ បានបន្តវប្បធម៌ជួយគ្នា ក្នុងគ្រាលំបាក ជាថ្មីទៀត បើទោះបីជាស្ថានភាពកម្ពុជា កំពុងប្រឈមជាមួយការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។

អាន​បន្ត៖ អតីតមិត្តរួមជំនាន់ សាលាបាក់ទូកមួយក្រុម...

ដើមឈើ​ជិត​ផុត​ពូជ​ពីរ​ប្រភេទ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

នំពេញៈអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានបញ្ជាក់នៅថ្ងៃទី១៧ខែវិច្ឆិកានេះថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

អាន​បន្ត៖ ដើមឈើ​ជិត​ផុត​ពូជ​ពីរ​ប្រភេទ...

កសិករព្រួយបារម្ភ ក្រោយដំណាំស្វាយកែវរមៀត ធ្លាក់ចុះថ្លៃជាងឆ្នាំមុន

(ប៉ៃលិន)៖ ប្រជាកសិករមានការរអ៊ូរទាំ និងព្រួយបារម្ភយ៉ាងខ្លាំង ខណៈតម្លៃទីផ្សារស្វាយកែវរមៀតមានការធ្លាក់ចុះ ដែលធ្វើឲ្យប្រឈមនឹងបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងលោក ជា អាយុ៥៥ឆ្នាំ និងអ្ន កស្រី ភៀន អាយុ៥០ឆ្នាំ រស់នៅក្រុងប៉ៃលិន បានដាំស្វាយកែវរមៀតចំនួនជិត ៥០០ដើម នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងប្រមូលផលបានជាង ៨តោន លក់ឱ្យឈ្មួញដឹកយកទៅលក់បន្តនៅប្រទេសថៃ ប៉ុន្តែតម្លៃមិនដូចឆ្នាំមុនទេ។

អាន​បន្ត៖ កសិករព្រួយបារម្ភ ក្រោយដំណាំស្វាយកែវរមៀត ធ្លាក់ចុះថ្លៃជាងឆ្នាំមុន

ចែក​គ្រាប់ពូជ​បន្លែ​ដល់​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់

បាត់ដំបង:នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុកគាស់ក្រឡ លោកងួន រតន:អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងការចែកគ្រាប់ពូជបន្លែចំនួន៧មុខដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងចំណោម ៧៥០គ្រួសារ

អាន​បន្ត៖ ចែក​គ្រាប់ពូជ​បន្លែ​ដល់​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់

តំណាងកម្ពុជានៅ អ.ស.ប៖ ការវាយតម្លៃស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិត

(ហ្សឺណែវ, ស្វីស)៖ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានសម្តែងប្រតិកម្ម និងសោកស្តាយខ្លាំងចំពោះរបាយការណ៍ លោកស្រី សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងបានលើកឡើងថា ការវាយតម្លៃពីស្ថានការណ៍ណាមួយនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ការណ៍ពិត។

អាន​បន្ត៖ តំណាងកម្ពុជានៅ អ.ស.ប៖ ការវាយតម្លៃស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា...

សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព ក្រោយប្រគល់អំណោយម៉ាស និងបរិក្ខារពេទ្យ ដល់ប្រទេសឡាវ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ នៅរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានប្រគល់ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាលឡាវ។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព...

ក្នុង​ខែតុលា ២០២០ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​ការបរិច្ចាគ​ទឹកប្រាក់ សរុប​ចំនួន​ជាង ៣៧៤ លាន​រៀល និង​ជាង ៦៦​ម៉ឺន ដុល្លារ​អាម៉េរិក​

ភ្នំពេញៈ ក្នុងខែតុលា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគ ទឹកប្រាក់ សរុបចំនួន ៣៧៤ ៣២៤ ១០០ រៀល និង ៦៦៣ ៥៦២ ដុល្លារអាមេរិកដែលជាការ បរិច្ចាគ ពីសប្បុរសជន ចំនួន ៥ ២៧៦ រូប, ពីកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋាន អង្គរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងថវិកាទទួលបាន ពីហិបបរិច្ចាគ នៅតាមគោលដៅ ចំនួន៤ ទីតាំង។

អាន​បន្ត៖ ក្នុង​ខែតុលា ២០២០ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​ការបរិច្ចាគ​ទឹកប្រាក់...

បណ្ឌិត លី ឆេង ផ្ដល់អាហារូបករណ៍១០០ភាគរយ សិក្សានៅសាលាប៊ែលធី ដល់កុមារ៣នាក់ ដែលជិះកង់ចាស់តែមានឆន្ទៈខ្ពស់ចូលរួមកម្មវិធីប្រកួតប្រណាំង

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គមបានផ្ទុះនូវការចែកចាយ ក៏ដូចជាការកោតសរសើរដល់កុមារ៣នាក់ ដែលមានជីវភាពក្រីក្រ យកកង់ចាស់របស់ខ្លួន ចូលរួមក្នុងកម្មវិធីប្រណាំងជាមួយគេឯង។

អាន​បន្ត៖ បណ្ឌិត លី ឆេង ផ្ដល់អាហារូបករណ៍១០០ភាគរយ សិក្សានៅសាលាប៊ែលធី ដល់កុមារ៣នាក់...

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពង្រីកខ្លួនឱ្យក្លាយជាមូលដ្ឋានផលិតកម្មធំ នៅអាស៊ាន

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញឆន្ទៈលើកទឹកចិត្ត ដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរតែពង្រីកខ្លួនឱ្យក្លាយជាមូលដ្ឋានផលិតកម្មធំ នៅក្នុងសហគមន៍អាស៊ាន ដែលមានប្រជាជនជាង ៦០០ លាននាក់ ដើម្បីនាំចេញផលិតផលចម្រុះសម្បូរបែប ទៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាប្រទេសដទៃទៀត។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ...

ប្រជាជន ៥៥ គ្រួសារ នៅ​សង្កាត់​ច្បារអំពៅ​ទី​២ បានទទួល​ប័ណ្ណ​ក្រីក្រ ពី​តំណាងរាស្ត្រ​

 ភ្នំពេញ៖ លោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណ:កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នារសៀល ថ្ងៃទី១៥ វិច្ឆកា ម្សិលមិញនេះ បានអញ្ជើញចុះចែកប័ណ្ណក្រីក្រ ជូនបងប្អូនប្រជាជន នៅក្នុងភូមិទាំង ៦ ក្នុងសង្កាត់ច្បារអំពៅ២ ដែលរងផលប៉ះពាល់ លើជីវភាពគ្រួសារ នៅក្នុងដំណាក់កាលកូវីដ-១៩ ចំនួន ៥៥ គ្រួសារ នៅសាលាសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ ប្រជាជន ៥៥ គ្រួសារ នៅ​សង្កាត់​ច្បារអំពៅ​ទី​២ បានទទួល​ប័ណ្ណ​ក្រីក្រ...

រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល រួមគ្នាពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋ ឆ្នាំ២០១៩

(ភ្នំពេញ)៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ រួមគ្នា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

អាន​បន្ត៖ រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល រួមគ្នាពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកា...

ក្រោយទឹកជំនន់រដ្ឋមន្រ្តីកសិកម្មណែនាំឲ្យយកចិត្តទុកដាក់លើការ រក្សាទឹកទុកដំាដុះក្នុងរដូវប្រាំង

រាជធានីភ្នំពេញ ៖ កសិករតែងតែនិយាយថា កសិកម្មនៅកម្ពុជាពឹងលើមេឃភាគច្រើននៅឡើយ ។ នៅក្នុងខែប្រាំងអាចនឹងគ្មានទឹកស្រោចស្រពផលដំណំាំ ។

អាន​បន្ត៖ ក្រោយទឹកជំនន់រដ្ឋមន្រ្តីកសិកម្មណែនាំឲ្យយកចិត្តទុកដាក់លើការ...