បណ្តាញសង្គម

ចិញ្ចឹម​ត្រឹមមួយ​​ក្រពះ​! លី​អីវ៉ាន់​ឡើង​ភ្នំ​ត្បែង​​ជាង​១​ពាន់​កាំ​ក្នុង​១​ថ្ងៃ​រក​ត្រឹម​៤​ទៅ​​៦​​ម៉ឺន​រៀល

រាជធានីភ្នំពេញ ៖ មហាជនមួយចំនួនធ្លាប់ស្គាល់ហើយថា ផ្លូវជណ្តើរឡើងទៅកាន់ភ្នំត្បែង ដែលជាភ្នំដែលមានសក្តានុពលលើវិស័យទេសចរណ៍ សម្បូរទៅដោយធនធានជីវចម្រុះ ធនធានធម្មជាតិ កន្លែងកម្សាន្តទឹកធ្លាក់ ទេសភាពព្រៃព្រឹក្សាស្រស់បំព្រង និងមានទីអារ៉ាមនៅទីនោះផង ស្ថិតក្នុងភូមិសាស្ត្រ ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចម្ងាយពីទីប្រជុំជនក្រុងព្រះវិហារ ប្រមាណជា២០គីឡូម៉ែត្រ តាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅខេត្តកំពង់ធំ ។ ភ្

អាន​បន្ត៖ ចិញ្ចឹម​ត្រឹមមួយ​​ក្រពះ​!...

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សា និងជំនួយការ នៃក្រសួងធម្មការសរុបចំនួន៣១រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សា នៃក្រសួងធម្មការ និងសាសនា ចំនួន២៥រូប និងជំនួយការ នៃក្រសួងធម្មការ និងសាសនា ចំនួន៦រូប។

អាន​បន្ត៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សា និងជំនួយការ...

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន៣រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន៣រូប។

អាន​បន្ត៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ...

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

អាន​បន្ត៖ ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

សម្តេចពិជ័យសេនា អំពាវនាវដល់កងទ័ព ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំ សុខភាព ឱ្យបានល្អ ខណៈភ្លៀងធ្លាក់បន្តបន្ទាប់

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានអំពាវនាវដល់កងទ័ព ជាពិសេសកងទ័ព ដែលឈរជើងនៅតាមបណ្តោយព្រំដែន តំបន់ដាច់ស្រយាល ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាព ឱ្យបានល្អ ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់។

អាន​បន្ត៖ សម្តេចពិជ័យសេនា អំពាវនាវដល់កងទ័ព ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំ សុខភាព...

ទេសរដ្ឋមន្រ្តី លី ធុជ៖ ទោះបីមានកូវីដ-១៩ កម្ពុជាមិនចុះខ្សោយក្នុងដំណើរឆ្ពោះទៅមុខ ដើម្បីទាក់ទាញវិនិយោគិនឡើយ

(ភ្នំពេញ)៖ ទោះបីមានការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងមិនចុះខ្សោយនៅក្នុងដំណើរឆ្ពោះទៅមុខ ដើម្បីទាក់ទាញវិនិយោគិន ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឡើយ ដោយកម្ពុជាបានបង្កើតនូវគោលនយោបាយនិងបរិយាកាសវិនិយោគ យ៉ាងល្អ។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី លី ធុជ៖ ទោះបីមានកូវីដ-១៩...

ប្រមុខការទូតកម្ពុជា ផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន ០៨ សីហា

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃនេះ បានផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន (០៨សីហា១៩៦៧-៨ សីហា ២០២០)។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា ផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន ០៨ សីហា

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដឹកនាំកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតប្រចាំកម្ពុជា ពីវិធានការសុខាភិបាល និងការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដឹកនាំរៀបចំកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតប្រចាំកម្ពុជា ដើម្បីស្វែងយល់ច្បាស់ ពីវិធានកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសមកកាន់កម្ពុជា ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ត៖ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដឹកនាំកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតប្រចាំកម្ពុជា...

តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទាក់​ទាញ​​ទេសចរ​ក្នុងស្រុក​ខ្លាំង​ខណៈ​តំបន់​វប្បធម៌​មានការ​ធ្លាក់​ចុះ

រាជធានីភ្នំពេញ៖អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍និងជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាសង្កេតឃើញថាតំបន់រមណីយដ្ឋានធម្មជាតិបាននឹងកំពុងទទួលទេសចរក្នុងស្រុកទៅទស្សនៈកម្សាន្តមានការកើនឡើងកាន់តែច្រើន ខណៈតំបន់ទេសចរបែបវប្បធម៌មានការថមថយនូវចំនួនភ្ញៀវទេសចរ។

អាន​បន្ត៖ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទាក់​ទាញ​​ទេសចរ​ក្នុងស្រុក​ខ្លាំង​ខណៈ​តំបន់​វប្បធម៌​មា...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ស្បៀង និងសម្ភារជូនពលរដ្ឋងាយរងគ្រោះបំផុត៣៦៧គ្រួសារ រស់នៅស្រុកពីរនៃខេត្តកំពង់ឆ្នាំង (Video inside)

(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែយកចិត្តទុក្ខដាក់ខ្វល់ខ្វាយ និងស្វះស្វែងក្នុងការជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ។

អាន​បន្ត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ស្បៀង...

កំពត​-​កែប​ ជាប់​លេខ១​ និង​លេខ​២ មាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ច្រើន​ជាងគេ​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ ខេត្តកំពត និងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រនៅកម្ពុជា បានក្លាយជាខេត្តដែលមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាតំបន់ដែលទទួលបានភ្ញៀវច្រើនជាងគេ ក្នុងចំណោមខេត្តរាជធានីទាំងអស់នៅកម្ពុជា ។

អាន​បន្ត៖ កំពត​-​កែប​ ជាប់​លេខ១​ និង​លេខ​២ មាន​ភ្ញៀវ​ទេសចរ​ជាតិ...

ប្រធានរដ្ឋបាលជលផល ប្រាប់ពលរដ្ឋឱ្យចិញ្ចឹមត្រីចុះ កុំភ័យរឿងអត់កន្លែងលក់ (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការចិញ្ចឹមត្រី ឬកង្កែប សម្រាប់ហូបចុក និងឈានទៅលក់ដូរ ដើម្បីរកចំណូលទ្រទ្រង់ជីវភាព។

អាន​បន្ត៖ ប្រធានរដ្ឋបាលជលផល ប្រាប់ពលរដ្ឋឱ្យចិញ្ចឹមត្រីចុះ កុំភ័យរឿងអត់កន្លែងលក់ (Video...

ក្រសួងកសិកម្ម បង្ហាញពីវិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក (Video inside)

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

អាន​បន្ត៖ ក្រសួងកសិកម្ម បង្ហាញពីវិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក (Video...

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ, សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណកូរ៉េ ត្រូវបានរដ្ឋសភាទទួលយកមកពិនិត្យ សិក្សាតាមសំណើរបស់រាជរដ្ឋាភិបាល។

អាន​បន្ត៖ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

ព្រោះ​ក្តី​ស្រលាញ់​! ប្តី​-​ប្រពន្ធ​មួយគូ​សម្រេច​បំណង​ឈាន​ដល់​ការ​បើក​កសិដ្ឋាន​កូន​ទន្សាយ​មាន​តែ​មួយ​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ ដំបូងឡើយវាគ្រាន់តែជាការចិញ្ចឹមសត្វដោយក្តីស្រឡាញ់ តែដោយក្តីស្រលាញ់កាន់តែរីកធំធាត់ឡើយចំពោះសត្វចិញ្ចឹមរបស់ខ្លួន ប្តី-ប្រពន្ធមួយគូ បានសម្រេចចិត្តបើកជាកសិដ្ឋានចិញ្ចឹមសត្វទន្សាយ សម្រាប់ជាការជម្រុញការចិញ្ចឹមទន្សាយនៅតាមគេហដ្ឋាន និងទទួលបានប្រជាប្រិយភាពនិងការគាំទ្រដ៏ធំធេង ជាមួយទើបទុនដំបូងតិចតួចស្តួចស្តើងតែប៉ុណ្ណោះ ។

អាន​បន្ត៖ ព្រោះ​ក្តី​ស្រលាញ់​!...

លោក ហ៊ុន ម៉ាណែត ផ្តាំនិស្សិតដែលទៅសិក្សានៅជប៉ុន រៀបចំខ្លួនឲ្យបានល្អ ក្នុងនាមជាអ្នកតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនិស្សិតទាំងអស់ ដែលត្រូវបន្តការសិក្សានៅប្រទេសជប៉ុន រៀបចំខ្លួន និងឥរិយាបទឲ្យបានល្អ ក្នុងនាមជាអ្នកតំណាងឲ្យជាតិកម្ពុជា នៅលើឆាកអន្តរជាតិ។ លោកបណ្ឌិតផ្តាំផ្ញើបែបនេះ ក្នុងពិធីជួបជុំសំណេះសំណាលជាមួយនិស្សិត ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត ផ្តាំនិស្សិតដែលទៅសិក្សានៅជប៉ុន រៀបចំខ្លួនឲ្យបានល្អ...

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យបន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង០៦ របស់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យបន្តតាមដានស្រាវជ្រាវ...

រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ «សេចក្ដីព្រាងយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» ខណៈដែលគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០មកម្ល៉េះ។

អាន​បន្ត៖ រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ

កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ការ​សិក្សា​ឆ្នាំ​២០២០-២០២១ មិន​ទាន់​ច្បាស់លាស់

រាជធានីភ្នំពេញ ៖ បវេស្សនកាល ឆ្នាំសិក្សា ២០២០-២០២១ នឹងឈានមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ ក៏ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការសិក្សានៅឆ្នាំក្រោយនេះក៏មិនទាន់អាចមានលក្ខណៈដូចពេលមុនពេលមិនមានជំងឺកូវីដ១៩ដែរ ។

អាន​បន្ត៖ កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ការ​សិក្សា​ឆ្នាំ​២០២០-២០២១ មិន​ទាន់​ច្បាស់លាស់

រដ្ឋសភា ពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់២ផ្សេងទៀត

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ត៖ រដ្ឋសភា ពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់...

លោក ហ៊ុន ម៉ានី ចូលរួមមរណទុក្ខ និងសោកស្ដាយចំពោះហេតុការណ៍ផ្ទុះដ៏កក្រើកនៅប្រទេសលីបង់

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវក្ដីរន្ធត់យ៉ាងក្រៃលែង និងផ្ញើសារចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុផ្ទុះដ៏កក្រើកមួយចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់។

អាន​បន្ត៖ លោក ហ៊ុន ម៉ានី ចូលរួមមរណទុក្ខ...