បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមថា ការទិញខុនដូក្រោម៧ម៉ឺនដុល្លារ ក៏មិនត្រូវយកពន្ធប្រថាប់ត្រាដែរ

(ភ្នំពេញ)៖ បន្ទាប់ពីដាក់ចេញគោលនយោបាយមិនយកពន្ធប្រថាប់ត្រារយៈពេល១ឆ្នាំ សម្រាប់ការលក់ផ្ទះក្រោមតម្លៃ៧ម៉ឺដុល្លារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសបន្ថែមថា សម្រាប់ខុនដូនៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារនោះ ក៏មិនត្រូវយកពន្ធប្រថាប់ត្រាដែរ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមថា ការទិញខុនដូក្រោម៧ម៉ឺនដុល្លារ...

រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០, សកម្មភាពបង្កចលាចលនយោបាយ និងអំពើភេរវកម្មត្រូវបានទប់ស្កាត់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩...

សម្តេច ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងការងាររាជរដ្ឋាភិបាលចុះតាមមូលដ្ឋាន

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង។

អាន​បន្ត៖ សម្តេច ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩...

រដ្ឋមន្ត្រី ថោង ខុន ប្រកាសវិធានការ ៧ចំណុចរបស់សម្តេចតេជោ ចំពោះមុខការថមថយទេសចរអន្តរជាតិ

(ភ្នំពេញ)៖ ឆ្នាំ២០១៩ បានបង្ហាញនូវការរីកចម្រើនថ្មីនៃវិស័យទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ រួមជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋ និងទេសចរក្នុងកិច្ចការអនាម័យ បរិស្ថាន និងការអភិវឌ្ឍទេសចរណ៍បៃតង ប៉ុន្តែនៅចុងឆ្នាំបែរជាមានការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ ដោយសារកត្តាជាច្រើនដែលបាននិងកំពុងកើតឡើងនៅទូទាំងពិភពលោក។

អាន​បន្ត៖ រដ្ឋមន្ត្រី ថោង ខុន ប្រកាសវិធានការ ៧ចំណុចរបស់សម្តេចតេជោ...

នាយករដ្ឋមន្ត្រី៖ កម្ពុជាធ្វើនយោបាយគ្រប់ប្រទេស មិនមានចាប់យកប្រទេសមួយ បោះបង់ប្រទេសមួយ ដូចក្រុមអ្នកវិភាគអវិជ្ជមានឡើយ

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាធ្វើនយោបាយអន្តរជាតិ ជាមួយគ្រប់ប្រទេសទាំងអស់លើពិភពលោក ដោយមិនមានការចាប់យកប្រទេសមួយធ្វើជាមិត្ត ហើយបោះបង់ប្រទេសដទៃទៀត ដូចក្រុមអ្នកវិភាគបែបអវិជ្ជមានមួយចំនួន លើកឡើងនោះឡើយ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រី៖ កម្ពុជាធ្វើនយោបាយគ្រប់ប្រទេស មិនមានចាប់យកប្រទេសមួយ...

អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ នៅថ្ងៃទី០៣ ខែមីនា

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ ព្រមទាំងវិធានវិក្កយបត្រទម្រង់ថ្មី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែល ភីគីត្រា។

អាន​បន្ត៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ដំបូន្មាននិងក្រើនរំលឹកដល់មន្រ្តីក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតភូមិន្ទរដ្ឋបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...

រសៀលនេះមន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល នឹងធ្វើបាឋកថាស្ដីពី ការវិត្ដន៍របស់ជំងឺ COVID-19 ដើម្បីលើកកម្ពស់ការយល់ដឹងវិធានការ បង្ការការឆ្លងវីរុស

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល នៅរសៀលម៉ោង ២៖៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងធ្វើបាឋកថាស្តីពីចំណេះដឹង ការវិវត្តន៍របស់ជំងឺកូវីដ-19 និងស្វែងយល់ពីសកម្មភាពឆ្លើយតបរបស់ក្រសួងសុខាភិបាលចំពោះជំងឺនេះ។

អាន​បន្ត៖ រសៀលនេះមន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល នឹងធ្វើបាឋកថាស្ដីពី ការវិត្ដន៍របស់ជំងឺ...

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃ រៀបចំកម្មវិធីផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ២០២០» រយៈពេល៩ថ្ងៃនៅផ្សារម៉ាក្រូ

(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២០ -THAI FOOD & BEVERAGE FESTIVAL 2020» ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ នៅផ្សារម៉ាក្រូ សែនសុខ រាជធានីភ្នំពេញ។

អាន​បន្ត៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃ រៀបចំកម្មវិធីផ្សព្វផ្សាយ...

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយប្រចាំឆ្នាំដល់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា នេត ប៉េ

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយ:លោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារមនុស្សធម៌ នាំយកអំណោយប្រចាំឆ្នាំផ្តល់ ជូនលោកតា នេត ប៉េ ព្រឹទ្ធាចារ្យ ចាប៉ីដងវែងដ៏ល្បីល្បាញ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតភូមិន្ទរដ្ឋបាលជិត ៦០០នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ...

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់អភិបាលកិច្ចល្អ ជាកិច្ចការចម្បង ដែលរាជរដ្ឋាភិបាល កំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង

(កំពត)៖ លោក ងី ចន្ទ្រថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការធ្វើកំណែទម្រង់អភិបាលកិច្ចល្អ ជាកិច្ចការចម្បងមួយ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន និងឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋ ស្របទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ដែលកំពុងតែមានការវិវត្តន៍ទៅមុខ ឥតឈប់ឈរ ក្នុងល្បឿនយ៉ាងលឿនឆាប់រហ័ស។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់អភិបាលកិច្ចល្អ ជាកិច្ចការចម្បង...

ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

(ភ្នំពេញ)៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិកាជាតិ។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ រួមមានបញ្ហាអនុគ្រោះពន្ធ EBA, ពាក់ព័ន្ធមេរោគ Covid-19 នឹងបញ្ហាមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ ដោយសារតែកន្លែងខ្លះមានភាពស្ពឹកស្រពន់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានបង្ហើបអំពីការកែសម្រួលគណៈរដ្ឋមន្រ្តី ដែលអាចនឹងធ្វើឡើងនាពេលខាងមុខនេះ ក្រោយពេលពិនិត្យឃើញថា ការអនុវត្តកន្លងទៅរបស់ក្រសួងមួយចំនួនមានភាពស្ពឹកស្រពន់ខ្លះ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងមានការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ...

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ គ្រប់រថយន្ដដឹកទំនិញត្រូវផ្ដល់ការអនុគ្រោះឲ្យលើសទម្ងន់៥ភាគរយ នៃទម្ងន់កំណត់, ប៉ុន្តែក្រសួងលើកទឹកចិត្តកុំឲ្យដឹកលើសទម្ងន់

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតថា គ្រប់រថយន្ដដឹកទំនិញទាំងអស់ ត្រូវផ្ដល់ការអនុគ្រោះឲ្យផ្ទុកទំនិញលើសទម្ងន់ ត្រឹម៥ភាគរយ នៃទម្ងន់ដែលច្បាប់បានកំណត់ ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម របស់ប្រជាពលរដ្ឋ ប៉ុន្តែក្រសួងលើកទឹកចិត្តកុំឲ្យដឹកលើសទម្ងន់ បើលើសកំណត់ក្រសួងនឹងមិនលើកលែងនោះឡើយ។

អាន​បន្ត៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖...

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី០៩ ខែមីនាខាងមុខនេះ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាម លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី០៩...

អំណោយលោក ហ៊ុន ម៉ាណែត ត្រូវបានយកទៅប្រគល់ជូនគ្រួសារក្រីក្រពិការជើង នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ មន្ត្រីក្រោមឱវាទរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងរទេះរុញ ចំនួន២គ្រឿង ដែលជាការឧបត្ថម្ភរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅប្រគល់ជូនគ្រួសារក្រីក្រពិការជើង និងកុមារពិការភាពតាំងពីកំណើត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ជាមធ្យោបាយធ្វើដំណើរងាយស្រួលជាងមុន។

អាន​បន្ត៖ អំណោយលោក ហ៊ុន ម៉ាណែត ត្រូវបានយកទៅប្រគល់ជូនគ្រួសារក្រីក្រពិការជើង នៅខណ្ឌឫស្សីកែវ

កម្ពុជា-លុចសំបួរ ពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល ក្នុងការនាំយកទូរក្សាទុកវ៉ាក់សាំង និងឈាមដោយប្រើកំដៅព្រះអាទិត្យ

(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបពិភាក្សាការងារ និងសម្ដែងការគួរសមរបស់ឯកអគ្គរាជទូតលុចសំបួរប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក លោក Jean Paul Senninger ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, ប្រទេសលុចសំបួរ បានលើគម្រោងពង្រីកកិច្ចសហប្រតិបត្ដិការ ក្នុងការនាំយកឧបករណ៍ផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ ប្រើដោយកំដៅព្រះអាទិត្យ(សូឡា) ឬទូកកកសម្រាប់រក្សាទុកថ្នាំវ៉ាក់សាំងរបស់ខ្លួនចូលមកកម្ពុជា។

អាន​បន្ត៖ កម្ពុជា-លុចសំបួរ ពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល...

សម្តេចតេជោ៖ ពលរដ្ឋលែងត្រូវការក្រមា សារុង និងអង្ករទៀតហើយ គឺត្រូវការសុខសុវត្ថិភាពក្នុងការរស់នៅ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងការចែកក្រមា សារុង និងអង្ករហួសសម័យកាលហើយ ពោលប្រជាពលរដ្ឋបច្ចុប្បន្នលែងត្រូវការអំណោយជាក្រមា សារុង និងអង្ករទៀតហើយ។

អាន​បន្ត៖ សម្តេចតេជោ៖ ពលរដ្ឋលែងត្រូវការក្រមា សារុង និងអង្ករទៀតហើយ...