បណ្តាញសង្គម

ទូតកម្ពុជានៅកូរ៉េ៖ រដ្ឋាភិបាលកូរ៉េ អនុញ្ញាតឲ្យពលករគំរូ ពន្យារពេលស្នាក់នៅបានដល់៥០ថ្ងៃ, បើពលករខ្មែរគ្មានកន្លែងស្នាក់នៅ សូមទាក់ទងមន្ត្រីស្ថានទូត !

(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងថ្មីមួយដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មី សម្រាប់ពលករគំរូ អាចពន្យារសុពលភាពបន្តស្នាក់ នៅកូរ៉េបានរហូតដល់៥០ថ្ងៃ ពីមុនបានតែជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។

អាន​បន្ត៖ ទូតកម្ពុជានៅកូរ៉េ៖ រដ្ឋាភិបាលកូរ៉េ អនុញ្ញាតឲ្យពលករគំរូ...

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

អាន​បន្ត៖ ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

លោកស្រី ម៉ែន សំអន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ខេត្តព្រះវិហារ សុំឲ្យកម្ពុជាចៀសឆ្ងាយពីគ្រោះចង្រៃនានា

(ព្រះវិហារ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ នៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

អាន​បន្ត៖ លោកស្រី ម៉ែន សំអន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ...

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន...

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជា ត្រូវលុបចោល, មិនអនុញ្ញាតឲ្យមន្ត្រីទៅប្រជុំក្រៅប្រទេស

(ភ្នំពេញ)៖ ដោយសារខ្លាចការរាលដាលនៃមេរោគ COVID-19 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជាត្រូវលុបចោល ហើយសម្តេចដាក់បញ្ជាថា មន្ត្រីកម្ពុជាទាំងអស់ ក៏ត្រូវឈប់ចេញទៅឈប់ទៅប្រជុំនៅក្រៅប្រទេសផងដែរ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជា ត្រូវលុបចោល,...

សម្តេចតេជោ ហ៊ុន សែន៖ ជនជាតិបារាំង២នាក់ទៀត នៅខេត្តព្រះសីហនុ ត្រូវបានរកឃើញមានជំងឺកូវីដ១៩ នាំឱ្យអ្នកកើតជំងឺនេះនៅកម្ពុជាឡើងដល់៩៣នាក់

(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រមាណ៤០០នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសថា កម្ពុជាបានរកឃើញជនជាតិបារាំង២នាក់បន្ថែមទៀត នៅក្នុងខេត្តព្រះសីហនុ ដែលបានឆ្លងជំងឺ Covid-19 ដែលនាំឲ្យអ្នកកើតជំងឺ Covid-19 នៅកម្ពុជា កើនដល់៩៣នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ ជនជាតិបារាំង២នាក់ទៀត នៅខេត្តព្រះសីហនុ...

សម្ដេចតេជោ ហ៊ុន សែន ពិចារណាទូលថ្វាយសូមព្រះរាជានុញ្ញាតព្រះមហាក្សត្រ ដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ពិចារណាទូលថ្វាយសូមព្រះរាជានុញ្ញាតព្រះមហាក្សត្រ...

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ដែលឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ដើម្បីរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ដែលឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ...

រដ្ឋមន្ដ្រីក្រសួងអប់រំ៖ ម៉ាសចំនួន២ម៉ឺន នឹងយកទៅចែកចាយជូនបុគ្គលិកអប់រំ២៥ ខេត្ត-ក្រុង ក្នុងការប្រើប្រាស់បំពេញការងារប្រចាំថ្ងៃ

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ម៉ាសការពារចំនួន ២០,០០០ ឧបត្ថម្ភដោយក្រុមហ៊ុន SUNWAH GROUP ជូនដល់ក្រសួងអប់រំ ដើម្បីជួយដល់ការប្រយុទ្ធនឹងជំងឺ កូវីដ-១៩។

អាន​បន្ត៖ រដ្ឋមន្ដ្រីក្រសួងអប់រំ៖ ម៉ាសចំនួន២ម៉ឺន នឹងយកទៅចែកចាយជូនបុគ្គលិកអប់រំ២៥...

សម្តេចក្រឡាហោម ស ខេង អះអាងថា នៅថ្ងៃនេះគ្មានជើងហោះហើរទាល់តែសោះនៅខេត្តសៀមរាប

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ គ្មានជើងហោះហើរទាល់តែសោះ នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តសៀមរាប។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង អះអាងថា នៅថ្ងៃនេះគ្មានជើងហោះហើរទាល់តែសោះនៅខេត្តសៀមរាប

កម្ពុជា នឹងសាងសង់ស្ថានីយ៍រ៉ាដាឧតុនិយមមួយទៀត នៅខេត្តកំពង់ធំ គ្រោងចំណាយថវិកាជាង៧លានដុល្លារ

(ភ្នំពេញ)៖ ដើម្បីធ្វើឲ្យមានវិសាលភាពគ្រប់បណ្ដប់លើផ្ទៃប្រទេសទៀត ក្នុងការតាមដានការវិវត្តន៍ថ្មីៗ នៃស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ ស្ថានីយ៍រ៉ាដាឧតុនិយមបន្ថែមមួយទៀត នៅខេត្តកំពង់ធំ ដែលគ្រោងចំណាយថវិកាប្រមាណជាង៧លានដុល្លារ ក្នុងនោះថវិកាមួយភាគផ្ដល់ដោយធនាគារអភិវឌ្ឍន៍អាស៉ី ADB។

អាន​បន្ត៖ កម្ពុជា នឹងសាងសង់ស្ថានីយ៍រ៉ាដាឧតុនិយមមួយទៀត នៅខេត្តកំពង់ធំ...

ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ត៖ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន...

ព្រឹទ្ធសភា ឯកភាពទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ចំនួន៦ ដែលអនុម័តដោយរដ្ឋសភា

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ រួមទាំងសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀត បានឆ្លងផុតព្រឹទ្ធសភាហើយ នៅក្នុងសម័យប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

អាន​បន្ត៖ ព្រឹទ្ធសភា ឯកភាពទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ចំនួន៦ ដែលអនុម័តដោយរដ្ឋសភា

ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ ដែលមានបទពិសោធខ្ពស់ក្នុងការព្យាបាលកូវីដ១៩ បានមកដល់កម្ពុជាហើយ ដោយនាំយកនូវសម្ភារបរិក្ខាពេទ្យជាច្រើនមកជាមួយ

(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យជំនាញរបស់ចិន ចំនួន៧នាក់ ដែលមានបទពិសោធខ្ពស់ក្នុងការព្យាបាលកូវីដ១៩ បានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ ដែលមានបទពិសោធខ្ពស់ក្នុងការព្យាបាលកូវីដ១៩...

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ អបអរសាទរទិវាពិភពលោកកម្ចាត់រោគរបេង ឆ្នាំ២០២០

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ដើម្បីអបអរសាទរដល់ទិវាកម្ចាស់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដែលធ្វើោះឡើងក្រោមប្រធានបទ «ដល់ពេលដែលត្រូវបង្កើនល្បឿន ការឆ្លើយតប ដើម្បីបញ្ចប់ជំងឺរបង»។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ...

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមី ដែលឧបត្ថម៥ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា សម្តេចកំពុងពិចារណា ក្នុងការផ្អាកជាបណ្តោះអាសន្នចំពោះការចូលសួរសុខទុក្ខអ្នកទោស នៅក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមី...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាជាង៣ម៉ឺនដុល្លារ សម្រាប់ខួងអណ្តូងទឹកស្អាត និងធ្វើរបងជុំវិញស្រះទឹក ជូនពលរដ្ឋនៅតាមបណ្ដាខេត្ដ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ៣៤,៦៣២ដុល្លារ (បីម៉ឺនបួនពាន់ប្រាំមួយរយសាមសិបពីរដុល្លារអាមេរិក) សម្រាប់ខួងអណ្តូងទឹកស្អាតចំនួន ១២បន្ថែមទៀត ជាជំហានទី២ ជូនដល់ប្រជាពលរដ្ឋ ១៧២គ្រួសារ (ស្មើមនុស្ស ៨៣១នាក់) រស់នៅភូមិចំនួន ៥ ឃុំចំនួន ៣ នៃស្រុកកែវសីមា និងស្រុកកោះញែក ខេត្តរតនគិរី។

អាន​បន្ត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាជាង៣ម៉ឺនដុល្លារ...

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងលោកជំទាវ ដែលឧបត្ថម្ភ១ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងលោកជំទាវ

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងលោកជំទាវ...

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅដើមសប្តាហ៍ក្រោយ ដើម្បីពិនិត្យ និងឆ្លងរបៀបវារៈចំនួន៦

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន នីតិកាលទី៤ ដើម្បីពិនិត្យ និងឆ្លងរបៀបវារៈសំខាន់ៗចំនួន៦។

អាន​បន្ត៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅដើមសប្តាហ៍ក្រោយ ដើម្បីពិនិត្យ...

ក្រសួងសុខាភិបាល អំពាវនាវមណ្ឌលសុខភាពមូលដ្ឋាន បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា កុំផ្តោតតែបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវមន្ត្រីសុខាភិបាល ដែលធ្វើការនៅតាមមណ្ឌលសុខភាពមូលដ្ឋាន បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា ចៀសវាងគិតតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី ដោយគិតតែសង្ស័យ COVID-19។

អាន​បន្ត៖ ក្រសួងសុខាភិបាល អំពាវនាវមណ្ឌលសុខភាពមូលដ្ឋាន បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា...

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមី ដែលឧបត្ថម៥ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមី...