បណ្តាញសង្គម

ក្រសួងកសិកម្ម បង្ហាញពីវិធានការឆ្លើយតបនឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ លើផលិតកម្មកសិកម្ម (Video inside)

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញអំពីអ្វីដែលជាវិធានការឆ្លើយតបនឹងប៉ះពាល់ការប្រែប្រួលអាកាសធាតុ លើផលិតកម្មកសិកម្ម។

អាន​បន្ត៖ ក្រសួងកសិកម្ម បង្ហាញពីវិធានការឆ្លើយតបនឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ...

រាជរដ្ឋាភិបាលសម្រេច ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ផ្អាកប្រារព្ ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០ ។

អាន​បន្ត៖ រាជរដ្ឋាភិបាលសម្រេច ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប...

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាំយកទេយ្យទាន ប្រគេនព្រះសង្ឃកំពុងគង់ចាំព្រះវស្សានៅវត្តនិរោធរង្សី

(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម ព្រមជាមួយសហការី និងញាតិមិត្តជិតឆ្ងាយ ព្រឹកថ្ងៃទីព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រគេនចង្ហាន់

អាន​បន្ត៖ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាំយកទេយ្យទាន...

លោកស្រី ឱ វណ្ណឌីន កោតសរសើររដ្ឋបាលខេត្តស្វាយរៀង ដែលយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងគ្មានករណីវិជ្ជមានលើប្រជាពលរដ្ឋណាម្នាក់ឡើយ

(ស្វាយរៀង)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន កោតសរសើររដ្ឋបាលខេត្តស្វាយរៀង...

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល ប្រើប្រាស់ថវិកា៩០០លានដុល្លារ រៀងរាល់៥ឆ្នាំម្ដង ដើម្បីអនុវត្តគម្រោងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ (Video inside)

(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ដ្រា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានទម្លាក់នូវកញ្ចប់ថវិកាប្រមាណ ៩០០លានដុល្លារសហរដ្ឋអាមេរិក រយៈពេល៥ឆ្នាំម្ដង ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល ប្រើប្រាស់ថវិកា៩០០លានដុល្លារ...

ទេសរដ្ឋមន្ត្រី យឹម ណុឡា ផ្ញើលិខិតអបអរសាទរ និងជូនពរឯកឧត្តម សេង ទៀង ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ ឯកឧត្តម ឃឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតអបអរសាទរ និងជូនពរ ឯកឧត្តម សេង ទៀង ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី យឹម ណុឡា ផ្ញើលិខិតអបអរសាទរ និងជូនពរឯកឧត្តម សេង ទៀង...

ក្រសួងសុខាភិបាល បណ្តុះបណ្តាលការថែទាំសុខភាពផ្លូវចិត្តក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល ខេត្តបាត់ដំបង

(បាត់ដំបង)៖ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំសុខភាពផ្លូវចិត្ត ក្នុងកំលុងមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ចំនួន ៣វគ្គ ដល់មន្រ្តីសុខាភិបាល ចំនួន ៩៦នាក់ នៃស្រុករដ្ឋបាលចំនួន ០៦ នៅខេត្តបាត់ដំបង។

អាន​បន្ត៖ ក្រសួងសុខាភិបាល...

រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហានេះ

(ភ្នំពេញ)៖ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ...

ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

អាន​បន្ត៖ ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

កម្ពុជា​សម្រេច​ផ្អាក​ការ​ហោះហើរ​ពី​ហ្វី​លី​ពី​ន​

រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះចំណារយល់ព្រមលិខិតរបស់ក្រសួងសុខាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលី ពីនមួយរយៈចាប់អនុវត្តពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។

អាន​បន្ត៖ កម្ពុជា​សម្រេច​ផ្អាក​ការ​ហោះហើរ​ពី​ហ្វី​លី​ពី​ន​

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងស្នងការនគរបាលខេត្តចំនួន៤ ដែលទើបចូលនិវត្តន៍ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនស្នងការនគរបាលខេត្តចំនួន៤ ដែលទើបចូលនិវត្តន៍ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។

អាន​បន្ត៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងស្នងការនគរបាលខេត្តចំនួន៤...

សម្តេចក្រឡាហោម ស ខេង៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាស្ថាប័នឯករាជ្យ ត្រូវឆ្លុះបញ្ចាំងពីការពិត មិនញញើត និងមិនស្ថិតនៅក្រោមសំពាធណាមួយឡើយ (Video inside)

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលជាស្ថាប័នឯករាជ្យ ត្រូវតែឆ្លុះបញ្ចាំងការពិតដោយមិនខ្លាចញញើត ឬមិនស្ថិតនៅក្រោមសំពាធណាមួយ បើទោះបីជារដ្ឋបាល និងហិរញ្ញវត្ថុ ស្ថិតក្រោមការគ្រប់គ្រង និងចាត់ចែងដោយរាជរដ្ឋាភិបាលក្តី ប៉ុន្តែត្រូវតែមានភាពឯករាជ្យ ដើម្បីឱ្យសង្គមកម្ពុជាមានភាពយុត្តិធម៌។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាស្ថាប័នឯករាជ្យ...

ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ជំរុញឱ្យអាជ្ញាធរខេត្តកណ្ដាល បោសសម្អាត និងប្រឆាំងអំពើពុករលួយឱ្យបានល្អនៅតាមច្រកព្រំដែន

(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានជំរុញឱ្យអភិបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធបោសសម្អាត និងប្រឆាំងអំពើពុករលួយឱ្យបានល្អនៅតាមច្រកព្រំដែននានា ទូទាំងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

អាន​បន្ត៖ ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ជំរុញឱ្យអាជ្ញាធរខេត្តកណ្ដាល បោសសម្អាត...

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងអភិបាលរងខេត្តកោះកុង ២នាក់

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក សំ ឃិតវៀន ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៣ និងលោក ឃឹម ច័ន្ទឌី ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាលរង ខេត្តកោះកុង។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងអភិបាលរងខេត្តកោះកុង ២នាក់

រដ្ឋមន្ត្រីសុខាភិបាល ប្រកាសមិនបន្ធូរដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ឡើយ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងចូលសហគមន៍

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា យើងនឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ដបន្ថែមទៀត ដោយមិនបន្ធូរដៃឡើយ ដើម្បីការពារប្រទេសយើង ឆ្លងផុតពីការរាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។

អាន​បន្ត៖ រដ្ឋមន្ត្រីសុខាភិបាល ប្រកាសមិនបន្ធូរដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ឡើយ...

កម្ពុជា-ថៃ បណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ទៅបម្រើការងារនៅមជ្ឈមណ្ឌលជាតិបន្សាបអ្នកញៀនថ្នាំក្នុងខេត្តព្រះសីហនុ ដែលគ្រោងដាក់ឲ្យដំណើរការនៅខែវិច្ឆិកា ខាងមុខនេះ

(ភ្នំពេញ)៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្រាប់មន្រ្តីដែលត្រូវទៅបម្រើ នៅមជ្ឈមណ្ឌលជាតិនៅខេត្តព្រះសីហនុ។

អាន​បន្ត៖ កម្ពុជា-ថៃ បណ្តុះបណ្តាលធនធានមនុស្ស...

សម្តេចក្រឡាហោម ស ខេង អញ្ជើញ​ប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ចំនួន៤រូប។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង...

លោក ម៉ម ប៊ុននាង ដឹកនាំគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកណ្តាល

(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា (គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា) បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរស្រុកលើកដែក មន្រ្តីប៉ុស្តិ៍គ្រប់គ្រងច្រកទ្វារព្រំដែន

អាន​បន្ត៖ លោក ម៉ម ប៊ុននាង ដឹកនាំគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា...

ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ស្ថានភាពរបបជនសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

អាន​បន្ត៖ ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

រសៀលនេះ សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងអគ្គនាយកដ្ឋានពន្ធនាគារ, លោក ឆែម សាវុធ ជំនួសលោក ចាន់ គឹមសេង

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។

អាន​បន្ត៖ រសៀលនេះ សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្ទេរភារកិច្ច...

រាជរដ្ឋាភិបាលសម្រេចឲ្យសិស្សថ្នាក់ទី០៩ និងថ្នាក់ទី១២ នៃសាលារដ្ឋ ចូលរៀនឡើងវិញនៅខែក្រោយ ខណៈការប្រឡងសញ្ញាបត្របាក់ឌុបថ្នាក់ជាតិ ធ្វើឡើងនៅខែធ្នូ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំលុងខែកញ្ញា ឆ្នាំ២០២០ ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាកឌុប) ថ្នាក់ជាតិ នឹងត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ រាជរដ្ឋាភិបាលសម្រេចឲ្យសិស្សថ្នាក់ទី០៩ និងថ្នាក់ទី១២ នៃសាលារដ្ឋ...