(ភ្នំពេញ)៖ ក្រុមប្រឹក្សាថ្នាក់ជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាកំណត់ចំនួនប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ដើម្បីសម្រេចតួលេខចុងក្រោយអំពីការដំឡើងប្រាក់ឈ្នួលឆ្នាំក្រោយនេះ។
អានបន្ត៖ នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា...
ខេត្តសៀមរាប ៖ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១៧០នាក់ ក្នុងនោះ ស្រីចំនួន៦នាក់ ។
អានបន្ត៖ បំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន (អាយប៉ា) តាមរយៈប្រព័ន្ធវីដេអូ ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
អានបន្ត៖ គណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេច...
ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ ៖ «មន្ត្រីនគរបាលជាតិមានតួនាទីបម្រើប្រជាពលរដ្ឋ និងសង្គមឱ្យមានសុខសន្តិភាព» នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ។
អានបន្ត៖ ប្រកាសចូលកាន់តំណែងស្នងការខេត្ត បន្ទាយមានជ័យ និងឧត្តរមានជ័យ
(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចូលរួមចំណែកជាមួយពីវិស័យឯកជនទៅស្ថាប័នរដ្ឋលោកស្រី ហ៊ុន ម៉ាណា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដែលជាវិស័យឯកជន បានឧបត្ថម្ភដល់ទស្សន៍ជាតិកម្ពុជានូវអគារ និងសម្ភារបរិក្ខាបច្ចេកទេសមួយចំនួនដល់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា សម្រាប់បម្រើដល់ដំណើរការផ្សព្វផ្សាយនូវព្រឹត្តិការណ៍នានា ដល់ជនរួមជាតិ។
រាជធានីភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ានពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន ។
អានបន្ត៖ សភាកម្ពុជាចូលរួមពិភាក្សាសេចក្ដីព្រាងសេចក្ដីសម្រេចការទូតសភាសម្រាប់សន្តិ...
(បន្ទាយមានជ័យ)៖ លោក ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងផ្សាភា្ជប់នូវភាពស្និតស្នាល រវាងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការតាមបណ្តាខេត្ត និងមូលដ្ឋាន ក៏ដូចជាស្វែងយល់ពីបញ្ហប្រឈម ដែលបានជួបប្រទះកន្លងមក ដើម្បីរួមគ្នាដោះស្រាយ បង្កើនការសាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ ក្នុងគោលដៅអភិវឌ្ឍន៍វិស័យ កសិកម្ម នៅកម្ពុជាប្រកបដោយផ្លែផ្កា។
រាជធានីភ្នំពេញ ៖ ស្នាមញញឹម បានផ្តល់នូវភាពស្រស់ស្រាយ និងភាពទាក់ទាញចំពោះ បុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជាមនុស្សដែលនៅជុំវិញខ្លួនផងដែរ ហេតុនេះហើយស្នាមញញឹម ត្រូវបានគេប្រៀបទៅនឹងទឹកដមនៃជីវិតរបស់មនុស្ស ។
អានបន្ត៖ តើការញញឹមដែលស្រស់ស្អាតអាចធ្វើឱ្យអ្នកជោគជ័យក្នុងជីវិតដោយរបៀបណា ?
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ក្នុងឱកាសពិធីរំឭកខួបគម្រប់៣០ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលប្រារព្ធរៀបចំឡើងនៅបញ្ជាកការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន ជូនពរនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ...
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ទទួលបាននូវឧបករណ៍ ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន៣,០០០ឈុត ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ពីណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។
អានបន្ត៖ ក្រសួងសុខាភិបាល ទទួលបានឧបករណ៍ ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន៣ពាន់ឈុត...
(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៩ ឆ្នាំ២០២០ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗ៤ ដោយបាននាំយកឱកាសការងារចំនួន៣០៦កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន៤ ផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី «វេទិកាការងារប្រចាំខែសីហា»។
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបគ្នាជជែកលើវឌ្ឍនភាពការងារដោះស្រាយវិវាទ និងបញ្ហារបស់អ្នកសារព័ត៌មាន។
ខេត្តកំពង់ឆ្នាំង ៖ តាមការបញ្ជាក់ពីមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ ថ្ងៃចូលរៀនដំបូងគឺនៅថ្ងៃទី៧ ខែកញ្ញា ម្សិលមិញនេះសិស្សដែលបានចូលមកកាន់សាលារៀនវិញ មានចំនួនប្រមាណតែ៥០%ភាគរយប៉ុណ្ណោះ ដោយសិស្សខ្លះមិនបានទទួលព័ត៌មានជាក់លាក់ពីកាលបរិច្ឆេទថ្ងៃត្រូវចូលរៀន ។
អានបន្ត៖ ចំនួនសិស្សចូលរៀនថ្ងៃដំបូងទូទាំងខេត្តកំពង់ឆ្នាំងមានប្រមាណត្រឹម៥០%
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)។
អានបន្ត៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប...
រាជធានីភ្នំពេញ ៖ មោទនភាពជាតិខ្មែរ ប្រធាន UN ផ្ញើលិខិតអរគុណសម្តេចតេជោ ដែលចូលរួមប្រយុទ្ធប្រឆាំង Covid-19 ជាសកល និងជួយឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាលចូលទៅប្រទេសមួយចំនួនជួយជនងាយរងគ្រោះដោយកូវីដ១៩ ។
អានបន្ត៖ ប្រធាន UN ផ្ញើលិខិតអរគុណសម្តេចតេជោចូលរួមប្រយុទ្ធប្រឆាំង Covid-19 ជាសកល
(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើប្រទេសសមាជិកអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នេះ។
អានបន្ត៖ សម្តេច ហេង សំរិន ស្នើអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ...
(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ។
អានបន្ត៖ ថ្ងៃស្អែកសម្តេច ហេង សំរិន ថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាត...
រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់មួយចំនួន ថាតើមានអត្រាបែបណា ។
អានបន្ត៖ ហាងឆេងប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ប្រទេសទាំងនេះ !
(កំពត)៖ ឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូនាយទាហានក្រសួងការពារជាតិ ជួបសំណេះ សំណាលសួរសុខទុក្ខនាយទាហាន ពលទាហាន និងយោធិនពិការ នៅភូមិអភិវឌ្ឍន៍យោធិនពិការ៣១៧ តាកែនកោះស្លា និងនាំយកអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ចែកជូនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅស្រុកឈូក ខេត្តកំពត។
អានបន្ត៖ អំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានប្រគល់ជូនយោធិនពិការ៣១៧ តាកែនកោះស្លា...
ខេត្តកំពង់ចាម ៖ស្នាក់ការគណបក្សប្រជាជនកម្ពុជានឹងត្រូវបង្កើតឡើងក្នុងពេលខាងមុខឲ្យបានគ្រប់ទាំង១៥ឃុំ នៅក្នុងស្រុកកំពង់សៀម នេះជាប្រសាសន៍របស់លោកវេង សាខុន សមាជិកគណៈកម្មាធិការកណ្ដាលអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ ស្រុកកំពង់សៀមខេត្តកំពង់ចាមនិងស្រុកតំបែរខេត្តត្បូងឃ្មុំ ថ្លែងកាលពីព្រឹកថ្ងៃទី៥ កញ្ញា ឆ្នាំ២០២០ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយបានចំណាយថវិកាប្រមាណជាង៤ម៉ឺនដុល្លារ ។
អានបន្ត៖ លោកវេង សាខុន សន្យាជួយបង្រៀនរបៀបចិញ្ចឹមកង្កែប...
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើង តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
អានបន្ត៖ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំមួយចំនួនក្នុងក្របខ័ណ្ឌអាស៊ាន...