បណ្តាញសង្គម

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍៧រូប និងតែងតាំងប្រធាននិយ័តករទូរគមនាគមន៍ថ្មី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍សរុប៧រូប។

អាន​បន្ត៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ...

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសស្តីពី «ការគ្រប់គ្រងបំណុលពន្ធដារ» ដើម្បីប្រមូលបំណុលពន្ធឲ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសស្តីពី...

គ.ជ.ប បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ជាង២ពាន់នាក់ ចូលរួមសង្កេតមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ចំនួន២,២០១នាក់ មកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៨ ដើម្បីចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

អាន​បន្ត៖ គ.ជ.ប បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ជាង២ពាន់នាក់ ចូលរួមសង្កេតមើលដំណើរការ...

ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក អូស្មាន ហ្សែរ៉ង់ឌី រដ្ឋមន្រ្តីក្រសួងការបរទេស ចំណាកស្រុក និងប្រជាជនទុយនីស៊ីនៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ី, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី ៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី...

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

អាន​បន្ត៖ ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

សាលាដំបូងរាជធានីភ្នំពេញ លើកពេលជំនុំជម្រះសំណុំរឿងក្រុមអតីតបក្សប្រឆាំង៦៨នាក់ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ ទៅថ្ងៃទី២៦ ខែវិច្ឆិកា

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការ ជំនុំជម្រះលើសំណុំរឿង ក្រុមអតីតសមាជិកអតីតបក្សប្រឆាំងចំនួន៦៨នាក់ ទៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះវិញ។

អាន​បន្ត៖ សាលាដំបូងរាជធានីភ្នំពេញ លើកពេលជំនុំជម្រះសំណុំរឿងក្រុមអតីតបក្សប្រឆាំង៦៨នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៣៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៣៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៣៥នាក់...

លោក សំ សារឿន ៖ស្ករត្នោតកំពង់ស្ពឺផ្គត់ផ្គង់មិនទាន់តម្រូវការអ្នកប្រើប្រាស់ដោយសារខ្វះកម្លាំងផលិត

ស្ករត្នោតកំពង់ស្ពឺ ៖ពឺផ្គត់ផ្គង់មិនទាន់តម្រូវការអ្នកប្រើប្រាស់ក្នុង និងក្រៅប្រទេសឡើយ ដោយសារខ្វះការផលិត។

អាន​បន្ត៖ លោក សំ សារឿន...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៧២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១៩ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៧២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៧២នាក់...

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការជាតិ ដោះស្រាយបញ្ហាជនអនាថា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការតែងតាំងសមាសភាព គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការជាតិ...

អភិបាលខេត្ត​ព្រះវិហារ ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការរៀបចំ​ប្លង់គោល ប្រើប្រាស់​ដី​ក្រុង​ព្រះវិហារ សម្រាប់​ចក្ខុវិស័យ ២០៣៥ ដើម្បី​សុំ​ការសម្រេច​ពី​ថ្នាក់ជាតិ​

ព្រះវិហារៈ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ ស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោល ប្រើប្រាស់ដីក្រុងព្រះវិហារ សម្រាប់ចក្ខុវិស័យ២០៣៥ ។

អាន​បន្ត៖ អភិបាលខេត្ត​ព្រះវិហារ ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការរៀបចំ​ប្លង់គោល...

រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយតបនឹងការចោទប្រកាន់របស់ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនដែលចោទថា កម្ពុជាធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយតបទៅនឹងការចោទប្រកាន់របស់សមាជិកសភាមួយចំនួនតូចរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យមានការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការចោទប្រកាន់ថា ធ្វើឱ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

អាន​បន្ត៖ រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយតបនឹងការចោទប្រកាន់របស់...

ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងជាផ្លូវការ បើកដំណើរការឡើងវិញ នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបើកដំណើរការឡើងវិញ នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។

អាន​បន្ត៖ ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងជាផ្លូវការ បើកដំណើរការឡើងវិញ នូវរោងភាពយន្ត...

លោក​Richard W. Davidson ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​Century 21 Cambodia

ភ្នំពេញៈ ស្ថាបនិកក្រុមហ៊ុន CENTURY 21 Cambodia លោកគុយវ៉ាតបានប្រកាសនៅថ្ងៃនេះសម្រេចតែងតាំងលោក Richard W. Davidson ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CENTURY 21 Cambodia ដើម្បីឆ្លើយ តបនឹងគោលដៅនិងចក្ខុវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យលេខមួយនៅកម្ពុជានិងនៅទូទាំងអាស៊ីអាគ្នេយ៍។

អាន​បន្ត៖ លោក​Richard W. Davidson...

ស្ថានទូតចិននៅកម្ពុជា ថ្លែងសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយសុវត្ថិភាព

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសារអបអរសាទរជូនដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេបានបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយសុវត្ថិភាព។

អាន​បន្ត៖ ស្ថានទូតចិននៅកម្ពុជា ថ្លែងសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន...

ក្រសួង​អប់រំ​បញ្ជាក់​ជា​ថ្មី​ថា ការ​ប្រឡង​បាក់​ឌុ​ប​នៅ​សម័យ​កូ​វី​ដ​ត្រូវ​បន្ដ​រឹត​បន្ដឹង​ដដែល

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានប្រកាសជាថ្មីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នៅតែរឹតបន្តឹងដូចឆ្នាំមុនៗដដែល ដើម្បីកុំឲ្យមានការរើសអើងរវាងសិស្សប្រឡងសម័យកូវីដ និងសិស្សប្រឡងសម័យគ្មានកូវីដ ។

អាន​បន្ត៖ ក្រសួង​អប់រំ​បញ្ជាក់​ជា​ថ្មី​ថា...

រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ប្រាប់អំពីដំណើរការបើកសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាតទៅ ជាមួយនឹងវិធានការពារដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ (Video inside)

(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំនូវសន្និសីទសារព័ត៌មានមួយ ស្ដីពីការបើកដំណើរការសាលារៀន, បើកស្តារអូឡាំពិកឡើងវិញ និងស្ថានភាពផ្សេងទៀតរបស់វិស័យអប់រំ ក្រោយកម្ពុជាបិទបញ្ចប់បានដោយជោគជ័យ នូវព្រឹត្តិការណ៍៣វិច្ឆិកា។

អាន​បន្ត៖ រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ប្រាប់អំពីដំណើរការបើកសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី២៣...

ប្រមុខ​រាជា​រដ្ឋាភិបាល​អនុញ្ញាតឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​,​បើក​សាលារៀន​,​បើក​ពហុ​កីឡដ្ឋាន​ជាតិ​,​បើក​សារមន្ទីរ​និង​រោងភាពយន្ត​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃពុធទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចេញ សារណែនាំពិសេសពាក់ព័ន្ធការងារមួយចំនួនក្នុងការបើកឲ្យដំណើរការជាប្រក្រតីឡើងវិញនូវចលនាសេដ្ឋកិច្ច សង្គម បន្ទាប់ពីព្រឹត្តិការណ៍«៣វិច្ឆិកា»ត្រូវបានបិទបញ្ចប់ ។

អាន​បន្ត៖ ប្រមុខ​រាជា​រដ្ឋាភិបាល​អនុញ្ញាតឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​,​បើក​សាលារៀន​,​បើក​ព...

រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​ថ្ងៃ​ទី​២៥ វិច្ឆិកា​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៧

រាជធានីភ្នំពេញ ៖ រដ្ឋសភាបានកំណត់យកថ្ងៃទី២៥ វិច្ឆិកា ដើម្បីបើកសម័យប្រជុំពេញអង្គ ពិភាក្សា និងអនុម័តលើកសេចក្តីព្រាងច្បាប់ចំនួន៧សំខាន់ៗ រួមទាំងច្បាប់ថវិកាជាតិឆ្នាំ២០២១ និងច្បាប់ស្តីពីការទូរទាត់ថវិកាទូរទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

អាន​បន្ត៖ រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​ថ្ងៃ​ទី​២៥...

សម្តេច​តេ​ជោ ៖ លា​ហើយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លាហើយព្រឹត្តិការណ៍៣វិច្ឆិកា ឆ្នាំ២០២០ ។

អាន​បន្ត៖ សម្តេច​តេ​ជោ ៖ លា​ហើយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា

វិញ្ញាសា៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្ដាប់ដៃវីរបុរសខ្មែរ សម្ដេចតេជោ សែន

(ភ្នំពេញ)៖ «កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អាន​បន្ត៖ វិញ្ញាសា៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩...