បណ្តាញសង្គម

ម៉ាឡេស៉ីនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី២៦ ខែកុម្ភៈ ជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ​​​​(Video inside)

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូយីដឌីន យ៉ាសស៉ីន (Muhyiddin Yassin) នឹងទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) រួមជាមួយក្រុមបុគ្គលដែលកំពុងប្រយុទ្ធប្រឆាំងជួរមុខ ជាមួយនឹងវីរុសដ៏កាចសាហាវនេះនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនៅប្រទេសម៉ាឡេស៉ី។

អាន​បន្ត៖ ម៉ាឡេស៉ីនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី២៦ ខែកុម្ភៈ...

រុស្ស៊ីចាប់អារម្មណ៍នឹងសំណើរបស់លោក Elon Musk ក្នុងការអញ្ជើញលោក Putin ចូលរួមពិភាក្សាតាមរយៈកម្មវិធី Clubhouse

 (ក្រឹមឡាំង)៖ មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Elon Musk បានធ្វើការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យចូលរួមជជែកកម្សាន្តជាមួយគ្នា តាមរយៈបណ្តាញសង្គម Clubhouse ដោយក្នុងនោះ រុស្ស៊ីហាក់ដូចជាមិនបានច្រានចោល ការអញ្ជើញ នេះ ឡើយ ផ្ទុយទៅវិញគឺចាប់អារម្មណ៍នឹងសំណើនេះផងដែរ។

អាន​បន្ត៖ រុស្ស៊ីចាប់អារម្មណ៍នឹងសំណើរបស់លោក Elon Musk ក្នុងការអញ្ជើញលោក Putin...

WHO បញ្ជាក់៖ «បេសកកម្មស្រាវជ្រាវប្រភពដើមនៃវីរុសកូវីដ-១៩ នៅទីក្រុងវូហាន គឺជាក្រុមអ្នកជំនាញអន្តរជាតិ ដែលមានឯករាជ្យពេញលេញ» ​​​​(Video inside)

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ក្រុមអ្នកជំនាញអន្តរជាតិ ដែលបានបំពេញបេសកកម្មស្រាវជ្រាវ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូវីដ-១៩ នៅឯទីក្រុងវូហាននៃប្រទេសចិន គឺជាក្រុមអ្នកជំនាញមួយ ដែលមានឯករាជ្យពេញលេញ និងមិនស្ថិតក្រោមឥទ្ធិពលស្ថាប័នណាមួយឡើយ។

អាន​បន្ត៖ WHO បញ្ជាក់៖ «បេសកកម្មស្រាវជ្រាវប្រភពដើមនៃវីរុសកូវីដ-១៩ នៅទីក្រុងវូហាន...

ចិនស្នើឲ្យបេសកកម្មរក្សាសន្តិភាព UN ចូលរួមប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកល នៅតាមប្រទេសដែលខ្លួនឈរជើង

 (យូអិន)៖ ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានស្នើឲ្យបេសកកម្មថែរក្សាសន្តិភាពរបស់ស្ថាប័ននេះ ចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19 នៅតាមប្រទេសដែលពួកគេកំពុងឈរជើងតែម្តង។

អាន​បន្ត៖ ចិនស្នើឲ្យបេសកកម្មរក្សាសន្តិភាព UN ចូលរួមប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកល...

កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

 (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចកិច្ចព្រមព្រៀងបន្ថែមទៀត នៅក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 សម្រាប់ប្រជាជន ២៣លាននាក់ពីក្រុមអាមេរិក Novavax និង Pfizer។

អាន​បន្ត៖ កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

ប្រធានអង្គការ NATO ត្រូវការពេលវេលាដ៏ស័ក្តិសម ទើបអាចដកទ័ពចេញពីអាហ្វហ្គានីស្ថាន

 (ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បាននិយាយថា NATO នឹងមិនដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ មុនពេលវេលាស័ក្តិសមមកដល់ ហើយការថ្លែងបែបនេះធ្វើឡើងមុនពេលលោក ត្រូវចូលរួមកិច្ចប្រជុំតាមវីដេអូខុនហ្វេរិន ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសសមាជិកប្លុកយោធាដ៏ធំមួយនេះ។

អាន​បន្ត៖ ប្រធានអង្គការ NATO ត្រូវការពេលវេលាដ៏ស័ក្តិសម ទើបអាចដកទ័ពចេញពីអាហ្វហ្គានីស្ថាន

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ ប្រព័ន្ធអ៉ីនធើណិតត្រូវបានកាត់ផ្តាច់ ស្ទើរទូទាំងប្រទេស ខណៈរថពាសដែកយោធា ចល័តតាមទីក្រុងមួយចំនួន ​​​​(Video inside)

(រ៉ង់ហ្គូន)៖ ការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតស្ទើរទូទាំងប្រទេស និងការដាក់ពង្រាយកងទ័ព នៅទូទាំងទីក្រុងធំៗរបស់មីយ៉ាន់ម៉ា ចាប់ពីពេលទាបភ្លឺថ្ងៃចន្ទនេះ គឺជាសញ្ញានៃការត្រៀមបង្រ្កាប ទៅលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ដែលកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងសន្តិសុខ បានប្រើកម្លាំងបាញ់បំបែកបាតុកម្ម នៅភាគខាងជើងប្រទេស។

អាន​បន្ត៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ ប្រព័ន្ធអ៉ីនធើណិតត្រូវបានកាត់ផ្តាច់ ស្ទើរទូទាំងប្រទេស...

អ៉ីរ៉ង់អះអាងថា «មិនធ្លាប់បានព្យាយាម និងគ្មានថ្ងៃផលិតអាវុធនុយក្លេអ៊ែរ» ​​​​(Video inside)

(អ៉ីរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៊ីដ ខាទីបហ្សាដេហ៍ (Saeed Khatibzadeh) បាននិយាយថា ប្រទេសអ៉ីរ៉ង់មិនធ្លាប់ព្យាយាម ហើយក៏នឹងមិនមានថ្ងៃផលិត អាវុធនុយក្លេអ៊ែរនោះដែរ។ ការថ្លែងបែបនេះបានកើតមានឡើង នៅចំពោះមុខក្តីបារម្ភ ដោយសារបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នៅតែមិនទាន់ដោះស្រាយបាន។

អាន​បន្ត៖ អ៉ីរ៉ង់អះអាងថា «មិនធ្លាប់បានព្យាយាម និងគ្មានថ្ងៃផលិតអាវុធនុយក្លេអ៊ែរ»...

ស្ត្រីដំបូងប្រចាំទ្វីបអាហ្វ្រិក អាចនឹងក្លាយជាប្រធានថ្មី នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ​​​​(Video inside)

(ហ្សឺណែវ)៖ អ្នកការទូតនីហ្សេរីយ៉ា លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៉ីវាឡា (Ngozi Okonjo-Iweala) ទំនងជាត្រូវបានកំណត់នៅថ្ងៃចន្ទនេះថា នឹងក្លាយជាស្ត្រីអាហ្វ្រិកដំបូងគេបង្អស់ ដែលត្រូវមកដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

អាន​បន្ត៖ ស្ត្រីដំបូងប្រចាំទ្វីបអាហ្វ្រិក អាចនឹងក្លាយជាប្រធានថ្មី...

គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកាលពីចុងសប្តាហ៍មុន មិនប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពផ្គង់ផ្គង់អគ្គិសនី នៅភាគខាងជើងជប៉ុននោះទេ ​​​​(Video inside)

(តូក្យូ)៖ ក្រុមហ៊ុនផលិតថាមពលអគ្គិសនីរបស់ជប៉ុនប្រចាំតំបន់ Tohoku បានបញ្ជាក់ថា ខ្លួននៅតែមានសមត្ថភាពផលិតអគ្គិសនីគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ បើទោះបីជាគ្រោះរញ្ជួយដីខ្លាំងមួយ កាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យរលត់ស្ថានីយធំៗមួយចំនួនក៏ដោយ។

អាន​បន្ត៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកាលពីចុងសប្តាហ៍មុន...

ប្រទេសថៃប្រកាសរកឃើញ អ្នកឆ្លងវីរុសទម្រង់ថ្មី (កូវីដ-១៩) ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូង ​​​​(Video inside)

(បាងកក)៖ នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រទេសថៃបានប្រកាសរកឃើញវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពដើមពីប្រទេសអាហ្វ្រិកខាងត្បូង ចំនួនមួយករណីដំបូង នៅក្នុងចង្កោមអ្នកធ្វើចត្តាឡីស័ក។

អាន​បន្ត៖ ប្រទេសថៃប្រកាសរកឃើញ អ្នកឆ្លងវីរុសទម្រង់ថ្មី (កូវីដ-១៩)...

អ៉ីស្រាអែលផ្លោងគ្រាប់មីស៊ីល ទៅលើមូលដ្ឋានយោធាស៊ីរី នៅជាយទីក្រុងដាម៉ាស់ តែត្រូវប្រព័ន្ធការពារមីស៊ីលទប់ស្កាត់ ​​​​(Video inside)

(ដាម៉ាស់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី សាណា (SANA) នៅព្រឹកថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីល ទៅលើទីតាំងយោធាស៊ីរីដែលស្ថិត នៅជុំវិញរដ្ឋធានីដាម៉ាស់ (Damascus) ប៉ុន្តែមិនបានសម្រេចនោះឡើយ។

អាន​បន្ត៖ អ៉ីស្រាអែលផ្លោងគ្រាប់មីស៊ីល ទៅលើមូលដ្ឋានយោធាស៊ីរី នៅជាយទីក្រុងដាម៉ាស់...

សហរដ្ឋអាមេរិក៖ មនុស្ស៦.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,១១១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៤,២៩៧នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,១១១នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស៦.៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,១១១នាក់ស្លាប់...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ ប្រព័ន្ធអ៉ីនធើណិតត្រូវបានកាត់ផ្តាច់ ស្ទើរទូទាំងប្រទេស ខណៈរថពាសដែកយោធា ចល័តតាមទីក្រុងមួយចំនួន ​​​​(Video inside)

(រ៉ង់ហ្គូន)៖ ការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតស្ទើរទូទាំងប្រទេស និងការដាក់ពង្រាយកងទ័ព នៅទូទាំងទីក្រុងធំៗរបស់មីយ៉ាន់ម៉ា ចាប់ពីពេលទាបភ្លឺថ្ងៃចន្ទនេះ គឺជាសញ្ញានៃការត្រៀមបង្រ្កាប ទៅលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ដែលកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងសន្តិសុខ បានប្រើកម្លាំងបាញ់បំបែកបាតុកម្ម នៅភាគខាងជើងប្រទេស។

អាន​បន្ត៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ ប្រព័ន្ធអ៉ីនធើណិតត្រូវបានកាត់ផ្តាច់ ស្ទើរទូទាំងប្រទេស...

ថៃ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនឲ្យបាន ១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ដោយប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិន

 (បាងកក)៖ ប្រទេសថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈនេះថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនដែលងាយរងគ្រោះបំផុត ឲ្យបានចំនួន ១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ហើយគ្រោងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែមិថុនា ដោយមានគោលដៅចាក់ឲ្យបាន ១០លានដូសក្នុងមួយខែ។

អាន​បន្ត៖ ថៃ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនឲ្យបាន ១លាននាក់...

វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួន៤សែនដូសដំបូង ដឹកទៅដល់ប្រទេសជប៉ុន

  (តូក្យូ)៖ នៅថ្ងៃសុក្រនេះ ជប៉ុនទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូង ខណៈវាជាវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនអាមេរិក Pfizer និងដៃគូគឺក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។

អាន​បន្ត៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួន៤សែនដូសដំបូង ដឹកទៅដល់ប្រទេសជប៉ុន

សហរដ្ឋអាមេរិក៖ មនុស្សជាង ១០ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,០៦៨នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៣,៤៨១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,០៦៨នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១០ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ...

ឥណ្ឌាព្រមានដល់ Twitter និងបណ្ដាញសង្គមអាមេរិកផ្សេងទៀតឱ្យគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសរបស់ខ្លួន

 (ញ៉ូវដេលី)៖ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យារបស់ឥណ្ឌាលោក Ravi Shankar Prasad បានព្រមានចំៗដល់បណ្ដាញសង្គម សហរដ្ឋអាមេរិកឱ្យ គោរពតាមច្បាប់របស់ប្រទេសខ្លួនផង ដែលការព្រមាននេះត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពេលមានការប៉ះទង្គិចគ្នារវាង ការិយាល័យ របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និង ក្រុមហ៊ុន Twitter ពាក់ព័ន្ធនឹងបទប្បញ្ញត្តិលើមាតិកាមួយចំនួន។

អាន​បន្ត៖ ឥណ្ឌាព្រមានដល់ Twitter និងបណ្ដាញសង្គមអាមេរិកផ្សេងទៀតឱ្យគោរពតាមរដ្ឋធម្មនុញ្ញ...

ទីបំផុតប្រធានព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ លាលែងពីតំណែង ចំពោះមុខរឿងអាស្រូវផ្ទុះឡើង ក្រោយការនិយាយរើសអើងស្រ្តីភេទ

 (តូក្យូ)៖ ប្រធានព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ លោក យ៉ូស៉ីរ៉ូ ម៉ូរិ (Yoshiro Mori) ទីបំផុតបានសម្រេចលាលែងពីតំណែងនៅថ្ងៃសុក្រនេះ បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង ដោយសារតែរូបលោកបាននិយាយពាក្យសម្តីរើសអើងលើស្រ្តីភេទ។

អាន​បន្ត៖ ទីបំផុតប្រធានព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ លាលែងពីតំណែង...

អ្នកជំនាញអូស្ត្រាលីព្រមាន៖ «ការចាក់វ៉ាក់សាំងឲ្យបានទូទាំងពិភពលោក អាចនឹងត្រូវចំណាយពេល៦ឆ្នាំ»

 (កង់បេរ៉ា)៖ អ្នកជំនាញផ្នែកជំងឺឆ្លងនៅអូស្ត្រាលីបានព្រមានថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅទូទាំងពិភពលោក អាចចំណាយពេលរហូតដល់ ០៦ឆ្នាំឯណោះ បើយោងទៅលើស្ថានការណ៍នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ អ្នកជំនាញអូស្ត្រាលីព្រមាន៖ «ការចាក់វ៉ាក់សាំងឲ្យបានទូទាំងពិភពលោក...

ប្រទេសថៃរកឃើញមនុស្ស ២០១នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២០១ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ ប្រទេសថៃរកឃើញមនុស្ស ២០១នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ