បណ្តាញសង្គម

សម្ដេច​ក្រឡាហោម ស ខេង ប្រគេន​ម៉ាស៊ីន​អេកូ​សាស្ត្រ ថ្វាយ​សម្ដេចព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី​

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ តាមរយៈលោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ សម្ដេចក្រឡាហោម ព្រមទាំង សហការី បានប្រគេនម៉ាស៊ីន អេកូសាស្ត្រ ថ្វាយសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី។

អាន​បន្ត៖ សម្ដេច​ក្រឡាហោម ស ខេង ប្រគេន​ម៉ាស៊ីន​អេកូ​សាស្ត្រ...

រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវ (Video inside)

(ភ្នំពេញ)៖ នៅគ្រាដែលពិភពលោក រួមទាំងកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) វិធានការនៃការធ្វើចត្តាឡីស័ក គឺជាភាពចាំបាច់បំផុត ត្រូវបានអនុវត្តន៍ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ។

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក...

ក្រសួង​អប់រំ​ស្នើ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩ ចំពោះ​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចំពោះអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣ វិច្ឆិកា ឆ្នាំ២០២០ ។

អាន​បន្ត៖ ក្រសួង​អប់រំ​ស្នើ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​...

TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការវាយចោលអគារចាស់ និងសាងសង់អគារថ្មី នៅមូលដ្ឋានទ័ពរាម (Sound inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការវាយចោលអគារចាស់ និងសាងសង់អគារថ្មី ដែលស្ថិតនៅមូលដ្ឋានទ័ពរាម ខេត្តព្រះសីហនុ។

អាន​បន្ត៖ TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី...

សម្តេច​តេ​ជោ ៖ ខេត្ត​-​ក្រុង​៧ កំពុង​រំជើបរំជួល​ពី​ស្ថានភាព​កូ​វី​ដ​១៩ ក្រោយ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខេត្តក្រុងចំនួន៧ បានរំជើបរំជួលពីស្ថានភាពជំងឺកូវីដ១៩ ក្រោយព្រឹត្តិការណ៍៣ វិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ ។

អាន​បន្ត៖ សម្តេច​តេ​ជោ ៖ ខេត្ត​-​ក្រុង​៧ កំពុង​រំជើបរំជួល​ពី​ស្ថានភាព​កូ​វី​ដ​១៩...

គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃ​១២​វិច្ឆិកាខានស្អែក​នេះ ប្រជុំ​ព្រឹទ្ធសភា​

ភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកប្រជុំ នាព្រឹកទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃ​១២​វិច្ឆិកាខានស្អែក​នេះ...

ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំ នៅថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៦

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹទ្ធសភា បានសម្រេចបន្តសម័យប្រជុំរបស់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៦ ដែលត្រូវបានអនុម័តដោយរដ្ឋសភា។

អាន​បន្ត៖ ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំ នៅថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីពិនិត្យ និងឱ្យយោបល់...

សម្តេច​តេ​ជោ ព្រមាន​ប្រើ​វិធានការ​កៅ្ត​ចំពោះ​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​មិន​បាន​ត្រឹមត្រូវ​អាច​ត្រូវ​ប្រើ​កម្លាំង

រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឆ្លងដល់សហគមន៍ចំពោះអ្នកសង្ស័យឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍៣ វិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានព្រមានប្រើវិធានការកៅ្ត ដោយឲ្យអាជ្ញាធរសមត្ថកិច្ចអញ្ជើញចំពោះអ្នកធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវនៅតាមគេហដ្ឋាន ឬផ្ទះ យកទៅដាក់កន្លែងដែលមានការយាមកាមតឹងរឹង ។

អាន​បន្ត៖ សម្តេច​តេ​ជោ...

សម្ដេច ស ខេង អញ្ជើញបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២»

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០»។

អាន​បន្ត៖ សម្ដេច ស ខេង អញ្ជើញបើកសិក្ខាសាលាជាតិស្ដីពី...

បណ្ឌិត សុខ សុ​ក្រឹ​ត្យា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោអំពាវ​ពលករ​ខ្មែរ​ចំណាកស្រុកនិង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​ជឿ​តាម​ពាក្យ​ញុះញង់​

ភ្នំពេញ៖ បណ្ឌិត សុខ សុក្រឹត្យា ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន បានបញ្ជាក់ថា៖សម្តេចតេជោ ជាថ្នាក់ដឹកនាំដ៏គំរូ១រូប របស់កម្ពុជាដោយសម្តេចបានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងការរក្សាគំលាតសង្គមដោយការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាលជានិច្ច។

អាន​បន្ត៖ បណ្ឌិត សុខ...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៥ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានជនសង្ស័យ៦១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន...

កសិករ​ចិញ្ចឹម​មាន់​ និង​ជ្រូក ​សុំ​ជំនួយ​ពី​មន្ត្រី​ជំនាញ​ ខណៈ​បរាជ័យ​បន្តបន្ទាប់​(វីដេអូ)

ខេត្តស្វាយរៀង ៖ កសិករឈ្មោះ គង់ សាន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ដែលបានរៀបចំកសិដ្ឋានជាលក្ខណៈគ្រួសារលើផ្ទៃដីកន្លះហិកតា ដោយដាំអំពៅ បន្លែ ស្ពៃ ត្រកួន កណ្តៀង ត្រសក់ផ្អ សណ្តែកកួរ ត្រសក់ស្រូវ និងឪឡឹក និងចិញ្ចឹមមាន់ ទា ជ្រូក និងត្រី ក៏ប៉ុន្តែនៅឆ្នាំ២០១៩-២០២០ នេះ ជួបបញ្ហាបរាជ័យជាបន្តបន្ទាប់ ចាប់ពីមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ធ្វើឲ្យតម្លៃជ្រូកចុះថោកខាតទុនជាច្រើន ហើយនៅឆ្នាំ២០២០ នេះមានវិបត្តិកូវីដ-១៩ទៀត មាន់ក៏មានជំងឺចាប់ផ្តើមងាប់ក្រោយពីចាក់វ៉ាក់សាំង ។

អាន​បន្ត៖ កសិករ​ចិញ្ចឹម​មាន់​ និង​ជ្រូក ​សុំ​ជំនួយ​ពី​មន្ត្រី​ជំនាញ​...

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ៖ ការស្នើសុំបើកកាសែត វិទ្យុ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន

(ភ្នំពេញ)៖ ការស្នើសុំបើកសារព័ត៌មាន កាសែត វិទ្យុ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាននិងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន, នេះបើតាមការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

អាន​បន្ត៖ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ៖ ការស្នើសុំបើកកាសែត វិទ្យុ...

អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម អញ្ជើញលោក អូស្មាន ហាស្សាន់ បេសកជនពិសេសរបស់កម្ពុជាប្រចាំ OIC ចូលរួមប្រជុំកំពូលលើកទី៤៧ នៃក្រុមប្រឹក្សាថ្នាក់រដ្ឋមន្រ្តីការបរទេស

(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជាប្រចាំ នៅអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានទទួលលិខិតអញ្ជើញជាផ្លូវការរបស់ លោក Yousef A. al Othaimeen អគ្គលេខាធិការអង្គការ OIC នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០កន្លងទៅ អញ្ជើញក្នុងនាមបេសកជនពិសេសរបស់កម្ពុជា ទៅចូលរួមសម័យប្រជុំកំពូលលើកទី៤៧ នៃក្រុម្រឹក្សារដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសសមាជិកអង្គការ OIC នៅសាធារណរដ្ឋនីហ្សេ ថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

អាន​បន្ត៖ អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម អញ្ជើញលោក អូស្មាន ហាស្សាន់...

លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចហើយ ក្នុងកិច្ចការពារសន្តិសុខ និងសុវត្ថិភាពសំរាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ

(ភ្នំពេញ)៖ សម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាល បានត្រៀមលក្ខណៈរួចរាល់ហើយ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃព្រះរាជពិធីនេះ។

អាន​បន្ត៖ លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចហើយ...

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ ការ​ទប់ស្កាត់​ប្រឆាំង​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ដើម្បី​សង្គម​ជាតិ​រួម​គ្នា

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌បានបញ្ជាក់ថា ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺដើម្បីបម្រើប្រយោជន៍រួមក្នុងការការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងបញ្ជៀសនូវហានិភ័យនានាសម្រាប់សង្គមជាតិ ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ ការ​ទប់ស្កាត់​ប្រឆាំង​ឱសថ​ខុសច្បាប់...

ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

(ភ្នំពេញ)៖ លោកស្រី លីយូកា រូឌ្រីហ្គេស បារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅទីស្តីការក្រសួង។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ជួបសម្តែងការគួរសម...

យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​សម្ព័ន្ធមេត្រីភាព​បរិស្ថាន​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យៈ រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសម្ព័ន្ធមេត្រីភាពបរិស្ថានក្រុងប៉ោយប៉ែត នៅសាលាបឋម សិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត,

អាន​បន្ត៖ យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​សម្ព័ន្ធមេត្រីភាព​បរិស្ថាន​ក្រុង​ប៉ោយប៉ែត​

ក្រសួង​អប់រំ​ឲ្យ​គ្រឹះស្ថានសិក្សា​ណា​ដែលមាន​បុគ្គលិក​ចូលរួម​ទាក់ទង​ជាមួយ​គណៈប្រតិភូ​ឈប់​សម្រាក​១៤​ថ្ងៃ

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាណាដែលមានបុគ្គលិកចូលរួមជួបប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូហុងគ្រី រយៈពេល១៤ថ្ងៃ ។

យោងតាមប្រកាសព័ត៌មាន ក្រសួងអប់រំចេញផ្សាយ នៅថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ ស្តីពី វិធានការសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្គលិក ឬសិស្សានុសិស្ស មានការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូនៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជាថា ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ -១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រឹះស្ថានសិក្សាមាតាបិតា និងសិស្សានុសិស្សអនុវត្តវិធានការមួយចំនួន ដូចខាងក្រោម ៖

គ្រឹះស្ថានសិក្សាណាដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សា ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ ។

ក្រសួងបញ្ជាក់ថា«បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង ១៤ ថ្ងៃ ។

សាស្ត្រាចារ្យ បុគ្គលិកអប់រំសិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈ ប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ ០១២ ៣៣៥៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០» ។

ក្រសួងបន្តថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាលនៅតាមគ្រឹះស្ថានសិក្សាខាងលើត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និងបន្តតាមដានសុខភាពផ្ទាល់ខ្លួន ។

ក្នុងករណីមានការសង្ស័យត្រូវទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ។

គ្រឹះស្ថានសិក្សាទាំងអស់ត្រូវពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន ។

ជាមួយគ្នានោះដែរ ក្រសួងសេចក្តីដូចបានជម្រាបជូនខាងលើ សូមគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាបុគ្គលិកអប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដកស្រង់ពី៖ កោះសន្តិភាព

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានជនសង្ស័យ៦១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន...